ជុងគុក ទប់ទឹកភ្នែកមិនបានបន្ទាប់ពីបានមើលវីឌីអូខ្លីបមួយនោះ ថេយ៉ុង ខំត្រដរនិយាយទាំងឈាមនៅដាមពេញលើមាត់គេពិតជាខំប្រឹងខ្លាំងណាស់ដើម្បីអោយនាងបានស្គាល់អំពីភាពស្រឡាញ់របស់គេ មានន័យថារាល់ថ្ងៃនេះគេមិនបានស្អប់នាយឡើយគេគ្រាន់តែព្យាយាមរស់នៅឆ្ងាយៗពីនាយដើម្បីកុំអោយនាយនឹកដល់គេពេលគេកើតអ្វីទៅ មានតែនាយទេគិតម្នាក់ឯងថាគេលែងស្រឡាញ់នាយហើយគេបោះបង់នាយចោលហើយតែអ្វីៗវាគ្រាន់តែជាការស្រមើលស្រមៃរបស់នាយតែប៉ុណ្ណោះមើលចុះ ថេយ៉ុង ព្យាយាមគ្រប់យ៉ាងដើម្បីនាយ ហេតុអីក៏នាយទុកគេចោលហើយតែងតែគិតថាគេមិនស្រឡាញ់នាយហើយនាយតែងតែគិតថានាយជាអ្នកខំប្រឹងតែម្នាក់ឯងទៅវិញ?
« បងស្រឡាញ់អូនបងគ្មានអ្វីនិយាយក្រៅពីបងសុំទោសសុំទោសដែលសាងកំហុសដដែលៗច្រំដែរហើយតែងតែគិតថាអូនជាមនុស្សអាក្រក់គិតថាអូនមិនស្រឡាញ់បងតាមពិតបងគិតតែម្នាក់ឯងបងឆ្កួតតែម្នាក់ឯង »ជុងគុក សម្រក់ទឹកភ្នែកមកមួយតំណក់នឹកគិតអាណិតដល់ប្រពន្ធខ្លួនដែលខំស្វះស្វែងហែលឆ្លងសមុទ្រដ៏សែនគ្រោះថ្នាក់នេះតែម្នាក់ឯងដោយគ្មានការជួយពីនាយគិតៗទៅនាយពិតជាគ្មានប្រយោជន៍មិនបានការជាមនុស្សម្នាក់អត្មានិយម
« ពីដើមឡើយបងគិតថាមានតែបងទេដែលជាអ្នកខំប្រឹងចូកចែវតែពេលនេះទើបបងដឹងថាអ្នកណាជាអ្នកខំពិតប្រាកដហើយបងគ្រាន់តែជាមនុស្សធម្មតាចាំទ្រពីក្រោយប៉ុណ្ណោះ »គេដកដង្ហើមធំហួសចិត្តជាមួយនឹងចតិករបស់ខ្លួនឯងគិតទៅគេពិតជាមនុស្សគ្មានបានការដូចពាក្យគេគិតពិតមែនគ្មានបានការបង្ករឿងអោយគេឈឺក្បាលបង្កអោយគេដោះស្រាយហើយតាណងចោទថាគេជាមនុស្សខុសជាមនុស្សក្បត់បោកប្រាស់តែតាមពិតមកពីនាយទៅវិញទេដែលជាមនុស្សបោកប្រាស់ក្នុងរឿងមួយនេះ
« ហ្អឹកៗបងសុំទោសៗ »ជុងគុក យកដៃទៅវាយលើដើមទ្រូងខ្លួនឯងខ្លាំងៗនឹកខឹងចិត្តអន់ចិត្តហើយក៏ស្អប់ខ្លួនឯងក្នុងពេលតែមួយដែលធ្វើបែបនោះ
« បងជាអ្នកខុសហ្អឹកៗបងខុសគ្រប់យ៉ាង »គេទម្លាក់ជង្គង់លុតទៅលើឈាមក្រហមស្រស់នោះទាំងមិនខ្ពើមរអើមថែមទាំងអោនមុខជ្របយំនៅលើឈាមនោះផងដែរ ពេលនេះនាយបាត់អស់ហើយកម្លាំងចិត្តបាត់អស់ហើយមនុស្សដែលតែងតែស្រឡាញ់នាយទុកចិត្តលើនាយផ្ដល់អ្វីគ្រប់យ៉ាងអោយនាយពេលនេះគេចេញទៅហើយទៅបាត់ហើយ
