Episode9:អូនស្រឡាញ់បង

1.1K 82 0
                                    

ព្រឹកថ្ងៃថ្មី
ថេយ៉ុង ងើបពីព្រឹកងើបស្លៀកពាក់ស្អាតបាតអង្គុយចុចទូរសព្ទ័លើសាឡុងយ៉ាងហំហានហាក់ដូចជាកំពុងតែរងចាំអ្នកដែលកំពុងតែគេងលង់លក់នោះងើបមកនិយាយជាមួយគេ រំលងផុតទៅប្រហែល30នាទី ជុងគុក ក៏ងើបឆ្ងក់អង្គុយញីភ្នែកតិចៗនៅលើគ្រែសម្លឹងមករក ថេយ៉ុង ទាំងមិនទាន់អស់ងងុយ
« អូនប្រុងទៅណាចោលបងមែនទេ? »សំណួរដែលគេបើកសួរមកភ្លាមគឺហាក់ដូចជាគិត ថេយ៉ុង ក្នុងផ្លូវអាក្រក់គឺគេគិតថា ថេយ៉ុង ទើបតែងើបស្លៀកពាក់រួចអង្គុយលេងបន្តិចទៀតក៏ចេញទៅចោលគេបើគេងើបមកមិនទាន់គែមិនឃើញសូម្បីតែស្រមោលប្រពន្ធ
     « ពុទ្ធោ?បងគិតអូនក្នុងផ្លូវល្អប្រពៃខ្លះទៅមើល?មើលមកអូនស្លៀកពាក់សមសួនបែបនេះបងគិតថាអូនប្រុងរត់ចោលបងមែនទេ?បើអូនមានបំណងគឺរត់ចោលយប់មិញតាំងពីពេលដែលបងសន្លប់មកម្លេះមិនមែនទាល់តែព្រឹកទើបចង់ទៅទេ » ថេយ៉ុង អោបដៃខាំមាត់សម្លក់លោកប្ដីទាំងគ្រឺតក្នាញ់ ពុទ្ធោអឺយគេចង់តែឆ្កួតអោយបាត់ទេមិននឹកស្មានថាប្ដីគេគិតច្រើន1000ហេតុផលបែបនេះសោះឡើយ អឺយគេចង់តែឆ្កួតទេនេះ
     « មិនអាចនិយាយចោលបានទេបងត្រូវតែដេកគិតងើបគិតអង្គុយគិតបែបនេះទើបបាននិយាយរួមគឺធ្វើយ៉ាងណាអោយមើលមកបងជាមនុស្សពូកែរគិតពូកែវិភាគ » ជុងគុក គេអោបដៃយ៉ាងណែននិយាយយ៉ាងជឿជាក់ថាគេជាមនុស្សពូកែគិតនិងវិភាគ
« អ៊ីចឹងបានឆ្កួត » ថេយ៉ុង គេនិយាយចោលមួយប្រាវទាំងលបលួចសើចតែមិនបញ្ចេញព្រោះគេនិយាយចោលបែបលេងសើចនោះអី ហាហាគេមិនចេះនិយាយពិតនោះទេតែពាក្យលេងសើចគេក៏ចុកមិនស្ទើរដែរ
« ហៃយ៉ា?គីម ថេយ៉ុង ប្រពន្ធឆ្កួតអូនឯងនេះក៏ឆ្កួតមិនណយដែរកុំចោទតែបងកុំមកទម្លាក់កំហុសលើបងតែម្នាក់នោះឆឺស » ជុងគុក ទាញខ្នើយកើយគប់សម្ដៅទៅលើក្បាលប្រពន្ធមួយអឺសឭសូរដឹបនាំអោយអាល្អិតឈឺ.កសឹងតែជ្រុះពីលើស្មា
