ភាគ​ 16

1.7K 164 2
                                    


​' PJM's rock
9:00 នាទីយប់

​ សម្លេងភ្លេង​តន្រ្តី​ញក់​កន្រ្តាក់​អារម្មណ៍​បុក​ដល់​បេះដូង​អោយ​ញាប់​ញ័រ​ទប់​ខ្លួន​មិន​ជាប់​ចង់​តែ​ឡេីង​រាំ​ដោយគ្រាន់​តែ​បា​ន​ឮភ្លេង​ remix​ ដែល​ចាក់​ក្រហឹង​អឺងកង​ក្នុង​ក្លឹប​រាត្រី​មួយនេះ​ ។ ក្រឡែក​ទៅ​មេីល​នៅ​ឯ​ចុង​ម្ខាង​វិញ​យេីង​ឃេីញ​មាន​បុរស​ម្នាក់​កំពុង​តែ​អង្គុយ​អក​ស្រាមួយ​កែវដាច់ៗ​ដោយ​មិន​មាត់​.ក​ សម្លឹង​ថ្មឹង​មេីល​ទៅ​តុ​ដោយ​មិន​ខ្ចីចាប់​អារម្មណ៍​នឹង​សកម្មភាព​ដែល​កំពុង​តែ​កេីត​ឡេីង​ជុំវិញ​ខ្លួន​ទាល់​តែ​សោះ​ព្រោះ​ក្នុង​ចិត្ត​កំពុង​អន្លង់​អន្លោច​ធ្លាក់​ទៅ​ក្នុង​ការ​គិត​ដែល​វង្វេង​វង្វាន់​ប្រទាក់​ប្រទិន​រក​ផ្លូវ​ចេញ​មិន​ឃេីញ​ ។

​ Jeon Jungkook ឫដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​កម្លោះ​ CEO រូប​សង្ហារ​នោះ​គឺ​ជា​ម្ចាស់​សមី​ខ្លួន​ដែល​បាន​រៀប​រាប់​ខាង​លេី​ ។ នាយ​កំពុង​តែ​អង្គុយ​ផឹក​ស្រា​ម្នាក់​ឯង​នៅ​ក្នុង​ហ្គេយ៍​ក្លឹប​ មែន​ហេីយ..​ជា​ហ្គេយ៍​ក្លឹប​ដែល​នាយ​មក​ជួប​ Tae ដំបូង​នោះ​ ។ នាយ​មក​ទីនេះ​ក្នុង​បំណង​ចង់​មក​ផឹក​បំបាត់​ទុក្ខ​ ផឹក​អោយ​សប្បាយ​ភ្លេច​រាល់​រឿង​ស្មុគស្មាញ​ទាំ​ង
អស់​មួយ​ពេល​ដោយ​នាយ​ក៏​បាន​បបួល​ Hoseok មក​បាន​ជា​គ្នា​ដែរ​គ្រាន់​តែ​គេ​មិន​ទាន់​មក​ ។

« Heyy! » និយាយ​ដេីម​ដង្ហេីម​ដល់..​ Jung Hoseok ក៏​បាន​មក​ដល់​ល្មម​ដោយ​ដាក់​បង្កុយ​ក្បែរ​អ្នក​កម្លោះ​ទាំង​ទឹក​មុខ​ញញឹម​ញញែម​ស្រស់​បស់​រីករាយ​គ្រប់​ពេល​តាម​ទម្លាប់​របស់​ខ្លួន​ ។

« Hi hyung » Jungkook តប​វិញ​ទាំង​សម្លេង​ស្អកៗ​ព្រោះ​ជាតិ​ស្រា​បាន​ចូល​ជ្រាប​ទៅ​ក្នុង​ខ្លួន​បណ្តេីរ​ៗ​ហេីយ​ក៏​ញញឹម​បែប​ខ្ចិល​ដាក់​ទៅ​អ្នក​ដែល​អង្គុយ​ក្បែរ​នេះ​វិញ ។

« ពេញ​ចិត្ត​កន្លែង​នេះហេីយ​មែន​ទេ​ បាន​ជា​មក​ផឹក​នៅទី​នេះ​ម្តង​ទៀត!?? » Hoseok សួរ​ដោយ​ញញឹម​សម្រួច​មាត់​បែប​ញ៉ោះ​លេង​ ឯ​អ្នក​ដែល​ឮ​ហេីយ​ក៏​សេីច​ឡេីង​តិចៗ​ហេីយ​ដាក់​ដៃ​កៀក​.ក​មិត្តភក្តិ​មុន​និយាយ​

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now