Episode 26:គេមិនអីទេមែនទេ?

1K 73 1
                                    

  ជុងគុក គេងទាំងទឹកភ្នែកសម្លឹងទៅនាឡិការ តាំងពីម៉ោង5ល្ងាចចូលដល់ម៉ោង11នៅតែមិនឃើញវត្តមានរបស់ ថេយ៉ុង សូម្បីតែបន្តិចហើយនេះមិនមែនមន្ទីពេទ្យនៅប៊ូសានទេណា?វាគឺនៅសេអ៊ូលតែម្ដងហេតុអីគេចេញមកមើលនាយមិនបាន?ឬក៏នាយលែងសំខាន់សម្រាប់គេហើយ គិតៗទៅសែនអន់ចិត្តធ្វើអោយនាយខំប្រឹងបិទភ្នែកសង្ងំគេងទាំងទឹកភ្នែកនៅជាប់ក្នុងរង្វង់ភ្នែក
     « ជុងគុក? »សម្លេងរបស់ ថេយ៉ុង ហៅធ្វើអោយគេភ្ញាក់បើកភ្នែកក្រឡោតសម្លឹងមើលជុំវិញនោះតែអ្វីៗគឺស្ងាត់ឆឹងវាប្រហែលគ្រាន់តែជាការស្រមើលស្រម៉ៃរបស់គេតែប៉ុណ្ណោះឯង
     « អូនពិតជាមិនមករកបងពិតមែនហ្ហេស? »ជុងគុក ហាក់អន់ចិត្តបន្ទាប់ពីមិនឃើញគេចេញមករកខ្លួនតាមការស្រមៃ គ្រាន់តែមកមើលនាយតើហត់ពេកមែនទេ?វាជាការពិបាកសម្រាប់គេខ្លាំងណាស់មែនទេ?
       ~ រ៉ូ ~
     សម្លេងរុញគ្រែផ្ទុកអ្នកជំងឺសម្ដៅទៅបន្ទប់សង្រ្គោះបន្ទាប់ខណៈនៅលើខ្លួនរបស់គេគឺពោពេញទៅដោយឈាមពិសេសនោះគឺត្រង់ដើមទ្រូងតែម្ដង អ្នកសារពត៌មានជាច្រើនបានថតចំរូបភាពរបស់គេស្ដែងៗទាំងស្ថិតនៅលើគ្រែពេទ្យរុញចូលបន្ទប់សង្រ្គោះបន្ទាន់និងនៅក្នុងបន្ទប់ដែលគេបានក្អួតឈាមតែទូរស័ព្ទនោះគឺពួកគេមិនបានឃើញទេព្រោះមុននឹងជិតដាច់ខ្យល់ ថេយ៉ុង បានរុញវាចូលក្រោមសាឡុងបែបនេះហើយទើបគ្មានអ្នកណាបានរកវាឃើញ។
     ងាកមកពេលបច្ចុប្បន្នវិញ ជុងគុក អង្គុយចុចដូរប៉ុស្តិ៍ទូរទ្សន៍មិនឈប់ព្រោះធុញទ្រាន់ជាមួយពត៌មានដដែលៗតែក៏ឈប់ស្ងៀមពេលចុចដល់ប៉ុស្តិ៍មួយដែលមានបង្ហាញរូបរបស់ ថេយ៉ុង
     «[...] លោកអគ្គនាយកគីម ទំនងជាត្រូវថ្នាំពុលធ្វើអោយលោកក្អួតឈាមខ្លាំងនៅម្សិលមិញនេះឯងសូម្បីតែពេលនេះក៏ពួកយើងមិនទាន់ដឹងអឱពីដំណឹងរបស់លោកផងដែរ »ពួកគេបានបង្ហាញរូបភាពឈាមនៅក្នុងបន្ទប់បូករួមជាមួយនឹងរូបភាព ថេយ៉ុង ដោះអាវនៅលើគ្រែអ្នកជំងឺហើយត្រូវគេរិញចូលបន្ទប់សង្រ្គោះបន្ទាន់ទាំងនៅលើដងខ្លួនមានសុទ្ធតែឈាម
     « ថេយ៍?! »ជុងគុក ហាក់ភាំងមួយកន្លែងនិយាយអ្វីមិនចេញហើយក៏ស្ទុះងើបចុះពីលើគ្រែវីសនឹងដួលទៅលើអិដ្ឋទៅហើយតែគេទប់ខ្លួនជាប់ ខណៈនោះដែលម៉ាក់របស់ ថេយ៉ុង ក៏ចូលមកដល់ដើម្បីបានមើលចៅនោះអីហើយក៏យករឿងមួយមកប្រាប់ ជុងគុក ផងដែរ
