ភាគ​ 17

1.8K 161 2
                                    


​ រអៀស​ខ្លួន​ ពិបាក​ចិត្ត​ មិន​យល់​អារម្មណ៍​ខ្លួន​ឯង​ ច្របូកច្របល់​ ឈឺ​ចាប់​ បេះដូង​លោត​ញាប់​ដោយ​គ្មាន​មូលហេតុ​ វា​កេីត​ឡេីង​ព្រម​គ្នា​ក្នុង​ពេល​តែមួយ​ក្នុងខណៈ​ពេល​ដែល​ Jungkook កំពុង​តែ​សម្លឹង​មេីល​ទៅ​ Taehyung ដែល​គេង​លង់​លក់​នៅ​លេី​ទ្រូង​របស់​ខ្លួន​យ៉ាង​ស្ងប់ស្ងាត់​ ។

​ គេ​ម្នាក់​នេះ​ជា​អ្នក​ណា? ប្រវត្តិ​របស់​គេ​បែប​ណា​ក៏​នាយ​មិន​ដឹងច្បាស់​ តែ​ត្រឹម​ជួប​មុខ​ស្គាល់​បាន​បីបួន​ថ្ងៃ​សោះ​ហេតុ​អី​ក៏គេ​មាន​ឥទ្ធិពល​ជះ​មក​លេី​អារម្មណ៍​របស់​នាយ​ខ្លាំង​ម្ល៉េះ​? តេី​គេ​មាន​ចំណុច​ពិសេស​អ្វី​ទៅ..? ឫមក​ពី​មុខ​មាត់​រូបរាង​ដ៏​ស្រស់​បវរ​របស់​គេ​? ឫមួយ​អត្តចរិត​ដែល​គេ​មាន​..? ចូល​ចិត្ត​ធ្វើ​ឫកក្លាហាន​ និយាយ​សម្តី​សម្តៅ​មិន​សូវ​ជា​ពិរោះ​ប៉ុន្មាន​ ទឹក​មុខ​ដូច​ត្រូវ​គេ​ចាប់​ចង​យក​ទៅ​បាញ់​រាល់​លេីក​ តែ​បេី​សិន​ជា​ញញឹម​វិញ​គឺ​ស្អាត​ឥត​ខ្ចោះ​ ស្រស់​ស្អាត​រហូត​ដល់​ធ្វើ​អោយ​បេះ​ដូង​របស់​នាយ​វង្វេង​វង្វាន់​ម្តងៗ​ ។ Jungkook ឆ្ងល់​ខ្លួន​ឯង​ដែល​បែង​ចែក​មិន​ដាច់​ មាត់​ថា​នៅ​ស្រលាញ់​សង្សារ​របស់​ខ្លួន​ណាស់​មិន​ចង់​អោយ​នាង​ទៅ​នរណា​ តែ​ក្នុង​ចិត្ត​ក៏​មិន​អាច​អោយ​រាងតូច​ម្នាក់​នេះ​ទៅ​អ្នកណា​ផ្សេង​ដូច​គ្នា​ សំណួរ​សួរ​ថា​ហេតុ​អី​ក៏​វា​ប្រែ​ទៅ​ជា​អញ្ចឹង​ទៅ​វិញ? ហេតុ​អី​ក៏​នាយ​ចេះ​មាន​អារម្មណ៍​ប្រច័ណ្ឌ​ហួងហែង​ចំពោះ​ Taehyung ទាំង​ដែល​នាយ​ស្គាល់​គេ​មិន​ទាន់​បាន​ប៉ុន្មាន​ផង..? ឫមួយ​ក៏​នាយ​បែបនេះ​ដោយ​សារ​តែ​គេ​នឹង​មាន​ងារ​ជា​ប្រពន្ធ​របស់​ខ្លួន​ឆាប់ៗ​នេះ​..?

​ នាយ​មិន​យល់​ពិត​មែន​ អារម្មណ៍​និង​ចិត្ត​គំនិត​កំពុង​តែ​ធ្លាក់​ទៅ​ជ្រៅ​នៅ​ក្នុង​ភាព​ច្របូកច្របល់​បែង​ចែក​មិន​ដាច់​ស្រេច​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហេីយ​នាយ​ក៏​ច្បាស់នៅ​រឿង​មួយ​ គឺ​នាយ​មិន​អាច​យក​ទាំង​ពីរ​តាម​តែ​ចិត្ត​នោះ​ទេ​ នាយ​សួរ​នាំ​គេ​ឯង​ដល់​ទៅ​បី​នាក់ទៅហេីយវា​ល្មម​នឹង​ធ្វេី​អោ​យ​នាយ​ភ្ញាក់​ខ្លួន​ថា​ទង្វើ​នេះ​មិន​សម​ហេតុផល​ពិត​មែន​ ប៉ុន្តែ​បេី​សួរ​ថា​ពេល​នេះ​នាយ​ចង់​ជ្រើស​យក​អ្នក​ណា​គឺ​នាយ​មិន​ដឹង​ យក​មួយ​ស្តាយ​មួយ​តែ​បេី​យក​ទាំង​ពីរ​ក៏​មិន​បាន​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now