ភាគ​ 14

1.7K 173 7
                                    


« ខ្ញុំ​សំ​ទោស​..​ ខ្ញុំ​មិន​បាន​ដឹង​ពិត​មែន​ថា​ទង្វើ​របស់​ខ្ញុំ​បាន​ធ្វេី​អោយ​ Tae ឈឺ​... » បន្ទាប់​ពី​ស្ងាត់​មាត់​មួយ​សន្ទុះ​រាង​ក្រាស់​ក៏​ចាប់​ផ្តេីម​ស្រដី​តប​មក​វិញ​ដោយ​មាន​ការ​រអៀស​ខ្លួន​ មិន​ហ៊ាន​មេីល​ទៅ​មុខ​គេ​ចំនោះ​ទេ​ និយាយ​អោយ​អស់​ពី​ចិត្ត​ទៅ​គឺ​នាយ​មិន​បាន​ដឹង​ពិតមែនថាខ្លួនខុស​ ប៉ុន្តែបន្ទាប់ពីបាន​ស្តាប់​ការ​និយាយ​បក​ស្រាយពី Tae ហេីយ​នាយ​ក៏​ទទួល​បាន​គ្រប់​ម៉ាត់​ មិន​ប្រកែក​តវ៉ា​បន្ត​ព្រោះ​ដឹង​ខ្លួន​ហេីយ​ថា​នាយ​ធ្វេី​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ ប៉ុន្តែ​នៅ​មាន​កូន​ចិត្ត​មួយ​ទៀត​ដែល​មិន​ទាន់​យល់​ស្រប​ទាំង​ស្រុង​ ។

« មិន​បាច់​សុំ​ទោស​នោះ​ទេ​ បេី​លោក​ចង់​អោយ​រឿង​ទាំង​អស់​នេះ​ចប់​លោក​គួរ​តែ​សម្រេច​ចិត្ត​ថ្ងៃ​នេះ​អោយ​ហេីយ​ សល់​តែ​ប្រាំ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​យេីង​ការ​ហេីយ​ ត្រូវ​ការ​ទៅ​ឡ​ខោ​អាវ​មេីល​មុន​ ត្រូវទៅ​មេីលទីតាំង​កន្លែង​រៀប​ការ​ ហេីយ​នៅ​ផ្សេងៗ​ទៀត​ច្រេីន​ណាស់​ បេី​លោក​មិន​ចង់​ខក​ពេល​វេលា​ ខក​បំណង​លោក​គួរ​សម្រេចចិត្ត​អោយ​ហេីយ​ថា​គួរ​បន្ត​បែបនេះ​ឫគួរ​ដេីរ​ចេញ​ពី​មិត្តស្រី​របស់​លោក​ ខ្ញុំ​មិន​ហាម​ឃាត់​នោះ​ទេ​ លោក​សម្រេចចិត្ត​តាម​បេះដូង​របស់​លោក​ចុះ​ » Tae និយាយ​ដោយ​សម្លឹង​មេីល​ទៅ​ចំ​ ដៃ​ដែល​ដាក់​សង្កត់​លេី​ទ្រូង​លេីក​មក​ផ្ងេីយ​ចង្កា​អោយ​អ្នក​កម្លោះ​សម្លឹង​មក​ខ្លួន​វិញ​ រួច​ទម្លាក់​ទៅ​លេី​ទ្រូង​ខាង​ឆ្វេង​សា​ជា​ថ្មី​ដោយ​ម្តង​នេះ​បបោស​អង្អែល​វា​ថ្នម​ៗ​ មិន​ចុច​សង្កត់​អោយ​ឈឺ​ដូច​មុន​ឡេីយ​ ។

« Tae.. តែ​ខ្ញុំ​សម្រេច​ចិត្ត​មិន​ចេញ..​ Tae អាច​គិត​ថា​ខ្ញុំ​អត្មានិយម​តែ​ខ្ញុំ​ធ្វើ​នេះ​ព្រោះ​មិន​ចង់​អោយ​មាន​អ្នក​ណា​មក​រង​ការ​ឈឺ​ចាប់​នោះ​ទេ​ ខ្ញុំ​ចង់​មេីល​ថែ​ថ្នាក់​ថ្នម​ទាំង​ពីរ​នាក់​ Tae យល់​ពី​ខ្ញុំ​ដែរ​ទេ?? » Jungkook ព្យាយាម​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​អោយ​អ្នក​ដែល​កំពុង​តែ​ឈរ​ទល់​មុខ​ខ្លួន​បាន​យល់​ នា​យក៏​លេីក​ដៃ​ម្ខាង​មក​គ្រប​ពី​លេី​ខ្នង​ដៃ​របស់​រាង​តូច​ដែល​ដាក់​នៅលេី​ទ្រូង​របស់​នាយ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now