Episode14:បងមិនព្រម!

761 64 2
                                    

     « បងមិនព្រម!! »គេស្ទុះងើបស្រែកគំហកដាក់ ថេយ៉ុង ពេញដោយការខឹងក្រេវក្រោធនាំអោយនាយល្អិតពេបមាត់ជ្រក់ជ្រេញជាមួយគេជាខ្លាំង
     « ហេតុអីមិនព្រមក្រែងលោកជាអ្នកចង់រស់នៅជាមួយគេដោយខ្លួនឯងទេតើ? »ថេយ៉ុង ស្រដីថែមបន្តរទៀតនាំអោយ ជុងគុក ខាំមាត់គ្រឺតក្នាញ់ជាមួយគេកាន់តែខ្លាំងឡើង ក្មេងនេះឌឺដងដាក់នាយហើយទេតើ?មិនមាត់ៗបានដៃហ្ហេស?ចាំមើលណា៎
     « បងមិនបាននិយាយអូនជាអ្នកគិតវាដោយខ្លួនឯងទេតើ »គេនិយាយហើយក៏ដើរសន្សឹមៗទៅជិតក្មេងម្នាក់នោះក្នុងបំណងអ្វីមួយក៏មិនដឹង
     « ខ្ញុំមិនបានគិតវានោះទេលោក...អាយ៎!! »ថេយ៉ុង ស្រែកសឹងបែកបំពង់.កពេលនាយកម្លោះរាងក្រាស់ចាប់ទាញគេមួយទំហឹងអោយបែរមុខមករកគេ
     « លោកធ្វើស្អី!! »ថេយ៉ុង បើកភ្នែកប៉ុនពងមាត់សម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែកហេតុអីសុខៗឡើងមកទ្រោបពីលើគេបែបនេះហាស៎?ចង់ធ្វើស្អី?គេមិនសុខចិត្តជាដាច់ខាត
     « ប្រដៅក្មេងចិត្តច្រើនខ្លះ »នាយញញឹមចុងមាត់សម្លឹងគេពីមុខដល់ត្រឹមដើមទ្រូងថែមទាំងឆ្លៀតលេបទឹកមាត់មួយក្អឹកបំភ័យគេទៀតផង
     « អាយ៎!!អត់ទេចុះៗចុះភ្លាមទៅ »ថេយ៉ុង ស្រែកផងរើប្រកាច់ពេញពូកផងនៅតែមិនឈ្នះកម្លាំងរបស់នាយម្នាក់នោះ គេខំរើខំប្រកាច់យ៉ាងណាក៏នៅតែមិនអាចទៅរួច
     « កុំរើអីអូនសម្លាញ់ទុកកម្លាំងថ្ងូរក្រោមទ្រូងប្ដីទៅ »គេញញឹមសមចិត្តឌឺដងដាក់ ថេយ៉ុង មួយអស់ដៃធ្វើអោយអាល្អិតគីមក្ដាប់មាត់ខឹងជាមួយគេមិនចេះតិចអត់មិនបានគេក៏បើកក្រឡើតស្រែកយកមួយទំហឹងផ្អើលអស់អ្នកបម្រើរនៅជាន់ក្រោមផ្អើលឈូឆររត់មកគោះទ្វាបន្ទប់ចៅហ្វាយតូកៗ
     « លោកប្រុសៗកុំប្រើរអំពើហិង្សារអីអត់ល្អទេ »ម៉ែដោះស្រែកបន្ទោរពីក្រោយព្រោញគិតថា ជុងគុក ប្រាកដជាប្រើរអំពើរហិង្សារដាក់ ថេយ៉ុង កិនខានទេបាមជាអាល្អិតនេះបើកក្រឡើតស្រែកខ្លាំងម្លឹងៗ
