ភាគ​ 8

1.7K 167 1
                                    


        @ ព្រឹក​ថ្ងៃ​ថ្មី​

​     រាង​តូច​កំពុង​តែ​គេង​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​លេី​កម្រាល​ទន់ៗ​ គេង​ទាល់​តែពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល​មក​ដល់​ខាង​ក្នុង​បន្ទប់​តាម​ចន្លោះ​បង្អួច​បណ្តាល​អោយ​ដាស់​ដល់​ដំណេក​របស់​គេ​ដោយ​សារ​តែ​ពន្លឺ​​ពណ៌​ទឹក​ក្រូចជះចាំង
ភ្នែក​ទាំង​គូ​របស់​គេ​ ។ Taehyung សន្សឹមៗ​បេីក​ភ្នែក​ឡេីង​ ហេីយ​ក៏​ងេីប​ពត់​ពេន​ខ្លួន​កុំ​អោយ​ស្ពឹក​ស្រពន់​ មុន​នឹង​ដេីរ​ចូល​បន្ទប់​ទឹក​ដេីម្បី​សម្អាត​ខ្លួន​ហេីយ​ក៏​រៀប​ចំ​ចុះ​ទៅ​ញាំ​អាហារ​ពេល​ព្រឹក​នៅ​ខាង​ក្រោម​ ។

« អរគុណ​សួស្ដី​ប៉ា​ » Tae និយាយ​អម​មក​ជា​មួយ​ដោយ​ស្នាម​ញញឹម​ស្រស់​ពេល​ដែល​ចុះ​មក​ខាង​ក្រោម​ឃេីញ​លោក​ប៉ា​កំពុង​តែ​អង្គុយ​នៅ​លេី​សាឡុង​សៀវភៅ​តែម្នាក់​ឯង​ ។

« អរុណ​សួស្ដី​កូន​ ឆាប់​ទៅ​ញាំ​បាយ​ទៅ​ ប៉ា​ត្រូវ​ជូន​ឯង​ទៅ​កន្លែង​មួយ​ » បន្ទាប់​ពី​ឮលោក​ប៉ា​តប​មក​វិញ​បែបនេះ​ហេីយ​ Tae ក៏​ងក់​ក្បាល​រួច​ដេីរ​ទៅ​ផុតទាំង​ក្នុង​ចិត្ត​នឹក​ឆ្ងល់​ថា​គាត់​នឹង​នាំ​គេ​ទៅ​ណា​តែក៏​មិន​ចង់​សួរ​នាំ​ច្រេីន​ ក៏​មក​ញាំ​បាយ​សិន​ហេីយ​ចាំ​និយាយ​គ្នា​បន្ត​ ។

      Taehyung ញាំ​បាយ​ដោយ​ស្ងប់​ស្ងាត់​មិន​អោយ​ឮសូម្បី​តែ​សម្លេង​ស្លាប​ព្រា​​កោស​ចានហេីយក៏នឹកគិត​ពី​រឿង​កាល​ពី​ម្សិលមិញ​ ។ គេ​ទទួលស្គាល់​ថា​គេ​លួច​អន់​ចិត្ត​ពេល​ដែល​ឮអ្នក​កម្លោះ​ CEO នោះ​ថា​ខ្លួន​នៅ​ស្រលាញ់​សង្សារ​ ប៉ុន្តែ​គេ​ក៏​មិន​ចង់​ទៅ​បំបែក​បំបាក់​អី​ដែរ​ព្រោះ​ខ្លួន​ឯង​ច្បាស់​ក៏​យល់​ពី​អារម្មណ៍​ស្នេហា​ដែល​ត្រូវ​មក​ព្រាត់ប្រាស​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ។ គេ​គិត​ថា​មាន​តែ​វិធីអោយ​ជម្រើស​ពីរ​ទៅ​នាយ​ជ្រេីស​ទេ​ទេីប​អាច​ដោះ​ស្រាយ​បាន​ គេ​ក៏​មិន​ខក​ចិត្ត​ខក​បំណង​បេី​ Jungkook​ សុំ​ដាច់​ពាក្យ​វិញ​​ព្រោះ​ខ្លួន​មិន​ទាន់​បាន​ទៅ​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​អី​ផង​ ប៉ុន្តែ​បេី​នាយ​នៅ​តែ​ជំនះ​ថាចង់​យក​មង្គលការ​នេះ​ព្រោះ​ផលប្រយោជន៍​អញ្ចឹង​គេ​មាន​តែ​ធ្វេី​ខ្លួន​អោយ​រឹង​មាំ​ត្រៀម​ទុកមុន​តែ​ប៉ុណ្ណោះ​ ជៀស​វាង​មាន​ការ​បំពាន​ធ្វើ​បាប​អី​គេ​នឹងអាច​ទ​ទល់​តបវិញបាន​ភ្លាមៗ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now