Episode25:កុំរវីរវល់ជាមួយខ្ញុំ!

1K 79 0
                                    

     បន្ទាប់ពីគ្រូពេទ្យបានពិនិត្យសុខភាពអោយគេរួចរាល់ហើយគេក៏អាចសម្រាកបន្តរទៀតបាន ដោយពេទ្យមិនទាន់អាចបញ្ជាក់បានទេថាគេមានជំងឺអ្វីព្រោះត្រូវការពិនិត្យអោយច្បាស់សិន
     « អូនយ៉ាងម៉េចហើយ?មានពិបាកក្នុងខ្លួនទៀតទេ?បងសុំទោសដែលដេញអូនចេញពីបន្ទប់សុំទោសដែលធ្វើអោយអូនទៅជាបែបនេះ »នាយលើកដៃទៅជូតថ្ពាល់អោយ ថេយ៉ុង តិចៗខណៈទឹកភ្នែករបស់គេក៏ហូរមក គេមិនបានដឹងថា ថេយ៉ុង កើតអ្វីទេតែគេសន្មត់ថាប្រហែលមកពី ថេយ៉ុង ប្រតិកម្មជាមួយនិងធាតុត្រជាក់ខ្លាំងទើបធ្វើអោយគេទៅជាបែបនេះ។
     ពេលព្រឹកថ្ងៃថ្មីព្រះទិនកររះចាំងពន្លឺមកតាមរយៈបង្អួចវាំងននចូលមកខាងក្នុងបន្ទប់របស់កម្លោះទាំង2នាក់ដែលម្នាក់កំពុងតែគេងលើគ្រែនិងម្នាក់ទៀតគេងនៅលើកៅអីក្បែរដៃរបស់គេ
     « ហុឹម? »ថេយ៉ុង ងើបដឹងខ្លួនយកដៃមកទប់ក្បាលព្រោះវាហាក់ដូចជាកំពុងតែឈឺខ្ទោកៗបន្ទាប់ពីគេត្រូវបានសន្លប់អស់ជាច្រើនម៉ោងកន្លងទៅនោះ គ្រាន់តែបើកភ្នែកមកភ្លាមគេក៏បានឃើញ ជុងគុក កំពុងតែគេងនៅជិតគេភ្លាម ជុងគុក គេងលក់នៅលើកៅអីមិនដឹងតាំងពីថ្មាលណាព្រោះយប់មិញគេនៅមើលថែ ថេយ៉ុង រហូតមិនទៅណា
     « បងចេះបារម្ភអំពីអូនហើយហ្ហេស?អូនស្មានតែបងធ្វើដូចកាលពីមុនទៀតហើយទេតើ »ថេយ៉ុង ញញឹមជូរចត់យកដៃទៅអង្អែលលើក្បាលគេតិចៗដោយមិននឹកស្មានថាគេអាចនឹងមកខ្វាយខ្វល់ជាមួយនាយទៀតទាល់តែសោះ
     « ហុឹម?ថេយ៍ អូនដឹងខ្លួនហើយហ្ហេសមានមិនស្រួលត្រង់ណាទេ? »ជុងគុក ស្ទុះងើបចាប់ដៃ ថេយ៉ុង ជាប់សួរនាំគេទាំងបារម្ភខណៈគេគិតតែពីគេចចេញពីនាយទៅវិញ តើហេតុអីបានទៅជាបែបនេះ?ហេតុអីបានជា ថេយ៉ុង ធ្វើបែបនេះដាក់នាយទៅវិញ?
