Episode15:បងចាញ់ baby

912 69 0
                                    

បន្ទាប់ពីចេញពីធ្វើការគេក៏ពាំនាំមកនូវជាមួយថង់អាហារសំពីងសំពោងយួរមិនចង់អស់សម្ដៅទៅបន្ទប់សម្រាកទាំងគ្មានអ្នកបម្រើរណាម្នាក់ហ៊ានលូកដៃជួយព្រោះវាជារបញ្ជារពីអ្នកប្រុសធំមិនអោយពួកគេជួយយួរអាហាររបស់ ថេយ៉ុង នោះទេ
« ខ្វាក់អស់ហើយឬយ៉ាងមិចបានជាមិនឃើញមនុស្សកំពុងតែយួរថង់អាហារបែបនេះ?ចំជាអត់ចិត្តអត់ថ្លើមមែនបានតែកាត់ប្រាក់ខែឬដេញក្បាលចោលអោយអស់ទេតើ »នាយដើរបណ្ដើររអ៊ូរទាំបណ្ដើរខឹងចិត្តជាមួយនឹងអ្នកបម្រើរនៅជាន់ខាងក្រោមមកនព្រមងើបមកជួយយួរថង់អាហារគេដូចរាល់ដង
« ចនជុងគុក ហា៎!!បើកទ្វាអោយខ្ញុំ »ថេយ៉ុង លើកជើងធាក់ទ្វាផាំងៗផ្ដល់ជាសញ្ញាអោយអ្នកខាងក្នុងបានដឹងថានាយនៅខាងមុខនេះ រំលងទៅជាង 15នាទីទ្វាក៏បើកឡើងតែគេឯនេះវិញដៃឡើងទៅជាស្វាយអស់ហើយដោយសារស្លាក់ខ្យល់នោះអី
« ដាក់នៅលើនោះទៅ »ជុងគុក ចង្អុលអោយ ថេយ៉ុង យកថង់អាហារទៅដាក់នៅលើតុចំនែកខ្លួនក៏ដើរមកអង្គុយមើលតុក្កតាយ៉ាងប្រងើយទៅវិញ
« ហឺយរួចរាល់ហើយ...មើលចុះចេះដេកទៅកើតមិនងើបមកជួយអ្វីសោះ »ថេយ៉ុង អោបដៃស្ដីអោយគេខ្លាំងៗតាមអារម្មណ៍ខឹងក្រេវក្រោធ
« ខ្ជិលមិនចង់ធ្វើចង់ដេក »គេនិយាយទាំងដៃទាញស្តបឺរីយកមកញ៊ាំធ្វើមិនដឹង ថេយ៉ុង យកដៃទះថ្ងាស់មួយដៃឭសូរផាច់សឹមងាកទៅស្រាយថង់អាហារយកមកដាក់ដង្រៀបអោយកំពូលប្ដី
« ព្រះអង្គម្ចាស់ខ្ញុំបានរៀបចំរួចហើយមានទាំងបាយឆាមានទាំងភីហ្សាអញ្ជើញពិសារអោយបានស្កប់ស្កល់ »គេឧទានហៅប្ដីតិចៗហាក់ដូចជាស្រីស្រស់ស្រែកហៅប្ដីមកពិសារបាយ ជុងគុក ដកភ្នែកចេញពីទូរសព្ទ័ងាកមើលទៅប្រពន្ធទាំងទឹកមុខហាក់ដូចជានឹកស្មានមិនដល់
« អញ្ចើញមកពិសាមកព្រះអង្គម្ចាស់ខ្ញុំម្ចាស់ក្រាលទូលរៀបចំថ្វាយព្រះពររួចហើយ »ថេយ៉ុង ពេបមាត់បន្លឺហៅគេមិនឈប់មិនឈរ ខណៈនោះ ជុងគុក បានងើបចេញពីសាឡុងសម្ដៅទៅរកតុអាហារទាំងទឹកមុខនៅតែឆ្ងល់មិនបាត់
     « ហេតុអីអូនហៅបងដោយប្រើរសព្វនាមស្ដេចបែបនេះ? »អត់មិនបានគេក៏ចោទសួរទៅអ្នកជាប្រពន្ធទាំងទឹកមុខជម្រិតសួរចម្លើយ ហៃយ៉ាគ្រាន់តែនាយហៅរបៀបស្ដេចក៏នឹកឃើញសង្ស័ងដល់ ថេយ៉ុង ដោយគិតថាគេខំធ្វើការពេកឡើងកើតសរសៃរប្រសាទខួរក្បាល