« បងសង្ឃឹមថាពេលអូនមកវិញសុខភាពអូននឹងល្អជាងនេះអូននឹងមានសុភមង្គលជាងនេះបងនឹងព្យាយាមមើលថែអូនហើយកែប្រែកំហុសទាំងអស់ »គេព្រមដឹងកំហុសហើយគេដឹងហើយថាគេជាអ្នកខុសគេខុសធ្ងន់ធ្ងរណាស់គេចង់ដោះស្រាយវាចេញសង្ឃឹមថាថេយ៉ុង អាចអភ័យទោសអោយគេរួចវិលមកលើកលែងកំហុសអោយគេផងទៅចុះ។
2ខែបានរំលងផុតទៅថេយ៉ុងត្រូវក្រុមគ្រូរពេទ្យយកមកព្យាបាលនៅកូរ៉េវិញព្រោះសុខភាពគេវិលមកសភាពដើមវិញហើយគ្រាន់តែគេនៅមិនទាន់អាចដឹងខ្លួនបានតែប៉ុណ្ណោះប៉ុន្មានខែមកនេះគេសន្លប់មិនបានដឹងខ្លួនសោះឡើយសាងជាភាពព្រួយបារម្ភដល់ថេយ៉ុងជាខ្លាំងគេបារម្ភពីប្រពន្ធគេណាស់
« ថ្ងៃនេះថេយ៉ុងត្រូវបញ្ជូនមកដល់កូរ៉េហើយ កូនគិតចង់ទៅមើលប្រពន្ធនៅមន្ទីពេទ្យឬក៏អត់ជុង? »អ្នកស្រីគីមរៀបចំឆុងទឹកដោះគោអោយចៅបណ្ដើរចោទសួរទៅកូនកម្លោះប្រសារខ្លួនបណ្ដើរ
« ទៅម៉ាក់ខ្ញុំនឹកគេណាស់មិនដឹងថាប៉ុន្មានខែមកនេះគេស្រកសាច់យ៉ាងម៉េចខ្លះទេ »ជុងគុកនិយាយឡើងញាប់ស្អែកព្រមទៅតាមម្ដាយបើគេមិនទៅមុខជាដេកនឹកដល់ប្រពន្ធស្លាប់មិនខានទេដូចនេះគេត្រូវតែទៅដោយខានមិនបានដូចជាពេលនេះអ៊ីចឹង
« ល្អណាស់ធ្វើបបរអោយថេហ្គីញ៊ាំរួចរាល់សិនចាំពួកយើងទៅមន្ទីពេទ្យទាំងអស់គ្នាព្រោះថេយ៉ុងត្រូវបញ្ជូនមកដល់តាំងពីយប់មិញម្លេះ »ត្រូវហើយគេមកដល់តាំងពីយប់មិញម្លេះតែរឿងនេះអ្នកស្រីគីមបានលាក់សិនព្រោះមិនចង់ដាស់គេទាំងយប់ទាល់តែព្រឹកទើបគាត់ប្រាប់គេ
« គេចូលចិត្តតុកបុគីមែនទេម៉ាក់ចាំកូនធ្វើវាអោយគេញ៊ាំកូនពូកែធ្វើវាណាស់ចាំកូនធ្វើវាទៅមន្ទីពេទ្យចុះណា »គេញញឹមរៀបចំធ្វើអាហារយកទៅអោយថេយ៉ុង តែគេភ្លេចហើយឬថាគេមិនទាន់ដឹងខ្លួននោះទេគេនៅសន្លប់នៅឡើយទេដោយសារតែគ្រូពេទ្យលាងក្រពះហើយវាប៉ះពាល់ខ្លាំងដល់គេដូចនេះគឺ50%ស្លាប់50%រស់តែពេលនេះគេហាក់បីដូចជាស្លាប់