     « កុំមករវីរវល់ជាមួយខ្ញុំ »គេកន្រ្តាក់ដៃចេញពី ជុងគុក ហើយក៏ប្រុងនឹងទម្លាក់ជើងចុះពីលើគ្រែតែ ជុងគុក ចូលមកចាប់ជើងគេជាប់លើកអោយអង្គុយលើគ្រែវិញព្រោះមិនចង់អោយគេងើបចេញទៅណា
     « លែងខ្ញុំខ្ញុំត្រូវការចេញពីទីនេះ »ថេយ៉ុង រលាស់ដៃរបស់អ្នកជាស្វាមីចេញហើយព្យយាមងើបចេញពីគ្រែប្រុងដើរចេញតែគេព្យាយាមតាមចាប់នាយពីក្រោយមិនរបេះទៅណា
     « កុំទៅអីបងសុំអង្វរម្សិលមិញបងខុសដែលដេញអូនចេញតែពេលនេះបងមិនបានដេញអូនចេញទេនៅក្រៅក៏នៅធ្លាក់ព្រិលដែលអូនចង់ចេញទៅណាទាំងមេឃមិនស្រួលបែបនេះឬ? »ជុងគុក ព្យយាមចាបដៃគេជាប់មិនអោយគេចេញទៅណាបានតែគិតឬថាគេព្រមចាញ់គេរឹតតែមានៈកន្រ្តាក់ដៃចេញពី ជុងគុក ទាល់តែបានហើយដើរចេញពីបន្ទប់យ៉ាងលឿនបំណងរត់មករកឡានហើយគេក៏បានសម្រេចបើកចាកចេញពីផ្ទះទាំងមាន ជុងគុក ស្រែកដង្ហើយហៅគេមិនឈប់មិនឈរ។
     រាងកាយតូចល្អិតបើករថយន្តទៅមុខមិនឈប់សម្ដៅទៅទីក្រុងសេអ៊ូល មិនមែនគេចង់ចាកចេញទេតែមកពីគេមិនចង់ធ្វើអោយខ្លួនហាក់ដូចជាទន់ខ្សោយបែបនេះគេមិនដឹងនោះទេថាយប់មិញនេះគេមានរឿងអ្វីកើតឡើងតែគេមិនអាចធ្វើខ្លួនឯងយចេញមកទន់ខ្សោយធ្វើខ្លួនអោយ ជុងគុក បានដឹងថាក្នុងខ្លួនគេមានជំងឺនោះទេគេមិនពេញចិត្តបែបនេះទេ គេបើកឡានបណ្ដើរយំបណ្ដើរគេដឹងថា ជុងគុក ប្រហែលជាឈឺចាប់តែគេឈឺចាប់ជាង ជុងគុក ឆ្ងាយណាស់ឈឺទាំងកាយទាំងចិត្តតែដោយសារតែមិនចង់អោយនៅសល់អនុស្សាវយ៍ល្អៗជាមួយ ជុងគុក មិនចង់អោយ ជុងគុក នៅចងចាំគេគេក៏ព្យាយាមធ្វើខ្លួនអោយឆ្ងាយពី ជុងគុក ធ្វើយ៉ាងណាអោយ ជុងគុក ស្អប់គេមិនរំលឹកឈ្មោះគេអោយកូនឭគេមិនចង់អោយកូនយកតម្រាបតាមគេហើយក៏រឹតតែមិនចង់អោយកូនស្គាល់ម្ដាយចរិកព្រៃផ្សៃរម្នាក់នេះទេគេមិនចង់អោយកូនស្គាល់គេនោះទេ!
     « អោយប៉ាសុំទោសប៉ាមិនចង់អោយកូនមានវ៉ាតូចចរិកបែបនេះទេ »គេយកដៃជូតទឹកភ្នែកហើយជាន់ហ្គែមួយទំហឹងសម្ដៅទៅទីក្រុងសេអ៊ូលអោយបានឆាប់រហ័សបំផុត ជុងគុក ឯនេះវិញនាយអង្គុយរលីងរលោងទឹកភ្នែកនៅលើសាឡុងមិននឹកស្មានថាប្រពន្ធរបស់នាយបង្ហាញចរិកបែបនេះដាក់នាយទាល់តែសោះនាយមិននឹកស្មានថាគេធ្វើបែបនេះដាក់នាយនោះទេឬវាគឺជាកម្មដែលនាយបានដាក់ថ្នាំបំពុលអោយគេផឹកកាលពីមុន?ហើយគេក៏សងបែបនោះមកនាយវិញគេបានធ្វើអោយនាយឈឺចាប់ខ្លាំងបំផុត។
     « ឬក៏មកពីខ្ញុំធ្វើបែបនោះដាក់ញេហើយកម្មបានសងមកខ្ញុំវិញ?បើអាចពេលវេលាវិលថយក្រោយវិញបានបងមិនធ្វើបែបនោះដាក់អូននោះទេ »ជុងគុក ដកដង្ហើមធំនឹកស្ដាយកំហុសរបស់គេដែលបានធ្វើបែបនោះដាក់ ថេយ៉ុង គេមិននឹកស្មានថាកំហុសតបស់គេនាំអោយគេឈឺចាប់ដល់ថ្នាក់នេះទាល់តែសោះហើយ
     « ចាំពេលណាមួយបងនឹងព្យាយាមពន្យល់ប្រាប់អូនអោយអស់ពីសម្ថភាពដើម្បីអោយអូនបានយល់អំពីក្ដីស្រឡាញ់របស់បងនៅពេលនេះ »ជុងគុក យកដៃអង្អែលពោះតិចៗដែលមានតំណក់ឈាមរបស់ ថេយ៉ុង នៅខាងក្នុងនោះ។
     3ខែបានរំលងហួសទៅថ្ងៃដែលកូនរបស់ពួកគេត្រូវចេញមកជួបពន្លឺថ្ងៃក៏បានមកដល់តែវត្តមានរបស់ ថេយ៉ុង នៅតែមិនឃើញទាក់ទងទៅក៏គេមិនលើកគេភ្លេចហើយឬថាថ្ងៃនេះជាថ្ងៃដែលកូនគេត្រូវចេញមកឃើញពន្លឺថ្ងៃលើកដំបូង?
     « ខលទៅអាចៅសម្អុយម្នាក់នេះមិនលើកទេ ដេវិត ជូន ជុងគុក ទៅមន្ទីពេទ្យសិនទៅគេឈឺពោះខ្លាំងហើយ »គាត់មិនបានដឹងនោះទេថា ដេវិត ជាសត្រូវរបស់ ថេយ៉ុង ហើយពួកគេក៏បានឈ្លោះគ្នារឿងអ្វីមួយតែពេលនេះមិនសំខាន់ទេសត្រូវក៏ដោយគួរណាតែជួយជីវិត ជុងគុក ជាមុនសិនទើបបាន។
     « អ៊ួក!!! »ថេយ៉ុង ក្អួតឈាមឡើងទន់ខ្លួនគេវាលត្រដាបត្រដួសនៅលើការ៉ូសម្ដៅទៅជញ្ជាំងដើម្បីរកកន្លែងសម្រាប់ផ្អែកខ្លួនអោយស្រួលបួលហើយក៏ទាញទូរសព្ទ័ពីលើតុមកកាន់នឹងដៃមិនមែនខលហៅជំនួយទេគឺគេមានបំណងថតវីឌីអូទុកជាលើកចុងក្រោយ គេគ្មានបំណងខលហៅជំនួយទេឬក៏យ៉ាងម៉េច?គេចង់បណ្ដោយអោយខ្លួនឯងស្លាប់ទាំងបែបនេះមែនទេ?
     « សួស្ដី ជុងគុក ពេលបងកំពុងមើលវីឌីអូមួយនេះអូនប្រហែលជាមិនបានរស់នៅលើលោកនេះទៀតនោះទេ វាមិនមែនជាកំហុសបងដែលដាក់ថ្នាំបំពុលអោយអូនផឹករហូតដល់អូនទៅជាបែបនេះទេតែជាកំហុសអូនដែលដឹងថាវាជាថ្នាំពុលហើយអូននៅប្រឹងផឹក អូនដឹងថាថ្ងៃនេះជាថ្ងៃដែលកូនយើងកើតមកឃើញពន្លឺព្រះអាទិត្យដំបូងតែ...អូនគ្រាន់តែជាប៉ាតូចដ៏មិនបានការម្នាក់ដែលមិនអាចទៅជួបកូនជាលើកចុងក្រោយបានហើយពិសេសនោះគឺបងគ្មានកំហុសនោះទេបងកុំបារម្ភអី ចំនែក ដេវិត អូនដឹងថាបងនៅស្រឡាញ់គេរឿងបន្តិចបន្តូចបងសម្រួលជាមួយគេទៅចុះអូនដឹងថាគេក៏ស្រឡាញ់បងដូចគ្នា ចំនែកកូនប៉ាប៉ាមិនដឹងថាកូនមានមុខមាត់បែបម៉េចនោះទេតែប៉ាដឹងថាកូនប្រាកដជាស្រស់ស្អាតបំផុតស្រស់ស្អាតដូចជាអ្នកដែលបានបង្កើតកូនចេញមកអ៊ីចឹងជាចុងក្រោយគឺប៉ាចង់និយាយថាប៉ាស្រឡាញ់កូនសុំទោសដែលប៉ាមិនបានទៅជួបកូនមុនដំបូងព្រោះប៉ាគ្មានភាពក្លាហ៊ានដើម្បីទៅជួបកូននោះទេហើយពិសេសនោះគឺ ជុងគុក អូនស្រឡាញ់បងស្រឡាញ់បងបំផុត »គេនិយាយទាំងឈាមហូរតាមមាត់និងច្រមុះដ៏គួរអោយអាសូរទម្រាំតែគេនិយាយចប់គេសឹងតែដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងទៅហើយ បន្ទាប់ពីនិយាយចប់ហើយគេក៏ទម្រេតខ្នងផ្អែកទៅលើជញ្ជាំងអោយស្រួលបួលសឹមបិទភ្នែកសន្សឹមៗហើយក៏បាត់បង់ស្មារតីបាត់ទៅ តើគេត្រូវស្លាប់នៅនាទីនេះតើមែនទេ?