Episode28:បងស្រឡាញ់អូន!

1K 78 1
                                    

ជុងគុកគេអង្គុយរងចាំថេយ៉ុងដឹងខ្លួនមកវិញរហូតដល់ព្រឹកគិតទៅនាយតស៊ូរណាស់អង្គុយចាំមើលប្រពន្ធក្រោកមកវិញនឹងអាលហាសុំទោសអ្វីគ្រប់បែបយ៉ាង
« ប្រហែលគេមិនទាន់ដឹងខ្លួនទេកូនជុងរកអ្វីញ៊ាំសិនទៅណាកុំខំប្រឹងអង្គុយចាំពេកប្រយ័ត្នឈឺមួយទៀតអត់មានអ្នកណាមើលកូន »អ្នកស្រីគីមចូលមកលួងលោមគេបើទោះបីដឹងហើយថាគេមិនព្រមតែយ៉ាងណាក៏គាត់ត្រូវតែនិយាយព្រោះបារម្ភអំពីគេនោះអីគាត់មិនអាចទុកអោយគេអង្គុយរងចាំប្រពន្ធទាំងពោះទទេរបែបនេះទេគាត់គួរណាតែលួងលោមអោយគេរកបាយទឹកខ្លះ
« អត់ទេម៉ាក់កូនចាំគេចាំគេងើបមកញ៊ាំបាយជាមួយកូនម៉ាក់កុំភ័យអីសម្រាកចុះណាបន្តិចទៀតគេងើបហើយងើបពេលណាកូនបានញ៊ាំបាយជាមួយគេពេលនោះ »ជុងគុកគេញញឹមមោនសូវសម់សុំអង្វរម្ដាយប្រសាររងចាំមើលប្រពន្ធបន្តរទៀតព្រោះគេមានសង្ឃឹមថាថេយ៍នឹងងើបនៅបន្តិចទៀតនេះហើយគេក៏បានដឹងអំពីថេយ៍ផងដែរថាការរងចាំអ្វីមួយគឺត្រូវការភាពអត់ធ្មត់ពេលនេះគេអត់ធ្មត់ហើយចុះពេលណាថេយ៍ងើបមកនិយាយជាមួយគេដូចរាល់ដងវិញ?ឬក៏មិនអាចទេបានត្រឹមអង្គុយចាំមើលថេយ៍ដោយបែបនេះ?
« ញ៊ាំបាយសិនទៅកូនចាំពេលគេងើបកូនញ៊ាំបាយម្ដងទៀតទៅណា៎ដើម្បីកុំអោយឈឺញ៊ាំបាយសិនទៅ »អ្នកស្រីនៅតែនិយាយដដែរៗលួងលោមអោយគេញ៊ាំបាយព្រោះតាំងពីល្ងាចម្សិលមិញដល់ពេលនេះគេមិនព្រមញ៊ាំអ្វីសោះដោយពោលថានៅរងចាំថេយ៉ុងដឹងខ្លួនមកវិញទើបព្រមញ៊ាំ
« អត់ទេម៉ាក់បន្តិចទៀតគេងើបហើយកូនរងចាំគេបន្តិចទៀតសិន10នាទីទៀតបើគេមិនងើបចាំកូនទៅញ៊ាំបាយ »ជុងគុកញញឹមសម្លឹងបកទៅម្ដាយវិញ គេនិយាយ10នាទីនេះតាំងពីម្សិលមិញម្លេះ10នាទីហើយ10នាទីទៀតហួសដល់ជិត10ម៉ោងទៅហើយថេយ៍នៅតែមិនងើប
« នេះកូនប្រើពាក្យនេះតាំងពីម្សិលមិញមកម្លេះណាជុង? »អ្នកស្រីគីមសែនអាណិតកូនប្រសារមិនដឹងថាគួរលួងលោមគេបែបម៉េច ពីមួយម៉ោងទៅមួយម៉ោងគេគិតតែពីអង្គុយមើលមុខថេយ៉ិងហើយសម្រក់ទឹកភ្នែកប្រហែកជាឈឺចាប់ខ្លាំងណាស់ហើយបានជាគេគិតតែយំបែបនេះ
