Ep12:គេល្អជាងអូនប៉ុណ្ណាទៅ?

730 65 2
                                    

     ថេយ៉ុង សម្លឹងមើលទឹកមុខរបស់អ្នកជាស្វាមីទាំងជូចត់ ហាហា?គេបែកឈាមក្បាលរហាមហេតុអីមិនខ្វល់អំពីគេសោះអ៊ីចឹង?
     « អូននៅមានមុខមកមើលមុខបងទៀតហ្ហេស ថេយ៍? បើមុននេះបងមកជួយមិនទាន់អូនប្រហែលជាវៃគដល់បែកក្បាលស្លាប់ហើយ »ជុងគុក ស្រែកប៉ោងសរសៃរ.កដាក់ ថេយ៉ុង នាយកម្លោះញញឹមជូរចត់សឹមដើរចេញពីទីនោះទាំងមិនស្រដីអ្វីសូម្បីតែមួយម៉ាត់ ហុឹស!នាយអន់ជាងប្រុសម្នាក់នោះខ្លាំងប៉ុណ្ណាទៅបានជាគេបែកឈាមក្បាលខ្លាំងម្លឹងៗហើយ ជុងគុក នៅតែមិនបានខ្វាយខ្វល់ពីគេទៀតនោះ?
     « ខ្ញុំមិនល្អត្រង់ណាខ្ញុំអន់ត្រង់ណា?វាល្អជាងខ្ញុំត្រង់ណាទៅបានជាបងខ្វាយខ្វល់ពីគេយ៉ាងនេះ? »គេដើរបណ្ដើររអ៊ូរទាំបណ្ដើរពិសេសនោះគឺទឹកភ្នែករបស់គេហូរមកមិនឈប់គេដើរមិនដឹងទិសដៅថាទៅទីណាគេចេះតែដើរៗទៅមុខយំផងរអ៊ូផងមិនឈប់
     « ហុឹក!បងអាក្រក់ណាស់ ចនជុងគុក បើបងស្រឡាញ់វាបងចាំបាច់ព្រមរៀបការជាមួយអូនធ្វើអី?ថ្ងៃនោះអូនមិនបានបង្ខំបងឯណា? »ថេយ៉ុង ចាប់ដោះអាវខ្លួនឯងចោលព្រោះវាប្រឡាក់ទៅដោយឈាមនឹងដី មុខរបួសដែលនៅមិនទាន់កាត់ថ្នេរនៅលើខ្លួនគេចាប់ផ្ដើមចេញឈាមមករឹមៗមិនឈប់ ដោយសារទីនេះជាកន្លែងប្រភពជើងភ្នំទើបគេមិនបានដឹងថាគេដើរដល់ណាដល់ណីនោះទេណាមួយគេមិនសូវដែលមកទីនេះ
       / ព្រូស /
     រាងកាយស្ដើងត្រូវដួលសន្លប់បាត់មាត់ឆឹងនៅចំកណ្ដាលព្រៃបន្ទាប់ពីដើរអស់កម្លាំងកំហែងណាមួយពីព្រឹកមិញក៏គេមិនបានញ៊ាំអ្វីសូម្បីតែមួយគ្រាប់ចូលក្រពះ
     « ហ្អឹក...ជុង »ទោះបីជាខ្លួនអស់កម្លាំងដើរទៅមុខមិនរួចក៏ដោយក៏គេនៅតែនឹកគិតដង្ហើយហៅឈ្មោះមនុស្សជាទីស្រឡាញ់មនុស្សប្រុសតែម្នាក់ដែលនៅក្បែរគេ។
     ពេលក្បាលល្ងាចបានឈានមកដល់ ជុងគុក ជួយគ្រា ដេវិត ដើរចូលទៅក្នុងផ្ទះទាំងញញឹមមួយក្បាលល្ងាចនេះគេនៅសង្ងំមើលថែ ដេវិត មិនបាននឹកគិតដល់ ថេយ៉ុង នោះទេអាចនិយាយបានថាគេភ្លេចក៏ថាបានដែរ
     « បងអង្គុយត្រង់នេះហើយ មានឈឺរបួសទៀតឬអត់? »ជុងគុក គេចោទសួរទៅ ដេវិត ទាំងលើកដៃជូតថ្ងាសគេតិចៗ ដេវិត ក៏ញញឹមយ៉ាងពេញចិត្តថែមទាំងចាប់ដៃ ជុងគុក ទៀតផង ពេលនៅជាមួយ ថេយ៉ុង ជុងគុក ជា Top តែនៅជាមួយ ដេវិត គេត្រឹមតែជា btt ម្នាក់ប៉ុណ្ណោះ
