ភាគ​ 18

1.7K 156 1
                                    

« ហាម​ខ្ញុំ​អោយ​បាន​ទៅ​អញ្ចឹង​ »

គឺ​ហាម​បាន​ពិត​មែន​ ពេល​នេះ​រាង​តូច​កំពុង​តែ​អង្គុយ​ញាំអាហារ​ពេល​ព្រឹក​​ដែល​ Jungkook បាន​រៀប​ចំ​អោយ​ដាក់លេី​តុ​រួច​ជា​ស្រេច​នោះ​ ចំណែក​ឯ​នាយ​វិញ​ក៏​ចេញ​ទៅ​យក​ខោ​អាវ​របស់​គេ​នៅ​ខាង​ក្រោម​ ដោយ​មុន​នេះ​ឈ្លោះ​ចុះ​ឈ្លោះ​ឡេីង​ Jungkook ក៏​គម្រាម​ថា​បេី​សិន​ជា​គេ​ទៅ​ទាំង​បែបនេះ​នាយ​នឹង​ចាប់​គេ​លី​អោយ​ដូច​បាវ​អញ្ចឹង​ទេីប​រាងតូច​គ្មាន​ជម្រើសក៏​ព្រម​ថា​នៅ​ចាំខាង​ក្នុង​ រួច​ខល​អោយ​លោក​ប៉ា​ជួយ​រៀប​សម្លៀកបំពាក់​មក​មួយ​កំផ្លេ​ហេីយ​អោយ​តែកុង​ឡាន​យក​មក​អោយ​នៅ​សណ្ឋាគារ​នេះ​ ។ Tae ញាំ​សុខៗ​ក៏​ស្រាប់​តែ​លេច​ស្នាម​ញញឹម​ចេញ​មក​ គេ​លួច​សប្បាយ​ចិត្ត​ខ្លះ​ដែរ​ដែល​អ្នក​កម្លោះ​ចេះ​ហួង​ហែង​បែបនេះ​ ហេីយ​ណា​មួួយ​គេ​គ្រាន់​តែ​ធ្វេី​លេង​ប៉ុណ្ណោះ​ បេី​អោយ​គេ​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​បែបនេះ​មែន​គឺ​គេ​មិន​ទៅ​នោះ​ទេ​ញញឹម​ព្រោះ​ល្បិចកល​របស់​ខ្លួន​បាន​យក​ឈ្នះលេី​ Jungkook ។

​ ប៉ុន្តែ​ស្នាម​ញញឹម​មួយនោះ​ក៏​ត្រូវ​សម្រាល​ចុះ​មក​ជា​រៀប​ស្មេី​វិញ​ព្រោះ​នឹក​ដល់​រឿង​មង្គលការ​របស់​ពួក​គេ​ទៀត​ហេីយ​..​ ចុះ​បេី​ Jungkook ព្រម​ទទួល​យក​មង្គលការ​នេះ​ទាំង​ដែល​ចិត្ត​នា​យនៅ​នឹក​ស្រលាញ់​ Malina នោះ​ តេី​គេ​គួរ​ធ្វើ​បែប​ម៉េច​ទៅ? គេ​នឹង​មេីល​មក​ជា​មនុស្ស​អាក្រក់​ក្នុង​កែវ​ភ្នែក​របស់​ពួក​គេ​ដែរ​ទេ? មិន​ថា​ខ្លួន​ចូល​ចិត្ត​និយាយ​ហំហួន​ប៉ុណ្ណា​ ជឿជាក់​​ខ្លួន​ឯង​ថា​នឹង​ធ្វើ​អោយ​ Jungkook ស្រលាញ់​គេ​ទាល់​តែ​បាន​ប៉ុណ្ណា​ តែ​នៅ​ក្នុង​ចិត្ត​របស់​គេ​គឺ​បាត់​បង់​ទំនុក​ចិត្ត​ដល់​ទៅ​ពាក់​កណ្ដាល​ គេ​ខ្លាច​ថា​គេ​មិន​អាច​យក​ឈ្នះ​ចិត្ត​របស់​នាយ​បាន​ ហេីយ​រឹត​តែ​ខ្លាច​ថា​ Malina មក​ដណ្ដើម​នាយចេញ​ពី​គេ​ ទោះ​បី​ជា​ Tae មិន​ទាន់​បាន​ស្រលាញ់​ Jungkook ពិត​មែន​ប៉ុន្តែ.. ដូច​ដែល​និយាយ​អញ្ចឹង​ថា​គេ​ការពារ​គ្រប់​យ៉ាង​ដែល​ជា​កម្មសិទ្ធ​របស់​គេ​ ដូច្នេះ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ក្នុង​ពេល​នេះ​គឺ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ បេី​សិន​ជា​មាន​រឿង​អ្វី​កេីត​ឡេីង​មិន​ទំនង​ គេ​នឹង​រួច​រាល់​ក្នុង​ការ​វាយ​បក​ទៅ​វិញ​ ហេីយ​នឹង​អោប​ក្រសោប​អ្វី​ដែល​ជា​របស់​ខ្លួន​អោយ​បាន​ជាប់​ មិន​ចុះ​ចាញ់​ មិន​ដោះ​លេង​ដោយ​ងាយៗ​ឡេីយ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now