Episode10:ស្ទាយលួងបងប្លែកៗ

872 70 1
                                    

« អត់គិតឃាត់ទេ? »ជុងគុក អោបដៃនៅនឹងទ្រូងសម្លឹងមើលទៅក្មេងចម្កួចនៅចំពោះមុខទាំងគ្រឺតក្នាញ់ ហៃយ៉ាអត់គិតឃាត់ទេ?បែរជាលើកគេដាក់ជើងពានហុចអោយតាបារាំងវិញ
« មិនខ្វល់មិនដឹងមិនឭ »ថេយ៉ុង ញាក់ស្មាធ្វើហីងើបអង្គុយអោយស្រួលបួលលើសាឡុងដាក់ជើងគងទាក់ខ្លាយ៉ាងហំហាន
« ឈប់ស្រឡាញ់បងហើយឬ? »ជុងគុក លើកចិញ្ចើមម្ខាងសួរក្មេងចចេសម្នាក់នោះ ពុទ្ធោហេតុអីក៏គេក្បាលរឹងម្លេះ?
« ឈប់ហើយប្រុសមុខលុយដូចជាបងនេះអូនមិនប្រាថ្នាទេ »ថេយ៉ុង ពេបមាត់ញាក់ស្មាវឹបៗហាក់ដូចជាខ្ពើមរអើមជាមួយនឹងចរិករបស់ ជុងគុក
« ចាំមើលតែពេលណាបងមានលុយច្រើនបងយកមកជះកណ្ដាលមុខអូនម៉ង »ជុងគុក ខឹងឆេវលើកដៃចង្អុលមុខ ថេយ៉ុង រួចហើយដើរតាំងៗឡើងទៅគេងលើគ្រែបាត់
«[...] ឆឺសប្រុសចម្កួតនេះអត់មិនបានហក់ធាក់ពីក្រោយអោយធ្លាក់ពីលើគ្រែដេកឥឡូវហើយ »ថេយ៉ុង អោបដៃលួចខាំមាត់គ្រឺតរអ៊ូក្នុងចិត្តប្រាថ្នាចង់ហក់ធាក់នាយ ជុងគុក អោយធ្លាក់ពីលើគ្រែ
« គេងទៅអូនទៅទិញអីញ៊ាំនៅខាងក្រៅចង់ញ៊ាំអីខលប្រាប់អូនបើមិនខលប្រាប់ទេប្រាកដជាគ្មានអីញ៊ាំហើយ »ថាហើយគេក៏ដើរចេញទៅបាត់ គេដឹងថា ជុងគុក ទើបប្រើអោយគេខលមករកខ្លួនដើម្បីបាននិយាយគ្នា
« ឆឺស...ក្មេងចម្កួតនេះបើដឹងថាប្ដី ងហើយមិនលួងទេនៅទៅរកស្អីញ៊ាំឯនោះវិញ ចំមែនហើយ »ជុងគុក ងើបអង្គុយរអ៊ូនៅពេលដែលក្មេងនោះចេញទៅបាត់ ចំជាចង្រៃមែនហើយអោយខលទៅយ៉ាងមិចបើគេកំពុងតែងរនោះ?