     « ជុងគុក?កូនចង់ទៅណា ថេយ៉ុង គេមិននៅទីនេះទេម៉ាក់បញ្ជូនគេទៅព្យាបាលនៅប៉ារីសតាំងពីព្រឹកមិញម្លេះហើយពណ៌មានគឺចេញផ្សាយតាំងពីម្សិលមិញ »គាត់និយាយមកបែបធម្មតាក្នុងបំណងហាមគេកុំអោយទៅណាបាន ជុងគុក ឡើងគាំងងាកមកសម្លឹងមុខម្ដាយចិញ្ចឹមវិញទាំងទឹកភ្នែក
     « ហេតុអីម៉ាក់មិនអោយខ្ញុំនៅជួបគេសិន?ហេតុអីម៉ាក់យកគេចេញទៅទាំងមិនសួរខ្ញុំបែបនេះ? »គេស្រែកសួរម្ដាយចិញ្ចឹមរបស់គេខ្លាំងៗតាមអារម្មណ៍ខឹងហើយក៏លុតជង្គង់យំនៅទីនោះតែម្ដង អ្នកស្រីចន រហ័សចូលមកអោបលួងលោមគេអោយបាត់យំព្រោះគាត់ពិតជាប្រញ៉ាប់ពិតមែនក្នុងការបញ្ជូនអោយគេទៅព្យាបាលនៅប្រទេសក្រៅព្រោះបើទុកយូរ ថេយ៉ុង រឹតតែមានគ្រោះថ្នាក់ហើយណាមួយម្សិលមិញនេះក៏ ជុងគុក គេមិនទាន់ដឹងខ្លួនស្រួលបួលដែលទើបគាត់មិនប្រាប់ខ្លាចប៉ះពាល់អារម្មណ៍គេតែអ្នកណាទៅដឹងទៅថាពេលនេះគេស្រែកយំឡើងសឹងតែដូចជាមនុស្សឆ្កួតទៅហើយនោះ
     « ម៉ាក់សុំទោសរឿងនេះបានកើតឡើងតាំងពីម្សិលមិញម្លេះតែម៉ាក់លាក់វាព្រោះមិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន »អ្នកស្រីចន ដឹងសុខទុក្ខកូនប្រសារណាស់គាត់ព្យាយាមលាក់លាក់តាំងពីជំងឺរបស់ ថេយ៉ុង ម្លេះមិនអោយ ជុងគុក ដឹងនោះទេហើយគាត់ក៏ខុសដែលបណ្ដោយអោយគេលេបថ្នាំដោយខ្លួនឯងទាំងមិនដឹងនោះទេថាថ្នាំទាំងនោះ ថេយ៉ុង មិនបានលេបទេគេបានលាក់វាទុកនឹងបោះវាចោលទៀតផង។
     រំលងដល់ពេលល្ងាចគាត់ក៏ជូន ជុងគុក មកភូមិគ្រឹះត្រកូលចន វិញគេមិនចង់ទៅផ្ទះនៅឯប៊ូសានទេធ្វើអោយគេមានការចងចាំអាក្រក់ៗទាក់ទងជាមួយនឹង ថេយ៉ុង រឿងរ៉ាវអាក្រក់ៗដែលញេបានធ្វើដាក់ ថេយ៉ុង គេមិនចង់ចងចាំវាមកវិញនោះទេវាធ្វើអោយគេឈឺចាប់ធ្វើអោយគេគិតថាគេជាអ្នកសម្លាប់ ថេយ៉ុង គេមិនទៅប៉ារីសនោះទេដោយសារតែគេមិនអាចទៅទីនោះបាន ពួកយើងក៏មិនដឹងថាហេតុអ្វីដូចគ្នា
     « មើលមុខចៅយាយទៅចុះនៀក៎មិខដូចប៉ាៗដល់ហើយ »លោកស្រីចន ញញឹមសម្លឹងមើលមុខចៅប្រុសចំនែក ជុងគុក ក៏រលីងរលោងព្រោះមុខគេគឺដូច ថេយ៉ុង មើលមុខកូនគេម្ដងណាក៏ចេញមកជា ថេយ៉ុង ដែរបែបនេះហើយទើបធ្វើអោយគេកាន់តែយំ
     « ឈប់យំទៅកូនសុខភាពរបស់ ថេយ៉ុង មិនទាន់អាចកំណត់បានថាល្អឬក៏អន់ថយនោះទេតែកូនត្រូវធ្វើខ្លួនអោយរឹងមាំរងចាំពេល ថេយ៉ុងជាសះស្បើយវិញណា៎គេស្រឡាញ់កូនណាស់គេមិនទៅណាចោលកូនទេហើយគេក៏មិនទុកអោយកូនគេនៅកំព្រាដែរ »អ្នកស្រីចនលើកទឹកចិត្តកូនប្រសារប្រុសអោយគេរឹងមាំមកវិញ