     « អូនមិនបានឆ្កួតទេអូនជាអូនគ្រប់ទឹកមិនដូចបងទេដូចក្មេងបែកកាវហើយក៏ខ្វះទឹកកន្លះផ្ទិល » ថេយ៉ុង លានអណ្ដាតដាក់ប្ដីនាំអោយគេខឹងក្រមួលមុខទាំងព្រលឹមចង់ស្ទុះចូលទៅហក់ធាក់ប្រពន្ធអោយកប់ក្បាលនៅនឹងក្រោមគ្រែប៉ុន្តែក៏ហាមចិត្តទាន់ព្រោះគេជាប្រពន្ធខ្លួនជាប្ដីបើវៃប្រពន្ធក្លាយទៅជាប្ដីមិនល្អហើយក៏មានទោសទៀតផង
     « បងចង់តែហក់ធាក់អូនអោយកប់នៅនឹងក្រោមគ្រែនេះទេនៀក៎គ្រឺតអឺយគ្រឺត »ជុងគុក ខាំធ្មេញទន្សាយរបស់ខ្លួនគ្រឺតក្រតនឹកគិតគ្រឺតជាមួយនឹងពាក្យរបស់ ថេយ៉ុង ខ្លាំងៗគេប្រតិកម្មជាមួយពាក្យនេះសឹងតែឆ្កួតស្លាប់ទៅហើយតែប្រុសនេះបែជាអង្គុយសើចយ៉ាងសង្ហារទៅវិញ
« កុំនៅតែឈ្លោះគ្នាបងស្លៀកពាក់មកនឹងអាលបានទៅផ្ទះវិញ »ថេយ៉ុង ទុកសើចមួយដុំនិយាយសាច់ការអោយគេរៀបខំខ្លួនព្រោះខ្លួនត្រូវការប្រញ៉ាប់ទៅពេលនេះណាមួយគេមិនចង់នៅយូរទេខ្លាចពេទ្យដូរចិត្ត នៅទីនេះធ្វើអីក៏ពិបាកគ្រាន់តែគេធ្វើអីៗជាមួយ ជុងគុក ក៏មិនហ៊ានថ្ងូរឭៗព្រោះខ្លាចគេឭណាមួយបន្ទប់គ្មានប្រដាប់ខ្ទប់សម្លេងដូចបន្ទប់គេផងនោះ
     « ទៅផ្ទះមែនឬ??យេបានទៅផ្ទះហើយ »ជុងគុក ស្ទុះងើបទាំងភ្លេចគិតថាខ្លួនឯងអត់ទាន់បានកាតខ្សែរអំបោះដែលបានដេនៅលើខ្លួនគេ
     « អ៊ូយ! »ជុងគុក ស្រែកអ៊ូយលើកដៃទប់គូទពេបមាត់សម្លឹងមើលមក ថេយ៉ុង យ៉ាងគួរអោយអាណិត ថេយ៉ុង លើកចិញ្ចើមមួយចំហៀងទម្លាក់មួយចំហៀងសម្លឹងទៅស្វាមីទាំងទឹកមុខឆ្ងល់ ស្រែកអ៊ូយឬអីអំម្បាញ់មិញ?បុកអីឬ?តែមុននេះគេបានឃើញហើយទេតើមិនមានបុកអីឯណា?
     « កើតអី? »ថេយ៉ុង អើតលើមៗមើលទៅដៃ ជុងគុក ដែលខំប្រឹងទប់អ្វីម្យ៉ាង គេដឹងថា ជុងគុក កំពុងទប់តែមិនដឹងថាទប់អ្វីនោះទេណាមួយគេក៏ភ្លេចរឿងដែលថាប្ដីគេកើតឬសដូងបាតផងនោះ
« បង...បងដាច់ថ្នេរដេបាត់ទៅហើយ ថេយ៍ »ជុងគុក ធ្វើភ្នែកកូនឆ្កែរលីងរលោងសម្លឹងទៅភរិយាទាំងកំសត់ គេពិតជាចង់ទៅផ្ទះវិញពិតមែនតែចង្រៃអីបែជាដាច់ថ្នេរបែបនេះគេនៅគេងទីនេះសិនទៀតហើយ ព្រះអឺយធុញថប់ខ្លាំងណាស់គេចង់ចេញក្រៅខ្លះ
« ហា៎??អង្គុយៗអូនទៅហៅពេទ្យអោយមកដេរសាថ្មីចំមែនហើយ »ថេយ៉ុង អៀវគេយឺតៗសម្ដៅមករកគ្រែរពេទ្យជាមុនសិនហើយខ្លួនក៏ងាកប្រុងនឹងចេញដំណើរទៅរកពេទ្យប៉ុន្តែរ ជុងគុក ចាំដៃគេជាប់ហើយធ្វើមុខកំសត់ដាក់គេទៀតផង
