រឿង❤️💫លោកប្ដីអូមេហ្កា❤️💫Ep1

5.2K 233 6
                                    

Ep1:តែអូនឈាមច្រមុះណាថេហ៍!

ក្រុមហ៊ុនដ៏ធំនៅចំកណ្ដាលទីក្រុងសេអ៊ូលជាក្រុមហ៊ុនរបស់អ្នកជំនួញវ័យក្មេងដែលល្បីសុះសាយពេញទីក្រុងសេអ៊ូលដោយសារតែការគ្រប់គ្រងនិងប្រាជ្ញារបស់គេ គីមថេយ៉ុង កូនប្រុសរបស់ត្រកូលអភិជនហើយក៏ជាបុគ្គលដែលល្បីឈ្មោះមួយរូបនោះឯង នាយកម្លោះសង្ហារថែមទាំងមានគូរដណ្ដឹងដែលជាប្រុសភេទដូចគ្នា អ្នកណាដែលថាមិនរើសអើងអ្នកណាដែលថាមិនច្រណែនទៅលើគូរស្នេហ៍មួយគូរនេះ???ទោះបីជាភេទដូចគ្នាក្ដីតែក្ដីស្រលាញ់របស់ពួកគេសឹងតែអាចធ្វើឲ្យមនុស្សដទៃទៀតច្រណែន។ សម្លេងត្រហឹងម៉ៃក្រូនៅក្នុងបរិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃរតើនេះកំពុងមានពិធីអ្វីមែនទេ?!
" កូនកម្លោះនិងកូនក្រមុំសម់គ្នាណាស់ទោះប្រុសដូចគ្នាក៏ដោយ " សម្លេងត្រហឹងលើកសរសើរអំពីអ្នកទាំង2ដែលឈរញញឹមយ៉ាងស្រស់ទទួលភ្ញៀវនៅខាងមុខភូមិគ្រឹះជាក់ស្ដែងកម្មវិធីវាតែងតែបែបនេះហើយតម្រូវឲ្យកូនកម្លោះនិងកូនក្រមុំមកទទួលភ្ញៀវនៅខាងមុខអង្គពិធី
" មែនហើយៗ " សម្លេងសរសើរមិនដាច់ពីមាត់កែវភ្នែកជាច្រើនគូរចោលសម្លឹងទៅលើកម្លោះទាំង2ដែលញញឹមយ៉ាងស្រស់ទទួលភ្ញៀងដែលបានមកចូលរួមពិធីមង្គលការរបស់ពួកគេទាំង2។
បន្ទាប់ពីកម្មវិធីចប់សព្វគ្រប់វាសឹងតែពេញមួយថ្ងៃទៅហើយ ថេយ៉ុងដកដង្ហើមធំទាំងដៃចាប់ទាញដោះក្រវ៉ាត់កររបស់ខ្លួនពេញមួយថ្ងៃមកនេះគេសឹងតែខ្យល់ចាប់ដោយសារតែមនុស្សអ៊ូរអ៊រពេកបូករួមទាំងអ្នកកាសែតផងដែល
« ថេយ៉ុងអូនយ៉ាងមិចហើយ?! " ចនជុងគុកកម្លោះសង្ហាររូបរាងពោពេញទៅដោយសាច់ដុំដើសម្ដៅមករកអ្នកដែលមាននាមជាភរិយា
