‼️ពត៌មាន​សំខាន់​ សូមអាន‼️

3.4K 197 21
                                    


សួស្ដី​អ្នក​អាន​ជា​ទី​ស្រលាញ់​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​វេនហ្សុី​ចង់​មក​ប្រាប់​អ្នកទាំង​អស់​គ្នា​ថា អាខោន​ @Bae_Wenzie ដែល​អ្នក​ទាំង​អស់​គ្នា​កំពុង​តែ​អាន​នៅ​ក្នុង​នេះ​នឹង​ត្រូវ​បាន​នាង​ខ្ញុំ​ឈប់​ប្រើ​ប្រាស់​រួច​ផ្លាស់​ទៅ​អាខោន​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះថា​ @BaeWenzie ។

មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​​​ព្រោះតែ​អាខោន​មួយ​នេះ​ នាង​ខ្ញុំ​មិន​បាន​ចាំ​ password រក​ដូរ​គ្រប់​សព្វ​វិធី​អស់​ហេីយគឺ​ធ្វេី​មិន​ចេញ​នោះ​ទេ​ដោយ​សារ​ កាលពី​ 3 ឆ្នាំមុន​ខ្ញុំ​ឡប់​បង្កេីត​អាខោនអោយ​តែ​រួចៗ​ពី​ដៃ​ email លេខ​ទូរស័ព្ទ​អត់​ដឹង​ស្អី​ខ្លះ​ ហេីយ​អត់​ចាំ​អាញេអាញៃ​ ខំ​រក​វិធី​ធ្វើ​ឡេីង​ល្វីង​មុខហេីយ​តែ​នៅ​តែ​មិន​កេីតក៏​សម្រេចចិត្ត​ថា​ប្តូរ​អោយហេីយ​ខ្លាចក្រែង​ថ្ងៃ​ណា​ប៉ះ​ដៃ​ច្រឡំ​ log out នាង​ខ្ញុំ​នឹង​បាន​បាត់​ស្រមោល​ពី​ Wattpad ដោយ​គ្មាន​មូលហេតុខ្លាច​អ្នក​អានខំចាំ​តែ​ឯង​ ​ហេីយ​ខ្លាច​ថាខ្ញុំ​នឹង​ដេក​យំ​បោក​ក្បាល​ព្រោះ​តែ​ភាព​ធ្វេសប្រហែស​របស់​ខ្លួន​ឯង ។

និយាយ​អោយ​ស្មោះ​អស់​ពី​បេះដូង​ថ្លេីម​ប្រមាត់​ ខ្ញុំ​ស្តាយ​ខ្លាំង​ណាស់​ដែល​ត្រូវ​និយាយ​ពាក្យថា​លា​ពី​អាខោន​មួយ​នេះ​ រឿង​ដែល​ខ្ញុំ​សរសេរ​ ចំនួន​ followers ដែល​ទទួលបាន​ពី​អ្នក​​ទាំង​អស់​គ្នា​ ចំនួន​អ្នក​អាន​រឿង​រហូត​ដល់​ទៅ​ 30k​+ វា​អាច​នឹង​មិន​ច្រើន​សម្រាប់​អ្នក​ផ្សេង​ តែ​សម្រាប់​ខ្ញុំ​វា​មាន​តម្លៃ​ខ្លាំង​ណាស់​ ខ្ញុំ​ស្តាយ​ហួស​ពី​ស្តាយ​ ដេក​ពិបាក​ចិត្ត​ ខឹង​ខ្លួន​ឯង​មិន​ស្ទើរ​នោះទេ​ ។

ដូច្នេះ​ហេីយ​សូម​អ្នក​អាន​ជា​ទី​គោរព​ស្រឡាញ់​គ្រប់​រូប​ មេត្តា​ជួយ​ follow អាខោន​ថ្មី​របស់​នាង​ខ្ញុំ​ផង​ ខ្ញុំ​បាន​ប្រមូល​រឿង​ពី​ក្នុង​អាខោន​នេះ​ទាំង​អស់​ copy ទុក​ក្នុង​ note រួច​ហេីយ​ នឹង​ paste ចេញ​ពី​ note យក​ទៅ​ផុស​ក្នុង​អាខោន​ថ្មី​សារ​ឡេីង​វិញ​ បែប​នេះ​ហេីយ​អ្នក​អាន​កុំ​បារម្ភរឿងបាត់​រឿង​ វេនហ្សុី​ចាត់​ចែង​រួច​អស់ហេីយចាស៎​ ។

