ភាគ​ 12

1.7K 168 2
                                    


     បន្ទាប់​ពី​ជូត​មាត់​អោយ​ Tae រួច​ Jungkook ក៏​ដួស​ម្ហូប​ដាក់​អោយ​ចាន​របស់គេ​ដូច​គ្នា​បណ្តាល​អោយ​រាង​តូច​ទប់​ស្នាម​ញញឹម​លេង​ជាប់​ក៏​លួច​ញញឹម​តិចៗ​ទាំង​អោន​មុខ​ចុះ​ព្រោះ​មិន​ចង់​អោយ​គេ​ទាំង​ពីរ​នោះ​ឃេីញ​ថា​ខ្លួន​កំពុង​តែ​ញញឹម​ ។

« ញាំ​តាម​សម្រួល​ណា៎​ ហាម​ញាត់​ខ្លួន​ឯង​ទៀត​ » រាង​ក្រាស់​បញ្ជាក់​បន្ថែម​ Tae ក៏​ងក់​ក្បាល​តិចៗ​រួច​ញាំ​តាម​ធម្មតា​ ។ អ្នក​ទាំង​បី​ក៏​បន្ត​ញាំ​ដោយ​ស្ងប់​ស្ងាត់​រហូត​ដល់​សម្លេង​ទូរស័ព្ទ​រោទ៍​បន្លឺ​ឡេីង​ Taehyung ក៏​រហ័ស​ទាញ​ទូរស័ព្ទ​របស់​គេ​ចេញ​ពី​កាបូប​ដៃ​ ។ ម្តង​នេះស្នាម​ញញឹម​បង្ហាញ​ឡេីង​យ៉ាង​ស្រស់​នៅ​លេីផ្ទៃ​មុខ​ដោយ​មិន​បាច់​លាក់​លៀម​នៅ​ពេល​ដែល​ឃេីញ​ឈ្មោះ​អ្នក​ខល​មក ប៉ុន្តែ​ពេល​ដែល​ចាប់​អារម្មណ៍​ថា​មាន​គេ​ទាំង​ពីរ​កំពុង​សម្លឹង​មេីល​មក​ខ្លួន​ Tae ក៏​ធ្វេី​ជា​ខាំ​មាត់​ដេីម្បី​លាក់​ស្នាម​ញញឹមវិញ​ ។

« ខ្ញុំ​សុំ​ចេញ​ទៅ​និយាយ​ខាង​ក្រៅ​សិន​ណា៎​ » រាង​តូច​ស្រដី​រួច​ក៏​ហេីប​គូទ​ចេញ​ពីកៅ​អី​បម្រុង​នឹង​ដេីរ​ចេញ​ទៅ​ព្រោះ​មិន​ចង់​រំខាន​ក៏​ដូច​ជា​មិន​ចង់​អោយ​អ្នក​ទាំង​ពីរ​ស្តាប់​ឮការ​សន្ទនា​របស់​គេ​និង​អ្នក​ម្ខាង​ទៀត​ ។

« មិន​បាច់​ទេ​ និយាយ​ត្រង់​នេះ​ហេីយ​ » Jungkook កាល​ដែល​បាន​ឮបែបនេះ​ក៏​ប្រញាប់​ហៅ​ឃាត់​មិន​អោយ​គេ​ចេញ
ទៅក្នុង​ចិត្ត​ចាប់ផ្តើម​មាន​ការ​សង្ស័យ​យ៉ាង​ម៉េច​មិន​ដឹង​ព្រោះ​មេីល​ទៅ​ Tae ដូច​ជា​ញញឹម​សប្បាយ​ចម្លែក​ដោយ​គ្រាន់​តែ​មេីល​ទូរស័ព្ទ​ហេីយ​ ធ្វេី​អោយ​នាយ​នៅ​មិន​សុខ​ក៏​ចង់​ដឹង​ភ្លាម​ថា​អ្នក​ខល​មក​នោះ​គឺ​ជា​អ្នក​ណា​??

« អឺ..​ ចឹង​ក៏​បាន​ » រាង​តូច​ដាក់​បង្កុយ​ចុះ​វិញដោយ​ទឹក​មុខ​នៅ​តែ​រីក​ស្រស់​ដដែល​មុន​នឹងចុច​ទទួល​ហេីយ​លេីក​ទូរស័ព្ទ​ដាក់​ក្បែរ​ត្រចៀក​ ។

« ហេឡូ​ Romm » Tae និយាយ​ដោយ​អោន​មុខ​ ស្នាម​ញញឹម​នៅ​មិន​ទាន់​ហេីរ​ចេញ​ទៅ​ណា​ Jungkook ក៏​ជ្រួញ​ចិញ្ចើម​មេីល​ទៅ​អការៈ​របស់​គេ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now