     « បាទម៉ាក់ »ជុងគុក ខំប្រឹងទប់ទឹកភ្នែកកុំអោយស្រក់មកបន្ថែមទៀត គេមិនគួរណាដាក់ថ្នាំបំពុលអោយ ថេយ៉ុង នោះទេហើយក៏មិនគួរណាតែសម្លាប់ ថេយ៉ុង ដោយបែបនេះមុនដំបូងគេខំគិតថាគេលែងប្រើរថ្នាំពុលនោះ ថេយ៉ុង នឹងវិលមកសភាពដើមហើយទេតើតែមិនអាចទេ ថេយ៉ុង កាន់តែដុនដាបជាងមុនអញ្ចឹងមានន័យថាកាលពីមុន ថេយ៉ុង ស្លេកស្លាំងខ្លាំងក៏ដផយសារតែថ្នាំនេះហើយគេក្អួតឈាមខ្លាំងក៏ដោយសារតែថ្នាំនេះហើយថ្នាំនេះកើតឡើងគឺដោយសារតែគេ
     « ឈប់យំទៅបើកូននៅបន្តរយំបែបនេះសុខភាពកូនក៏មិនល្អដែរ »អ្នកស្រីចនយកដៃទៅវៀសរសៃរសក់អោយ ជុងគុក ហើយក៏លួងលោមគេអោយឈប់យំពេលគេយំពេលគេពិបាកចិត្តគាត់ក៏ពិបាកចិត្តដូចគ្នាដែរ
     « កូនឈប់យំហើយឈប់ហើយ »នាយលើកដៃជូតទឹកភ្នែកទាំងសស្រាក់សស្រាំធ្វើអោយម្ដាយគេដកដង្ហើមធំអាណិតកូនមិនស្ទើរទេគិតៗទៅមិនដឹងថាខាងអ្នកឈឺចាប់ពិតប្រាកដទេម្នាក់ៗដូចជាវេទនាដល់ហើយ មិនថា ជុងគុក ឬក៏ ថេយ៉ុង នោះទេពួកគេសុទ្ធតែឈឺចាប់ស្មើរគ្នារាងខ្លួនម្នាក់ឈឺចិត្តម្នាក់ទៀតឈឺទាំងចិត្តទាំងកាយ
     «[...] ម្នាក់ៗគ្មានអ្នកណាមិនឈឺឡើយក្នុងស្នេហាមួយនេះឈឺស្មើរគ្នាដោយម្នាក់ៗគឺឈឺទាំងកាយទាំងចិត្តដូចគ្នា »
     រំលងដល់ពេលយប់កូនបានគេងលង់លក់បាត់ទៅហើយ ជុងគុក ក៏បើកសោរទ្វាចូលមកខាងក្នុងបន្ទប់របស់ ថេយ៉ុង នោះឯង ពេលចូលមកដល់សភាពបន្ទប់នៅតែស្អាតទាស់ត្រង់តែមានឈាមដាមពេញការ៉ូនៅមិនទាន់មានអ្នកចូលមកសម្អាតទាល់តែស្អែកពេលព្រឹកទើបមានអ្នកចូលមកសម្អាតវាចេញ ជុងគុក ដើរសម្ដៅទៅតុដែលមានផ្ទុកកុំព្យូរទ័រច្រើនមុននឹងចុចបើកវាឡើងមក គេចាប់ផ្ដើមស្រក់ទឹកភ្នែកមិននឹកស្មានថាកាំមេរ៉ាទាំងអស់គឺចាប់ចំបរិវេណផ្ទះនៅឯប៊ូសានទាំងអស់ពិសេសនោះគឺចំមកបន្ទប់គេងច្រើនជាងគេហើយអ្វីដែលធ្វើអោយនាយចាប់អារម្មណ៍នោះគឺគេបានចាប់នៅឯផ្ទះ ដេវិត ដូចគ្នាហើយក៏ចំកន្លែងដែលគេនិង ដេវិត តែងតែចេញមកជួបគ្នាដែរហើយវាក៏ជាប្រដាប់ស្រូបសម្លេងបានឭៗដូចគ្នា
     « អ៊ីចឹងមានន័យថាគេបានដឹងវាអស់ហើយឬ?? »ជុងគុក ចាប់ផ្ដើមភ័យអញ្ចឹងមានន័យថា ថេយ៉ុង បានដឹងវាអស់ហើយឬគេបានដឹងថានាយរៀបគម្រោងសម្លាប់គេដណ្ដើមទ្រព្យហើយមានគោលដៅយកគេមកប្រើរហើយឬ? ជុងគុក ចាប់ផ្ដើមចុចឆែកឆេរកបន្ថែមទៀតក៏បានឃើញ រូបថតរបស់គេបានប្រុងនឹងផ្ដិតទុកជាច្រើនខណៈនោះគេក៏ជ្រុលដៃទៅចុចបើកភ្លើងពេលភ្លើងបានបើកបង្ហាញអោយឃើញបន្ទប់ទាំងមូល