« កូនសន្យារថាលើកនេះ10នាទីទៀតគេដេងខ្លួនហើយ បើគេមិនដឹងខ្លួនកូននឹងញ៊ាំបាយហើយសម្រាកតាមពាក្យម៉ាក់និយាយ »ជុងគុកងាកមកនិយាយជាមួយម្ដាយវិញទាំងភ្នែកក្រហមព្រោះគេយំមកអស់ច្រើនហើយ បើទោះបីជារឿងនេះបានកើតឡើងជិត2ខែក៏ដោយក៏គេមិនអាចស៊ាំជាមួយវាដែរគេនៅយំនៅឈឺចាប់នៅមានវិប្បដិសារីនៅគិតថាខ្លួនឯងអ្នកខុសបន្ទាប់ពីមានរឿងនោះបានកើតឡើង គេតែងតែទៅសង្ងំក្នុងបន្ទប់ដែលថេយ៉ុងមានគ្រោះថ្នាក់ហើយគេក៏ជាអ្នកជូតសម្អាតឈាមនិងរៀបចំកន្លែងនោះឡើងវិញផងដែរ
« ល្អ10នាទីទៀតបើគេមិនដឹងខ្លួនកូនត្រូវទៅញ៊ាំបាយតាមពាក្យម៉ាក់បញ្ជារហាមជំទាស់ឭទេ?មកពីម៉ាក់ស្រឡាញ់កូន »ត្រូវហើយមកពីគាត់បារម្ភអំពីគេទើបគាត់បង្ខំអោយគេរកបាយញ៊ាំបើសិនគាត់មិនបារម្ភអំពីគេវិញណាគាត់មិនមែនខំមកអង្គុយបង្ខំគេអោយញ៊ាំបាយញ៊ាំទឹកទេគាត់ប្រាកដជាទុកគេចោលហើយ
« ដល់10នាទីហើយកូនថេយ៍គេមិនងើបទេមកញ៊ាំបាយសិនមកថេហ្គីកំពុងតែចាំកូន »អ្នកស្រីគីមតឿនគេម្ដងទៀតព្រោះដល់គ្រប់10នាទីហើយដូចនេះទើបគាត់ហៅគេអោយមកញ៊ាំបាយណាមួយថេហ្គីចាំអោយគេមកបញ្ចុកបបរគាត់មិនអាចបញ្ចុកចៅបានទេព្រោះចៅមិនព្រមញ៊ាំប្រហែលជាកំពុងតែនឹកប៉ាៗគេខ្លាំងណាស់ហើយព្រោះតាំងពីល្ងាចមកដល់ពេលនេះជុងគុកមិនបានបីគេសូម្បីតែបន្តិច
« បាទម៉ាក់ខ្ញុំទៅហើយ »ជុងគុកបង្ខំចិត្តងើបចេញពីកៅអីដើរទៅតុបាយដើម្បីញ៊ាំបាយជាមួយគ្រួសារដោយមានលោកគីមអ្នកស្រីគីម ថេហ្គីនិងគេតែគ្មានវត្តមានរបស់ថេយ៉ុងដូចរាល់ដងនោះឯង
« ប៉ាៗ »ថេហ្គីបោះដៃទៅរកគេបំណងចង់អោយគេចាប់បីខ្លួនឡើងតែជុងគុកបែរជាមិនបីព្រោះគេគ្មានកម្លាំងកំហែងនោះទេណាមួយពេលនេះគេកំពុងញ៊ាំបាយទាំងទឹកភ្នែកជោគពេញថ្ពាល់ហើយ
« ថេហ្គីនៅទីនេះហើយចៅនេះៗហាមាត់បបរឆ្ងាញ់របស់ចៅនោះអី »លោកគីមគាត់មានប្រវត្តិមើលថេយ៉ុងដែលជាក្មេងងរងក់ច្រើនហើយថេហ្គីក៏ដូចថេយ៉ុងពីក្មេងដែរដូចនេះហើយទើបគាត់អាចងាយស្រួលលួងគេអោយញ៊ាំបបរណាមួយគេមិនអាចមឹមតែទឹកដោះគោបានទេគួរណាញ៊ាំបបរខ្លះបើទោះបីជាមិនទាន់មានធ្មេញក៏ដោយណាមួយបបរគឺមិនដូចបាយទេវាទន់មិនអាចធ្វើអោយក្មេងឆ្លាក់ទេហើយមួយទៀតជុងគុកគេមិនមែនជាស្រីគេមិនអាចមានដើមទ្រូងអោយកូនមឹមទេដូចនេះហើយទើបកូនគេឆាប់ផ្ដាច់ទឹកដោះគោខ្លះដើម្បីកុំអោយពិបាក