ភាគ​ 22

1.7K 151 1
                                    

Plz check the upper cover for character's looks^^

       ' ព្រូស៎

​       ថង់​ម្ហូបអាហារ​និង​កែវ​ភេសជ្ជៈ​ត្រូវ​ធ្លាក់​ចេញ​ពី​ដៃ​ខ្ចាយ​កំពប់​ពេញ​ទៅ​លេី​ឥដ្ឋ​..​ កាល​បេី​បាន​ឃេីញ​រូប​ដ៏​មិន​គួរ​អោយ​ជឿ​នៅ​ចំពោះ​មុខ​ភ្នែក​ ។

« ROM » Taehyung ស្រែក​ឡេីង​ដោយ​សម្លេង​អរ​រំភេីប​ដោយ​បាន​ឃេីញ​អ្នក​ដែល​មក​ឈរ​ចំពោះ​មុខ​ខ្លួន​នេះ​គឺ​ជា​ Romia ។ គេ​ភ្ញាក់ផ្អើល​ហេីយ​ក៏​រំភើប​ខ្លាំង​ពេក​ទេីប​បាន​ជា​ទម្លាក់​ចោល​ថង់​ម្ហូបអាហារ​អស់​ ហេីយ​ហក់​ស្ទុះ​ទៅ​អោប​អ្នក​កម្លោះ​យ៉ាង​ណែន​ ។

« សួស្តី​ Tae » Rom និយាយ​តិចៗ​តប​ទៅ​វិញ​ហេីយ​ក៏​ញញឹម​ស្រាលៗ​ ដៃ​ម្ខាង​អង្អែល​ខ្នង​ហេីយ​អោប​រឹត​រាង​តូច​វិញ​យ៉ាង​ណែនអោយ​ស្មេី​កម្លាំង​អោប​របស់​គេ​ ។

« នេះ​ Rom មក​តាំង​ពី​ពេល​ណា? ហេតុអី​ក៏​មិន​ប្រាប់​ខ្ញុំ​មុន? ហេតុអី​ក៏​ឡេីង​មក​ដល់​ទីនេះ​បាន? ហេីយ​ហេតុអី​ក៏​---​ » រាង​តូច​ដែល​កំពុង​តែ​អោប​នោះ​ក៏​ដក​ខ្លួន​ចេញ​មក​និយាយ​ញាប់ៗ​អារម្មណ៍​សប្បាយ​អររំភើប​រក​ស្មាន​មិន​ត្រូវ​ មាន​សំណួរ​ជាច្រេីន​នៅ​ក្នុង​ខួរ​ក្បាល​តែ​សួរ​មិន​ទាន់​អស់​ផង​ក៏​ត្រូវ​អ្នក​កម្លោះ​និយាយ​កាត់​ពាក់​កណ្តាល​ទី ។

« Tae... មួយៗ​ ខ្ញុំ​ឆ្លើយ​សំណួរ​ Tae អត់អស់​ទេ​ណា៎​ » Romia តប​វិញ​ទាំង​ញញឹម​កាន់​តែ​ស្រស់​ Taehyung របស់​នាយ​នៅ​តែ​ដដែល​ ទម្លាប់​និយាយ​ញាប់ៗ​ពេល​ខ្លួន​អរ​រំភេីប​ ទឹក​មុខ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រីក​រាយ​ស្វាគមន៍​គេ​នៅ​ទី​នេះ​ បាន​ត្រឹម​ប៉ុណ្ណឹង​នាយ​ក៏​អស់​ចិត្ត​ណាស់​ទៅ​ហេីយ​ ។

« អូយ៎នេះ​ ខ្ញុំ​នឹក​ Rom ខ្លាំង​ណាស់​ណា៎!! »​ Tae ទន្រ្ទាំ​ជេីង​ដូច​ជា​ក្មេង​សម្រួច​មាត់​រក​យំ​ព្រោះ​រំភើប​ខ្លាំង​ពិត​មែន​ដែល​នាយមក​រក​គេដល់​ទី​នេះ​ ឯ​ Romia កាល​ដែល​បាន​ឃេីញ​ហេីយ​មាន​អារម្មណ៍​ថា​បេះដូង​កក់ក្ដៅ​ខ្លាំង​ណាស់​ បាន​ត្រឹម​ជួប​មុខ​ផ្ទាល់​ បាន​ត្រឹម​អោប​បន្តិច​បន្តួច​ វាជួួយ​ធ្វើ​អោយ​បេះដូង​ដែល​រងារ​ឯកា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​នេះ​ត្រឡប់​មក​មាន​កម្តៅ​វិញ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now