ភាគ​ 24

1.5K 157 2
                                    


ពិធី​អាពាហ៍ពិពាហ៍​ក៏​ត្រូវ​រំកិលឈាន​មក​ដល់​ពេល​ដែល​ចប់​សព្វគ្រប់​អស់​ទាំង​ការ​ទទួល​ភ្ញៀវ​និង​ការ​ញាំ​អាហារ​រាំ​លេង​សប្បាយ​ ។ ពេល​នេះ​ដែរ​ភ្ញៀវ​កំពុ​ងតែ​ចេញ​ទៅ​អស់​បណ្តេីរ​ៗ​ នៅ​សល់​តែ​ក្រុម​គ្រួសារ​ម្ចាស់​កម្មវិធី​និង​ជំនិត​ៗរបស់​កូន​កម្លោះ​តែ​ប៉ុណ្ណោះ​ ។

​ គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ​នោះ​ក៏​ដេីរ​ដំណាល​គ្នា​សម្តៅ​ទៅ​តុ​មូល​មួ​យ​ដែល​មាន​មនុស្ស​នៅ​អង្គុយ​ជុំ​គ្នា​ មិន​ទាន់​មាន​នរណា​ចេញ​ទៅ​ណា​ឡេីយ​ព្រោះ​ធ្វើ​តាម​ការ​ស្នើសុំ​របស់​គេ​ទាំង​ពីរ​រូប​នេះ​ ។

« សួស្ដី​អ្នក​ទាំង​អស់​គ្នា​ » Taehyung ស្រដី​ឡេីង​មុន​ទាំង​ការ​ញញឹម​រាក់​ទាក់​សម្លឹង​មេីល​ទៅ​អ្នក​រាល់​គ្នា​ដែល​កំពុង​អង្គុយ​ ក្នុង​ចំណោម​ពួក​គេ​ទាំង​អស់​គេ​មិន​ស្គាល់​បី​នាក់​ ទំនង​ជា​ភ្ញៀវ​របស់​ Jungkook ហេីយ​ ។

« សួស្ដី​ » Jungkook ឧទាន​បន្ត​ដោយ​ញញឹម​ស្រស់​ដូច​គ្នា​ នាយ​រេ​ភ្នែក​សម្លឹង​មេីល​ទៅ​ពួក​គេ​ហេីយ​ក៏​ប្រទាក់​នឹង​មុខ​របស់នាង​តូច​នោះ​តែ​ក៏​រហ័ស​ងាក​ចេញ​វិញ​ ព្រោះ​មិន​ចង់​ភ្លឹក​សម្លឹង​មេីល​ទៅ​នាង​ទៀត​ ។

« អបអរសាទរ​ Jungkook » ការនិយាយ​អប​អរ​ក៏​ត្រូវ​បន្លឺ​ឡេីង​ចេញ​ពី​មាត់​របស់​បុរស​ម្នាក់​ដែល​មាន​មាឌ​ឌាំង​ធំ​ជាង​គេ​ក្នុងមួយ​តុ​នេះ​ ។

« អរគុណ​ Namjoon hyung » ​អ្នក​ដែល​មាន​នាមជា​ស្វាមី​នោះ​ក៏​តប​ទៅ​វិញ​ទាំង​ការ​អោន​គោរព​ ។ Namjoon គឺ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​អោយគោរព​កោតសរសើរ​ និង​ជា​តួ​ឯក​ក្នុង​ចិត្ត​ Jungkook ដែល​តែងតែ​យក​គាត់​ជា​គំរូ​ធ្វេី​តម្រាប់​តាម​ទស្សនៈ​ល្អៗ​របស់​គាត់​ ។

« អា៎​ នេះ​ច្បាស់​ជា​មិន​ទាន់​មាន​អ្នក​ស្គាល់​ hyung ច្បាស់​នោះ​ទេ​ អញ្ចឹង​ខ្ញុំ​សុំ​រៀប​រាប់​ខ្លួន​អោយ​គេ​បាន​ស្គាល់​ hyung បន្តិច​ណា៎​ » Jungkook និយាយ​រួច​ក៏​ដេីរ​ទៅ​ឈរ​ពី​ក្រោយ​រាង​ក្រាស់​នោះមុន​នឹង​ចាប់​ផ្តេីម​និយាយ​បន្ត

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now