     « បងអស់អីហើយអូនឡើងទៅសម្រាកចុះណាកុំបារម្ភអំពីបងអី »ដេវិត លើកដៃអង្អែលក្បាលគេតិចៗដេញអោយគេទៅសម្រាកណាមួយវាក៏រាងល្ងាចណាស់ទៅហើយ
     « ម៉ោងទើបតែ 6ល្ងាចនឹងសម្រាកយ៉ាងមិច?និយាយអ៊ីចឹងបងញ៊ាំអីឬនៅ?ចាំអូនធ្វើអីអោយបងញ៊ាំចុះណា »នៅក្នុងតុបាយគេក៏លួចឆ្ងល់ដែលថាហេតុអីមិនឃើញវត្តមានរបស់ ថេយ៉ុង ប្រហែលខឹងងរគេបាត់ហើយក៏មិនដឹង ទម្រាំញ៊ាំអាហាររួចគេត្រូវលាងចានទុកដាក់ជាមុនសិនមុននឹងឡើងទៅខាងលើបន្ទប់ នេះម៉ោងប្រហែលជា8_9យប់ទៅហើយដោយសារបន្ទាប់ពីលាងចានហើយគេនៅជួយធ្វើការលោកយាយបន្តិចទៀត មកដល់ខាងក្នុងបន្ទប់អ្វីៗគឺនៅតែដដែរ ភួយដែល ថេយ៉ុង បានបត់តាំងពីព្រឹកវាមិនបានរបេះទៅណានោះទេ
     « ថេយ៉ុង អូននៅក្នុងបន្ទប់ទឹកមែនទេ? »គេដើរលើមៗទៅបើកទ្វាបន្ទប់ទឹកមើលតែវានៅតែទទេរឆឹងធ្វើអោយគេភ័យបុកពោះផឹបៗ គេអើតមើលទៅខាងក្រៅឃើញថាឡាន ថេយ៉ុង នៅទីនោះដដែរទើបគេរហ័សរត់ចុះទៅមើលក្នុងឡានក៏នៅតែមិនឃើញវត្តមានរបស់គេទៀត
     « លោកយាយៗ ថេយ៉ុង គេមានមកផ្ទះឬអត់ថ្ងៃមិញនេះ? »ជុងគុក បែកញើសជោគថ្ងាសរត់មកសួរលោកយាយទាំងហត់ឃឃូស លោកយាយគីម សម្លឹងមើលទៅមុខចៅទាំងមិនយល់មុននឹងគាត់ទាញទូរសព្ទ័ខលទៅខាងភូមិគ្រឹះ គីម វិញម្ដងនៅទីនោះក៏គ្មានអ្នកណាបានដឹងអំពី ថេយ៉ុង ដែរ
     « លើកទូរសព្ទ័បងទៅ ថេយ៍ »ជុងគុក គេទាញទូរសព្ទ័ចុចខលទៅ ថេយ៉ុង ប៉ុន្តែររំពេចនោះសម្លេងទូរសព្ទ័បានរោទ៍ម្នាក់ៗខំគិតថាជា ថេយ៉ុង ប៉ុន្តែរតាមពិតមិនមែនទេគឺគេបានសាកវាចោលតាំងពីព្រឹកមិញមកម្លេះ ជុងគុក ចាប់ផ្ដើមទ្រហ៊ោយំព្រោះគេគិតមិនឃើញថា ថេយ៉ុង ទៅណាប្រសិនបើថ្ងៃមិញគេមិនស្ដីអោយ ថេយ៉ុង ខ្លាំងៗក៏មិនមានរឿងបែបនេះកើតឡើងដែល
     « ទៅប្រាប់មេភូមិទៅ ដេវិត អោយនាំគ្នាជាក្រុមដើររក ថេយ៉ុង អោយលឿនឡើង »ពួកគេបានចេញទៅតាមការបញ្ជាររបស់ មេភូមិ ពួកគេតាមរកអស់ហើយនៅម្ដុំចម្កាតែនៅតែមិនឃើញ
     « ខ្ញុំរកឃើញអាវគេហើយ! »បុរសម្នាក់លើកអាវរបស់ ថេយ៉ុង ហុចទៅអោយ ជុងគុក នាយទទួលអាវនោះមកមើលទាំងដៃរញីរញ័រ នៅលើអាវមានជាបដាមឈាមក្រហមឆ្អិនឆ្អៅហេតុអីក៏គេមិនដឹងថានៅខ្លួន ថេយ៉ុង មានឈាមឬមុនពេលមានរឿងនេះគេមិនបានពិនិត្យ?
