Episode3:រើសបងឬនាង?

1.7K 123 1
                                    

     ថេយ៉ុងញាក់ស្មារួចងាកមករវល់ជាមួយកាងារគេវិញ ខណៈនោះលេខារបស់គេបាននាំយកនាងក្រមុំរូបរាងតូចល្អិតច្រមុះស្រួចថ្ពាល់ខួចសម្ដៅមករកថេយ៉ុងពេលបានចូលមកដល់នាងស្ទុះរត់ទៅអោបថេយ៉ុងយ៉ាងណែន មិនទាន់បាននិយាយអីផងជុងគុកចូលមកទាញនាងចេញទីណាត់ទីណែងពីប្រពន្ធខ្លួន
     « នាងជាអ្នកណា? » គេលើកដៃពាំងមុខប្រពន្ធខណៈបបូរមាត់បង្ហើបសួរថានាងជាអ្នកណា?ចិញ្ចើមលើកចងចូលគ្នាសម្លឹងនាងពីចុងជើងដល់ចុងសក់ នាងក្រមុំក្របួចចិញ្ចើមបង្ហាញទឹកមុខឡេឡឺមិនយល់សាច់ការ ចុម?ប្រុសសាច់ដុំនេះមកពីណា?ហេតុអីកាពារថេយ៉ុងដល់ថ្នាក់នេះ?
     « ជុងស្ដាប់អូនសិនណា៎~នាងគឺហេស៊ូមិត្តអូននោះទេ » ថេយ៉ុងចូលមកបាំងមុខហេស៊ូជិតឆឹងខ្លាចប្ដីខ្លួនធ្វើអ្វីមួយដាក់នាងព្រោះមើលទៅទឹកមុខគេដូចជាមិនល្អនោះទេ
     « រវាងបងនឹងនាងអូនរើសយកមួយណា? » ជុងគុកស្រែកសួរទៅគេញែតៗទាំងទឹកមុខពិបាកមើលថេយ៉ុងយកដៃច្បូតមុខទាំងធុញទ្រាន់ប្រាប់ហើយថាមិត្តៗតែជុងគុកនៅតែញេញសឹងតែស្ទុះទៅចាប់ហែកនាងអោយដាច់ជាជម្រៀកៗ
     « ថានាងគឺជាមិត្តអូននោះទេ » ថេយ៉ុងចូលទៅចាប់ទាញអោយគេមកអង្គុយលើសាឡុងវិញទាំងងាកទៅមិចភ្នែកដាក់នាងអោយនាងចេញទៅក្រៅវិញ
     « លោក?លោកគឺត្រូវជាអ្វីជាមួយនឹងថេយ៉ុង? » នាងសួរទៅកាន់ជុងគុករួចក៏ចង្អុលទៅថេយ៉ុងទាំងទឹកមុខឆ្ងល់ នាងទើបតែមកពីស្វីសទើបមិនបានដឹងថាថេយ៉ុងបានរៀបការហើយក៏រឹតតែមិនដឹងថាថេយ៉ុង មានបងប្រុសចិញ្ចឹមផងដែរ
     « ខ្ញុំជាប្ដី ថេយ៉ុង » គេឆ្លើយទៅវិញយ៉ាងលឿនមិនបានខ្វាយខ្វល់ថានាងគិតបែបមិចនោះឡើយ នាងក្រមុំរឹតតែឆ្ងល់រួចក៏ងាកទៅសួរថេយ៉ុងវិញ
« ក្រែងឯងជាអាល់ហ្វាហ្ហេស? » នាងលើកចិញ្ចើមឆ្ងល់ក្រែងថេយ៉ុងជាអាល់ហ្វា?គេតែងតែនិយាយថាគេនឹងយកអូមេហ្កាមកជាប្រពន្ធចុះពេលនេះហេតុអីក៏គេយកអាល់ហ្វាគ្នាឯងបែបនេះ?
« គេជាអូមេហ្កាគ្រាន់តែរូបរាងគេដូចអាល់ហ្វាប៉ុណ្ណោះ » ថេយ៉ុងងាកមកនិយាយមុខស្មើរដាក់នាងខណៈទឹកមុខបង្ហាញមកយ៉ាងច្បាស់ថាគេពិតជាធុញទ្រាន់ជាមួយ2នាក់នេះខ្លាំងណាស់ ម្នាក់និយាយស្ដាប់គ្នាមិនបានម្នាក់ចង់តែស្ទុះចូលទៅចាប់ហែកម្នាក់ទៀត
« អ៎យើងយល់ហើយមុននេះយើងខំតែឆ្ងល់ » ហេស៊ូងក់ក្បាលតិចៗហាក់បីដូចជាបានយល់រួចក៏ដើរមកអង្គុយជិតជុងគុកទាំងញញឹមក៏ព្រោះតែនាងចង់ភ្ជាប់ការរាប់អានជាមួយនឹងគេនោះអី
« ញញឹមស្អីនាង? » អត់មិនបានជុងគុកក៏ស្រែកដាក់នាងឡើងតឹងសរសៃរ.ក ដូចគេនិយាយអ៊ីចឹងថាគេមិនចូលចិត្តស្រីទេពេលឃើញនាងនៅក្បែរបែបនេះគេរឹតតែធុញទ្រាន់ពិសេសនោះគឺគេមិនទាន់បាត់ខឹងដែលនាងមកអោបប្រពន្ធគេនោះទេ