     « គ្មានអីទេម៉ែដោះកុំយល់ច្រឡំពួកខ្ញុំកំពុងផ្សំដំណេកទេ...អាស៎ »មិនអោយចាញ់គ្នា ជុងគុក ស្រែកតរពីក្រោយទាំងបន្ថែមសម្លេងថ្ងូរមកទៀតនាំអោយ ថេយ៉ុង ខឹងផងខ្មាស់ផងនិយាយមិនចេញ ម៉ែដោះពេលបានដឹងស្ថានភាពហើយក៏រហ័សអូសដៃពួកក្រោមបង្គាប់ចេញទៅវិញអស់ខ្លាចរំខានចៅហ្វាយនាយផ្សំដំណេក
     « លោក!! »ថេយ៉ុង គំហកដាក់គេតែគេក៏សើចរួចនិយាយឌឺទៅកាន់ក្មេងម្នាក់នេះទៀតយ៉ាងទំនង
     « លោកប្ដីមិនមែនលោកទទេរទេវាអត់ផ្អែមល្ហែម »ជុងគុក និយាយហើយក៏ញាក់ចិញ្ចើមឌឺដងដាក់នាយល្អិតនាំអោយគេខឹងដល់ថ្នាក់ខាំធ្មេញក្រេធក្រត
     « យ៉ាងមិច?ខ្ញុំចង់ហៅលោកវាខុសគោលការណ៍អ្វីមួយឬ? »ថេយ៉ុង ស្រែកដាក់គេវិញមិនអោយចេញប្រសិនបើគេចង់ហៅលោកវាយ៉ាងមិច?ខុសគោលការណ៍ណាមួយទៅ?ចំមែនហើយប្រុសម្នាក់នេះមិនដឹងជាទៅចេះឌឺដងពីណាមកនោះទេ
     « អត់ទេតែបងថាវាមិនផ្អែមល្ហែម...អូនកុំស្រែកដាក់បងពេកទឹកមាត់អូនពេញមុខបងហើយ »នាយកម្លោះ ជុងគុក និយាយទាំងលួចខ្ទប់សើចក៏ព្រោះតែមុននេះទឹកមាត់ ថេយ៉ុង បានខ្ទាតពេញមុខគេពិតមែនមិនមែនកុហកនោះទេ
     « ស្មោគគ្រោគ »ថេយ៉ុង ពេបមាត់បោះសម្ដីប៉ុន្មានម៉ាត់ថែមធ្វើអោយនាយញញឹមរួចក៏លើកពាក្យមកដុតបន្ថែមអោយគេខឹងរឹតតែខ្លាំងនោះគឺ
     « ទឹកមាត់របស់អូនទេតើមិនមែមទឹកមាត់បងទេហេតុអីមកថាបងស្មោគគ្រោគវិញ?បងត្រូវថាអោយអូនទើបត្រូវស្មោគគ្រោគ »គេថាហើយក៏ពេបមាត់ធ្វើដូច ថេយ៉ុង ថាអោយនាយមុននេះយ៉ាងអ៊ីចឹងចរិកនាយពេលនេះគឺចម្លងរួចយកមកប្រើរលើម្ចាស់ដើមគេតែម្ដង
« ចនជុងគុក!!លោកឌឺខ្ញុំហ្ហេស!! »គេស្រែកសម្លុតដាក់ ជុងគុក ខ្លាំងៗនាំអោយនាយជាអ្នកបង្ករហេតុឯនោះវិញអត់នឹងមិនសើចមិនបាន
« ចនជុងគុក លោកឌឺខ្ញុំហ្ហេស »នាយនិយាយបែបញែកៗដាក់ ថេយ៉ុង វិញធ្វើអោយនាយចាប់ផ្ដើមចេញផ្សែងតាមស្លឹកត្រចៀកងុឺតៗ នេះនាយកាន់តែឌឺគេហើយទេតើ?