     « ដើរចូលទៅមើលខាងក្នុងព្រៃទៅតោះក្រែងគេនៅខាងក្នុងនោះ »ពួកគេនាំគ្នាដើរចូលទៅខាងក្នុងចំនែក ជុងគុក គេគិតតែពីអោបអាវ ថេយ៉ុង ជាប់ក្នុងទ្រូងយំសសឹកមិនឈប់ ហេតុអីគេមិនខ្វាយខ្វល់អំពី ថេយ៉ុង?ហេតុអីគេធ្វើបែបនេះ?
     « ថេយ៉ុង ឯងនៅឯណា?ថេយ៉ុង? »សម្លេងស្រែកហៅរបស់ពួកគេលាន់ឭពេញព្រែគេដើេទៅដើរមកសឹងតែ1ម៉ោងទៅហើយនៅតែមិនឃើញវត្តមានរបស់ ថេយ៉ុង
     « ល្បង!ខ្ញុំរកគេឃើញហើយនៅទីនេះ »រំពេចនោះបុរសម្នាក់ប្រហែលជាអ្នកដើរកាប់អូសប្រទះឃើញនាយល្អិតសន្លប់បាត់មាត់ឆឹងនៅក្បែរជម្រុកឬសក្សី ពួកគេនាំគ្នារត់ទៅមើល ថេយ៉ុង ទាំងអស់គ្នាពេលទៅដល់ពួកគេបានឃើញកាយល្អិតសន្លប់ស្ដូកស្ដឹង នៅលើផ្ទៃមុខនឹងដើមទ្រូងសុទ្ធតែឈាមក្រហមឆ្អាលពិសេសនោះគឺនៅលើស្លឹកឈើក្បែរនោះក៏មានឈាមមិនតិចដែរ
     « ថេយ៉ុង? »ជុងគុក ទម្លាក់អាវនោះចោលសឹមរត់ទៅត្រកងកាយនាយល្អិតផ្ដេកក្បាលអោយគេកើយនៅលើភ្លៅរួចក៏យកដៃទៅអង្រួនដាក់គេតិចៗអោយគេភ្ញាក់ប៉ុន្តែរវាហាក់បីដូចជាមិនបានការសោះ
     « ឆាប់នាំគេទៅមន្ទីពេទ្យទៅអោយលឿនឡើង »ម្នាក់ៗខំស្វះស្វែងលើករាងកាយល្អិតនាំយកគេទៅព្យាបាលនៅមន្ទីពេទ្យភូមិដោយសារវាជិតបង្កើយ
     « គេខ្វះឈាមច្រើនណាស់គួរតែយកគេទៅព្យាបាលនៅទីក្រុងទើបបាន »គនាយុនិដ្ឋានម្នាក់ចេញមកជាមួយនឹងទឹកមុខពិបាកមើល គេហូរឈាមអស់ច្រើនណាស់សឹងតែអស់ពីខ្លួនទៅហើយនៅទីនេះជាជនបទឧបករណ៍សម្រាប់ព្យាបាលក៏មិនសូវជាទំនើបដូចនៅទីក្រុងដែរយ៉ាងណាៗត្រូវតែបញ្ជូនគេទៅព្យាបាលនៅទីក្រុងទើបបាន
« បានអ្នកគ្រូរពេទ្យយ៉ាងមិចក៏បានដែរអោយតែចៅខ្ញុំវិលមកសភាពដើមវិញ »លោកយាយគីម យល់ព្រមអោយគេយកចៅទៅទីក្រុងសេអ៊ូលវិញ ជុងគុក ដើរតាមគ្រែរពេទ្យដែលរុញនាយល្អិតទៅនោះទាំងមិនមាត់មិន.កអ្វីមួយម៉ាត់ ពេលឃើញសភាពមនុស្សជាទីស្រឡាញ់ធ្វើអោយគេគិតថាគេជាមនុស្សលម្អៀងអត្មានិយម នៅក្នុងរថយន្តពេទ្យ ជុងគុក តែងតែងាកមើលទៅ ថេយ៉ុង រាល់2វិនាទីម្ដង សភាពគេពេលនេះយ៉ាប់យឺនណាស់ ក្បាលក៏មានរុំបង់ទប់ឈាមដោយសារពេទ្យលាងយកឈាមកកចេញទ់បឈាមផ្សេងទៀតហូរមកម្ដងទៀត នៅលើច្រមុះក៏មានដាក់បំពង់អុកសុីសែនជួយដល់ការដកដង្ហើមរបស់គេ អូហ៎ព្រះអឺយ!