Episode22:ខ្លាចអូនធ្វើអីបងឬ?

717 66 0
                                    

     បន្ទាប់ពីចាក់ទឹកដោះគោរួចរាល់ហើយគេក៏យកវាទៅអោយ ជុងគុក ដែលសម្រាកនៅក្នុងបន្ទប់ ចូលមកដល់ខាងក្នុងនាយដាក់កែវទឹកដោះគោទៅលើតុក្បែរដៃរបស់ ជុងគុក
     « នេះទឹកដោះគោបងផឹកទៅ »គេបែរមកលើកដៃច្របាច់ជើងអោយនាយជាស្វាមីតិចៗតាមដោយទឹកមុខត្រជាក់ស្រេង ទឹកមុខរបស់គេធ្វើអោយ ជុងគុក មានអារម្មណ៍ថាខ្លាចរអា
     « ខ្លាចអូនធ្វើអ្វីបងឬ? »បន្ទាប់ពីគេមិនព្រមផឹកហើយនៅរអើៗនឹងខ្លួនទៀតទើបនាយងាកទៅសួរនាំគេដោយទឹកមុខត្រជាក់ដដែល
     « អត់ទេៗគ្មានអីទេ »គេមិនហ៊ានឈោងដៃយកទឹកដោះគោមកផឹកនោះទេគឺទុកវារហូតដល់លែងត្រជាក់ ថេយ៉ុង គេដឹងថានាយមិនដឹងដោយសារតែអ្វីតែនាយមិនមាត់គឺអង្គុយច្របាច់ជើងអោយគេធ្វើធម្មតា
     « បងសម្រាកទៅណាទឹកដោះគោនេះបើបងមិនញ៊ាំចាំអូនជាអ្នកញ៊ាំទៅចុះមិនចាក់ចោលនោះទេព្រោះខាត »នាយលើកទឹកដោះគោនោះមកផឹកតិចៗ ជុងគុក តាមមើលនាយពីក្រោយទាំងចម្លែកចិត្ត ហេតុអីបានជាគេធ្វើមុខស្មើរស្មឿកៗបែបនេះតើមានរឿងអ្វីឬក៏គេកំពុងតែមានអារម្មណ៍ខូចចិត្តនូវរឿងដែលបានកើតឡើងនៅមុននេះ?
     « ហេតុអីបានជាគេធ្វើមុខស្មើស្មឿកៗបែបនេះ?ឬក៏គេអន់ចិត្ត? »ជុងគុក រអ៊ូរទាំតិចៗគិតខ្វាយខ្វល់ដល់ ថេយ៉ុង នាយគិតថាគេប្រាកដជាអន់ចិត្តជាមួយនាយជាខ្លាំងនូវរឿងដែលនាយបានប្រព្រឹត្ត។
     ងាកមកមើល ថេយ៉ុង វិញម្ដងពេលនេះនាយកំពុងតែសម្លឹងមើលខ្លួនឯងនៅខាងក្នុងកញ្ចក់ គេឈោងដៃយកទឹកមកលុបលាងមុខតិចៗ ពេលលាងមុខចេញទើបអាចដឹងថាមុខមាត់គេគឺស្លេកស្លាំងបំផុតតាមពិតគេប្រើម្សៅក្រាស់ៗដើម្បីបិតបាំងភាពស្លេកស្លាំងរបស់ខ្លួន សុខភាពរបស់គេមិនបានល្អប្រសើរនោះទេបើទោះបីជា ជុងគុក មិនបានដាក់ថ្នាំបំពុលអោយគេជាង2_3ខែមកនេះក៏ដោយក៏វាមិនអាចធ្វើអោយគេវិលមកសភាពដើមដែរគឺមានតែទ្រុតទ្រោមទៅៗ
      « ខឹកខឹក »ថេយ៉ុង យកដៃមកខ្ទប់បបូរមាត់ព្រោះគេប្រុងនឹងក្អកហើយក្អកក៏មិនតិចដែលគឺខ្លាំងៗថែមទាំងមានឈាមមកតាមទៀតផង
     « អូនមិនដឹងថារស់នៅបានដល់ពេលណាទៀតនោះទេ...សង្ឃឹមថារស់បានដល់ពេលដែលអូនបានឃើញមុខកូនពួកយើងទៅចុះ »គេញញឹមសម្លឹងមើលទៅកញ្ចក់ពេលនឹកស្រមៃដល់កូនបើទោះបីជា ជុងគុក ឃោឃៅហ៊នដាក់ថ្នាំសម្លាប់គេក៏គេមិនហ៊ានសូម្បូតែសម្លាប់ ជុងគុក វិញដែលគេសុខចិត្តអោយ ជុងគុក សម្លាប់គេអោយស្លាប់