« អាយ៎!!ប្រុសចង្រៃ!! »អត់មិនបាន ថេយ៉ុង ក៏បើកក្រឡើតស្រែកជំទាលម្ដងទៀតទាំងខឹងក្រេវក្រោធខឹងជាមួយនឹងប្រុសគម្រក់ម្នាក់នេះជាខ្លាំងនាយខឹងៗៗខឹងសឹងតែស្លរឈាមស្លាប់ខឹងណាស់លោកអឺយ
     « អាយ៎ប្រុសចង្រៃ »គេរឹតតែឌឺបន្ថែមទៀតបើទោះបីជាបានដឹងហើយឭហើយថាអ្នកនៅក្រោមទ្រូងកំពុងតែខឹងតែគេបែរជាចង់ឌឺថែមព្រោះក្មេងនេះខឹងគួរអោយស្រឡាញ់ខ្លាំងណាស់
     « លោក!!អឹប »មិនទាន់បានជំទាលម្ដងទៀតផង ជុងគុក អោនមកចាប់ថើបគេបំបិទមាត់បាត់ទៅហើយចំមែនហើយប្រុសម្នាក់នេះ
     « ហ្អឹម!! »គេព្យាយាមលើកដៃទះទះវៃតប់ ជុងគុក ខ្លាំងៗបំណងចង់អោយគេលែងតែគេមិនព្រមលែងបែរជារឹតតែចាប់ថើបក្មេងនោះមិនព្រមលែងទៅវិញ មិនមែនតែមិនព្រមលែងគេបែរជាស្ទាបអង្អែលសព្វសាច់ក្មេងនោះយ៉ាងច្រឡឺម
     « លែងៗលែងខ្ញុំភ្លាមទៅ »ថេយ៉ុង ព្យាយាមទះស្មាគេផាច់ៗអោយគេលែងខ្លួនតែគេមិនស្ដាប់បែរជារឹតតែខាំបឺតបបូរមាត់តូចច្រមេចនោះខ្លាំងៗទៅវិញ
     « ឈប់ទៅ ចនជុងគុក អូនគៀបពងបងអោយបែកខ្ទេចឥឡូវហើយ »គេសម្លុតគម្រាមដាក់នាយខ្លាំងៗដើម្បូអោយនាយខ្លាចប្រើរសុទ្ធតែពាក្យគៀបពងធ្វើអោយ ជុងគុក ក៏មានអារម្មណ៍ថាស្រៀវខ្លះៗដែរ
     « កុំអីហ្ហីដាច់ពូជ »ជុងគុក សើចមិនសមប្រលែងដៃចេញពីគេវិញរួចក៏ងើបអង្គុយយកដៃខ្ទប់ចំណុចសំខាន់ខ្លាចក្មេងនោះគៀបពិតដូចសម្ដី
« ហុឹស!!បើបងហ៊ានមករញ៉េរញ៉ៃខ្ញុំម្ដងទៀតខ្ញុំនឹងគៀបៗអោយខ្ទេច »គេលើកដៃទៅសូចកន្រ្តៃច្របាច់គាបៗដាក់ ជុងគុក ធ្វើអោយគេរហ័សខ្ទប់ជើងចូលគ្នាចុះញមលែងហ៊ានឌឺព្រោះខ្លាចដាច់ពូជនោះអី
« ហៃយ៉ាអូនលើកលែងខ្លះមិនបានទេហ្ហេស? »ជុងគុក ពេបមាត់ធ្វើមុខស្អុយៗចង់អោយគេអាណិតស្រណោះខ្លួនតែគិតឬថាវាអាចទៅរួច?មិនអាចទេសុំទោសផងចុះគេគ្មានចិត្តអាណិតទៀតនោះទេ
« ហុឹសមិនអាណិតនោះទេអោយតែមកទ្រង់ឡប់ៗបែកៗខ្ញុំគៀបអោយខ្ទេច »ថេយ៉ុង គម្រាមថែមមិមខ្ចីអន់ថយហើយក៏ងើបចេញពីលើពូកទាំងសក់ដូចសំបុកមាន់ដើរទៅបន្ទប់ទឹកបាត់ ជុងគុក លើកដៃខ្ទប់កូនប្រុសក្នុងខោទាំងទឹកភ្នែករលីងរលោងនេះប្រពន្ធគេចង់លេងមែនឬ?ហៃយ៉ាកាចណាស់។