ហើយពិសេសនោះគឺរាងកាយជុងគុកវិលមកមាំមួនដូចជាពីមុនមានសាច់ដុំមានសាច់ដុំពោះដូចពីមុនព្រោះគេមិនដែលអង្គុយស្ងៀមនោះទេពេលទំនេរតែងតែទៅហាត់ប្រាណយកសាច់ដុំណាមួយគេមិនមែនជាមនុស្សទន់ខ្សោយផងបើទោះបីជាទើបកូនខ្ចីក៏មិនបានធ្វើអោយគេទាស់ដែរ
« ហុឹម!?? »ខណៈនោះថេយ៉ុងគេភ្ញាក់ពីដំណេកលង់លក់ដ៏សែនយូរដោយបង្ហើបសម្លេងថ្ងូរក្នុងបំពង់.កបញ្ជាក់ថាគេបានភ្ញាក់សំខាន់ញឺគេបើកភ្នែកមិនរួចប្រហែលមកពីគេគ្មានកម្លាំងកំហែងក្នុងខ្លួន តែសូរសម្លេងនេះបានឭដល់ជុងគុកបើទោះបីជាគេមិនបានឃើញថេយ៉ុងងើបអង្គុយក៏ដោយព្រោះថេយ៉ុងគេអស់កម្លាំងទើបបានត្រឹមគេងស្ងៀមកម្រើកដៃតិចៗជុងគុកឃើញបែបនេះក៏រហ័សរត់ទៅមើលថេយ៉ុង
« ថេយ៉ុងអូនយ៉ាងម៉េចហើយ? »ជុងគុកអង្រួនដាស់គេតិចៗដោយគិតថាមុននេះគេប្រហែកជាច្រឡំតែការពិតមិនមែនបែបនេះទេថេយ៉ុងកំពុងតែព្យាយាមបើកភ្នែកអោយច្បាស់ព្រោះគេគ្មានកម្លាំង មិនរងចាំយូរនាយសង្ហារជុងគុកចុចកណ្ដឹងហៅពេទ្យអោយចូលមកបន្ទប់របស់ពួកគេតែម្ដងហើយពួកគេក៏នាំគ្នាចេញទៅក្រៅបន្ទាប់ពីពេទ្យបានមកដល់ រំលងទៅ30នាទីលោកគ្រូរពេទ្យទាំងនោះក៏ចេញមកវិញហើយបញ្ជាក់ប្រាប់គេថាថេយ៉ុងគេអាចងើបមកវិញបានហើយគ្រាន់តែគេគ្មានកម្លាំងទើបបើកភ្នែកមិនរួចបែបនេះតែលោកបានដាក់សេរ៉ូមជំនួយកម្លាមអអោយគេហើយដូចនេះគេអាចនឹងងើបបានធម្មតាវិញហើយ បន្ទាប់ពីនោះមកជុងគុកក៏រហ័សចូលទៅមើលភរិយាទាំងសប្បាយចិត្តហើយក៏ធូរចិត្តបន្ទាប់ពីដឹងថាគេមិនបានកើតអ្វីសំណាងធំហើយដែរមិនកើតអ្វីបើសិនជាថេយ៉ុងគេងដូចស្លាប់តរទៅមុខទៀតគេប្រហែលជាប្រេះទ្រូងស្លាប់ហើយដោយសារបារម្ភអំពីថេយ៉ុងខ្លាំងពេក
« អូនយ៉ាងម៉េចហើយមានឈឺត្រង់ណាទេ? »គ្រាន់តែចូលមកដល់ភ្លាមគេហេមករកថេយ៉ុងភ្លេតដោយសារតែបារម្ភអំពីថេយ៉ុងពេកគេមិនអាចទប់អារម្មណ៍បាននោះទេ
