Episode29:បងសន្យារថាគ្មានលើកទី2ទេ

1K 62 0
                                    

ថេយ៉ុងហូរទឹកភ្នែករលីងរលោងសម្លឹងមើលទៅស្វាមីរបស់ខ្លួនទាំងទឹកមុខគួរអោយអាណិតគេធ្វើមុខបែបនេះព្រោះគេរំភើបនោះអីរំភើបដែលនាយទទួលបានកូនដ៏គួរអោយស្រឡាញ់មួយនេះ អាល្អិតថេហ្គីមិនដឹងរឿងអ្វីបានត្រឹមសើចស្ញេញៗរួចក៏ដេកក្បាលកើយទៅលើដើមទ្រូងរបស់អ្នកដែលមាននាមជាប៉ាតូច
« បងយកកូនទៅវិញសិនទៅខ្លួនអូនធុំក្លិនអាក្រក់ណាស់ខ្លាចប៉ះពាល់កូន »នៅលើខ្លួនគេធុំក្លិនថ្នាំបែបនេះហើយទើបគេមិនចង់អោយកូននៅជិតគេខ្លាចក្រែងលោកូនប្រតិកម្មជាមួយថ្នាំ
« មិនអីទេៗចាំបងយកថេហ្គីទៅអោយម៉ាក់ហើយបងនឹងមកជូតខ្លួនអោយអូនវិញ »គេស៊កដៃចូលចន្លោះក្លៀកលើកបីកូនចេញតែក្មេងល្អិតមិនព្រមស្រែកយំឡើងក្រហមមុខព្រោះគេមិនចង់ចេញពីប៉ាតូចរបស់គេ ក្មេងមិនដឹងខ្យល់អីគិតតែពីស្រែកយំសឹងតែគាំង
« ង៉ាៗ »ក្មេងតូចយំខ្លាំងៗធ្វើអោយប៉ាធំគេមិនដាច់ចិត្តទើបយកកូនមកដាក់នៅលើទ្រូងថេយ៉ុងវិញហើយក្មេងក៏ស្ងាត់ព្រោះបានដូចបំណងប្រាថ្នារបស់គេ
« ក្បាលខូចដល់ហើយលោកកូន អាប៉ាធុំក្លិនថ្នាំណាស់ងើបទៅជាមួយលោកយាយសិនទៅណាចាំប៉ាជូនខ្លួនរួចអាប៉ាអោយចូលមកវិញហើយ »គេលើកដៃទៅអង្អែលខ្នងកូនថ្នមៗលួងលោមគេអោយព្រមចេញទៅសិនហើយគេក៏ងក់ក្បាលតិចៗព្រមចេញទៅតាមការអង្វរ.ករបស់អ្នកជាលោកប៉ាតូច
« បងយកកូនចេញទៅសិនទៅ »ជុងគុកងក់ក្បាលសឹមលើកបីកូនចេញទៅម្ដងទៀតហើយយកគេទៅហុចអោយលោកយាយនៅខាងក្រៅហើយអោយជូនគេទៅផ្ទះរកអ្វីញ៊ាំសិនចំនែកនាយគឺនៅមើលតែថេយ៉ុង
« បងមកវិញហើយ »ជុងគុកបើកទ្វាចូលមកក្នុងបន្ទប់ទាំងញញឹមសឹមដើរទៅដាក់ខ្លួនអង្គុយជិតអ្នកជាភរិយា មុននេះគេបានប្រើរអោយកូនចៅទៅរកសាប៊ូក្រអូបៗដើម្បីយកមកជូតខ្លួនអោយថេយ៉ុង
