ភាគ​ 33

2.1K 182 3
                                    


​ @​ ព្រឹក​ថ្ងៃ​ថ្មី​

​ រាង​តូច​បេីក​ត្របក​ភ្នែក​សន្សឹមៗ​ឡេីង​ដោយ​អារម្មណ៍​ដំបូង​បំផុត​ដែល​គេ​ទទួល​បាន​នោះ​គឺ​ភាព​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​ក្រោម​ចាប់​ពី​មួយ​កំណាត់​ចង្កេះ​ចុះ​ទៅ​ វា​ស្ពឹក​ស្រពន់​ចុក​យក​តែ​ម្តង​កម្រេីក​សឹង​តែ​មិន​រួច​ ។ Taehyung ក្រហឹម​ឡេីង​បន្តិច​ ងាក​មុខ​ទៅ​មេីល​ខាង​ឆ្វេង​ដៃ​តែ​បែរ​ជា​មិន​ឃេីញ​វត្តមាន​របស់​អ្នក​ដែល​គេង​កេីយ​ទ្រូង​មួយ​យប់​មក​ហេីយ​នោះ​ទេ​ គេ​ហា​មាត់​ស្ងាប​បន្តិច​រួចស្នាម​ញញឹម​ស្រស់​ចាប់​ផ្តេីម​ញោច​ទម្រង់​ចេញ​មក​លេី​ផ្ទៃមុខ​កាល​បេី​បាន​នឹក​ឃើញ​ដល់​ហេតុការណ៍​ដែល​កេីត​ឡេីង​កាល​ពី​យប់​មិញ​ ។

អូន​មាឌស្តេីង​នោះ​ក៏​ទាញ​យក​ខ្នេីយ​កេីយ​មក​អោប​រឹត​ណែន​ដៃ​ ញញឹម​ឈ្មុល​មុខ​ចូល​ទាំបអារម្មណ៍​អឹមអៀម​ក៏​ចាប់​ផ្តើម​កេីត​មាន​ឡេីង​ ខុស​ពី​ពេល​យប់​មិញ​ដែល​ក្លាហានគ្មាន​អៀន​អី​បន្តិច​ ។ សម្លេង​ទ្វារ​បេីក​ក៏​បន្លឺ​ឡេីង​ Tae រហ័ស​ងាក​ទៅ​មេីល​បង្ហាញ​អោយឃើញ​រាង​ក្រាស់​ដេីរចូល​មក​ដោយ​មាន​កាន់​ថាស​អាហារ​និង​ទឹក​ក្រូច​មួយ​កែវ​ ។

​ បន្ទាប់​ពី​បាន​ឃើញ​រូបភាព​បែប​នោះ​ហេីយ​ អូន​តូច​ក៏​ញញឹម​ឡេីង​បន្តិច​​រួច​ព្យាយាម​ងេីប​មក​អង្គុយ​ដោយ​ពេល​នេះ​គេ​មាន​អាវ​យឺត​សស្តេីង​និង​ខោខ្លី​មិន​ននលគក​ទៀត​ទេ​ដោយ​សារ​កាល​ពី​យប់​ Jungkook បានយក​មក​ស្លៀក​អោយ​គេ​បន្ទាប់​ពី​បញ្ចប់​សង្គ្រាម​ក្តៅ​គគុក​នោះហេីយ​ ។

« Good morning Tae » Jungkook ឧទាន​ឡេីង​មក​ដោយ​សម្លេង​ស្រទន់​រាក់​ទាក់​ដាក់​ប្រពន្ធ​រួច​ដេីរ​មក​ទាញ​កូន​តុ​ក្បែរ​ទូ​មួយមក​ដាក់​លេី​គ្រែ​ដេីម្បី​រៀប​ថាស​អាហារ​នៅ​ពី​លេី​នោះ​ ។

« morning » រាង​តូច​តប​ទៅ​វិញ​តាម​ធម្មតា​អម​ដោយ​ស្នាម​ញញឹម​ស្រស់​មក​បន្តិច​ ។

« អូយ៎..​ » សម្លេងឈឺ​រំអួយ​បន្លឺ​ឡេីង​ពេល​ដែល​ងេីប​មក​អង្គុយ​បែបនេះ​ បណ្តាល​អោយ​អ្នក​ដែល​បាន​ឮនោះ​រហ័ស​ទម្លាក់​ថាស​អាហារ​ចោល​លេី​តុ​ រួច​ស្ទុះ​មក​ជួយ​ទប់​ខ្លួន​របស់​អូន​តូច​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now