គេបានធ្វើអ្វីដាក់ក្មេងម្នាក់នេះទៅ?ក្រែងគេជាប្រពន្ធខ្លួនមែនទេ?ហេតុអីមុននេះខ្លួនស្ដីអោយគេខ្លាំងៗថែមទាំងទៅអង្គុយកំដរអ្នកដទៃពេញមួយល្ងាចដោយទុកអោយគេសន្លប់មិនដឹងខ្យល់អីនៅក្នុងព្រៃនេះចេះសំណាងហើយដែលមិនទុកដល់ព្រឹកគុំអី ថេយ៉ុង ប្រហែលជាត្រូវខ្លាសុីឬសល់តែឆ្អឹងបាត់ទៅហើយ
« បងសុំទោស »គេសុំទោសដែលគេជាមនុស្សគ្មានបានការជាមនុស្សអត្មានិយមមិននឹកគិតខ្វាយខ្វល់ដល់មនុស្សជាទីស្រឡាញ់ ប្រសិនបើពេលនោះគេរត់ទៅជួយ ថេយ៉ុង មិនមែនជា ដេវិត ក៏រឿងវាមិនទៅជាបែបនេះដែល គេពិតជាមិនដឹងមែនថា ថេយ៉ុង មានបែកក្បាលព្រោះពេលនោះគេគិតតែខឹងបារម្ភពី ដេវិត ជាងទើបគេមិនបានមើលមុខមើលក្រោយអោយច្បាស់ជាមុនសិនថែមទាំងហ៊ានស្រែកគំហកស្ដីអោយគេខ្លាំងៗទៀត ប្រហែលគេអន់ចិត្តខ្លាំងហើយបានជាដើរចេញទាំងមិនមាត់មិន.កសូម្បីតែមួយម៉ាត់ថែមទាំងដើរចូលទៅក្នុងព្រៃទៀតផង ធម្មតាគេជាមនុស្សដែលខ្លាចបំផុតហើយក្នុងការដើរចូលព្រៃតែគេសុខចិត្តដើរចូលព្រៃនៅថ្ងៃនេះអាចបញ្ជាក់បានថាគេអន់ចិត្តខ្លាំងណាស់
« ឆាប់ភ្ញាក់ឡើងមកវិញណា៎ហើយមកស្ដាប់ពាក្យបងសុំទោសអូន បងសន្យារថាឈប់ខ្វាយខ្វល់អំពី ដេវិត ទៀតហើយអូនចង់បានអ្វីក៏បងព្រមដែរអោយតែអូនអាចងើបមកនិយាយជាមួយបងម្ដងទៀត »គេចាប់ដៃតូចស្រឡូននោះយកមកថើបទាំងខ្លួនខ្ពើមរអើមបើទោះបីជាឃើញថាវាប្រឡាក់ដោយដីនិងឈាម តាមមើលទៅមុនដើរចូលព្រៃ ថេយ៉ុង យកដៃខ្ទប់ក្បាលខ្លួនឯងកន្លែងឈាមដៃប្រឡាក់ដីដោយសារតែគេដួលសន្លប់ គេសន្លប់ក៏ប្រហែលដោយសារតែអស់ឈាមច្រើនពេកហើយ រាងតូចត្រូវគេបញ្ជូនមកព្យាបាលនៅក្នុងមន្ទីពេទ្យល្បីឈ្មោះមួយកន្លែងក្នុងទីក្រុងសេអ៊ូល ស្ថានភាពគេនៅមុននេះគឺមានគ្រោះថ្នាក់ណាស់តែក៏បានធូរទៅវិញពេលស្ថិតនៅក្នុងដៃឌុកទ័រជំនាញអាចនិយាយបានថាពេលនេះគេអាចនឹងរួចផុតពីគ្រោះថ្នាក់បានហើយ។
____________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now