     « កុំទៅអីណា៎ ថេយ៍ បើអូនទៅប្រាប់ពេទ្យនោះគេនឹហដេរថ្នេរសាថ្មីហើយបងគឺមិនបានទៅផ្ទះវិញនោះទេបងពិតជាធុញថប់ខ្លាំងណាស់ »ជុងគុក រំលុកទាញដៃប្រពន្ធទៅឆ្វេងទៅស្ដាំទាំងមិនខ្វាយខ្វល់ពីឈាមរបស់គេដែលកំពុងតែហូរស្រក់តក់ៗមកនោះទេ
     « សឺត...អូនស្រឡាញ់បង »ថេយ៉ុង អោនទៅថើបគេមួយខ្សឺតយ៉ាងប្រហើនសឹមរត់ចេញទៅយ៉ាងលឿនក្នុងគោលបំណងហៅគ្រូរពេទ្យគេមិនអាចទុកអោយ ជុងគុក នៅហូរឈាមបែបនេះបានយូរនោះទេ ។
រំលងផុតទៅ1ម៉ោង ក្រុមគ្រូពេទ្យក៏ចេញមកវិញហើយ ថេយ៉ុង ក៏អាចចូលទៅមើល ជុងគុក បានដូចគ្នា ពេលចូលមកដល់គេបានឃើញ ជុងគុក អង្គុយអោបដៃពេបមាត់នៅលើគ្រែហាក់ដូចជាកំពុងតែងក់ងរជាមួយនឹងរឿងអ្វីម្យ៉ាង
« ជុងគុក »ថេយ៉ុង ដើរមកអង្គុយជិតប្ដីទាំងទឹកមុខដូចជាខំខ្ទប់សើច ហៃយ៉ាប្រុសនេះងរគេរឿងដេញអោយគ្រូរពេទ្យមកដេរថ្នេមែនទេ?ហាហា ចំមែនហើយនេះ
« បងខឹងអូនមែនទេ?ខឹងអូនរឿងអី?រឿងអូនហៅពេទ្យអោយមកដេរគូទបងនោះឬ? »ថេយ៉ុង ខ្ទប់សើចខំនិយាយជាមួយគេអោយដឹងសរខ្មៅខណៈខ្លួនក៏ទប់សើចសឹងតែមិនចង់ជាប់ទៅហើយ
« មិចមិនឆ្លើយ? »ថេយ៉ុង ឆ្ងោកមុខទៅជិតគេថែមទាំងយកមុខទៅកកិតជាមួយនឹងថ្ពាល់គេទៀតផង ជុងគុក មិនមាត់តែគេខំគេចចេញពីនាយ ថេយ៉ុង អស់សម្ថភាពក្នុងការលួងក៏ដើរទៅអង្គុយនៅលើសាឡុងសម្លឹងមកកាន់គេទាំងមុខពិបាកយល់
« ខឹងមិននិយាយ?អូនឆ្ងល់បងដល់ហើយអោយតែខឹងគឺស្ងាត់បែបនេះ?អូនមិចនឹងដឹងថាបងខឹងអីទៅ? »ថេយ៉ុង ខាំមាត់សម្លឹងទៅប្ដីទាំងមិនអស់គេចង់លួងតែមិនដឹងថាលួងបែបមិចព្រោះគេគ្មានជំនាញនោះអីឬអោយលួងបែបចាប់ថើប?អូទេៗវាមិនអាចទេតួចបាននោះទេណាមួយ គេមិនចូលចិត្តបែបនេះ ហុឹម...មានតែវិធីម្យ៉ាងនោះទេគឺសាកល្បងបើមិនសាកល្បងគេមិចនឹងអាចរកវិធីលួងប្ដីបានទៅណ៎
     « សឺតៗៗគួរអោយស្រឡាញ់ម្លេះទេ ឈប់ខឹងអូនទៅណាអូនសុំអង្វរ បងដាច់ចិត្តស្អប់ក្មេងដ៏គួរអោយស្រឡាញ់ម្នាក់នេះដែរឬ? »ថេយ៉ុង ពេបមាត់ចូលទៅអោបដៃគេហើយធ្វើយំតិចៗដាក់គេធ្វើអោយគេក្នាញ់នឹងប្រពន្ធជាខ្លាំងតែមិនបញ្ចេញគេសុខចិត្តទប់ព្រោះមុននេះគឺគេខឹងប្រពន្ធ
