NOT A​ CHAPTER

2.4K 220 31
                                    

សួស្ដី​អ្នក​អានជា​ទី​ស្រលាញ់​របស់​វេនហ្សុី​💗

ជា​ដំបូង​អោយ​ខ្ញុំ​សុំទោសរាល់​អ្នកអាន​ទាំង​អស់​ដែល​បាន​រង់​ចាំ​រឿង​ "​ OBSESSION ~ ឈ្លក់វង្វេង " ។ ខ្ញុំ​បាន​បញ្ឈប់​ការ​សរសេរ​ដោយ​មិន​បាន​ប្រាប់​មុខ​ acc fb របស់​ខ្ញុំ​ក៏​បាន​បិទ​ដោយ​មិន​បាន​លា​អ្នក​ទាំង​អស់​គ្នា​អោយ​ខ្ញុំ​សុំទោស​ពិត​មែន​ តែ​ខ្ញុំ​ក៏​ចង់​សុំ​ការ​អធ្យាស្រ័យ​ពី​អ្នក​ទាំង​អស់​គ្នា​មក​វិញ​ដោយ​ហេតុថា​មួយ​រយៈក្រោយ​មក​នេះ​ខ្ញុំ​មាន​រឿង​ផ្ទាល់​ខ្លួន​ សាលា​ក៏​ចូល​វិញ​ (​ ទី​12 ខ្ញុំ​ត្រូវ​ខំ​ផ្តោត​លេី​ការ​រៀន​សូត្រ​ )​ពេល​វេលា​ខ្ញុំ​លែង​មាន​ច្រេីន​ដូច​មុន​ បែង​ចែក​ម៉ោង​ក៏​មិន​បាន​ល្អ​ ចំណែក​ឯ​សុខភាព​ផ្លូវចិត្ត​ក៏​ធ្លាក់​ចុះ​បន្តិច​ទេីប​បណ្តាល​អោយ​ប៉ះពាល់​ដល់​ការ​សរសេរ​រឿង​ ។ អ្នក​ទាំង​អស់​គ្នា​អាច​កត់​សម្គាល់​ឃេីញ​ថា​ប៉ុន្មាន​ភាគ​ចុង​ក្រោយ​នេះ​សាច់​រឿង​ខ្ញុំ​សរសេរ​ចេញ​មក​មិន​បាន​ល្អ​ មាន​កន្លែង​ខ្លះ​ភ្លាវ​មិន​ដឹង​ស្អី​ទៅ​ស្អី​ នេះ​ក៏​ដោយ​សារ​មក​ពី​ខ្ញុំ​មិន​ស្រឡះ​ក្នុង​ចិត្ត​ ខ្ញុំ​មាន​សម្ពាធ​មិន​ច្រើន​ទេ​តែ​ក៏​ល្មម​នឹង​ធ្វើ​អោយ​ខ្ញុំ​គ្មាន​អារម្មណ៍​គិត​អី​មិន​ចេញ​ ទេីប​ខ្ញុំ​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​សរសេរ​រឿង​មួយ​រយៈ​សិន​ដេីម្បី​អោយ​ស្រឡះ​ខួរ​ក្បាល​មក​វិញ​ (​ តែ​មេីល​ទៅ​ស្រឡះ​អត់​កេីត​ទេ​ព្រោះ​ទី​ 12 នេះ​មេរៀន​ច្រេីន​នោះ​ច្រើន​ រៀន​តាម​អត់​ចង់​ទាន់​គេ​អ្នក​ចេះ​ទេ​ )​ ។ បញ្ជាក់​ថា​មក​នេះ​មិន​មែន​មក​ប្រាប់​លេស​ឈប់​សរសេរ​អី​ទេ​ គឺ​មក​ប្រាប់​ពី​ហេតុផល​ពិត​របស់​ខ្ញុំ​ ជឿក៏​បាន​មិន​ជឿ​ក៏​បាន​ណា៎​ ។ ខ្ញុំសន្យា​ថា​នឹង​ត្រឡប់​មក​វិញ​ គ្រាន់​តែ​មិន​ដឹង​ថា​ពេល​ណា​ឡេីយ​ តែ​ក៏​មិនមក​ដោយ​ដៃ​ទទេរនោះ​ទេ​ គឺ​នឹង​មក​ជាមួយ​សាច់​រឿង​ត​ដល់​ភាគ​បញ្ចប់​ឫជិត​ចប់​អី​បែប​ហ្នឹង​ ។

ជាចុង​ក្រោយ​សុំ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​រង់​ចាំ​រឿង​មួយ​នេះ​ ក៏​ដូច​ជា​សុំ​អភ័យទោស​ពិត​មែន​ដែល​ខ្ញុំ​បញ្ឈប់​ការ​ផុស​បន្ត​ដោយ​មិន​បាន​ប្រាប់​មុន​ ។ ខ្ញុំ​សុំ​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា​អោយ​មាន​សំណាង​ល្អ​ សុខភាព​ល្អ​ ជៀស​ឆ្ងាយ​ពី​ជម្ងឺ​ផ្សេងៗ​ ខ្ញុំ​ស្រលាញ់​ហេីយ​ខ្ញុំ​នឹក​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ៗ​ នឹង​ព្យាយាម​វិល​ត្រឡប់​មក​វិញ​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វេី​ទៅ​បាន​ អរគុណ​❤️🙏🏻

ជាចុង​ក្រោយ​សុំ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​រង់​ចាំ​រឿង​មួយ​នេះ​ ក៏​ដូច​ជា​សុំ​អភ័យទោស​ពិត​មែន​ដែល​ខ្ញុំ​បញ្ឈប់​ការ​ផុស​បន្ត​ដោយ​មិន​បាន​ប្រាប់​មុន​ ។ ខ្ញុំ​សុំ​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា​អោយ​មាន​សំណាង​ល្អ​ សុខភាព​ល្អ​ ជៀស​ឆ្ងាយ​ពី​ជម្ងឺ​ផ្សេង...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now