ភាគ 13

1.9K 193 3
                                    


« JUNGKOOK!! » Tae​ ស្រែកឃាត់​រាង​ក្រាស់​ដែល​កំពុង​តែ​អូស​ដៃ​គេ​ដេីរ​ចេញ​ទៅទាំង​មិន​ដឹង​មូល​ហេតុ​ នាយ​ចាប់​ច្របាច់​.ក​ដៃ​គេ​ខ្លាំង​ៗ​យ៉ាង​ណែន​ជាប់​ធ្វើ​អោយ​គេ​ពិបាក​នឹង​ដេីរ​តាម​ ខំ​រេី​បម្រាស់​ខ្លួន​ណាស់​ដែរ​តែ​រេី​មិន​រួច​ទាល់​តែ​សោះ​ គេ​កាន់​តែ​នៅ​មិន​ស្ងៀម​កាន់​តែ​ឈឺ​អញ្ចឹង​មាន​តែ​សម្រប​តាម​សិន​ ទោះ​ខំ​ស្រែក​ឃាត់​ក៏​នាយ​មិន​ខ្ចី​ស្តាប់​ធ្វើ​ដូច​ជា​មនុស្ស​គ.ថ្លង់​ ។

លោក​អគ្គនាយក​សង្ហារ​អូស​ដៃបុរស​វ័​យ​ក្មេង​រូប​ស្រស់​ដេីរ​កាត់​តុ​ជា​ច្រើន​នៅ​ក្នុង​ភោជនីយដ្ឋាន​ទាក់​យក​ចំណាប់អារម្មណ៍​ភ្លៀវ​ៗនៅ​ក្នុង​ហាង​អោយ​តាម​មេីល​លាន់​ ប៉ុន្តែ​ Jungkook មិន​ខ្វល់​ពី​មនុស្ស​អស់​ទាំង​នោះ​ទេ​ ចង់​គេ​មេីល​អី​មេីល​ចុះ​ព្រោះ​អ្វី​ដែល​សំខាន់​ពេល​នេះ​គឺ​រាង​តូច​ដែល​ដេីរ​តាម​ពី​ក្រោយ​ខ្លួន​ ។

« Jungkook លែង​ដៃ​បន្តិច​បាន​ទេ​ ខ្ញុំ​ឈឺ!! » បន្ទាប់​ពី​ឮរាង​តូច​ប្រាប់​បែបនេះ​ អ្នក​កម្លោះ​ក៏​ងាក​មក​ក្រោយ​មេីល​គេ​បន្តិច​ហេីយ​ប្រលែង​ប្រអប់​ដៃ​ចេញ​ពី​រវង្វង់​.ក​ដៃរបស់​គេ​ប៉ុន្តែ​ក៏​ប្រេី​ប្រាស់ម្រាម​ដៃ​ទាំង​ប្រាំ​ស្រាក់​នឹង​ម្រាម​ស្រឡូនៗទាំង​ប្រាំ​របស់​ Tae វិញ​ ។ រាង​តូច​ច្រម៉ក់​ដែល​ដេីរ​តាម​ពី​ក្រោយ​សឹង​មិន​ទាន់​កា​ល​ដែល​បាន​ឃើញ​បែបនេះ​ក៏​ស្ងាត់​មាត់ Jungkook ថយ​មួយ​ជំហាន​មក​ក្រោយ​ហេីយ​ដេីរ​ដំណាល​ Tae វិញ​រឹត​តែ​ធ្វេី​អោយ​មនុស្ស​ម្នា​ងាក​តាម​មេីល​ឥត​ដាច់​កន្ទុយ​ភ្នែក​ ។

> នេះ​ជា​ CEO The J.Bridge ទេ​តេី..? ល្បី​ថា​ជា​បុរស​បេះដូង​ដែក​ផង​ តែ​ហេតុ​អី​ក៏​មក​បណ្តេីរ​មនុស្ស​ប្រុស​ម្នាក់​នេះ​ទៅ​វិញ??
> អី​យ៉ា..​ មេីល​ចុះ​ដេីរ​កាន់​ដៃ​គ្នា​បែប​នេះ​ហេីយ​ ច្បាស់​ជា​មិន​មែន​គ្មាន​អី​ហ្នឹង​គ្នា​ទេ​ យេីង​ហ៊ាន​ភ្នាល់​ថា​ម្នាក់​ក្រោយ​នោះជា​សង្សារ​!!
> អួយ៎ឯង​..! មេីល​នោះ​ចុះ​ ពួក​គេ​សម​គ្នា​ណាស់

អ្នក​ដែល​ជុំវិញ​ពួក​គេ​សុទ្ធ​តែ​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ពី​នេះ​ពី​នោះ​ ម្នាក់ៗ​មាន​គំនិត​ខុសៗ​គ្នា​ ឯ​ Taehyung ក៏​អោន​មុខ​ចុះ​បែប​ចង់​លាក់​មុខ​ពេល​ដែល​ឃេីញ​មាន​កាំមេរ៉ា​ទូរស័ព្ទ​ផ្សេងៗ​កំពុង​តែ​បាញ់​មក​ថត ។ រាង​តូច​មិន​ដឹង​ដក​ដៃ​ប្រកែក​បែបណា​ព្រោះ​ទី​មួយ​នោះ​គឺ​មិន​ចង់​អោយ​ Jungkook បាក់​មុខ​ដោ​យសារ​តែ​នាយ​ជា​អ្នក​ដែល​មាន​មុខ​មាន​មាត់​ក្នុង​សង្គមមួយ​រូបដែរ ហេីយ​ទី​ពីរ​ក៏​ព្រោះ​តែ​ក្នុង​ចិត្ត​កំពុង​តែ​លួច​មាន​អារម្មណ៍​រំភើប​កេីត​ឡេីង​ទៀត​ហេីយ​ វា​មាន​ឥទ្ធិពល​អ្វី​ម្យ៉ាង​សាយចេញពី​ប្រអប់​ដៃ​ធំ​មួយនេះ​ដែល​អាច​ធ្វេី​អោយ​ Tae មាន​អារម្មណ៍​កក់ក្ដៅ​ចម្លែក​មិន​ដែល​ជួប​ពី​មុន​មក​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now