ភាគ​ 26

1.6K 155 6
                                    


« អ្ហឹម...​ ហឹមៗ​ » រាង​តូច​ក្រហេម​ក្រហឹម​ក្នុង​បំពង់.ក​ក្រវី​ក្បាល​ទៅ​វិញ​ទៅ​មក​ស្រប​ពេល​បិទ​ភ្នែក​គេង​អោប​ខ្នេីយ​ដែល​ចេះ​រេី​នេះ​ គេ​កំពុង​តែ​គេង​លក់​ស្រួល​ផង​មក​រង្គោះ​រង្គើ​រេី​ចេញ​អោយ​រំខាន​ដំណេក​គេ​អស់​ ខ្នេីយ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ចេះ​រេី​ចេញ​ទៀត​ឫ..? ពិត​ជា​ឡូយ​ដល់​ហេីយនេះ​ ។

« ណែ៎ឯង!! » អូរ.. នេះ​មិន​ត្រឹម​តែ​ចេះ​រេី​ថែម​ទាំង​ចេះ​និយាយ​ទៀត​ផង..!? អស្ចារ្យ​របស់​គេ​មែន​នេះ!!

​ Jimin ដែល​កំពុង​តែ​សម្ងំ​គេង​ព្រោះ​នៅ​ងងុយ​ខ្លាំង​ណាស់​នោះ​ក៏​ចេះ​តែ​គិត​ឆ្កុយ​តែ​ឯង​ថា​ខ្នេីយ​ចេះ​រេី​ចេះ​និយាយ​ទាំង​ការពិត​គឺ​ខ្លួន​កំពុង​តែ​គេង​កេីយ​ទ្រូង​នរណា​ម្នាក់​តាំង​ពី​យប់​ទល់​មក​ពេល​ថ្ងៃ​រះ​ចាំង​គូទ​ហេីយនៅ​តែ​សម្ងំ​អោប​ជាប់​ អ្នក​នៅ​ពី​ក្រោម​នោះខំ​ប្រឡែង​ចេញ​ណាស់​ដែរតែ​ទៅ​ណា​មិន​រួច​ព្រោះ​គេ​នេះ​ធ្ងន់​អឺយសែន​ធ្ងន់​ ។

« ណែ៎​ នេះ---!! »

« ហ្អឹមមមម​ ឈប់​និយាយ​អា​ខ្នេីយ​ឆ្កួត​ »​ ឌឹប* Jimin ក្តាប់​ដៃ​វាយ​ទ្រូង​របស់​អ្នក​កម្លោះ​នោះ​មួយ​ដៃ​ ហេីយ​ក៏​ឈ្មុល​មុខ​ចូល​ប្រឡោះ​.ក​ ទាំង​ដៃ​នៅ​អោប​រឹត​ចង្កេះ​របស់​នាយ​នោះ​កាន់​តែ​ស្អិត​ជាប់​បេះ​មិន​ចេញ​ ។ Yoongi ឯ​ណោះ​វិញ​កាល​ដែល​ត្រូវ​បាន​គេ​វាយ​មួយ​ដៃ​មក​បែបនេះ​ និយាយ​ពី​ថា​ចុក​នោះ​ តែ​ត្រូវ​ស្រែក​នៅ​ក្នុង​ប្រអប់​មាត់​ទាំង​ងេីយ​.ក​បិទ​ភ្នែក​ លាក់​សម្លេង​សម្រែក​ចេញ​មក​ព្រោះ​មិន​ចង់​អោយ​គេ​នោះ​ភ្ញាក់​...​ បន្ទាប់​មក​ក៏​ងេីប​មុខ​ទៅ​មេីល​ហេីយ​សម្លក់​ដាក់​គេ​នោះ​ ក្នុង​ចិត្ត​ចង់​តែ​ធាក់​ចេញ​ពី​លេី​គ្រែ​ទេ​ នេះ​មិន​ត្រឹម​តែ​មក​អោប​ហេីយ​នៅ​ហ៊ាន​ថា​នាយ​ឆ្កួត​ទៀត!! ពិត​ជា​ចំ​មែន​ហេីយ!

Yoongi​ ខំ​ព្យាយាម​ងេីប​ចេញ​ម្តង​ទៀត​ដោយ​លេីក​នេះ​នាយ​ក្រោក​ក្បាល​មក​មុន​ ហេីយ​ព្យាយាម​ដក​ដៃ​ខាង​ស្តាំ​ដែល​ Jimin កំពុង​តែ​កេីយ​ នាយ​ព្យាយាម​រេី​ចេញ​តិចៗ​ព្រោះ​មិន​ចង់​អោយ​គេ​នោះ​ភ្ញាក់​ហេីយ​បាន​សុី​មួយ​ដៃ​ទៀត​ កំពុង​តែ​ដក​ខ្លួន​ចេញ​សុខៗ​ Yoongi ក៏​ប្រសព្វ​ភ្នែក​ទៅ​នឹង​វង់ភក្ត្រ​របស់​អ្នក​ដែល​គេង​លង់​លក់​នោះ​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ Yoongi ក៏​នៅ​ស្ងៀម​សម្លឹង​មេីល​វិនិច្ឆ័យ​មុខ​មាត់​របស់​គេ..​ មេីល​កាន់​តែ​យូរ​នាយ​មាន​អារម្មណ៍​ថា​គេ​ម្នាក់​នេះ​ក៏​មាន​ចំណុច​ទាក់​ទាញ​ម្យ៉ាង​ដែរ..​ ពិសេស​ត្រង់​បបូរមាត់​នោះ​ ទម្រង់​បបូរមាត់​ពេញ​បែប​សិចស៊ី​ពណ៌​ផ្កាឈូក​ស្រាប់​ ឃេីញ​ហេីយ​ចង់​តែ​ប៉ះ​ថែល​ថេីប​ ។ អ្នក​កម្លោះ​រហ័ស​ងាក​មុខ​ចេញ​ព្រោះ​មិន​ចង់​អោយ​គំនិត​របស់​ខ្លួន​ហោះ​រាល​ដាល​ដល់​រឿង​ធំ​ជាង​នេះ​ទៀត​ ។ ដោយ​មួយៗ​សន្សឹមៗ​ Yoongi ក៏​ដក​ដៃ​ម្ខាង​ចេញ​បាន​សម្រេច​ទៅ​ហេីយ​ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​អ្នក​ដែល​នៅ​ពី​ក្រោម​នោះ​ទាញ​ស្មារ​នាយ​ទម្លាក់​ចុះ​មក​វិញមួយ​ទំហឹង​អោយ​ក្រាប​ចុះ​បុក​នឹង​ទ្រូង​របស់​គេ​នោះ​ម្តង​ ។ បុរស​ដែល​មាន​សម្បុរ​.ស​នោះ​ក៏​បិទ​ភ្នែក​ម្តង​ទៀត​ហេីយខំ​ស្រូប​ខ្យល់​ដង្ហើម​ចូល​ពោះ​យ៉ាង​វែង.. កុំ​ណា៎​ កុំ​ធ្វើ​អោយ​នាយ​អស់​ការ​អត់​ធ្មត់​អោយ​សោះ​!

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now