« អុឹម »គេងក់ក្បាលតិចៗទទួលដឹងឭថាគេបានចូលមក ជុងគុកដាក់ខ្លួនអង្គុយក្បែរថេយ៉ុងសឹមលើកដៃទៅចាប់ដើមដៃរបស់គេ
« បងសុំទោសកំហុសពីមុនដែលបងបានធ្វើដាក់អូនបងដឹងថាពេលនេះបងស្រឡាញ់អ្នកណាពិតប្រាកដហើយ »គេញញឹមលើកដៃថេយ៉ុងយកមកថើបមួយខ្សឺត គេពិតជាស្រឡាូញ់ថេយ៉ុងណាស់ពេលនេះគេយល់អំពីបេះដូងរបស់គេហើយ
« ទម្រាំតែបងដឹងពីខ្លួនឯងអូនវីសនឹងស្លាប់បាត់ទៅហើយ »គេញញឹមហួសចិត្តដាក់ជុងគុកត្រូវហើយគេសឹងតែស្លាប់ទៅហើយទម្រាំតែជុងគុកដឹងថាខ្លួនឯងស្រឡាញ់អ្នកណាពិតប្រាកដ គេហត់គេសឹងតែផុតម្ដងៗទៅហើយ
« បងសុំទោសមកពីពេលនោះបងល្ងង់ខ្លួនឯងជឿតាមពាក្យលួងលោមរបស់ប្រុសម្នាក់នោះ បងគិតថាពេលអូនស្លាប់បងនឹងរកក្ដីសុខអោយខ្លួនឯងបានបងនឹងយកកូនម្នាក់នោះទៅអោយគេតែចុងក្រោយបងគិតថាបងល្ងង់ដែលធ្វើបែបនោះដាក់គ្រួសារខ្លួនឯងវាហាក់បីដូចជាបងបានបំផ្លាញខ្លួនឯងយ៉ាងអ៊ីចឹង »គេយំសសឹកអោនក្បាលចុះក្រោមគេសែនហួសចិត្តជាមួយខ្លួនឯងខ្លាំងណាស់គេមិនគួរណាធ្វើបែបហ្នឹងទេ
« ឈប់បន្ទោសខ្លួនឯងទៀតទៅយ៉ាងណាៗក៏អូនបានងើបឡើងមកវិញដែរមិនបានក្លាយទៅជាសាកសព្វឯណា »គេនិយាយទាំងសើចកក្អឹកបំណងញោះអោយជុងគុកសើចតែគេបែរមិនសើចគឺគិតតែពីយំ សភាពរបស់ថេយ៉ុងពិតជាពិបាកមើលណាស់នៅលើច្រមុះមានបំពង់អុកសុីសែនជួយដំណកដង្ហើមរបស់គេហើយនៅមានដៃជាប់មានប្រដាប់ស្ទង់ជីវចចំនែកនៅលើទ្រូងក៏មានប្រដាស់ទ្រង់បេះដូងជុំវិញរាងកាយគេភ្ជាប់តែរបស់អស់ទាំងនោះគ្រាន់តែមើលក៏ពិបាកភ្នែកដែរ
« ឈប់យំទៅអូនមិនចូលចិត្តទេ!ក្រែងបងថាជូតខ្លួនអោយអូនហ្ហេស?ម៉េចមិនជូតមក? »គេញញឹមហួសចិត្តសួរនាំទៅជុងគុកព្រោះឃើញគេមកអង្គុយសង្ងំស្ងៀមបែបនេះនួយសន្ទុះហើយ ក្រែងថាជូតខ្លួនហ្ហេស?ម៉េចមិនជូតមកចាំបាច់អង្គុយស្ងៀមធ្វើអី?
