Episode21:កូនពួកយើងចេះរើហើយ!

712 70 2
                                    

រំលងទៅជាង5ខែអ្វីៗក៏ហាក់បីដូចជាមិនរលូនសម្រាប់ ថេយ៉ុង នោះទេគេព្យាយាមសម្របនិងយកចិត្តទុកដាក់លើ ជុងគុក ខ្លាំងណាស់តែអ្វីដែលគេទទួលបានគឺការខកបំណងព្រោះក៏ដូចដឹងហើយថា ជុងគុក គ្មានក្ដីស្រឡាញ់មកលើគេនោះទេ ពេលគេទៅរញ៉េរញ៉ៃជាមួយ ជុងគុក នាយតែងតែស្រែកស្ដីគំហកដាក់អោយគេជានិច្ចជួនកាលគេក៏អន់ចិត្តតែមិនមាត់ព្យាយាមចូលទៅតាមគេត្រុកៗព្រោះខ្លាចបាត់បង់នាយទលបគេខំប្រឹងខាំមាត់អត់ធន់ទោះបីយំក៏មិនបានអោយអ្នកណាដឹងដែល ហើយសុខភាពរបស់គេពីមួយថ្ងៃទៅមួយថ្ងៃក៏ចេះតែខ្សោយទៅៗ រង្វង់ភ្នែកឡើងខ្មៅ ទឹកមុខស្លក់ស្គមស្គាំងខ្លាំងដោយសារតែគេញ៊ាំអីមិនកើតហើយក៏ឧស្សារហ៍ក្អួតឈាមញឹកផងដែរ
« កូនពួកយើងចេះរើហើយហិហិ »នាយដាក់ត្រចៀកអោនស្ដាប់លើពោះរបស់ ជុងគុក ហើយវាក៏នាំជាការរំខានដល់ ជុងគុក ជាខ្លាំងគេមិនចូលចិត្តអោយអ្នកណាមកប៉ះពាល់ពោះរបស់គេនោះទេសូម្បីតែ ថេយ៉ុង
« ឯងនៅអោយស្ងៀមទៅមើលធុញណាស់! »នាយអើតមុខមកស្ដីអោយ ថេយ៉ុង ញែតៗ ថេយ៉ុង មិនមាត់គេធ្វើមុខស្មឿករួចក៏ងើបដើរចេញពី ជុងគុក ចូលទៅក្នុងផ្ទះបាយដើម្បីរកទឹកដោះគោមកអោយនាយញ៊ាំ ជុងគុក តាមសម្លឹងមកគេពីក្រោយទាំងលួចខាំមាត់ឃ្នើសចិត្ត
« ស្អីអ៊ីចេះនិយាយប៉ុណ្ណឹងសោះធ្វើមុខដូចគេចាប់បាញ់! »ជុងគុក រអ៊ូរងូវៗម្នាក់ឯង គ្មានអ្នកណាអាចប៉ះពោះរបស់គេបានក្រៅពី ដេវិត នោះទេបើទោះបីជាមិនចូលចិត្តក៏ដោយក៏គេអោយ ដេវិត ប៉ះដែលណាមួយគេគឺជាមនុស្សដែលនាយស្រឡាញ់នោះអី។
7ខែបានរំលងផុតតរទៅមុខទៀតនេះគែនៅសល់ពេលតែ2ខែជាងទៀតប៉ុណ្ណោះកូនរបស់ពួកគេអាចមើលឃើញពន្លឺថ្ងៃហើយ ថេយ៉ុង ក៏រាងស្រស់ថ្លាជាងមុនដោយសារតែ ជុងគុក លែងដាក់ថ្នាំបំពុលអោយគេផឹកទៀតហើយចំនែក ជុងគុក ក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកទៅលើ ថេយ៉ុង គេលែងស្រែកស្ដីអោយ ថេយ៉ុង ដូចពីមុនទៀតហើយគឺបានត្រឹមតែនិយាយជាមួយគ្នាធម្មតាៗតែប៉ុណ្ណោះ