" អូនមិនអីទេ " ថេយ៉ុងក្រវីក្បាលតិចៗទោះបីជាខ្លួនកំពុងវិលមុខយ៉ាងណាក៏ដោយក៏គេមិនអាចធ្វើឲ្យអ្នកដែលមាននាមជាស្វាមីថ្មីថ្មោងបារម្ភដែលឈឺតែប៉ុណ្ណឹងគេមិនអីទេព្រោះគេមាំមួនជាងជុងគុកឆ្ងាយណាស់ ចនជុងគុកជាកូនចញ្ចឹមរបស់គ្រួសាគីមដោយយកត្រកូលចនមកដាក់ព្រោះតែពេលលោកគីមយកគេពីមណ្ឌលកុមារកំព្រាគេមានពាក់ខ្សែរករដែលបញ្ជាក់ថាគេជាកូនត្រកូលចន ត្រកូលចនពីមុនក៏ជាត្រកូលដ៏ធំនិងខ្ពងខ្ពស់មិនចាញ់ត្រកូលគីមប៉ុន្មានទេប៉ុន្តែរនៅថ្ងៃមួយបែរជាទទួលពត៌មានថាគេសម្លាប់គ្រួសារចនផ្ដាច់ពូជប៉ុន្តែរបែរជានៅរស់តែកូនពៅម្នាក់ប៉ុណ្ណោះ លោកគីមនិងអ្នកស្រីគីមស្រលាញ់ថេយ៉ុងនិងជុងគុកស្មើរគ្នាពួកគាត់ថែមទាំងចងសម្ពន្ធ័ឲ្យពួកគេជាគូរដណ្ដឹងនិងគ្នាតាំងពីក្មេងៗមកម្លេះ ជុងគុកគឺទន់ជ្រាយប៉ុន្តែរបើរឿងវៃគ្នាគេគឺកាងជាងថេយ៉ុងដាច់ទោះបីជាមានឈាមជាអូមេហ្កាតែគេនៅតែរឹងមាំមិនមិនមែនល្វត់ល្វន់ដូចអូមេហ្កាដទៃឡើយ គាត់ធ្លាប់និយាយថានិងចញ្ចឹមជុងគុកដូចច្នេះគឺគាត់ចញ្ចឹមដោយមិនឲ្យគេពិបាកអ្វីទាំងអស់គឺមានតែថេយ៉ុងប៉ុណ្ណោះដែលជាអ្នករកប្រាក់ដើម្បីចញ្ចឹមជុងគុកទោះបីជាមិនខំរកក៏ពួកគេសល់លុយចាយ10ជាតិមិនអស់ដែល
" ឆាប់គេងទៅណាយប់ហើយអូនហត់ពេញមួយថ្ងៃហើយ " ជុងគុកបែរជាដើរសម្ដៅទៅរកទូរទាញសម្លៀកបំពាក់គេងយប់មួយសម្រាប់ហុចឲ្យទៅថេយ៉ុងចំនែកខ្លួនក៏រៀបនិងគេចទៅរៀបចំកន្លែងគេងឲ្យថេយ៉ុងដូចគ្នាប៉ុន្តែររំពេចនោះនាយកំហូចបែរជាទាញរាងក្រាស់មួយទំហឹងឲ្យដួលទៅលើទ្រូងគេថែមទាំងលួចឆ្មក់ថើបថ្ពាក់ក្រអូបប្រហើរដោយសារជាតិក្លិនអូមេហ្កានោះផងដែល
" សឺត...អូនទៅងូចទឹកសិនហើយបាយ " ថេយ៉ុងញញឹមកំហូចរហ័សរត់ចូលបន្ទប់ទឹកខ្លាចជុងគុកទាញដងអំបោសសំពងក្បាល ជុងគុកមិនមែនស្លូតឯណាគឺកាចដូចខ្លាយ៉ាងអញ្ចឹងកុំមើលតែនៅស្ងៀមឲ្យថើបចឹងតែពេលថើបរួចពេលណាដឹងតែទក់សាច់ពេលនោះឯង
" ក្មេងក្បាលខូច " ជុងគុក យកដៃទប់ថ្ពាល់ដែលក្រហមព្រើងៗព្រោះតែអៀនថែមទាំងឈ្លៀតស្រែកស្ដីឲ្យថេយ៉ុងទៀតផងចំមែនហើយបើដឹងថាគេពូកែអៀនហើយនៅខំប្រឹងធ្វើឲ្យគេអៀនទៀត
