ភាគ​ 35

2K 191 8
                                    


« យ៉ាប់​មែន​ហេីយ​ឯង​នេះ!! ចាត់​ការ​រឿង​ប៉ុន្នឹង​ក៏​ធ្វើ​មិន​បាន! នេះ​ប្រសិនបើ​លោក​អគ្គនាយក​ចាប់​បាន​ច្បាស់ជា​ស៊យ​ធំ​មិន​ខាន​ទេ​យេីង! » សម្លេង​ស្រួយ​កាច​របស់​អ្នក​នាង​លេខា​បន្លឺ​ឡេីង​ដោយ​ការ​មួម៉ៅ​កាល​បេី​បាន​ដឹង​ថា​គម្រោង​ការ​ដែល​នាង​បាន​រៀប​នោះ​មិន​បាន​ប្រព្រឹត្តិ​ទៅ​រលូន​ដូច​អ្វី​ដែល​នាង​គិត​ ។

« តែ​បង​ជា​អ្នក​ផ្តល់​គំនិត​នេះ​មក​អោយ​ខ្ញុំ​ណា៎​ បង​ប្រាប់​ថា​បង​នឹង​អោយ​លុយ​ខ្ញុំ​ប្រសិន​បេី​ខ្ញុំ​ធ្វើ​បែប​នោះ...​ តែ​ឥឡូវ​រឿង​ក៏​បែក​ការ​អស់​ អ្នក​ប្រុស​ Tae អាច​នឹង​ដឹង​ថា​មាន​អ្នក​លួច​ដាក់​ថ្នាំ​សម្រេីប​គាត់​ទៀត​ នេះ..​ បង​ត្រូវ​តែ​ជួយ​ខ្ញុំប្រសិន​បេី​មាន​គេ​ចាប់​ខ្ញុំ​បាន​បង​ត្រូវ​តែ​ការពារ​ខ្ញុំ​ណា៎​ ខ្ញុំ​មិន​ចង់​បាត់​បង់​ការងារ​នេះ​ទេ! ណា៎បង​ Ma » Gowon ចាប់​ផ្តេីម​អង្វរ​លន់តួ​ដាក់​បង​ស្រី​ជីដូនមួយ​បន្ទាប់​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហេីយ​ ។ ទាំង​គេ​ទាំង​បុគ្គលិក​ស្រី​ម្នាក់​នោះ​សុទ្ធតែ​ត្រូវ​បាន​ Malina ចាប់​បង្ខំ​អោយ​ធ្វើ​ការ​នេះ​ដោយ​ដោះដូរនឹង​ទឹក​ប្រាក់ តែ​ដល់​ពេល​មាន​រឿងមិន​បាន​សម្រេច​នាង​ក៏​មក​ច្រឡោត​ខឹងដាក់​ពួក​គេ​ហេីយ​ថែម​ទាំង​មិន​ព្រម​ប្រគល់​លុយ​អោយ​ទៀត​ផង​ ។

« ចុះ​ខ្ញុំ​ អ្នក​នាង? ខ្ញុំ​បាន​ដាក់​ថ្នាំ​តាម​អ្វី​ដែល​អ្នក​នាង​ប្រាប់​ អ្នក​ប្រុស​ Tae ក៏​បាន​ញាំ​វា​ ខ្ញុំ​បាន​បំពេញ​ការងារ​ខ្ញុំ​រួច​ហេីយ..​ ឯ-ឯណា​លុយ​ដែល​អ្នក​នាង​ថា​នឹង​អោយ​ខ្ញុំ​នោះ? » បុគ្គលិក​ស្រី​ម្នាក់​ដែល​ជា​អ្នក​លេីក​ភេសជ្ជៈ​អោយ​ Tae កាល​ពី​ម្សិលមិញ​នោះ​ក៏​ស្រដី​ឡេីង​ទាំង​ភ័យ​ញ័រ​បបូរមាត់​តិចៗ​ អោន​មុខ​ចុះ​មិន​ហ៊ាន​សម្លឹង​មេីល​ទៅ​ក្រសែភ្នែក​កាច​របស់​អ្នក​នាង​លេខា​ឡេីយ​ ។

« អោយ​យេីង​អោយ​លុយ​ទៅ​នាងទទេរ​ៗទាំង​កិច្ចការ​មិន​បាន​សម្រេច​ចឹង​ហេ៎!? ឆឹស..​ ដេក​ស្រមៃ​ទៅ! » Malina ឈរ​អោប​ដៃ​ពេបជ្រាយ​ដាក់​បុគ្គលិក​ទាំង​ពីរ​រូប​ដែល​កំពុង​តែ​ឈរ​អោន​មុខ​ចុះ​ដាក់​នាង​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now