« ជុងគុក នេះទឹកដោះគោរបស់បងញ៊ាំទៅណាដើម្បីអោយកូនពួកយើងមានសុខភាពល្អ »ថេយ៉ុង យកកែវទឹកដោះគោដាក់នៅលើតុអោយ ជុងគុក ហើយខ្លួនក៏ចូលទៅជួយរឹតខ្នងនិងចង្កេះអោយគេព្រោះមុននេះឭរអ៊ូថាគេចុកចង្កេះនោះអី
« ឯងមិនហត់ទេហ្ហេសមើលថែយើងបែបនេះ? »ជុងគុក សួរនាំ ថេយ៉ុង ធ្វើអោយនាយល្អិតញញឹមសប្បាយចិត្តព្រោះគេមិនដែលសួរនាំនាយបែបហ្នឹងនោះទេពេលនេះនាយប្រហែលជាគេងបានលក់ស្រួលហើយព្រោះមនុស្សដែលគេស្រឡាញ់កំពុងតែសួរនាំគេ
« មិនហត់នោះទេអោយតែបាននៅក្បែរៗបងបែបនេះអូនមិនហត់នោះទេ »គេនិយាយហើយក៏ញញឹមយកដៃទៅលុញចង្កេះ ជុងគុក តិចៗនាយដឹងថាពរពោះពិបាកតែនាយមិនអាចពរពោះជំនួសគេបាននោះទេព្រោះនាយជាអាល់ហ្វាចំនែកគេជាអូមេហ្កាកាងារពរពោះគឺជារបស់គេនេះឯងនាយមិចនឹងអាចទាមទាពរពោះជំនួសបានទៅ
« អុឹម »គេងក់ក្បាលតិចៗរួចក៏ទាញសៀវភៅមកអានធ្វើមិនដឹង រំលងដល់ទៅពាក់កណ្ដាលយប់ ជុងគុក ចេញទៅជួប ដេវិត ដូចរាល់ដងហើយលើកនេះ ថេយ៉ុង គេមិនបានចេញទៅតាមនោះទេព្រោះគេមិនចង់ឃើញទិដ្ឋភាពដ៏ឈឺចាប់បែបនេះតរទៀត
« ដេវិត?! »ជុងគុក គាំងថ្មឹងសម្លឹកមើលទៅស្រមោលមនុស្សពីរនាក់កំពុងតែថើបញីញក់លើគ្នាយ៉ាងគួរអោយខ្ពើមរអើម ជុងគុក ប្រមូលភាពក្លាហ៊ានរួចចូលទៅចាប់ពួកគេទាំង2ចេញពីគ្នា
« នាង?នាងជាអ្នកបម្រើរទើបតែមកថ្មីទេតើ?ហេតុអីបងធ្វើរឿងបែបនេះជាមួយនាង? »ជុងគុក ចូលមកច្រាននងាចេញហើយស្រែកខ្លាំងៗដាក់ ដេវិត
« ឯងជាប្រុសហ្នឹងហ្ហេសចង់អោយខ្ញុំទៅស្រឡាញ់ឯងស្មោះឬ?ស្រមៃហួសពេកហើយខ្ញុំគ្រាន់តែបោកក្បាលឯងប្រើរប៉ុណ្ណោះមិននឹកស្មានថាឯងល្ងង់បណ្ដោយអោយយើងបោកបានទាល់តែសោះ »គេនិយាយទាំងសើចសប្បាយហើយស្រែកឭៗទៅកាន់ ជុងគុក ពេកនេះនាយគាំងអស់ដង្ហើមនិយាយអ្វីមិនចេញបានត្រឹមឈរស្ងៀមៗសម្រក់ទឹកភ្នែកមកម៉ាត់ៗ
« ហ្អឹកៗហេតុអីធ្វើបែបនេះដាក់ខ្ញុំហាស៎! »ជុងគុក ច្រានទ្រូងរបស់គេមួយទំហឹង ដោយសារតែ ដេវិត កំពុងតែត្រៀមបង្កាត់ភ្លើងស្នេហ៍ហើយមានអ្នកមកបង្អាក់ទើបធ្វើអោយគេមួលម៉ៅនិយាយអ្វីចេញមកទាំងអស់ដោយមិនបានគិត នាយលើកដៃប្រុងនឹងរុញ ជុងគុក ទៅហើយតែ ថេយ៉ុង បែរជាចូលមកចាប់ដៃគេជាប់