     « អូននឹងទ្រាំរស់នៅរហូតដល់កូនយើងកើតចេញមកឃើញពន្លឺថ្ងៃ »បើទោះបីជាគេស្លាប់ក៏ទ្រព្យសម្បិត្តធ្លាក់ទៅលើដៃ ជុងគុក ស្រាប់ហើយហើយនាយក៏ចេះក្នុងការមើលថែចម្ការដែលដូចនេះនាយមិនសូវខ្វាយខ្វល់រឿងមួយនឹងនោះទេតែគេបារម្ភបំផុតខ្លាចមិនអាចនៅដល់កូនងើបឃើញពន្លឺថ្ងៃ គេលុបមុខហើយក៏យកដៃមកខ្ទបមុខសឹមបើកទ្វាដើរចូលទៅក្នុងបន្ទប់ហើយក៏រហ័សបិទភ្នែកគេធ្វើបែបនេះរាល់ដងទើប ជុងគុក មិនបានដឹងថាសភាពរបស់គេកាន់តែយ៉ាបយឺនបើពេលព្រឹកគេងើបគឺងើបលឿនជាង ជុងគុក ទៅទៀត។
     ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់នាយកម្លោះ ជុងគុក ងើបចេញពីគ្រែទាំងទឹកមុខដូចជាមួលម៉ៅធម្មតាគេគឺបែបនេះអារម្មណ៍មិនសូវទៀងទេមួយថ្ងៃផ្លាស់ប្ដូរអារម្មណ៍ពី2_3ដងឯនោះ
     « ថេយ៉ុង?! »បន្ទាប់ពីលុបមុខហើយគេក៏ចុះទៅជាន់ក្រោមទាំងមិនទាន់ងូចទឹកព្រោះគេមិនងូចទឹកត្រជាក់នោះទេគឺគេត្រូវការទឹកក្ដៅតិចៗ
      « បងទៅណា?អូនកំពុងតែត្រៀមទៅលាយទឹកអោយបងមុជហើយទេតើបងប្រុងទៅណាហ្នឹង? »ថេយ៉ុង ចូលមកអូសដៃ ជុងគុក តិចៗទៅបន្ទប់ទឹកវិញមុននេះគេចុះមករៀបអាហារអោយ ជុងគុក ព្រោះមិនចង់ដាស់គេតែមានឯណាគេបែរជាមួលម៉ៅងើបមកខ្លួនឯងហើយប្រុងស្ដីអោយនាយទៀតគ្មានអីក្រៅពីមិនលាយទឹកក្ដៅអោយមុជនោះឯង
     « មុននេះអូនទៅណាទើបមិនលាយទឹកក្ដៅអោយបងមុជ? »ជុងគុក ច្រតចង្កេះសួរនាំទៅគេខណៈគេកំពុងអោនក្បាលលាយទឹកអោយនាយមុជ សុខៗនាយស្រាប់តែកើតអារម្មណ៍ប្រចណ្ឌ័ទៅលើគេទើបសួរនាំគេបែបនេះ ថេយ៉ុង ញញឹមសប្បាយចិត្តព្រោះគេចាប់ផ្ដើមសួរនាំខ្លួនមិនបានមុឹសៗមិនមាត់រកគ្នាដូចពីមុននោះទេ
« អូនចុះទៅកៀបស៊ាំងវិចអោយបងអាហារដែលបងចូលចិត្តនោះអីបែបនេះហើយទើបអូនមិនបានលាយទឹកអោយបងណាមួយអូនខ្លាចបងងើបយឺតធ្វើអោយទឹកទៅជាត្រជាក់ទើបអូនសម្រេចថាមិនលាយតែម្ដង »នាយញញឹមតិចៗសឹមយកដៃកូរទឹកម្ដងទៀតអោយដឹងថាវាត្រជាក់តិចៗឬនៅហើយក៏ងាកមកដោះឡេវអាវអោយ ជុងគុក
« សឺត...កុំខំប្រឹងធ្វើការពេកអូនស្គមជាងមុនខ្លាំងណាស់ ចេញទៅចាំបងនៅតុអាហារមុនទៅបងអាចមុជទឹកខ្លួនឯងបាន »គេរុញ ថេយ៉ុង អោយចេញក្រៅតែនាយនៅមិនព្រមចេញព្រោះហេតុអ្វី?នាយបារម្ភអំពី ជុងគុក ព្រោះពោះគេធំហើយគេម៉េចនឹងអាចអោនបានទៅ?ចុះបើរអិលវិញនោះប្រាកដជាមានគ្រោះថ្នាក់ធំហើយ