« ហ្អឹកហ្អឹកៗបងឈប់ស្រឡាញ់អូនហើយបងមិនដូច ជុងគុក ពីមុនទេសង ជុងគុក ពីមុនអោយខ្ញុំវិញមកខ្ញុំមិនចង់បានម្នាក់នេះទេ »ថេយ៉ុង អង្គុយរាបនៅនឹងការ៉ូយំននៀលដីដូចកូនក្មេងពេបមាត់ពេបករខ្សិកខ្សួលពេលឃើញថាប្ដីមិនបានចាប់អារម្មណ៍ជាមួយនឹងខ្លួន
« អា៎!!!ហា៎!!ហ្អឺកៗអូនស្អប់បងៗ »ថេយ៉ុង ស្រែកយកៗមួយកម្លាំងពេបមាត់ពេបករយំផងស្រែកផង នាំអោយ ជុងគុក អត់មិនបានក៏ស្ទុះចូលមកអោបគេយ៉ាងណែនដើម្បីអោយគេឈប់យំ
« ឈប់យំទៅបងមិនចេះលួងទេ »ជុងគុក ខំប្រឹងអោបគេទាំងទឹកមុខមិនចង់ណាមួយគេគឺមិនចេះលួងពិតមែនមិនមែននិយាយកុហកនោះទេ រាល់ដងមានតែ ថេយ៉ុង ទេជាអ្នកតាមលួងគេមុននោះសម្រាប់គេវិញគឺមិនដែលលួង
« បងកុហកបងមិនលួងអូនហើយទុកស្ទាយលួងនេះទៅលួងតាៗបារាំងដើម្បីអោយគេស្រឡាញ់បង »ថេយ៉ុង លោតគំនិតអវិជ្ជមានលើ ជុងគុក ពេញខួរក្បាល គេគិតថា ជុងគុក មិនលួងគេដោយសារទុកលួងតាៗបារាំងយកលុយចាយនោះអី
« អា៎?អូនទៅដឹងមកពីណាថាបងទុកលួងតាបារាំង? »ជុងគុក គាំងនិយាយមិនចេញសម្លឹងមកប្រពន្ធទាំងហួសចិត្តចូល80 គេគាំងយូរៗទៅដល់ថ្នាក់ប្រចណ្ឌគេប្រកាច់ប្រកិនស្រែកវេវាស់ដូចកូនក្មេង
« កាលមុនបងជាអ្នកនិយាយថាបងស្រឡាញ់តាបារាំងហើយចង់យកលុយមកចាក់លើក្បាលអូនទៀតផងនោះបងភ្លេចហើយឬ?ខួរក្បាលបងពិតជាខ្សោយគ្មានការចងចាំមែនហុឹស »ថេយ៉ុង ខាំមាត់លើកដៃវៃទ្រូងប្ដីឌឹបៗក៏ព្រោះតែខឹងជាមួយនឹងគេដែលគ្មានការចងចាំក្នុងខ្លួនថែមទាំងគិតថាគេជាអ្នកចោទទៀតផង
« អូហ៎បងចាំហើយបងនិយាយចោលទេតើ ហេតុអីអូនគិតដល់វារហូតបែបនេះ?ឬចង់អោយបងទៅយកប្ដីបារាំងមែន? »ជុងគុក និយាយទាំងមុខមាំតបទៅ ថេយ៉ុង គេដឹងថាក្មេងនេះខឹងនឹងពន្យួសគេហើយគេក៏ចង់ឈ្នះផងដែរ
« ទៅៗអូនលើកបងដាក់ជើងពានហើយហុចអោយគេតែម្ដង »ថេយ៉ុង វៀសទឹកភ្នែកក្លែងក្លាយចេញស្ទុះស្រែកតបវ៉ាស់ៗជាមួយនឹងប្ដី
___________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now