     « បងមិនមើលខ្លួនឯងទេ?ពេលនេះប្រៀបដូចជាស្ដេចអ៊ីចឹងបាយក៏អូនជាអ្នកលើកទៅអោយបងចំនែកអាហារក៏អូនជាអ្នកលាអោយបងញ៊ាំ »ថេយ៉ុង លាដៃចង្អុលទៅថង់អាហារលើតុរួចក៏ក្រវីក្បាលមួលម៉ៅ
« ស្រាយអោយប្ដីញ៊ាំសោះរអ៊ូនោះរអ៊ូ »ជុងគុក ពេបមាត់មិនសុខចិត្តសឹមងើបចេញពីលើាឡុងដើរទប់ពោះទៅរកតុអាហារ ថេយ៉ុង ច្រតចង្កេះតាមមើលគេពីក្រោយទាំងហួសចិត្ត អីគេមានកូនមែនទេបានជាដើរទប់ពោះបែបនេះ?!វាមិនដែលមានកូនទេបើមានក៏រលូតបាត់ដែរបើពួកគេទាំង2នាក់នេះមិនទាន់ឈប់...ផងនោះ
« អុឹមអ៊ួក! »ជុងគុក យកដៃខ្ទប់ច្រមុះដោលរកក្អួតពីបានប្រទះក្លិនអាហារនៅលើតុ ថេយ៉ុង បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល
« បងចាញ់ baby?! »ថេយ៉ុង រហ័សលើកដៃទៅអង្អែលពោះ ជុងគុក តិចៗអត់មិនបាននាយដែលមាននាមជាអូមេហ្កាលើកដៃទៅវៃដៃគេមួយដៃលាន់សូរផាច់
« ចាញ់កូនស្អី?!រោគក្រពះទេមកពីអត់អាហារមិនចូលជិត2-3ថ្ងៃហើយ »ជុងគុក មួលម៉ៅរឹតតែខ្លាំងចាញ់កូនស្អី?គេកើតរោគក្រពះសោះហ្នឹង!!
« មិនទាន់ទៅពេទ្យពិនិត្យផងមិចក៏និយាយថាកើតរោគក្រពះ?!ចេះតែរកនឹកហើយ »ថេយ៉ុង នៅតែមិនអស់ចិត្តព្យាយាមប្រកែកជាមួយគេដែលជាម្ចាស់សមីខ្លួន គឹថាចាញ់កូនគឺចាញ់កូនហើយមិនមែនរោគក្រពះអីទេ
« កុំចេះបងថារោគក្រពះគឺរោគក្រពះហើយ »គេនៅតែប្រកែកថាជារោគក្រពះបើទោះបីខ្លួននៅតែមិនទាន់ប្រាកដប្រជានៅឡើយក៏ដោយ
« អូនថាចាញ់កូន! »ថេយ៉ុង ខាំមាត់តរវ៉ាវិញព្រោះម្ដាយគេបាននិយាយយ៉ាងច្បាស់ថាអាការៈនេះជាអាការៈចាញ់កូន
« មិមដឹងទេញ៊ាំសិនឃ្លានហើយ »គេរុញគីមឈីចេញឈោងដៃយកនំខេកមកញ៊ាំវិញធ្វើអោយ ថេយ៉ុង លើកដៃអេះក្បាលខ្វោកៗទាំងឆ្ងល់កាលមុន ជុងគុក គេចូលចិត្តគីមឈីណាស់ចុះហេតុអីពេលនេះបែរជារុញវាចេញទាំងមិនស្ដាយស្រណោះទៅវិញ
« ហេតុអីបងមិនញ៊ាំវាក្រែបងចូលចិត្យមិនចឹង?! »គេចោទសួរទៅ ជុងគុក ទាំងទឹកមុខជម្រិតសួរនាំ ជុងគុក បញ្ឈប់ទំពារសឹមងាកមកសួរបកទៅប្រពន្ធវិញមិនអោយចាញ់
« ចុះបើបងមិនញ៊ាំទើសអីអូន?! »ដឹប!!មួយមាត់នេះធ្វើដូចជាលើកដុំថ្មប៉ុនភ្នំគប់ចំកណ្ដាលមុខនាយយ៉ាងអ៊ីចឹង នាយសួរស្រួលបួលសោះចាំបាច់អីឆ្លើយមកវិញចុកៗយ៉ាងនេះហាស៎?!
« អូនសួរស្រួលបួលសោះនឹងហា៎ »ថេយ៉ុង ពេបមាត់ដាក់គូទអង្គុយទាញគីមឈីយកមកញ៊ាំយ៉ាងប្រងើយ
« ចុះបងក៏ឆ្លើយស្រួលបួលទៅអូនវិញហើយទេតើយ៉ាងមិចវិញ?! »ជុងគុក គេឈប់ទំពារហាស្ដីអោយ ថេយ៉ុង វិញទាំងមាត់នៅជាប់នំខេកនៅឡើយ ថេយ៉ុង ខាំមាត់សម្លក់មុខគេព្រោះមិនចង់តវ៉ាតរទៀតព្រោះពេលនេះប្រុសម្នាក់នេះហាក់បីដូចជាលែងខ្លាវរិទ្ធអំណាចរបស់គេហើយថែមទាំងហ៊ានហាស្ដីអោយគេម៉ាត់ៗទៀតផង
« សម្លក់អី?ចង់ត្រូវហ្ហេស »ជុងគុក ណ៎កឃើញទេនាយខំមិនមាត់មិន.កហើយតែប្រុសម្នាក់នឹះមិនឈប់ទេនៅមកសួរនាំអោយកើតរឿងធំតរទៅមុខទៀត វាយ៉ាងមិចនឹង?!បើគេខំមិនមាត់ហើយចង់តរវ៉ាដល់ពេលណាទៀត?!
     « រំលោភអោយបងដើរលែងរួចមួយឥឡូវហើយ »ថេយ៉ុង ខាំមាត់គ្រឺតក្នាញ់ជាមួយនឹងប្ដីរឹតតែខ្លាំងអត់មិនបាននាយរំលោភអោយដើរមិនរួចឥឡូវហើយ
     « អត់ទេៗ »ទាល់ឭបែបនេះទើបនាយងាកមុខចេញរួចញ៊ាំអាហារបន្តរទៀតទាំងមិនហ៊ានតរវ៉ាអ្វីជាមួយ ថេយ៉ុង នោះទេព្រោះខ្លាវគេធ្វើតាមសម្ដីណាមួយ ថេយ៉ុង ជាមនុស្សនិយាយអ្វីគឺធ្វើនឹងបើគេមិនធ្វើមិនមែន គីមថេយ៉ុង នោះទេ
     « ទាល់តែបែបនឹងបានដឹងប្រឹងឆឺស!! »នាយពេបមាត់ងាកមកញ៊ាំនំខេករបស់ខ្លួនវិញ បន្ទាប់ពីឆ្អែតហើយគេក៏ងើបឈររួចដើរទៅបន្ទន់ទឹកដើម្បីងូចទឹកតែ ថេយ៉ុង ស្រែកបង្អាក់ដំណើរគេអោយងាកមកវិញ
« អ្នកណាបង្រៀនអោយបងញ៊ាំរួចភ្លាមងូចទឹកភ្លាមនោះ?!មកអង្គុយ15នាទីសិនចាំងូចទឹក »បន្ទាប់ពីឭប្រពន្ធស្ដីអោយហើយគេក៏ដើរមកអង្គុយចុចទូរសព្ទ័ទាំងមិនមាត់មិន.កអ្វីទាំងអស់ ថេយ៉ុង ក្រវីក្បាលទៅមកសឹមប្រមូលថង់អាហារយកទៅបោះចោលបន្ទាប់ពីញ៊ាំឆ្អែតអស់ហើយនោះ រួចរាល់គេក៏ដើរចូលមកវិញទាំងកាន់ទឹកដោះគោមួយកែវមកជាមួយផងដែលក្នុងបំណងយកអោយ ជុងគុក ញ៊ាំមុនចូលងូចទឹកនោះអី
   « នេះជារបស់បងញ៊ាំមុនចូលងូចទឹក »គេហុចទឹកដោះគោមួយកែវអោយទៅ ជុងគុក នាយទទួលយកមកញ៊ាំទាំងមិននិយាយអ្វីទាំងអស់រួចរាល់ហើយក៏ទាញកន្សែងដើរចូលទៅខាងក្នុងបន្ទប់ទឹកបាត់
     « ងរទេដឹង?! »ថេយ៉ុង ក្រវីក្បាលហួសចិត្យមុននឹងទាញកែវទឹកដោះគោនោះយកទៅវិញដើម្បីលាងសម្អាតវា បន្ទាប់ពីរំលងទៅ20នាទី ជុងគុក ក៏ចេញមកវិញទាំងមានត្រឹមកូនកន្សែងរុំល្វែងក្រោមប្រលែងល្វែងខាងលើដែលពោពេញទៅដោយសាច់ដុំហាប់ណឺនជាច្រើនផ្នត់ឃើញហើយអត់មិនលេបទឹកមាត់មិនបាន
     « ជុងគុក ហេតុអីមិនពាក់អាវឃ្លុំ?! »ថេយ៉ុង ចោទសួរទៅប្ដីទាំងក្ដៅមុខភាយៗ ហេតុអីមិនពាក់អាវឃ្លុំក្រែងវាមានក្នុងបន្ទប់ទឹកស្រាប់ហើយទេតើ?!