« ឯងចង់ធ្វើស្អីគេ? »ថេយ៉ុង រុញ ដេវិត មួយទំហឹងអោយបុកខ្នងនឹងដើមឈឺក្បែរនោះចំនែកនាងស្រីជើងល្អរត់បាត់ស្រមោលឆឹង ជុងគុក ចាប់ផ្ដើមហេងហាងភ័យខ្លាច ថេយ៉ុង ស្ដីអោយគេហើយដឹងថាគេនៅតែលួចទាក់ទងជាមួយនិង ដេវិត ផិតក្បត់គេ
« ហុឹស?!មកចំពេលល្អណាស់ បើថាជុំក្បាលគ្នាទៅហើយយើងនឹងនិយាយរឿងពីដើមអោយស្ដាប់ទៅចុះ...ហាហា តាមពិតជើងជាមួយនិងប្ដីដ៏ល្អរបស់ឯងបានរៀបគម្រោងការក្បត់ឯងយូរណាស់មកហើយ »គេនិយាយទាំងសើចរហុឹសចំនែក ជុងគុក ចាប់ផ្ដើមភ័យបុកពោះខ្លាច ថេយ៉ុង ស្រែកស្ដីអោយគេ
     « យើងដឹងយូរណាស់ហើយមិនបាច់ប្រាប់ទេ...តោះ ជុងគុក ទៅវិញកុំនៅទីនេះប្រយ័ត្នកូនពួកយ់ងឆ្លងសន្ដាតក្បត់ »ថាហើយនាយអូសដៃ ជុងគុក ដើរចេញទៅបាត់រកតែ ដេវិត និយាយប្រាប់រឿងថ្នាំបំពុលនោះមិនទាន់
     « ហុឹសថ្នាំពុលនៅសាហាវខ្លាំងណាស់បើទោះបីជាមិនបំពុលតរទៅទៀតក៏វាអាចងាប់បានដែរ »គេនិយាយហើយក៏សើចខ្លាំងៗដូចមនុស្សឆ្កួតអាការៈរបស់គេវាមិនខុសពីមនុស្សឆ្កួតប៉ុន្មាននោះទេ មកដល់ខាងក្នុងបន្ទប់គេជួយគ្រា ជុងគុក អោយទៅអង្គុយលើពូកហើយក៏យកទឹកមកជូតខ្លួនអោយគេដូចរាល់ដងណាមួយខ្លួនគេដូចជាកំពុងតែក្ដៅអាចមកពីជិតគ្រុនក៏ថាបាន
     « ថេយ៉ុង »អត់មិនបានគេក៏ហៅ ថេយ៉ុង ដោយសម្លេងស្រាលស្រទន់ នាយល្អិតងាកមកញញឹមដាក់គេហាក់បីដូចជាគ្មានរឿងអ្វីបានកើតឡើង
     « ហុឹម?បងមានការអីមែនទេ?មិនស្រួលខ្លួនត្រង់ណាឬ?ប្រាប់អូនមកចាំអូនលាបថ្នាំអោយបងឬក៏មុននេះគេវៃបងត្រូវត្រាំងណាមែនទេ?ចាំអូនជូតថ្នាំអោយបងណា »ថេយ៉ុង និយាយញាប់ៗរកតែគេតបមិនទាន់ ជុងគុក ចាប់ផ្ដើមទប់ទឹកភ្នែកមិនចង់ជាប់ព្រោះគេពិតជាល្អល្អពេកហើយបោះទោះបីដឹងថាខ្លួនបានក្បត់គេក៏ដោយក៏គេនៅតែញញឹមនិងសួរនាំបារម្ភអំពីគេទៀតផង
     « អត់ទេបងអត់មានរបួសឬឈឺត្រង់ណានោះទេតែបងសុំទោស...សុំទោសចំពោះរឿងដែលបងបានធ្វើមិនគប្បីមកលើអូនបង...បងពិតជាខុសធ្ងន់ណាស់ »គេនិយាយទាំងអោនមុខចុះហាក់ដូចជាដឹងកំហុស ត្រូវហើយគេពិតជាដឹងកំហុសពិតមែន គេដឹងថាគេខុស ខុសខ្លាំងដែលធ្វើបែបនេះដាក់គេហើយក៏រឹតតែមិនដឹងថាគេអភ័យទោសអោយខ្លួនឬក៏អត់ទៀតផង
