ភាគ​ 23

1.7K 181 2
                                    


      @​ ថ្ងៃ​អាពាហ៍ពិពាហ៍​

« Tae ភ្ញាក់​ឡើង​ » រាង​ក្រាស់​ដាស់​អូន​តូច​ដែល​កំពុង​តែ​គេង​លង់​លក់​នៅ​ក្បែរ​ខ្លួនអោយ​ក្រោក​ឡេីង​ព្រោះវា​ជិត​ដល់​វេលា​ដែល​ត្រូវ​រៀប​ចំ​ខ្លួន​ត្រៀម​សម្រាប់​ថ្ងៃ​ដ៏​វិសេស
វិសាល​មួយនេះ​ ។ Jungkook​ សម្លឹង​មេីល​ទៅ​មុខ​រាង​តូច​ដែល​កំពុង​តែ​សម្ងំ​គេង​ ដាស់​មិនព្រម​ក្រោក​ទាល់​តែ​សោះ​ នាយ​ញញឹម​ឡេីង​បន្តិច​ហេីយ​ក៏​យក​ដៃ​ទៅ​ឈ្លី​សក់​របស់​គេ​លេង​មុន​នឹង​ដេីរ​ចូល​ទៅ​បន្ទប់​ទឹក​មុន​បាត់​ ។

​     អ្នក​ទាំង​ពីរកំពុង​តែ​នៅ​ក្នុង​ apartment របស់​លោក​អគ្គនាយក​ ដោយ​សារ​តែ​ពិធី​មង្គលការ​របស់​ពួក​គេ​នឹង​ត្រូវ​ប្រារព្ធ​ឡេីង​នៅ​ក្នុង​សាល​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​មួយ​នេះ​ ទេីប​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​មក​គេង​ទីនេះ​តែ​ម្តង​ដេីម្បី​ងាយ​ស្រួល​មិន​ចាំបាច់​ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​ព្រោះ​កំពុង​នៅ​អគារ​តែ​មួយ​ស្រាប់​ ។ Taehyung ឯណោះ​វិញ​កាល​ដែល​បាន​ឃើញ​រាង​ក្រាស់​ដេីរ​ចូល​បន្ទប់​ទឹក​បាត់​បែបនេះ​ គេ​ក៏​ស្ទុះ​ក្រោក​យ៉ាង​លឿន​ ដក​ដង្ហើម​ញាប់ៗ​ទ្រូងភឺតភ៊តៗ​ព្រោះ​អម្បាញ់មិញ​នេះ​គឺ​គេ​គ្រាន់តែ​ធ្វើ​ពុត​គេង​តែ​ប៉ុណ្ណោះ​ តាំង​ពី​ព្រលប់​ទល់​ព្រលឹម​ Tae មិន​បានគេង​សូម្បីតែ​បន្តិច​ អារម្មណ៍​នៅ​ហោះ​ហៅ​ដល់​ពិធី​មង្គល​ការ​ មិន​ដឹង​ជា​យ៉ាង​ម៉េច​តែ​ពេល​ជិត​ដល់​ថ្ងៃ​ដល់​ពេល​ត្រូវ​ចូល​រោង​ហេីយ​គេ​បែរ​ជា​ភ័យធ្វេី​មេីល​តែ​គេ​នាំ​ទៅ​សម្លាប់​ មួយយប់​ហេីយ​គឺ​គេង​មិន​លក់​ទាល់​តែ​សោះ​ ខំ​សម្ងំ​ក៏​នៅ​តែ​មិន​លក់​ គេង​បែរ​ខ្នង​ដាក់​អ្នក​កម្លោះ​ព្រោះ​មិន​ចង់​អោយ​នាយ​ដឹង​ថា​ខ្លួន​មិន​បាន​គេង​ ។

​      Jungkook ឯ​ណោះ​វិញ​ ពេញ​មួយ​យប់​ហេីយ​ដែល​មិន​បាន​គេង​ដូច​គ្នា​ នាយ​គេង​បែរ​ខ្នងនៅ​បញ្ឈរភ្នែក​គិត​រហូត​ ​​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​នាយ​ត្រូវ​ចូល​រោងការ​ហេីយ​ អារម្មណ៍​រំភើប​បែរ​ជា​មិន​សូវ​មាន​សោះ​ វា​គួរ​តែ​ជា​ថ្ងៃ​ដែល​នាយ​រីក​រាយ​បំផុត​តែ​អ្នក​កម្លោះ​បែរ​ត្រឹម​ជា​មាន​អារម្មណ៍​ធម្មតា​ ថែម​ទាំង​នៅ​លួច​នឹក​នា​ដល់​នាង​តូច​ដែល​ជា​អតីត​មិត្ត​ស្រី​នោះ​ទៀត... ។

OBSESSION ~ ឈ្លក់​វង្វេង​Where stories live. Discover now