     « ស្អុះស្អាប់ពេលបងអត់ចង់ពាក់វា »គេនិយាយហើយ ក៏យកដៃមកបេះល្វិចៗហាក់បីដូចជាធ្វើអោយផ្ទៃមុខត្រជាក់ វាគ្រាន់តែជាលេសរបស់គេប៉ុណ្ណោះព្រោះគឺកំពុងតែចង់ធ្វើបាបក្មេងម្នាក់នេះនោះអីហាហា
     « ស្អុះឯណាទេអូនរងាសឹងស្លាប់ទៅហើយបងមកនិយាយថាស្អុះទៅរួច »ថេយ៉ុង ងាកមុខមកកុំព្យូរទ័រវិញ ស្អុះស្អាប់អីបើគេឯនេះរងាសឹងតែស្លាប់ទៅហើយនេះ
     « អូនរងាបងក្ដីយ៉ាងមិច?! »គេនិយាយហើយក៏ងើបទៅទាញម៉ាសុីនផ្លុំសក់យកមកផ្លុំសក់ធ្វើប្រងើយ ថេយ៉ុង ខាំមាត់គ្រឺតក្នាញ់ជាមួយគេសឹមទាញកន្សែងដើេលឿនៗចូលក្នុងបន្ទប់ទឹកបាត់យ៉ាងប្រងើយ
     « ក្បាលរឹង »គេសើចហួសចិត្តជាមួយក្មេងមុននេះហើយក៏បន្តរផ្លុំសក់រហូតដល់ស្ងួតសឹមទាញសម្លៀកបំពាក់យកមកពាក់រួចឡើងគេងលើគ្រែរបាត់ ថេយ៉ុង បន្ទាប់ពីស្លៀកពាក់រួចហើយគេក៏ហួសទៅបិទកុំព្យូរទ័រមុននឹងឡើងដាក់ខ្លួនគេងក្បែរ ជុងគុក
     « ស្អែកនេះអូនសម្រាកចាំអូនជូនបងទៅពិនិត្យផ្ទៃពោះនៅមន្ទីពេទ្យទៅចុះណា៎ »ថេយ៉ុង គេស៊កដៃទៅអោបចង្កេះស្វាមីពោលនិយាយផែនការនៅព្រឹកនេះអោយគេបានដឹង ស្ដាប់ឭហើយគេក៏ងក់ក្បាលព្រោះខ្លួនក៏ចង់ដឹងថាវាយ៉ាងមិចអោយប្រាកដបានជាគេចេះតែដោលក្អួតចង្អោលប៉ុន្មានខែមកនេះ គេក៏ចង់ដឹងអោយច្បាស់ដូចគ្នាថាវាយ៉ាងមិច
« អូនស្រឡាញ់បង »ថេយ៉ុង លោទៅថើបថ្ពាល់គេមួយខ្សឺតពោលពាក្យស្នេហាចេញមកដោយមិនបានកុហកបោកប្រាស់ ជុងគុក ញញឹមសឹមលូកដៃទៅអង្អែលក្បាលគេស្រាលៗវិញ។
_________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now