     « មិនអីទេៗអូនមិនប្រកាន់ខឹងនឹងបងនោះទេ នេះថ្នាំបងញ៊ាំវាសិនមុននឹងគេងព្រោះខ្លួនបងដូចជាកំពុងតែក្ដៅហើយ »គេហុចថ្នាំអោយ ជុងគុក លេបបញ្ចុះកម្ដៅព្រោះខ្លួនគេចាប់ផ្ដើមក្ដៅតិចៗហើយបើទុកដល់ស្អែកប្រាកដជាធ្ងន់ធ្ងរមិនខាន
     «[...] មិនខ្លាចក្នុងការអភ័យទោសអោយបងនោះទេតែអូនពិតជាខ្លាចពេលអភ័យទោសអោយបងហើយបងនឹងធ្វើវាម្ដងទៀត...ភ្នែកបងបានបញ្ជាក់យ៉ាងច្បាស់ថាបងនៅស្រឡាញ់គេមិនអីទេពេលណាដែលអូនបានឃើញមុខកូនអូនលែងនៅអោយបងទើសទាល់ទៀតហើយ »គេញញឹមសម្លឹងមើលទៅទឹកមុខដឹងកំហុសរបស់ ជុងគុក បើទោះបីជាគេនិយាយចេញមកដូចពិតៗក៏ដោយក៏គេមិនជឿដែរនៅពេលនេះព្រោះគេលែងមានការអភ័យទោសអោយទៅ ជុងគុក ទៀតហើយ
     « ចុះអូនមិនគេងទេហ្ហេស?ទុកអោយបងគេងតែម្នាក់ឯងឬ? »គេចោទសួរទៅ ថេយ៉ុង ខណៈឃើញគេកំពុងតែងើបចេញទៅណាក៏មិនដឹង ថេយ៉ុង ងាកមុខមកតបតរជាមួយគេវិញទាំងញញឹមដដែលវាធ្វើអោយគេគិតថាស្នាមញញឹមនេះមិនបានចេញពីបេះដូងនោះទេគេញញឹមបង្កប់អ្វីមួយឬមួយក៏គេដឹងថាខ្លួនបានដាក់ថ្នាំបំពុលអោយគេ?
     « បងគេងសិនទៅអូនចុះទៅយកទឹកដោះគោអោយបងញ៊ាំ »គេនិយាយហើយក៏ដើរចេញទៅបាត់ ជុងគុក ចាប់ផ្ដើមភ័យខ្លួនព្រោះគេឧស្សារហ៍យកទឹកដោះគោមកអោយខ្លួនញ៊ាំតើអាចទេគេដាក់ថ្នាំបំពុលខ្លួនអោយស្លាប់ដូចខ្លួនធ្វើទៅលើគេ?ថេយ៉ុង ប្រហែលជាមិនដាច់ចិត្តលើកដៃសម្លាប់គេនោះទេព្រោះគេនៅមានកូននៅក្នុងពោះណាមួយ ថេយ៉ុង ជាមនុស្សស្រឡាញ់ក្មេងណាស់បើគេសម្លាប់ប្រាកដជាសម្លាប់ពេលដែលនាយបង្កើតកូនអោយគេរួចរាល់ ហើយពេលនោះហើយដែលនាយគ្មានកម្លាំងសូម្បីតែតរទល់ដូចនេះបើចង់សម្លាប់គេចោលនៅពេលនោះគឹស្រួលជាងពេលណាៗទាំងអស់ គិតហើយគេក៏ចាប់ផ្ដើមភ័យខ្លួនភ័យខ្លាច ថេយ៉ុង សម្លាប់គេពិតមែន ព្រោះគេបានធ្វើខុសលើ ថេយ៉ុង ច្រើនណាស់ចុះបើគេដឹងថានាយដាក់ថ្នាំបំពុលគេដើម្បីយកទ្រព្យសម្បិត្តនោះគេប្រាកដជាខឹងនាយកាន់តែខ្លាំងហើយសម្លាប់នាយចោលទៀតក៏ថាបាន
     « មិនបានទេខ្ញុំត្រូវតែប្រយ័ត្នខ្លួនបំផុតគេមិនអាចទុកចិត្តបាននោះទេ »។
_______

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Tahanan ng mga kuwento. Tumuklas ngayon