រំលងទៅជាង30នាទី ថេយ៉ុង ក៏មកវិញទាំងមានអាហារមួយសម្រាប់យកមកដាក់នៅលើតុ ប៉ុណ្ណេះគឺញ៊ាំតែមួយគ្រប់ក្រពះគេប៉ុណ្ណោះប្ដីគេគ្មានចំនែក ជុងគុក អើតក្បាលលើមៗលួចមើលគេតាមរយៈភួយសំឡីឃើញថាគេយកអាហារតែបន្តិចមករួចអង្គុយញ៊ាំលើតុទល់មុខគេយ៉ាងប្រងើយ ក្រពះកូរគ្រោគៗខណៈប្រពន្ធមិនយល់អារម្មណ៍គិតតែពីអង្គុយញ៊ាំយ៉ាងប្រងើយ
« បងពេលណាទើបងើបមកញ៊ាំ?អត់ឃ្លានទេឬ? »ថេយ៉ុង ចោទសួរទៅគេទាំងដឹងចម្លើយជាមុនហើយគឺប្រាកដជា អត់ តែអម្បាញ់មិញគេឭសម្លេងកូរពោះរបស់ ជុងគុក ច្បាស់ណាស់
« អត់ »ប្រុសមាត់រឹងពោះស្រែករកអាហារហើយតែមាត់រឹងដូចដែកថែបមិនព្រមចុះញមធ្វើអោយអាល្អិត ថេយ៉ុង លើកដៃខ្ទប់មាត់សើចតិចៗទាំងអស់សំណើច
« ចុះសម្លេងអម្បាញ់មិញជាផ្គរលាន់មែនទេ?ផ្គលាន់ឯណាចេញទាំងកណ្ដាលថ្ងៃបែបនេះ?ឬក៏ផ្គរលាន់ក្នុងពោះបង »ថេយ៉ុង ស្រដីឡើងមកទាំងចោលភ្នែកសម្លឹងទៅប្រុសងរងក់គ្របភួយជិតក្បាលមិនអោយឃើញសូម្បីម្រាមជើង
« គ្មានទេ »ជុងគុក ទាល់ចំណេះខំប្រឹងប្រកែកថាមិនមែនទាំងនាយក៏បានដឹងថាវាជាសម្លេងចេញពីពោះរបស់នាយដោយផ្ទាល់មិនមែនផ្គរលាន់ផ្គរបាគ់ឯណានោះទេគឺក្រពះនាយស្រែករកចំណី
« យ៉ា ចនជុងគុក ប្រុសងរងក់បងប្រុងងរអត់បាយអត់ទឹកមែនទេ?ចង់អោយអូនលួងបែបណា?បងនៅប៊េប៊ីបៅដោះអូនមែនទេបានជាខំប្រឹងមកធ្វើងិកងក់ដាក់អូនបែបនេះ? »ថេយ៉ុង ទាល់តម្រិះរកអ្វីលួងប្ដីលែងបាន គិតចុះគិតឡើងគេក៏ដើរទៅទាញយកមែកឈើជិតនោះមកកាន់នៅនឹងដៃរួចក៏ដើរតឹបៗសម្ដៅទៅរកប្ដីហើយក៏លើកវាឡើងមកវាយគូតប្ដីមួយវឹប
/ឆ្វាប់/
« អ៊ូយ ថេយ៍ អូនធ្វើអីនឹងឈឺណា៎? »ជុងគុក ស្ទុះញាមចេញពីក្នុងភួយងើយមើលទៅមុខប្រពន្ធហើយងាកទៅរករំពាត់មួយនោះ ឃើញថាវាប៉ុនម្រាមដៃបែបនេះហើយទើបវាយឈឺណាស់
« អូនហៅអោយបងមកញ៊ាំអីស្រួលបួលមិចមិនញ៊ាំ?ចង់ងរងក់ដល់ពេលណាទៀត? »គេប្រាប់ហើយប្រាប់ទៀតថាគេមិនចង់វៃប្ដីទេណាស់តែប្ដីគេនោះទេនៅងក់ងរដូចកូនក្មេងមិនព្រមឈប់សោះ ឆ្ងល់ដែលនៅបៅដោះមែនទេបានជាងរងក់បែបនេះ?
« ហេតុអីអូនមិននិយាយស្រួលបួលចាំបាច់វៃបង? »ជុងគុក ពេបមាត់ដើរតួរកំសត់ដាក់ ថេយ៉ុង ធ្វើអោយនាយល្អិតលើករំពាត់វៃក្បាលគេថែមមួយឆ្វាប់ទៀតដោយគ្មានត្រាប្រណី
« កុំមកធ្វើតួរកំសត់នោះអូនខ្ពើមរឹកបងណាស់បានហើយងើបទៅអង្គុយញ៊ាំទៅនួកអាហារបងអូនទុកនៅលើសាឡុង »នាយចង្អុលទៅអាហារមួយថងទៀតនៅលើសាឡុងធ្វើអោយនាយក្រាស់ពេបមាត់យំដោយសារតែរំភើបចិត្តនាយស្មានតែប្រពន្ធមិនទិញអាហារអោយនាយទេតើតែមានឯណារបស់នាយមួយឈុតធំឯនេះសោះ
« ថីបងយំអីទៀតហើយ? »ថេយ៉ុង ចោលភ្នែកសម្លឹងទៅប្ដីទាំងហួសចិត្តអស់ពីងរងក់មកយំរហេមរហាម ចង់បានអីទៀតហើយ?
« បងស្រឡាញ់អូនៗសុំទោសដែលមុននេះបងគិតអូនក្នុងផ្លូវអាក្រក់ »ជុងគុក ចាប់ថើប ថេយ៉ុង ខ្សឺតៗពោលពាក្យថាស្រឡាញ់ពេញៗមាត់ មុននេះគេពិតជាឆ្កួតមែនដែលគិត ថេយ៉ុង ក្នុងផ្លូវអាក្រក់
« បងគិតមកលើអូនយ៉ាងមិចមុននេះ? »ថេយ៉ុង រឹតតែចង់ដឹងថាគេគិតអ្វីមកលើខ្លួនពិសេសនោគឺគំនុតអាក្រក់អាក្រក់យ៉ាងមិច?គេឡើងស្អាតស្អំនៀក៎មិចមកបង្ខូចគេអ៊ីចឹង?
« គឺបងគិតថាអូបជាមនុស្សអត្មានិយមល្មោភញ៊ាំមិនគុតដល់អ្នកផ្សេងយល់តែពីចិត្តខ្លួនឯងល្មោភចំណីដូចជ្រូក ពិសេសនោះគឺរោគចិត្តប៉ុន្តែការពិតអូនជាប្រពន្ធល្អយល់ដល់សុខទុក្ខប្ដីគិតពីប្ដីគ្រប់ជំហានមិនដូចបងបានដេកគិតប៉ុន្មានម៉ោងមុន »ជុងគុក ព្យាយាមនិយាយរៀបរាប់ប្រាប់ទៅគេយ៉ាងលម្អិតខ្លាចគេទាស់ចិត្តក៏បកមកនិយាយថា គេជាប្រពន្ធល្អវិញ
« អាវ៎អូនចង់ទៅណា? »ជុងគុក ស្រែកសួរ ថេយ៉ុង ខណៈឃើញគេកំពុងតែដើរតាំងៗសម្ដៅទៅរកកញ្ចប់អាហារមុននេះ
« យកវាទៅបោះចោល »ថេយ៉ុង ឆ្លើយហីៗទាំងថ្ពក់ថង់អាហារចូលក្នុងម្រាមដៃ ពូកែគិតគេក្នុងផ្លូវអាក្រក់ហ្ហេសចាំមើលគេធ្វើអាក្រក់អោយមើលតែម្ដងអោយរាង
« ហាក៌?បងមិនទាន់បានញ៊ាំសូម្បីតែមួយម៉ាត់នោះទេអូនយកវាទៅណា?ឈប់ភ្លាម គីមថេយ៉ុង »ជុងគុក ព្យាយាមដេញតាមគេយកថង់អាហារមកវិញទាំងមុខដូចជាចង់យំ ពេលមកដល់ទ្វារៀបនឹងចេញគេក៏ស្ទុះទៅចាប់ដៃ ថេយ៉ុង យ៉ាងណែន
« ក្រែងបងពូកែគិតអូនក្នុងផ្លូវអាក្រក់ឬ?ឥឡូវអូនធ្វើអោយមើលកុំអោយបងពិបាកនឹកគិតរកនឹកវាថាពេលអូនធ្វើតួរអាក្រក់កាយវិកាអូនបែបមិច »ថេយ៉ុង ញញឹមចុងមាត់ធ្វើអោយ ជុងគុក រឹតតែមានអារម្មណ៍ថាស្រណោះខ្លួនកាន់តែខ្លាំង ព្រះអឺយកំពុងតែឃ្លានផងហេតុអីមកលេងអីឆ្កួតៗបែបនេះហាស៎?ហ្អឹកៗហត់នឿយនឹងជីវិត ហត់នឿយនឹងសម្ដែងជាឈ្លោះគ្នាជាមួយប្រពន្ធម្នាក់នេះខ្លាំងណាស់
« ហៃយ៉ា!អូនក៏ដឹងថាបងជាមនុស្សគិតច្រើនហេតុអីនៅតែប្រកាន់បងបែបនេះ? »ជុងគុក ហួសចិត្ត ក្រែងដឹងហើយឭហើយថាគេជាមនុស្ដគិតច្រើនហេតុអីនៅតែប្រកាន់គេបែបនេះ?