« សាប៊ូរអត់ទាន់មកដល់ បងចង់អង្គុយបែបនេះហើយនៅនិយាយលេងជាមួយអូនបែបនេះ »គេពេបមាត់អោនមុខចុះព្រោះកាលពីមុនៗគេមិនដែលបាននៅជិតស្និតជាមួយថេយ៉ុងនោះទេព្រោះគេតែងតែស្អប់ខ្ពើមទៅលើថេយ៉ុងហើយគេក៏ព្យាយាមគេចតែពីនេះគេរត់មករកថេយ៉ុងដោយខ្លួនឯង
« មើលមុខអូនធ្វើអី?មិនធុញទេឬ? »ថេយ៉ុងខាំបបូរាត់សួរជុងគុកតិចៗតាមបែបមនុស្សអៀនប្រៀន ជុងគុកញញឹមមិនសមសឹមយកដៃទៅវៀសសរសៃរសក់អោយថេយ៉ុង
« មិនធុញទេបងស្រឡាញ់អូនបងត្រូវតែមើលមុខអូនបែបនេះហើយ »គេញញឹមអោនទៅថើបលើបបូរមាត់មួយនោះតិចៗ ថេយ៉ុងព្យាយាមគេចចេញព្រោះខ្លាចគេខ្ពើមខ្លួន រាងកាយដែលខានប៉ះទឹកជិត3ខែបានត្រឹមតែជូតថើរៗលើរាងកាយនៅមានធ្មេញទៀតមិនសូវដែលបានដុសទាល់តែសោះ
« កុំថើបអូនអីអូនគួរអោយខ្ពើមណាស់ »ថេយ៉ុងច្រានទ្រូងជុងគុកចេញព្រោះខ្លួនគេធុំក្លិនថ្នាំខ្លាំងណាស់
     « មិនអាចទេបងត្រូវតែថើបអូនបែបនេះ សឺតៗក្រអូបសឹងអីនេះឃើញទេបងម៉េចនឹងអាចខ្ពើមអូនបានទៅ? »គេអោបថេយ៉ុងជាប់ក្នុងទ្រូងទាំងមិនភ្លេចសួរគេបែបឌឺដង និយាយអោយត្រង់ទៅចុះខ្លួនគេធុំអាក្រក់ណាស់នាយក៏សឹងតែទប់មិនជាប់ទៅហើយតែនាយដឹងថាគេទៅជាបែបនេះក៏ព្រោះតែនាយបើនាយមិនធ្វើបែបនេះគេក៏មិនក្លាយទៅជាមនុស្សបែបនេះធុំក្លិនថ្នាំ តែចាំពីស្អែកទៅនាយនឹងព្យាយាមធ្វើអោយគេមកដូចដើមវិញ ខណៈបោះដែលកូនចៅដែលជុងគុកបញ្ជារទៅមុននេះក៏ចូលមកដល់គេកាន់ដបសាប៊ូម្យ៉ាងយកមកអោយជុងគុកដោយគេនិយាយថាអ្នកលក់បានធានាថាសាប៊ូនេះក្រអូបជាងគេបំផុត
     « ល្អឯងចេញទៅវិញចុះ »គេកាន់ដបសាប៊ូនោះដើរមករកចានដែកមានទឹកស្រាប់សឹមចាក់វាចូលហើយចាប់ផ្ដើមដោះសម្លៀកបំពាក់របស់ថេយ៉ុងចេញមុននឹងជូតខ្លួនអោយគេ រាងកាយតូចស្រឡូនចង្កេះតូចមួយក្ដាប់ត្រូវបានប៉ះជាមួយទឹកបន្ទាប់ពីខ្លួនខានប៉ះវាជាយូរមកហើយ ដោយសារកាលពីមុនគ្មានអ្នកណាមានពេលទំនេរមកមើលថែគេនោះទេបើទោះបីជាសង្សារចាស់គេក៏ដោយ
     « អូនមានអារម្មណ៍ថាគ្រាន់ស្រួលខ្លួនជាងមុនខ្លះឬក៏អត់? »ជុងគុកសួរគេម្ដងទៀតខណៈដៃកំពុងតែជូតត្រង់ភ្លៅរបស់ថេយ៉ុងនាយល្អិតងក់ក្បាលតិចៗបញ្ជាក់ថាគេគ្រាន់ស្រួលខ្លួនខ្លះហើយ មិនចាំយូរជុងគុកក៏ដើរទៅបិទទ្វាបន្ទប់សឹមងាកមកជូតខ្លួនអោយថេយ៉ុងវិញលើកនេះគេជូតបន្តរដល់ចន្លោះជើងថេយ៉ុងគេជូតវាថ្នមៗរហូតដល់រួចរាល់សឹមពូតកន្សែងរួចយកទៅទឹកចាក់ចោលសឹមងាកមកដុសធ្មេញអោយថេយ៉ុងវិញម្ដង ពេលនេះគេបម្រើថេយ៉ុងសព្វគ្រប់សារពើមិនលើកលែងសូម្បីដុះធ្មេញ
