Episode5:ខំហាច់ហុចទៅណា?

1.8K 106 1
                                    

ព្រឹកថ្ងៃថ្មីក៏មកដល់ថេយ៉ុងដើរបណ្ដើរហួចបណ្ដើរទាំងសប្បាយចិត្តព្រោះយប់មិញគេបានធ្វើអ្វីដែលគេចង់ធ្វើប៉ុន្តែងាកមកមើលខាងជុងគុកឯនេះវិញនាយត្រូវអង្គុយនៅលើកៅអីរុញដូចជនពិការព្រោះគេដើរទៅណាមិនរួច
«[...] តិចកើតឬសដូងបាតទៅអញ?!ហឺយមិនកើតទេៗបើញឹកពេកឬសដូងឥឡូវហើយអញ » ជុងគុកយកដៃញីសក់តិចៗគិតពេលណាក៏ក្រញ៉ាញ់ខួរដែល
#ក្នុងក្ដីស្រមៃរបស់គេប្រសិនបើកើតឬសដូងបាតមែន
« អ៊ូយ ថេយ៍!!បងឈឺដើរទៅណាមិនកើតទេទើសៗមិចមិនដឹងទេ » ជុងគុកគេងលើកជើងនៅលើគ្រែស្រែកជំទាលញែតៗហៅប្រពន្ធរបស់ខ្លួនថេយ៉ុង ស្ថិតក្នុងឈុតអ្នកទោសរត់ចុះរត់ឡើងពេញផ្ទះដោយសារតែរវល់បម្រើប្ដីម្នាក់នេះ ព្រះអឺយគ្រាន់តែកើតឬសដូងបាតសោះដេកស្រែកលើពូកញែតៗប្រើគេឆ្វេងស្ដាំៗ
« អ៊ូយ!!! »
#ភ្ញាក់ពីសុបិន្ត
« ល្បល៎យ៎ខ្ញុំគិតដល់ណាហើយមិញនេះ? » ជុងគុកភ្ញាក់កន្រ្តាក់ប្រវេប្រវាទាញអាវមកជូតមុខខណៈអ្នកជាប្រពន្ធសម្លឹងមកគេទាំងបើកភ្នែកភ្លឹសៗ
« ថីបងនឹង?គិតអីគេមិញនេះ? » ថេយ៉ុងលើកចិញ្ចើមធ្វើមុខភ្លើដាក់លោកប្ដីខណៈគេកំពុងតែសម្លឹងទៅប្ដីរបស់ខ្លួនហាក់ដូចជាសត្វចម្លែក
« អត់ទេៗ » ជុងគុករហ័សប្រកែកខាំដៃអាវជាប់គេចមុខចេញពីប្រពន្ធទាំងខ្មាស់អៀនមិននឹកស្មានថាគេនឹកគិតអីឆ្កួតៗបែបនេះសោះហុឺយខ្មាស់គេណាស់!!
« ថេយ៉ុង~ » សម្លេងស្រួយស្រឹបដូចសារិកាបន្លឺឡើងក្រោយខ្នងរបស់ពួកគេទាំង2 ថេយ៉ុង ងាកទៅរកម្ចាស់សម្លេងក៏ប្រទាក់ជាមួយស្រីស្រស់ស្លៀករ៉ូបត្រឹមភ្លៅរត់មកអោបគេយ៉ាងណែន
« អូនខំមករកបងតាំងពីព្រឹកម្លេះតែលេខាប្រាប់ថាបងមិនទាន់ដល់ពេលមកធ្វើការទើបអូននៅចាំទីនេះហត់ណាស់បងដឹងទេ » រ៉ាហ្វីធ្វើរឹកញិកញក់ដាក់ថេយ៉ុងខណៈជុងគុកពេបមាត់ពេប.កធ្វើម្ញែកៗដាក់នាងវិញដែរ
« អូនហត់ណាស់បងដឹងទេ » ជុងគុកនិយាយបែបម្ញែកៗខណៈនោះនាងក្រមុំក៏ងាកមកមើលមុខគេវិញទាំងមុខមាំ
« នែ៎?!លោកចេះដឹងស្អី?កំពុងពិការផងទេហ្ហេស?ប្រយត្ន័ខ្ញុំវៃអោយពិការថែមទៅ » រ៉ាហ្វីសម្លឹងសម្លក់មកគេក្នុងន័យពេបជ្រាយជុងគុកពេបមាត់មិននិយាយច្រើនស្ទុះងើបចេញពីរទេះរុញឃើញថាគេខ្ពស់ជាងនាងឆ្ងាយណាស់
« ចង់អោយខ្ញុំធាក់នាងទេអោយប្រាកដថាជើងខ្ញុំពិការឬក៏អត់? » ជុងគុកច្រតចង្កេះខាំមាត់សួរទៅនាងទាំងសម្លឹងនាងពីចុងជើងដល់ចុងសក់ ពេលឃើញសម្រស់ជុងគុកស្រស់សង្ហារបែបនេះហើយធ្វើអោយនាងទន់ជង្គង់ដួលសន្លប់នៅនឹងកន្លែង
« ខំហាច់ហុចទៅណា? » ជុងគុកអោបដៃរអ៊ូសឹមដាក់គូទអង្គុយលើរទេះរុញវិញខណៈនោះនាងបែរជាស្រែកចាចពេលមានអារម្មណ៍ថាឈឺនៅចំណុចសំខាន់
« អ៊ូយ!! ថេយ៍!បងឈឺ » ជុងគុកពេបមាត់សម្លឹងមុខភរិយា ពេលនេះគេមានអារម្មណ៍ថាឈឺឬមួយគេកើតឬសដូងបាតមែនទៅ?ព្រះអឺយ!!ក្រែងមុននេះគេស្រមៃលេងទេតើ