« ខ្ញុំចង់រាប់អានលោក » ហេស៊ូឡើងចិញ្ចើមឆ្ងល់ជាមួយនឹងចរិកប្រុសម្នាក់នេះ ហេតុអ៏ក៏គេញេញឆ្នាស់ឆ្នើមសម្បើមម្លេះ??គ្រាន់តែនាងមកអង្គុយជិតសោះស្រែកញេញៗដាក់នាងធ្វើមើលតែជាសត្រូវជាមួយនឹងនាងរាប់លានឆ្នាំមុនមកអ៊ីចឹង
« គ្មានមករាប់អានស្អីទេខ្ញុំមិនចូលចិត្តនាង! » ជុងគុកគេចូលចិត្តនិយាយត្រង់ក៏ដូចពេលនេះអ៊ីចឹងគេស្រែកថាមិនចូលចិត្តនាងតែម្ដងមិនបានសូញសាញអ្វីច្រើននោះឡើយ ថេយ៉ុងក៏កើតចិត្តឆ្ងល់មិនស្ទើរដែលហេតុអីក៏បែបនេះ?ក្រែងជុងគុករបស់គេជាប្រុសស្លូតបូតសុភាពមិនសូវមាត់ក៏ច្រើនឬសូញសាញអ្វីនោះទេតែហេតុអីពេលនេះគេបែជាស្រែកតឹងសរសៃរ.កដាក់នាងបែបនេះ?
« ជុងគុក បងអត់ស្រួលខ្លួនមែនទេ?ហេតុអីថ្ងៃនេះបងញេញខ្លាំងម្លេះ? » ថេយ៉ុងចោទសួរទៅប្ដីទាំងទឹកមុខដូចជាខំខ្ទប់សំណើចគេមិនយល់នោះឡើយថាប្រុសម្នាក់នេះកើតអីបានជាសុខៗខ្លាញីចូលខ្លួនបែបនេះសំខាន់ស្រែកកោតៗដាក់ហេស៊ូទៀតផង
« គ្មានញេញឬមិនស្រួលខ្លួនអីទេអារម្មណ៍មិនល្អ » ជុងគុកអោបដៃងាកមុខចេញ នាយសែនខឹងគ្រឺតជាមួយនឹងប្រុសម្នាក់នេះជាខ្លាំងគេកំពុងតែងរហេតុអីមិនលួងគេ?នៅមកសួរប្លែកៗភ្លឺៗទៀតទាល់តែហក់ធាក់ទើបសមហើយយ៉ាង
« មករដូវមែនទេ? » ហេស៊ូសួរនាំទៅកាន់គេវិញទាំងទឹកមុខបង្កប់ទៅដោយការឆ្ងប់ឆ្ងល់អត់មិនបានថេយ៉ុងស្ទុះចូលមកខោកនាងមួយក្រញ៉ទាំងហួសចិត្ត
« មករដូវក្បាលឯងស្អី?ចេះតែប្រសព្វឆ្កួតអញ!មួយក្រញ៉ទៀតឥឡូវ » ថេយ៉ុងខាំមាត់ប្រុងនឹងដាក់នាងមួយក្រញ៉ទៀតតែហេស៊ូគេចចេញទាន់មិនអោយគេខោកបានមុននោះឡើយ ពួកគេគិតតែពីប្រឡប់ប្រឡែកគ្នាមិនបានខ្វាយខ្វល់ពីអ្នកខ្លះសម្លឹងមកពួលគេក្នុងន័យប្រចណ្ឌជុងគុកស្ទុះងើបដើរចេញទៅបន្ទប់ទាំងទឹកមុខក្រញ៉ូវជាប់
« នោះប្ដីឯងខឹងឯងហើយរត់ទៅលួងអោយលឿនទៅ! » ហេស៊ូងាកមកដេញគេអោយទៅលួងប្ដីជាប្រយ៉ាប់បើមិនអ៊ីចឹងទេខ្លាចរឿងតូចទៅជារឿងធំថេយ៉ុងឆ្លៀតដាក់នាងមួយក្រញ៉សឹមទាញទូរសព្ទ័ញាត់ហោប៉ៅខោរួចរត់ទៅតាមជុងគុកយ៉ាងលឿនពេលចេញមកដល់ក្រៅគេមិនបានឃើញនាយនោះឡើយព្រោះមិនដឹងថានាយទៅឯណា
« ទៅឯណាលឿនម្លេះទន្សាយមួយនេះ » ថេយ៉ុងលើកដៃអេះក្បាលខ្វោកៗនឹកហួសចិត្តនឹងលោកប្ដីរត់គេចពីគេសែនលឿននោះរកតាមសឹងមិនទាន់ ហេតុផលក៏មិនចាំស្ដាប់អាងតែរត់គេចចេញទៅបាត់ៗ
« ហេ៎?!ឯងមានឃើញ ជុងគុក គេដើរក្រវែលម្ដុំនេះទេ? » នាយងាកទៅសួរបុគ្គលិកម្នាក់
« គាត់បានហៅតាក់សុីចេញទៅមុននេះបាត់ហើយលោកប្រធាន » គេអោនក្បាលគោរពនិយាយទៅកាន់លោកប្រធានទាំងរាងឆ្ងល់ៗព្រោះមុននេះគេស្មានតែលោកប្រធានបានដេញប្ដីអោយទៅមុនហើយទេតើតែមានឯណាលោកប្រធានទឹមតែរត់មករកប្ដីនៅខាងក្រៅនេះឯង
« ចុះមុននេះឯងមិនឃាត់គេ? » ថេយ៉ុងក្ដៅក្រហាយស្ទុះទៅក្របួចក៏អាវអាម្នាក់នោះទាំងខឹង ហេតុអីមិនជួយឃាត់គេ??
_______

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now