រូបថតគេមិនថាសកម្មភាពអ្វីគេធ្វើអ្វីគឺមានបិទនៅលើ ជញ្ជាំងទាំងអស់នេះមានន័យថា ថេយ៉ុង មិនបានបំភ្លេចគេហើយក៏មិនបានខឹងស្អប់គេដែរគេប្រហែលជាមានហេតុផលអ្វីមួយទើបព្យាយាមនៅឆ្ងាយពី ជុងគុក ហើយក៏បង្ករអោយមានរឿងឈ្លោះគ្នាបែបនេះតែគេក៏មកអង្គុយសង្ងំមើលរូបខ្លួនឯងនៅក្នុងបន្ទប់ហាក់ដូចជាគេបាននៅជិតគ្នាយ៉ាងអ៊ីចឹង
     « បានន័យថាអូនមិនមែនចង់ចេញឆ្ងាយពីបងទេត្រូវទេ?វាគ្រាន់តែជាការសម្ដែងរបស់អូនដើម្បីកុំអោយបងរក្សាអនុស្សាវយ៍ជាមួយអូនមែនទេ? »ជុងគុក សួរនាំបន្ថែមទាំងទឹកភ្នែកបើទោះបីដឹងហើយថាគ្មានចម្លើយឆ្លើយតបមកគេវិញទេតែគេពិតជាចង់ដឹងចង់ដឹងឡើងញ័រខ្លួនទៅហើយចង់ដឹងថាហេតុអី ថេយ៉ុង ធ្វើបែបនេះ?តើវាដូចអ្វីដែលគេកំពុងតែគិតនៅពេលនេះដែរឬទេ?ឬក៏គេកំពុងតែគិតវាតែម្នាក់ឯងអ្វីៗមិនមែនបែបនេះ?
      ខណៈនោះគេក៏បានឭសម្លេងទូរសព្ទ័ នាយសង្ហារដើរសម្ដៅទៅសាឡុងអោនយកទូរសព្ទ័នោះមកបើកមើលហើយក៏ឃើញថាមានវីឌីអូមួយមិនចាំយូរគេក៏ចុចវាមើលយ៉ាងលឿន នៅក្នុងវីឌីអូបង្ហាញអោយឃើញ ថេយ៉ុង អង្គុយផ្អែកខ្នងនឹងជញ្ជាំងមាត់សុទ្ធតែឈាមទំនងជាទើបនឹងក្អួតឈាមហើយតែទឹកមុខគេនៅស្រស់បស់ញញឹមដាក់កាំមេរ៉ាវិញយ៉ាងទំនងទៀតផង
     «[...] សួស្ដី ជុងគុក ពេលបងកំពុងមើលវីឌីអូមួយនេះអូនប្រហែលជាមិនបានរស់នៅលើលោកនេះទៀតនោះទេ វាមិនមែនជាកំហុសបងដែលដាក់ថ្នាំបំពុលអោយអូនផឹករហូតដល់អូនទៅជាបែបនេះទេតែជាកំហុសអូនដែលដឹងថាវាជាថ្នាំពុលហើយអូននៅប្រឹងផឹក អូនដឹងថាថ្ងៃនេះជាថ្ងៃដែលកូនយើងកើតមកឃើញពន្លឺព្រះអាទិត្យដំបូងតែ...អូនគ្រាន់តែជាប៉ាតូចដ៏មិនបានការម្នាក់ដែលមិនអាចទៅជួបកូនជាលើកចុងក្រោយបានហើយពិសេសនោះគឺបងគ្មានកំហុសនោះទេបងកុំបារម្ភអី ចំនែក ដេវិត អូនដឹងថាបងនៅស្រឡាញ់គេរឿងបន្តិចបន្តូចបងសម្រួលជាមួយគេទៅចុះអូនដឹងថាគេក៏ស្រឡាញ់បងដូចគ្នា ចំនែកកូនប៉ាប៉ាមិនដឹងថាកូនមានមុខមាត់បែបម៉េចនោះទេតែប៉ាដឹងថាកូនប្រាកដជាស្រស់ស្អាតបំផុតស្រស់ស្អាតដូចជាអ្នកដែលបានបង្កើតកូនចេញមកអ៊ីចឹងជាចុងក្រោយគឺប៉ាចង់និយាយថាប៉ាស្រឡាញ់កូនសុំទោសដែលប៉ាមិនបានទៅជួបកូនមុនដំបូងព្រោះប៉ាគ្មានភាពក្លាហ៊ានដើម្បីទៅជួបកូននោះទេហើយពិសេសនោះគឺ ជុងគុក អូនស្រឡាញ់បងស្រឡាញ់បងបំផុត »

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now