« គេប្រហែលជាចូលចិត្តខ្លាំងណាស់ហើយកូនសាកល្បងធ្វើអោយគេញ៊ាំទៅ »អ្នកស្រីគិមយល់ស្របតាមកូនប្រសារ គាត់ញញឹមសប្បាយចិត្តពេលឃើញគេកំពុងតែសប្បាយជាមួយនឹងការធកវើអាហារមួយនេះឃើញគេសប្បាយបែបនេះគាត់ក៏ធូរទ្រូងណាស់ដែរព្រោះគេមិនមែនមកអង្គុយយំឬសង្ងំយំស្ងាត់ៗដូចមុនទៀតនោះទេ គេប្រែច្រើនហើយបន្ទាប់ពីទទួលបានដំណឹងថាថេយ៉ុងនិងវិលមកកូរ៉េវិញនេះឯង។
ម្ដាយកូនពីរនាក់បូកជាមួយនិងកូនក្មេងម្នាក់ក៏បន្តរដំណើរទៅកាន់មន្ទីពេទ្យទាំងទឹកមុខញញឹមដោយសង្ឃឹមដូចគ្នាថាពេលចូលទៅដល់ថេយ៉ុងប្រាកដជាងើបអង្គុយហើយញញឹមដាក់ពួកគេ តែអ្វីៗគឺខុសស្រឡះពួកគេចូលចំពេលថេយ៉ុងនៅគេងលើគ្រែដដែលនៅលើច្រមុះមានដោតអុកសុីសែនជំនួយដង្ហើមគេគ្មានសម្លៀកបំពាក់ព្រោះនៅលើខ្លួនគេត្រូវការភ្ជាប់ប្រដាប់អ្វីម្យ៉ាងស្ទង់ដង្ហើមនិងចង្វាក់បេះដូងរបស់គេ ជុងគុកហាក់រលីងរលោងទឹកភ្នែកពេលឃើញស្ថានភាពមនុស្សជាទីស្រឡាញ់គេមិនគួរណាធ្វើក្មេងម្នាក់មិនដឹងរឿងអ្វីទៅជាបែបនេះទាល់តែសោះអ្វីៗគឺដោយសារនាយដោយសារនាយតែម្នាក់គត់ទើបរឿងក្លាយទៅជារញ៉រញ៉ៃបែបនេះ
« ថេយ៉ុង អូនយ៉ាងម៉េចហើយ?ឭបងហៅទេបងមកជួបអូនហើយមានទាំងតុកបុគីអាហារដែលអូនចូលចិត្តបំផុតដែរប៉ុន្មានខែមុនអូនមិនបានញ៊ាំវាដោយសារអូនរវល់តែពេលនេះបងយកមកអោយញ៊ាំហើយម៉េចមិនងើបមកញ៊ាំ? »គេសួរនាំទៅថេយ៉ុងទាំងរលីងរលោងទឹកភ្នែកចំនែកថេយ៉ុងក៏ស្ងាត់ព្រោះគេនៅសល់តែរូបរាងកាយតែប៉ុណ្ណោះប៉ុន្មានខែមកនេះមិនដឹងថាវិញ្ញាណគេទៅដល់ណាហើយនោះទេប្រហែលវានៅផ្ទះចាស់ផងក៏មិនដឹង
« បងដឹងកំហុសបងសុំទោសបងដឹងថាបងខុសបងក៏ទទួលស្គាល់វា តើអូនចង់បានអ្វីទៀតទើបមិនងើបមកនិយាយជាមួយបងបែបនេះ? »គេអង្រួនស្មាថេយ៉ុងតិចៗដាស់អោយគេងើបតែវាគ្មានប្រសិទ្ធតិភាពនោះទេគេក៏ដាក់បបូរមាត់ថើបទៅលើប្រដាប់អុកសុីសែននោះក្នុងបំណងចង់ថើបមាត់ថេយ៉ុងអោយដូចក្នុងតុក្កតាតែវាគ្មានប្រយោជន៍ថេយ៉ុងនៅតែមិនងើប
« ពីរខែហើយអូនដឹងទេ?អូនគេងលក់យូរពេកហើយកូនយើងគេធំហើយគេមុខដូចអូនផងបងផងហេតុអីអូនមិនងើបមកមើលមុខគេអោយគេស្គាល់ថាអូនជាប៉ាគេ? »ជុងគុកទួញសោករអ៊ូរទាំអោយគេបានឭតែគេមិនមានប្រតិកម្មអ្វីទាំងអស់គឹហូរតែទឹកភ្នែកតាមកន្ទុយភ្នែកប៉ុណ្ណោះតើវាអាចមកពីគេនិយាយធ្វើអោយថេយ៉ុងរញ្ជើបរញ្ជួលអារម្មណ៍ទេដឹង?