« ជុង!!បងកើតអីៗ? » ថេយ៉ុងភ័យស្លេស្លាចាប់នេះខុសនោះខុសគិតអីមិនចេញភ័យញ័រដៃញ័រជើងទៅណាមិនរួចអត់មិនបានជុងគុក រហ័សចុះពីរទេះរុញរួចលើកប្រពន្ធដាក់រទេះរុញសឹមរុញរត់ចេញពីក្រុមហ៊ុនយ៉ាងលឿនរកតែលោកជំនិតរត់តាមមិនទាន់
« ទៅណាចៅហ្វាយ? » នាយប៊ីនងាកមកសួរចៅហ្វាយរបស់ខ្លួនទាំងបែកញើសជោគថ្ងាស់តែពេលងាកទៅក្រោយធ្វើអោយគេបះជើងព្រោះជុងគុកអ្នកឈឺតែថេយ៉ុងអ្នកសន្លប់ទៅវិញស៊ាំពិតមែន
« ទៅមន្ទីពេទ្យអោយលឿនឡើងឈឺសម្បើមណាស់ » ជុងគុកនៅមិនសុខរើចុះរើឡើងប្រកាច់ប្រកិនពេញលើពូកឡានប៊ីនឃើញស្ថានភាពមិនស្រួលខំជាន់ហ្គែរលឿនស្លេវសម្ដៅទៅមន្ទីពេទ្យព្រោះស្មានតែចៅហ្វាយគេឈឺអីធ្ងន់ធ្ងរ មកដល់មន្ទីពេទ្យជុងគុកលើកបីថេយ៉ុងដែលសន្លប់មិនដឹងអីចូលមន្ទីពេទ្យធ្វើអោយលោកគ្រូរពេទ្យរហ័សរុញគ្រែសង្រ្គោះមកទទួលថេយ៉ុងតែ
« មិនមែនគេអ្នកឈឺទេខ្ញុំអ្នកឈឺទៅវិញទេ » ជុងគុកឈរញ័រជើងតតាត់ពេលដឹងថាគេអ្នកឈឺគ្រូពេទ្យម្នាក់ក៏ចូលមកបីថេយ៉ុងទៅដាក់លើគ្រែផ្សេងសឹមរុញគ្រែមានអ្នកជំងឺជុងគុកសម្ដៅទៅបន្ទប់សង្រ្គោះ
« មាន?មានរឿងស្អីអាប៊ីន?ឯណាប្ដីយើង? » ថេយ៉ុងស្ទុះងើបឆ្លេឆ្លាសក់ក្បាលបះជ្រោងងាករកមើលប្ដីឆ្វេងស្ដាំនាយប៊ីនខំខ្ទប់សើចសឹមទាញកូនកញ្ចក់អោយចៅហ្វាយមើលសក់ក្បាលជាមុនសិន
« លោកប្រុសធំគាត់ចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាប់ហើយលោកប្រុសកុំបារម្ភអី » នាយប៊ីនញញឹមអោនក្បាលគោរពដាក់អ្នកជាចៅហ្វាយទាំងមិនកោតខ្លាចព្រោះមុននេះគេនៅហួសចិត្តរឿងដែលបានកើតឡើងមិនទាន់បាត់ទេម្នាក់ៗដូចកូនក្មេងយ៉ាងចឹង។
បន្ទាប់ពីរំលងផុតទៅជិតកន្លះម៉ោងជុងគុកក៏អាចចេញពីបន្ទប់សង្រ្គោះបន្ទាន់ទៅសម្រាកនៅបន្ទប់ធម្មតាវិញបានដោយសារតែអស់អីហើយ
« លោកគួរតែសម្រាកហូបអាហារបែបគ្រៀមក្រោះសិនព្រោះវាអាចនឹងប៉ះពាល់ដល់រឿងនេះម្ដងទៀតនេះសំណាងហើយវានៅមិនទាន់ទំគុំអីវាពិបាកខ្លាំងណាស់ក្នុងការវះកាត់ »លោកគ្រូពេទ្យនិយាយទៅកាន់គេតិចៗតាមពិតគាត់ដឹងថាកើតឬសដូងបាតដោយសាអ្វីតែគាត់ជ្រើសនិយាយផ្សេងខ្លាចអ្នកជំងឺខ្មាស់អៀនណាមួយរឿងអាហារក្រៀមក្រោះក៏វាជាហេតុផលមួយផងដែរ
« បាទអរគុណលោកគ្រូរពេទ្យច្រើនហើយ »ជុងគុក ញញឹមអោនគំនាបលោកគ្រូពេទ្យហើយគាត់ក៏ដើរចេញទៅខណៈនោះ ថេយ៉ុង ក៏ចូលមកដូចគ្នា
« បងកើតអី?ឈឺអី?យ៉ាងមិចហើយពិបាកក្នុងខ្លួនឬអត់? »ថេយ៉ុង សួរទៅគេទាំងងាកឆ្វេងស្ដាំហាក់ដូចជាកំពុងតែគេចពីអ្វីមិនដឹងសំណួររបស់គេធ្វើអោយ ជុងគុក សើចហួសចិត្តសឹមទាញថ្ងាសគេមកថើបមួយខ្សឺត
« បងមិនបានកើតអ្វីធ្ងន់ធ្ងរទេសម្រាកនៅទីនេះតែ1ខែដល់មុខរបួសជាបងអាចទៅភូមិគ្រឹះវិញបានហើយ ណាមួយបើអូនចង់នៅទីនេះដែរអាចយកសម្លៀកបំពាក់មកទីនេះតែម្ដងក៏បាន »។
__________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now