« បងនេះមិនដឹងថាខួរក្បាលបងគិតអាក្រក់លើមនុស្សស្មោះត្រង់ប៉ុន្មានអ្នកហើយទេ »ថេយ៉ុង យកដៃផ្ទាត់ថ្ងាស់គេមួយវឹបសឹមប្រលែងដៃអោយគេយកថង់អាហារនោះទៅទុកវិញ ខំរត់មកតាមគេមិនខ្ចីខ្លាចដាច់ថ្នេរម្ដងទៀតដោយសារតែអាហារមួយថង់នេះទេឬ?ព្រះអឺយលោកប្ដី
« បងសន្យារថាឈប់គិតរឿងអាក្រក់លើគេមិនដឹងខ្យល់អីបែបនេះទៀតហើយ »ជុងគុក លើកម្រាមដៃ3ឡើងសច្ចាតែ ថេយ៉ុង បែជាពេបមាត់ព្រោះដឹងថា ជុងគុក ជាមនុស្សមិនគោរពពាក្យសម្ដីនោះទេ គេនិយាយបែបនេះតែដលើចុងក្រោយគឺគដភ្លេចគេនឹងសាងកំហុសបែបនោះដដែល
« អូនពេបមាត់អីឬមិនជឿពាក្យដែលបងបានសច្ចា? »ជុងគុក សួរទៅកាន់គេទាំងធ្វើភ្នែកមក់ៗ ថេយ៉ុង ងក់ក្បាកបញ្ជាក់ថាគេមិនជឿ ដល់ឃើញប្រពន្ធខ្លួនមិនជឿបែបនេះគេក៏សាកស្បថសាថ្មី
« បើខ្ញុំនៅតែគិតអ្នកដទៃក្នុងផ្លូវអាក្រក់ទៀងសូមអោយខ្ញុំសំណាងអាក្រក់មួយដង »គេនិយាយយ៉ាងហំហានធ្វើអោយ ថេយ៉ុង ជឿថាគេគោរពពាក្យសម្ដីព្រោះគេមិនចូលចិត្តអ្វីដែលនាំអោយមានសំណាងអាក្រក់ដល់គេ
/តុ/តុ/
រំពេចនោះសម្លេងគោះទ្វាបានបន្លឺឡើងបញ្ជាក់បានថាមានអ្នកប្រុងនឹងចូលមក ថេយ៉ុង និង ជុងគុក ងាកមើលទៅប្រភពសម្លេងជាមួយគ្នា គឺបង្ហាញអោយឃើញថាមានគ្រូពេទ្យស្រីអាយុប្រហែល25ឆ្នាំម្នាក់រុញរទេះផ្ទុកទៅដោយថ្នាំសម្ដៅមករកពួកគេទាំង2
« នេះថ្នាំអ្នកប្រុសលេបមួយថ្ងៃបីដងបន្ទាប់ពីញ៊ាំអាហររួច »ថារួចនាងក៏ងាកមកមើលមុខ ថេយ៉ុង រួចក៏អូសរទេះចេញទៅវិញបាត់ ធ្វើអោយអ្នកខ្លះនៅមិនសុខខឹងក្រេបក្រោធច្រឡោតតោតតូង
« អម្បាញ់មិញនាងចង់អោយភ្នែកអូនច្បាស់ណាស់ ហុឹសនាងស្រីម្នាក់នេះស្រស់ស្អាតដែរប៉ុន្តែរចរិកចង់ដណ្ដើមរបស់គេ »ជុងគុក ក្ដៅឆេវនៅមិនសុខចង់ចេញទៅវៃពេទ្យស្រីនោះអោយបានដឹងគ្នាម្ដង
« ទើបស្បថអម្បាញ់មិញឥឡូវទៀត ហុឹមអស់កែហើយប្ដីអញ »ថេយ៉ុង លើកដៃញីសៀតផ្កាតិចៗទាំងតឹងចិត្ត ពុទ្ធោមុននេះនាងគ្រាន់តែមើលមុខគដមួយវឹបរួចក៏បែចេញមិនបានមើលអ្វីទេតែប្ដីគដបែជាគិតនាងក្នុងផ្លូវអាក្រក់។
__________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now