« ខំប្រឹងនិយាយអោយគេឈឺចាប់ឬក៏អោយគេមានអារម្មណ៍បែបនេះទៀតទៅគេអាចនឹងងើបបាន »លោកគ្រូពេទ្យព្រមអោយគេនិយាយបន្ថែមទៀតព្រោះបើថេយ៉ុងងើបវាក៏អាចពាក់ពន្ធ័ជាមួយអារម្មណ៍ដែរ
« បងនឹកអូនបងសុំទោសសុំទោសគ្រប់បែបយ៉ាងបងបានស្ដាប់វីឌីអូនោះរួចហើយទើបបងដឹងថាអូនលះបង់ខ្លាំងណាស់សម្រាប់បង ងើបឡើងមកវិញមកងើបមកស្ដីមកថាមកវាយបងមកណាបងអនុញ្ញាតអោយអូនធ្វើគ្រប់យ៉ាងពីមុនបងធ្វើបែបម៉េចដាក់អូនអូនធ្វើដាក់បងបែបនោះវិញមកធ្វើអោយបងឈឺចាប់ធ្វើអោយបងដឹងថាពេលគេក្បត់ឈឺចាប់យ៉ាងម៉េច? បងចង់ដឹងចង់សាកល្បងហើយក៏ចង់ធ្វើអោយអូនស្កប់ស្កល់ក្នុងចិត្តដែរងើបឡើងមកវិញមកអូនសម្លាញ់កូនយើងចាំអូនហើយបងក៏កំពុងតែរងចាំអូនដូចគ្នា »គេនិយាយទាំងយំរហាមចំនែកចង្វាក់បេះដូងថេយ៉ុងក៏លោតញាប់ទៅៗមានន័យថាគេកំពុងតែមានអារម្មណ៍ថាឈឺចាប់ ចំពេលល្អក្រុមគ្រូពេទ្យក៏រហ័សដាស់គេអោយភ្ញាក់ចេញពីការលង់លក់មានតែវិធីនេះទេដែលអាចជួយគេបានសង្ឃឹមថាគេនឹងភ្ញាក់
« ហ្អឹក!! »គេភ្ញាក់ពិតមែនតែបែបភ្ញាក់ខ្លាំងដល់កន្រ្តាក់ខ្លួនមួយទំហឹងសឹងតែធ្លាក់ពីលើគ្រែគេងាកមើលជុំវិញនោះទាំងភ្នែកក្រហមណាមួយនៅស្រវាំងនៅឡើយព្រោះមើលមិនទាន់ឃើញ គេគ្មានកម្លាំងសូម្បីងើបភ្នែកចង់តែបិទទៅវិញម្ដងៗទេ ខណៈនោះជុងគុកក៏ចូលមករកគេបើមិនចូលមករកថេយ៉ុងមុខជាបិទភ្នែកគេងលក់រាប់ខែទៀតឥឡូវនេះហើយ
« ថេយ៉ុងបើកភ្នែកមើលមកបងកុំគេងទៀតអីអូនគេងលក់យូរខែហើយ »គេអង្រួនស្មាថេយ៉ុងតិចៗដើម្បីអោយគេមើលមកនាយថេយ៉ុងហាក់ទន់ខ្លួនល្អូកសម្លឹងមើលទៅស្វាមីខ្លួនទាំងគ្មានកម្លាំងសន្សឹមៗគេក៏បិទភ្នែកបាត់ម្ដងទៀតដោយសារតែគ្មានកម្លាំង ជុងគុកអោបគេជាប់ក្នុងដើមទ្រូងគេយំខ្លាំងៗព្រោះគិតថាបាត់បង់រាងល្អិតម្ដងទៀតតែក្រុមគ្រូពេទ្យរហ័សលួងលោមព្រោះវាមិនដូចអ្វីដែលគេបានគិត
« លោកថេយ៉ុងអស់អីហើយលោកគ្រាន់តែអស់កម្លាំងចាំខ្ញុំដាក់សេរ៉ូមកម្លាំងអោយគាត់ចុះណា៎ដើម្បីអោយគាត់មានកម្លាំងកំហែងមកវិញ »
YOU ARE READING
រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)
Action"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey
