ភាគ​ 10

2K 177 1
                                    


​ Taehyung រហ័ស​ដក​ខ្លួន​ចេញ​ពី​អ្នក​កម្លោះ​បន្ទាប់​ពី​ច្រុល​ខ្លួន​ដួល​ទៅ​ប៉ះ​នឹង​បបូរមាត់​នាយ​ ។ អ្នក​ទាំង​ពីរ​បែរ​មុខខ្នង​ចេញ​ពី​គ្នា​យ៉ាង​លឿនស្រប​ពេល​លេីក​ដៃ​មក​ស្ទាប​អង្អែល​លេី​បបូរ​មាត់​រាងៗខ្លូន​ ។ រាង​តូច​មាន​ទឹក​មុខ​ស្លេកៗ​ ភ្នែក​បិទបេីកៗ​អារម្មណ៍​មេ​អំបៅ​ហោះ​ហៅ​កំពុង​កេីត​ឡេីង​ពេញ​ពោះមិន​ខុស​ពី​ Jungkook នោះ​ទេ​ព្រោះ​នេះ​គឺ​ជា​ស្នាម​ថេីប​ដំបូង​របស់​គេ​ទាំង​ពីរ!!!

​ ជាការ​ពិត​ដែលលោក​អគ្គនាយក​សង្ហារ​ម្នាក់​នេះ​មាន​សង្សារ​ជា​នារី​រូប​ស្រស់​ស្អាត​ ទាក់​ទង​គ្នា​បាន​ពីរ​ឆ្នាំ​មក​ហេីយ​ ប៉ុន្តែ​គេ​ទាំង​ពីរ​មិន​ដែល​មាន​អីៗ​នឹង​គ្នា​នោះ​ទេ​ មិន​ដែល​សូម្បី​តែ​ការ​ថេីប​លេី​បបូរ​មាត់​ ។​ ដោយ​ភាគ​ច្រេីន​ Jungkook បង្ហាញ​ក្តី​ស្រលាញ់​តាម​តែ​ការ​អោប​ឫថេីប​ថ្ពាល់​ថេីរៗ​តែ​ប៉ុណ្ណោះ​ ទេីប​​រឿង​ដែល​កេីត​ឡេីង​អម្បាញ់មិញ​នេះ​ធ្វើ​អោយ​នាយ​ភាន់​ភាំង​..​ ស្នាម​ថេីប​ដំបូង​ត្រូវ​បាន​ Tae ជា​អ្នក​ឆក់​យក​បាត់​ទៅ​ហេីយ!!

​ ឯ​ Taehyung វិញ​ដូច​ដែល​បាន​ដឹង​មក​ហេីយ​ថា​គេ​មិន​ដែល​មាន​ស្នេហា​ពីមុន​មក​ឡេីយ​ ដូច្នេះ​វា​មិន​ចម្លែក​ទេ​ដែល​នេះ​ជា​ស្នាម​ថេីប​ដំបូង​នោះ​ ។ គេ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ទុក​បបូរមាត់​ដ៏​បរិសុទ្ធ​មួយនេះ​ប្រគល់​អោយ​ទៅ​បុរស​ដែល​គេ​ស្រលាញ់​ពិត​ ប៉ុន្តែ​ពេល​នេះ​ក៏​ត្រូវ​បាន​អ្នក​កម្លោះ​មុខ​ព្រាន​ឆក់​យក​ទៅ​បាត់​ហេីយ..​ គេ​ស្តាយ​ណាស់!!! ប៉ុន្តែ​​បេីគិត​អោយ​ចំ​ទៅ​វា​ក៏​មិន​មែន​ជា​រឿង​ទាស់​ខុស​ណាស់​ណា​ទេ​ព្រោះ​មិន​យូរ​មិន​ឆាប់​ពួក​គេ​គង់​តែ​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹងគ្នា​ដដែល​ ។

​ Tae នៅ​ភាន់​ភាំង​មិន​បាត់​រក​ធ្វើ​អ្វី​មិន​ត្រូវ​ ភ្នែក​ក្រឡេប​ក្រឡាប់​ឡេីង​ចុះ​ បាត់​បង់​អស់​ភាព​ក្លាហាន​ដែល​មាន​ ។ គេ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​យ៉ាប់​ដូច​គ្នា​ ច្រ.ឡ​គ្នា​លេង​ទៅ​មកៗ​រហូត​ទាល់​តែ​ច្រុល​ទៅ​ប៉ះ​បបូរមាត់​នឹង​គ្នា​ហេីយតាំង​មក​ធ្វេី​អឹមអៀន​ៗ​ អ្នក​ខ្លះ​វិញ​មាឌ​ឡេីង​ប៉ុន​ណា​ណៃ​តែ​មក​ធ្វេី​មុខ​គាំងៗ​ស្លេកស្លាំង​ជាង​គេ​មាឌ​តូច​ទៅ​ទៀត​ ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now