ភាគ​ 20

1.8K 169 4
                                    


« ចង្អុល​មាត់​ធ្វើ​អី? មាន​អី​អោយ​ខ្ញុំ​ជួយ​ត្រង់​នោះ​?​ » Tae នៅ​តែ​មិន​យល់​ថា​នាយ​ចង់​បាន​ន័យ​យ៉ាង​ម៉េច​ក៏​ស្រាប់​តែ​សូរ​ឡេីង​តែ​ត្រូវ​អ្នក​កម្លោះ​ដាក់​ម្រាម​ដៃ​ចង្អុល​សង្កត់​លេី​មាត់​ ជាសញ្ញា​អោយ​គេ​និយាយ​តិចៗរួចក៏​ចាប់​ទាញ​ចង្កេះ​របស់​រាង​តូច​មក​ផ្អឹប​នឹង​ខ្លួន​សារ​ជា​ថ្មី​ ។

« គឺ​មក​ជួយ​បន្ត​រឿង​នៅ​ក្នុង​ office មិញ​នោះ​អី​ » Jungkook តប​ដោយ​ស្នាម​ញញឹម​កំហូច​ ភ្នែក​ទម្លាក់​សម្លឹង​មេីល​បបូរ​មាត់​ កាន់​តែ​មេីល​កាន់​តែ​ទាក់​ទាញ​ នាយ​បាន​ប៉ះ​បបូរមាត់​មួយនេះ​ពីរ​ដង​មក​ហេីយ​តែ​គ្រាន់​តែ​ការ​ផ្តិត​ពី​លេី​ធម្មតា បែប​ហ្នឹង​គេ​មិន​ហៅ​ថា​ថេីបនោះ​ទេ​ គឺ​នាយ​ចង់​បាន​អា​របៀប​ថេីប​ណា៎..! ថេីបដែល.. ប្រេីប្រាស់​អណ្តាត!!

« អរ..​ ចង់​បន្ត​វា​មែន​ទេ..? » Taehyung ស្រាប់​តែ​ញញឹម​ស្រួច​មាត់​ ងក់​ក្បាល​តិចៗ​ព្រោះ​ទេីប​តែ​យល់​ថា​នាយ​ហៅ​គេ​មក​គឺ​ក្នុង​គោល​បំណង​ថេីប​បែបនេះ​ទេអី.. ។

« អឹម.. សុំតែ​បន្តិច​ក៏​បាន​ » ដោយ​ការ​ទប់​ទល់​អារម្មណ៍​មិន​ជាប់​ Jungkook ក៏​សុខ​ចិត្ត​មុខ​ក្រាស់​សុំ​រាង​តូច​ដល់​ថ្នាក់​បន្តិច​ក៏​យក​ លោក​អឺយ..​ នេះ​នាយ​ផ្លាស់ប្ដូរ​មក​ជា​មនុស្ស​ព្រាន​បែប​នេះ​តាំង​ពី​ពេល​ណា? ហេតុអី​ក៏​ត្រឹម​តែ​ការ​ថេីប​សោះ​ក៏​ទ្រាំ​មិន​បាន​ដែរ​? ចំណង់​មួយនេះ​វា​កេីត​ចេញ​ពី​ណា​មក..? សំណួរ​ដដែល​ក៏​ផុស​ចេញ​ឡេីងមក​ម្តង​ទៀត​ ហេតុ​អី​ក៏​នាយ​មិន​ដែល​បែបនេះ​ពេល​នៅ​ជាមួយ​ Malina??

​     Taehyung​ ញញឹម​ខ្ចឹប​មិន​មាត់​ពេល​ដែល​ឮនាយ​សុំ​បែបនេះ​ គេ​រីក​រាយ​នឹង​ប្រគល់​ស្នាម​ថេីប​អោយ​ទៅ​នាយគេលែង​យំ​លែង​ពិបាក​ចិត្ត​ដូចពេល​ដែល​ទៅ​រអ៊ូ​ប្រាប់​ដាក់​ Jimin ដូច​លេីក​មុន​ហេីយ​ ព្រោះ​ពេល​នេះ​គេ​បាន​ដឹងថា​ Jungkook នឹង​ក្លាយ​ជា​របស់​គេ​ឆាប់ៗ​នេះ​ទៅ​ហេីយ​ ប្រគល់​អោយ​បណ្តេីរ​ៗ.. ក៏​មិន..ខាត​បង់​អី​ដែរ​មិន​ថា​អញ្ចឹង​??

« តែ​ថា​ត្រង់​នេះ​មិន​ល្អ​ទេ​ដឹង..? មាន​គេ​នៅ​ខាង​ក្រៅ​ច្រើន​ណាស់​ ជាពិសេស​ម៉ាក់​របស់​លោក!! » Tae ទម្រេត​ខ្លួន​ទៅ​ក្រោយ​ហាក់​ចង់​ប្រកែក​តវ៉ា​មិន​ចង់​ធ្វេី​នៅ​ត្រង់​នេះ​ទេ​ព្រោះ​ខ្លាច​ថា​អ្នក​ខាង​ក្រៅ​នឹង​ឆ្ងល់​ហេីយ​ក៏..ខ្លាច​ថា​នឹង​លាន់​សម្លេង​មិន​សមរម្យ​ចេញ​ដល់​ខាង​ក្រៅ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now