ការខិតខំរបស់គេដើម្បីយកបេះដូងរបស់ ជុងគុក មកទល់ពេលនេះពិតជាគ្មានបានការទេមែនទេ?
     «[...] មិនថាទោះបីជាពិភពលោកនេះស្រស់ស្អាតយ៉ាងណាក៏នៅតែមិនស្រស់ស្អាតសម្រាប់អូនវាគ្រាន់តែជាកន្លែងដ៏ខ្មៅងងឹតមួយសម្រាប់អូនតែប៉ុណ្ណោះ »
     « ហ្អឹកៗ!! »ងាកមកមើលខាង ជុងគុក វិញគេយំសឹងតែដាច់ខ្យល់ស្លាប់ទៅហើយដោយសារតែកូនមិនព្រមចេញមកទាល់តែសោះណាមួយកូនគេក៏បញ្ច្រាស់ជើងទៀតទើបមានការពិបាកក្នុងការបង្កើត ជុងគុក ហាក់គ្មានកម្លាំងចិត្តក្នុងការបង្កើតកូនបន្ទាប់ពីមិនបានឃើញវត្តមានរបស់ ថេយ៉ុង ចូលមកជួយគេ មនុស្សដែលគេតែងតែរំពឹងដល់ថានឹងមកជួយលួងលោមគេពេលនេះតែវាហាក់ទទេរឆឹងគ្មានអ្វីដែលធ្វើអោយនាយមានកម្លាំងចិត្តបន្តរទៅមុខទេ រំលងទៅផុតជាច្រើនម៉ោងកូនក៏អាចបង្កើតចេញមកយ៉ាងមានសុវត្តិភាពមុខរបស់គេកាត់រក ជុងគុក បន្តិច ថេយ៉ុង បន្តិចហើយពិសេសនោះគឺគេជាកូនប្រុសតាមបំណងរបស់ ថេយ៉ុង ប្រាថ្នាពិតមែនព្រោះតាំងពីមករស់នៅទីនេះគេមិនបានយក ជុងគុក ទៅអេកូរមើលកូននោះទេដោយសារតែរវល់ឈ្លោះប្រកែកខឹងគ្នារាងខ្លួន ហើយពេលនេះចម្លើយក៏ចេញមកពិតមែនជាកូនប្រុសដែលពួកគេប៉ងប្រាថ្នានោះអី
     « កូនគួរអោយស្រឡាញ់ណាស់តែគួរអោយស្ដាយប៉ាតូចរបស់កូនមិនបានមកមើលកូនដូចប៉ាគេដ៏ទៃទៀតតែមិនអីទេប៉ានឹងព្យាយាមមើលថែកូនអោយបានល្អផ្ដល់ភាពកក់ក្ដៅអោយកូន »នាយអោបកូនយ៉ាងណែនថើបកូនខ្សឺតៗហាក់ដូចជាកំពុងតែផ្ដល់ភាពកក់ក្ដៅអោយគេទាំងទឹកមុខចង់យំព្រោះគេគ្មានប៉ាតូចមកចាំទទួលដូចកូនគេដ៏ទៃទៀត។
___

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now