នេះ​អាខោន​ថ្មី​ចាស៎🥺

- បញ្ចាក់​ផង​ដែរ​ថា​អាខោន​ @Bae_Wenzie នឹង​មិន​បាត់​នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​អាច​ delete វា​បាន​ ប៉ុន្តែ​នា​ពេល​ដែល​ខ្ញុំ​ចុច​ log out ភ្លាម​គឺ​ច្បាស់​ណាស់​ថា​ខ្ញុំ​មិន​អាច​ចូល​ប្រេី​ប្រាស់​អាខោន​មួយ​នេះ​ទៀត​នោះទេ​ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

- បញ្ចាក់​ផង​ដែរ​ថា​អាខោន​ @Bae_Wenzie នឹង​មិន​បាត់​នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​អាច​ delete វា​បាន​ ប៉ុន្តែ​នា​ពេល​ដែល​ខ្ញុំ​ចុច​ log out ភ្លាម​គឺ​ច្បាស់​ណាស់​ថា​ខ្ញុំ​មិន​អាច​ចូល​ប្រេី​ប្រាស់​អាខោន​មួយ​នេះ​ទៀត​នោះទេ​ ។

ចំណែក​ឯ​រឿង​មួយ​ទៀត​នោះ​គឺ​ ខ្ញុំ​ក៏​បាន​ផ្លាស់ប្តូរ​អាខោន​ facebook ដូច​គ្នា​ ដែល​កាល​ពី​មុន​ @​Bae Wenzie នោះ​ត្រូវ​បាន​នាង​ខ្ញុំ​បិទ​ឈប់​ប្រេីប្រាស់​ព្រោះ​មូលហេតុ​ផ្ទាល់​ខ្លួន​ សុំមិន​និយាយ​ ប៉ុន្តែ​ក៏​បាន​បង្កេីត​ថ្មី​មួយ​ទៀត​ដែរ​ហេីយនឹង​ព្យាយាម​ active ក្នុង​អាខោន​នោះ​អោយ​បាន​រាល់​ថ្ងៃ​ ។ អញ្ចឹង​សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​ add ទៅ​ acc facebook ​ថ្មី​របស់​ខ្ញំ​ផង​ណា៎​ 🥺 ។

ចំណែក​ឯ​រឿង​មួយ​ទៀត​នោះ​គឺ​ ខ្ញុំ​ក៏​បាន​ផ្លាស់ប្តូរ​អាខោន​ facebook ដូច​គ្នា​ ដែល​កាល​ពី​មុន​ @​Bae Wenzie នោះ​ត្រូវ​បាន​នាង​ខ្ញុំ​បិទ​ឈប់​ប្រេីប្រាស់​ព្រោះ​មូលហេតុ​ផ្ទាល់​ខ្លួន​ សុំមិន​និយាយ​ ប៉ុន្តែ​ក៏​បាន​បង្កេីត​ថ្មី​មួយ​ទៀត​ដែរ​ហេីយនឹង​ព្យាយ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ជាចុង​ក្រោយ​ខ្ញុំ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ដែល​បាន​ចំណាយ​ពេលវេលា​អាន​សារ​របស់​ខ្ញុំ​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ជួយ​ខ្ញុំ​ម្នាក់​បន្តិច​ follow អាខោន​ wattpad ថ្មី​របស់​ខ្ញុំ​ផង🥺🥺 ចំណែក​ឯ​ខ្ញុំ​ក៏​ព្យាយាម​ខិត​ខំ​ឆ្លៀត​ពេល​សរសេរ​រឿង​សម្រាប់​អ្នក​អាន​វិញដូច​គ្នា​ ❤️❤️

អរគុណ​អ្នក​ទាំង​អស់​គ្នា​ម្តង​ទៀត​ណា៎​ ប្រហែល​ជា​2-3ថ្ងៃ​ទៀត​ខ្ញុំ​នឹង​ log out ចេញ​ពី​អាខោន​នេះ​រួច​ចាប់​ផ្តេីម​ផុស​ម្តង​ទៀត​នៅ​អាខោន​ថ្មី​ហេីយ​ អរគុណ​🙏🏻❤️

You've reached the end of published parts.

⏰ Last updated: Dec 12, 2021 ⏰

Add this story to your Library to get notified about new parts!

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now