ភាគ​ 30

1.8K 145 8
                                    


« ម៉េច​មិន​ថេីប​ត្រាប់​តាម​ខ្ញុំ​ទៀត?? » Jungkook ឆ្លៀត​ដក​បបូរមាត់​សួរ​ទៅ​កាន់​រាង​តូច​ដែល​ពេល​នេះ​កំពុង​តែ​សម្ងំ​ស្ងៀម​នៅ​ក្នុង​រង្វង់​ដៃមាំ​ក្រាស់​របស់នាយ​ ឯ​អ្នក​ដែល​បាន​ឮបែបនោះ​ហេីយ​ក៏​ហាក់​ភ្ញាក់​ចេញ​ពី​ការ​ភ្លាំង​ភ្លឹក​ដែល​បណ្តែត​បណ្តោយ​អោយ​នាយ​មក​ស្ទាប​អង្អែល​តាម​ចិត្ត​បាន​នោះ​ គេ​ក៏​ញោច​ស្នាម​ញញឹម​ឡេីង​បន្តិច​ហេីយ​រហ័ស​ត្របាក់​យក​បបូរមាត់​ផ្នែក​ខាង​លេី​របស់​រាង​ក្រាស់​ដោយ​មិន​ខ្លាច​ថា​នឹង​មាន​រឿង​អ្វី​កេីត​ឡេីង​បន្ទាប់​ពី​ការ​ថេីប​មួយនេះ​ ។

​ Taehyung ឈូង​ដាក់​កែវ​ស្រា​ទៅ​លេី​ប្រកាន់​ដៃ​រាន
ហាលយ៉ាង​ប្រហែសបុិស​នឹង​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម​ទៅ​ហេីយ​ តែ​គេ​បែរ​ជា​មិន​ខ្វល់​ហេីយ​យក​ដៃ​ម្ខាង​ដែល​ពេល​នេះ​នៅ​ទំនេរ​នោះ​ក៏​ព័ទ្ធ​ក្រសោប​ខ្នង​របស់​អ្នក​កម្លោះ​យ៉ាង​ស្និទ្ធស្នាល​ ស្រប​ពេល​បបូរមាត់​កំពុង​តែ​ថេីប​ជញ្ជក់​យក​ផ្នែក​ខាង​លេី​ទាំង​បិទ​ភ្នែក​ ដៃ​របស់​រាង​តូច​ក៏​សន្សឹមៗ​ទម្លាក់​ចុះ​ទៅ​ខាង​ក្រោម​ហេីយ​ក៏..

« អួយ៎​ TAE! » Jungkook ភ្ញាក់​ព្រឺត​​ស្ទុះ​ដក​បបូរមាត់​ចេញ​ពី​រាង​តូច​ថែម​ទាំង​ច្រាន​គេ​ចេញ​ពី​ខ្លួន​បន្តិច​កាល​បេី​ត្រូវ​បាន​បាត​ដៃ​ស្រទន់​មួយនោះ​មក​ចាប់​ច្របាច់​សាច់​គូទ​របស់​នាយ​ មិន​មែន​ចាប់​ធម្មតា​តែ​ច្បាម​ច្របាច់​យក​ឡេីង​ពេញ​ដៃ​ដូច​ច្របាច់​ម្សៅ​នំទៅ​ហេីយ​ ។ ឯ​ Taehyung ពេល​ដែល​បាន​ឃើញ​អការៈ​របស់​នាយ​បែប​នេះ​ហេីយ​ គេ​ក៏​អស់​សំណើច​ ខំខាំ​មាត់​ទប់​សេីចឡេីង​រលាក់​ខ្លួន​ មេីល​ទៅ​មុខ​របស់​លោក​អគ្គនាយក​ដែល​ពេល​នេះ​ភ័យ​ស្លន់ស្លោ​ខុស​ធម្មតា​ នេះ​គេ​មិន​ត្រឹម​តែ​ថេីប​ត្រាប់​តាម​ឯ​ណា​ ថែម​ទាំង​ច្របាច់​តាម​ទៀត! ប្រពន្ធ​អ្នក​ណា​នេះ​ក៏​ឌឺ​សម្បេីម​ម្ល៉េះ​!?

« ហ្អឹម? ហៅ​ធ្វើ​អី? » បន្ទាប់​ពី​សម្រួល​អារម្មណ៍​ខំ​មិន​សេីច​ចេញ​មក​មួយ​សន្ទុះ​ រាង​តូច​ក៏ធ្វេី​ជា​សួរ​ដូច​មិន​ដឹង​រឿង​ហេីយធ្វេី​ភ្នែក​ភ្លឹះៗ​មេីល​ទៅ​នាយ​ដែល​ពេល​នេះ​កំពុង​សម្លឹង​ស្មេី​ដៃ​ទាំង​គូ​ដក​ទៅ​ច្រត់​ចង្កេះ​ ​មេីលមក​គេ​បែប​ហួស​ចិត្ត​នឹក​ស្មាន​មិន​ដល់​ថា​គេ​នឹង​ធ្វើ​បែបនេះ​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now