« អត់ទេ...ហេតុអីបងមកទីនេះចុះពោះបងហេតុអីក៏រាប?កូនយើងកើតហើយឬគេយ៉ាងម៉េចហើយ? »នាយមិនបានដឹងថានាយសន្លប់អស់រយៈពេលយូរប៉ុន្មានទេតែគេដឹងត្រឹមថាគេគ្មានកម្លាំងដូចនេះហើយទើបគេមិនបានចាប់អារម្មណ៍សួរថាគេសម្រាកអស់ប៉ុន្មានថ្ងៃហើយ
« កូនឬ?គេកើតហើយជាកូនប្រុសទៀតផងអូនតែងនិយាយប្រាប់បងថាបានកូនប្រុសមែនទេ?នោះគេនៅដៃម៉ាក់ម៉ាក់ដើរចូលមកហើយ បងសម្រេចចិត្តដាក់ឈ្មោះអោយគេថាគីមថេហ្គីជាឈ្មោះដែលអូនចង់ដាក់អោយកូននោះអី »ជុងគុកញញឹមចង្អុលទៅថេហ្គីដែលនៅក្នុងដៃអ្នកស្រីគីម ថេយ៉ុងញញឹមសប្បាយចិត្តទាំងមិនសូវមានកម្លាំងក្នុងខ្លួនសម្លឹងមើលទៅកូនប្រុសហើយគេក៏សម្លឹងមកប៉ាតូចគេវិញទាំងធ្វើភ្នែកម៉ក់ៗព្រោះមិនដឹងថាគេជាអ្នកណាណាមួយគេជាក្មេងគេមិនដឹងថាអ្នកណាជាអ្នកណាហើយចាស់ៗនាំគ្នានិយាយអំពីអ្វីនោះទេ
« កូនប៉ា »ថេយ៉ុងញញឹមរលីងរលោងពេលបានកូនបីជាប់ទ្រូង ដោយសារតែគេអង្គុយផ្អែកខ្នងនៅក្បាលគ្រែទើបអាចបីកូនបានស្រួលបួល អាល្អិតថេហ្គីពេលបាននៅលើទ្រូងរបស់ប៉ាតូចគេគេក៏ញញឹមសប្បាយចិត្តព្រោះទទួលបានភាពកក់ក្ដៅពីដើមទ្រូងមួយនេះខ្លាំងបំផុត
« ម៉ាៗ »បបូរមាត់តូចច្រមេចទម្រង់បេះដូងបង្ហើបហៅថេយ៉ុងថាម៉ាៗគេចង់ហៅម៉ាក់ៗតែមកពីគេនិយាយមិនច្បាស់ទើបឭថាម៉ាៗ ជុងគុកសម្លឹងមើលប៉ាកូនគេទាំងពីរដែលកំពុងតែមានសេចក្ដីសុខជាមួយគ្នាហើយក៏គិតថាខ្លួនឯងខុសដែលធ្លាប់គិតចង់បំបែកប៉ាកូនគេទាំង2នាក់នេះចេញពីគ្នាដោយសារតែពេលនោះគេល្ងង់គេជឿសម្ដីរបស់ដេវិតពេកទើបបានជាបែបនេះតែលើកនេះគឺគ្មានវាម្ដងទៀតនោះទេ ហើយថេយ៉ុងអាចព្យាបាលជាមកវិញបានក៏ដោយសារតែសង្សារចាស់របស់គេជាអ្នកជួយដែរដោយសារពេលគេឡើងទៅដល់ស្វីសសង្សារគេគឺនៅទីនោះស្រាប់ហើយនាងក៏ដឹងអំពីថេយ៉ុងស្រាប់ដូចនេះហើយទើបនាយព្យាបាលមិនពិបាកជួសឈាមស្វែងរកថ្នាំក្រែងលោប៉ះពាល់សុខភាពនោះទេ គឺចំណាយពេលរកថ្នាំដូចគ្នាតែចំណេញពេលជាងព្រោះនាងបានដឹងថាឈាមថេយ៉ុងត្រូវនឹងថ្នាំប្រភេទអីហើយគេក៏អាចជាមកដូចដើមវិញដោយសារការមើកថែរបស់នាងដូចគ្នា។

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now