" បងអាយុប្អូនអូន2ឆ្នាំណាគីមជុងគុក " អត់មិនបានថេយ៉ុងអើតក្បាលចេញស្រែកដាក់ជុងគុកវិញមិននិងរហ័សលឹបក្បាលចូលវិញពេលដឹងថាជុងគុកទាញខ្នើយប្រុងគប់ក្បាលខ្លួន
" ឆឺស " ជុងគុកអោបដៃគេចមុខចេញដើរទៅរកសម្លៀកបំពាក់យកមកទុកចាំពេលថេយ៉ុងចេញមកវិញសឹមខ្លួនចូលទៅងូចទឹកម្ដង។
20នាទីរំលងផុតទៅយ៉ាងឆាប់រហ័សជុងគុកអង្គុយសឹងតែងោគនៅលើពូកទៅហើយព្រោះណាមួយគេអស់កម្លាំងពេញមួយថ្ងៃថែមទាំងនេះជាម៉ោងប្រហែល11យប់ផងទើបគេពិបាកនិងទប់ងងុយ
~ក្រាក~
រំពេចនោះរាងតូចច្រឡឹងបើកទ្វាចេញមកពីបន្ទប់ទឹកលបៗសម្ដៅទៅលើពូកព្រោះឃើញជុងគុកងោគបាត់ទៅហើយណាមួយគេខ្លាចជុងគុកគក់គេសរុបរឿងលួចថើបអម្បាញ់មិញ
" សង្ហារណាស់ " ថេយ៉ុងញញឹមយ៉ាងស្រស់ពេលដែលខ្លួនសម្លឹងមុខអ្នកម្ខាងទៀតពេលគេងលក់ គេមិនសូវជាមានពេលនៅជិតជុងគុកប៉ុន្មានទេព្រោះរវល់កាងារចំនែកពេលនេះគេក៏បានមើលមុខចំមិននឹកស្មានថាប្អូនប្រុសចញ្ចឹមគេម្នាក់សង្ហារដល់ម្លឹងទេ
" ហឺយ!! " ដឹប រំពេចនោះជុងគុកបែរជាបើកភ្នែកយ៉ាងលឿនយាដៃដាល់ថេយ៉ុងមួយទំហឹងនាំឲ្យនាយតូចដួលទៅលើការ៉ូឮដឹប
" អួយ៎!!!ជុងបងដៃធ្ងន់ម្លេះ " ថេយ៉ុងលើកដៃអង្អែលច្រមុះតិចៗទាំងឈឺព្រោះតែអ្នកជាប្ដីដាល់គេមួយដៃអម្បាញ់មិញ
" ថេហ៍អូនយ៉ាងមិចទៅហើយ?!អម្បាញ់មិញបងភ្ញាក់សុំទោសផងណាថេហ៍ " ជុងគុក រហ័សលើកដៃទៅជូតឈាមដែលហ៊ាចេញមកតាមច្រមុះរបស់ថេយ៉ុងទាំងទឹកមុខចង់យំព្រោះតាំងពីដើមមកគេថ្នមប្រពន្ធគេដូចត្បូងកែវអញ្ចឹងតែមើលពីនេះចុះអាដៃចង្រៃបែរជាវៃប្រពន្ធខ្លួនឯងឡើងឈាមច្រមុះបែបនេះ
" បងកុំបារម្ភទៅមើលអូនមិនកើតអីទេប៉ុណ្ណឹងសោះបងក៏ភ័យអីសម្បើមម្លេះឃើញទេអូនរឹងមាំជាងបងគិតឆ្ងាយណាស់ " ថេយ៉ុងរហ័សងើបបង្វិលខ្លួនឲ្យគេមើល3_4ជុំដើម្បីឲ្យគេច្បាស់ក្នុងចិត្តកុំឲ្យភ័យពេក
" តែអូនឈាមច្រមុះណាថេហ៍ "

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now