     « យ៉ាងម៉េចហើយស្រស់ស្រាយជាងមុនខ្លះទេ?សឺតរាងកាយអូនក៏ក្រអីបមកវិញដែរ ចាំបងលាបឡេក្រអូបៗអោយណា »ជុងគុកទាញដបឡេក្រអូបពណ៌ផ្កាឈូកយកមកលាបនៅលើខ្លួនប្រាណរបស់ថេយ៉ុងដើម្បីអោយមានស្នាមក្រអូបជាប់បានយូរ មិនយូរទេតែ1ខែទៀតរាងកាយថេយ៉ុងនឹងវិលមកក្រអូបដូចកាលពីមុនវិញហើយពេលនេះគេអាចនឹងធុំក្លិនអាក្រក់បែបនេះឯងតែយូរៗទៅលែងអីហើយ
     « ស្រស់ស្រាយណាស់ តែអូនចង់ចេញទៅមើលទេសភាពនៅខាងក្រៅ »គេពេបមាត់បែបសុំអង្វរអោយជុងគុកជូនគេចេញទៅក្រៅគេខានរស់នៅខាងក្រៅយូរហើយ បើទោះបីជាគេសន្លប់ជិត3ខែមកនេះក្ដីតែគេនៅមានជីវិតធម្មតាគ្រាន់តែគេបើកភ្នែកមិនរួចប្រៀបដូចចាមនុស្សស្លាប់តែបានដឹងបានឭអ្វីគ្រប់យ៉ាងបែបនេះហើយទើបចង់ចេញទៅខាងក្រៅខ្លះនៅសង្ងំតែក្នុងបន្ទប់បែបនេះធុញទ្រាន់ណាស់
     « មិនបានទេអូននៅមានអុកសុីសែនជាប់ច្រមុះនៅឡើយបើដោះចេញអូនប្រាកដជាខ្វះខ្យល់ពិបាកដកដង្ហើមមិនខានទេ ជឿបងណាតែបន្តិចទៀតទេអូនអាចដូចដើមវិញហើយហើយបងនឹងជូនអូនទៅកន្លែងដែលអូនចង់ទៅ »គេចាប់ម្រាមដៃថេយ៉ិងតិចៗអង្វរអោយគេទ្រាំតរទៀតសិនព្រោះមិនយូរនោះទេគេអាចមានសេរីភាពមកវិញហើយ ណាមួយគេក៏មិនអាចដកអុកសុីសែនចេញពីច្រមុះរបស់ថេយ៉ុងបានដែរ
     « អុឹម...ក៏បាន »គេងក់ក្បាលតិចៗទាំងមិនចង់ព្រោះគេពិតជាចង់ចេញទៅដើរលេងខាងក្រៅពិតមែនគេធុញទ្រាន់ខ្លាំងណាស់សង្ងំតែក្នុងបន្ទប់បែបនេះគេមិនអាចធ្វើវាបានទេ គេខានស្គាល់ពន្លឺព្រះអាទិត្យជិត3ខែមកហើយគេពិតជាចង់ស្គាល់បានម្ដងទៀតណាស់ ឃើញទឹកមុខថេយ៉ុងមិនល្អគេក៏ងើបចេញពីកៅអីហើយដើរចេញទៅក្រៅ ថេយ៉ុងតាមសម្លឹងមើលគេពីក្រោយទាំងអន់ចិត្តព្រោះគិតថាជុងគុកប្រហែលជាធុញនឹងនាយហើយទើបគេដើរចេញទៅបែបនេះ ខណៈនោះនាយក៏បិទភ្នែកសម្រាកឈប់ខ្វាយខ្វល់ជាមួយអ្វីគ្រប់យ៉ាងណាមួយក៏កំពុងតែគ្មានកម្លាំងកំហែងផងនោះ រំលងទៅប្រហែលមួយម៉ោងដោយឭសូរសម្លេងរំខានគេក៏បើកភ្នែកមកវិញតែលើកនេះធ្វើអោយគេរំភើបសឹងស្រក់ទឹកភ្នែកតាមពិតគឺពេលនេះបន្ទប់គេនៅជាន់ខាងលើបង្អស់មានបង្អួចកញ្ចក់ប្រវែងធំឆ្លុះអោយឃើញទេសភាពនៅខាងក្រៅយ៉ាងច្បាស់និងមានមួយកន្លែងទៀតធ្វើអោយគេបានឃើញទេសភាពទីក្រុងសេអ៊ូលទៀតផង។
____

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now