រយៈពេល1ខែបានរំលងផុតទៅ ជុងគុក គេនៅតែមិនអាចលួងអោយ ថេយ៉ុង មកដូចដើមបាននោះទេមិនត្រឹមតែមិនអាចលួងអោយបាត់ខឹងនោះទេគឺធ្វើអោយខឹងថែមដោយសារចរិកឡិកឡក់របស់គេនោះឯង 1ខែមកនេះគេក៏ហាក់បីដូចជាមិនសិខដែរនោះគឹគេចេះតែក្អួតចង្អោលមិនឈប់អារហាក៏មិនឃ្លានឃ្លានអីប្លែកៗអារម្មណ៍ក៏ប្រែលប្រួលម្ដងខឹងម្ដងយំតាមមិនទាន់
« ថេយ៉ុង ហា៎អូនសម្លាញ់ជួយយកអំបោះអោយបងបន្តិចមក »គេដាក់ជើងនៅលើសាឡុងស្រែកជំទាលហៅប្រពន្ធអោយយកអំបោញមកអោយខ្លួនព្រោះខ្លួនអស់អំបោះមិនមានអ្វីចាក់ដេរឡេវអាវអោយ ថេយ៉ុង នោះទេ
« នេះ »នាយល្អិតយកអំបោះមកគប់លើ ជុងគុក ហើយក៏ទាញអាវមួយរត់ចេញទៅបាត់ធ្វើអោយ ជុងគុក ខឹងកានើតែខ្លាំងបើកក្រឡើតជំទាលស្ដីអោយប្រពន្ធញ៉ែតៗ
« ឥតរបៀបអ្នកណាបង្រៀនអោយអូនធ្វើចរិកដូចជាចោបែបនេះ គីមថេយ៉ុង!! »មិនត្រឹមតែស្រែកជំទាលស្ដីអោយទេគេថែមទាំងទាញទូរសព្ទ័ឆាតស្ដីអោយ ថេយ៉ុង តាមនឹងទៀតទម្លាបើគេគឺបែននេះរឿងមួយបើកើតមានឡើងគឺគេគិតតែពី រអ៊ូរវាមិនឈប់មិនឈរនឹកឃើញពេលណារអ៊ូរពេលនោះ
« ចំមែនហើយ »គេខាំមាត់គ្រឺតក្នាញ់ដែលប្រពន្ធជើងល្អមិនតបឆាតខ្លួនគឺបានត្រឹមតែចូលមើល ហៃយ៉ាអាប់តារាតាំងពីពេលណាមកហេតុអីនាយមិនដឹងសោះអ៊ីចឹង?ពុទ្ធោអឺយប្រពន្ធគេតារាគ្មានពេលសូម្បីតបឆាតប្ដី
« គីមថេយ៉ុង!!! »គេស្រែកអស់មួយសម្លេងស្ទុះងើបរួចដើរខ្លាំងៗចូលទៅខាងក្នុងបន្ទប់បាត់ អ្នកបម្រើរក្រោមបង្គាប់នាំគ្នាមើលមុខគ្នាទាំងឆ្ងល់ហើយក៏ក្រវីក្បាលហួសចិត្តរួចនាំគ្នាធ្វើការងារបន្តរទៀត។
« មកវិញទិញខេកអោយបងផងយករសជាតិចេកបើទិញខុសទៀតមិនបាច់មកផ្ទះទេ »គេឆាតទៅ ថេយ៉ុង ម្ដងទៀតបញ្ជារអោយក្មេងនោះទិញនំអោយគេប្រសិនបើវាខុសម្ដងទៀតមិនបាច់ចូលផ្ទះទេដេកក្រៅទៅនាយមិនចង់អោយចូល
«[...] ដឹងហើយលោកម្ចាស់ »ថេយ៉ុង តបមកវិញទាំងធុញទ្រាន់ ងាកមកមើលគេឯនេះវិញកំពុងតែធ្វើមុខឡេឡឺមិនយល់ថាហេតុអីបានប្ដីស្ដីអោយគេម្លឹងៗ?គ្រាន់តែសម្លេងប្ដីគេនិយាយឡើងច្រើនខ្សែរបន្ទាត់ហើយពិសេសនោះគឺមួយៗមានរយៈពេល1នាទីពុទ្ធោគេស្ដាប់មិចនឹងអស់ទៅ
« ពុទ្ធោប្ដីអញឆ្កួត? »ថេយ៉ុង យកដៃទៅញីសក់ខ្លួនឯងហើយក៏ធ្វើមុខដូចស្វាពេបៗព្រោះនឹកគិតមិនដល់ថាប្ដីខ្លួនឯងឆ្កួតអ៊ីចឹងសោះ ហ្អឹកៗកុំប្រាប់ណាថាលួងមិនបាត់ប៉ុណ្ណឹងធ្វើអោយប្ដីគេឆ្កួតណា?អូហ៎ព្រះអឺយ!
__________________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now