     « តែអូនមិនហ៊ានធានានោះទេអូនខ្លាចបងរអិលបើបងរអិលហើយប៉ះពាល់ដល់កូននឹងសុភាពរបស់បងវិញនោះវានឹងទៅជាយ៉ាងម៉េចទៅ?ដាច់ខាតអូនត្រូវតែជាអ្នកមុជទឹកអោយបងដោយផ្ទាល់ដៃ »ឃើញទេគេនៅតែមានៈក្បាលរឹងទូចចង់មុជទឹកអោយរាងក្រាស់បើទោះបីជាគេខំដេញខ្លួនចេញយ៉ាងណាក៏ដោយក៏ខ្លួនមិនព្រមចេញព្រោះបារម្ភអំពីគេទើបនាយព្រមធ្វើមុខក្រាស់អោយនាយស្ដីអោយក៏មិនព្រមចេញ
     « បងថាបងអាចមុជទឹកបានគឺបានហើយអូនដូចជាមិនជឿទុកចិត្តលើបងសោះ »នាយរុំកន្សែងលើខ្លួនបណ្ដើររអ៊ូរបណ្ដើរបន្ទាប់ពីមុជទឹកហើយក៏នាយនៅមិនទាន់ឈប់រអ៊ូនូវរឿងបានកើតឡើងមុននេះនោះទេ
     « បានហើយឈប់រអ៊ូលើកដៃមកអូនពាក់អាវអោយបង »ថេយ៉ុង ក្រវីក្បាលអស់សំណើចបញ្ជារអោយនាយលើកដៃហើយគេជាអ្នកពាក់អាវអោយនាយ ជុងគុក ក៏ព្រមលើកដៃអោយគេពាក់អាវអោយខ្លួនទាំងចិញ្ចើមចងជាប់គ្នាដូចខ្សែរបូរ
     « រួចហើយលោកប្ដីរបស់អូនសង្ហារដល់ហើយថ្ងៃនេះ ជុបៗ »ថេយ៉ុង ងើយមុខទៅថើបបបូរមាត់នាយជាស្វាមី2_3ខ្សឺតថែនទាំងសរសើរថាគេសង្ហារទៀតផងបើទោះបីជាដឹងហើយថាពេលនេះគេមិនមានក្បាលពោះ6កង់ទៀតនោះទេគឺមានតឺពោះធំនឹងមានសង្វាតិចៗព្រាលៗតែបើលាបថ្នាំវានឹងបាត់ទៅវិញហើយរាងកាយគេក៏គ្មានសាច់ដុំដូចមិនដែរគឺមានតែសាច់ដោយសារខំញ៊ាំដើម្បីអោយកូនមានសុខភាពល្អអ្វីៗក៏ដោយសារតែកូនទើបនាយបណ្ដោតខ្លួនដល់បែបនេះតែមិនអីទេកើតកូនបានតែ4ខែគេអាចទៅហាត់យកសាច់ដុំអោយដូចដើមវិញបានហើយ
     « មិនឃើញសង្ហារដូចមុនផងក្បាលពោះប៉ុណ្ណាណីហើយនៅធាត់ដូចជ្រូកទៀត »ជុងគុក ពេបមាត់អោបដៃងាកមុខចេញដោយគិតថា ថេយ៉ុង និយាយបញ្ជោខ្លួនតែតាមពិតមិនមែនទេគេនិយាយពិតមែនមិនកុហកនោះទេ
     « អត់ទេបងសង្ហារបែបផ្សេងមួយទៀតមិនមែនសង្ហារដោយសាររូបរាងខាងក្រៅនោះទេ តោះឈប់និយាយទៅញ៊ាំអាហារពេលព្រឹកកូនយើងស្រែកថាឃ្លានហើយ »ថេយ៉ុង យកដៃញីថ្ពាលប៉ោងៗរបស់ ជុងគុក តិចៗហើយក៏អូសដៃ ជុងគុក ទៅជាន់ក្រោមដើម្បីញ៊ាំអាហារពេលព្រឹកព្រោះមុននេះគេឭសម្លេងក្រពះរបស់ ជុងគុក ហើយ។
     ចុះមកដល់ជាន់ក្រោមគេក៏ប្រទាក់ភ្នែកជាមួយនឹង ដេវិត នៅក្នុងផ្ទះសល់តែ ដេវិត ជុងគុក និង ថេយ៉ុង តែប៉ុណ្ណោះគ្មានអ្នកណាផ្សេងទៀតនោះទេ
     « ជុងគុក?បងសុំទោសរឿងដែលបានកើតឡើងយប់មិញដោយសារបងត្រូវថ្នាំសម្រើបនោះទេហើយពេលនោះបងមួលម៉ៅទើបបងនិយាយបែបនោះ »ដេវិត ចូលមកចាប់ដៃទាំង2របស់ ជុងគុក ថេយ៉ុង ដឹងស្ថានការហើយដឹងថាខ្លួនគ្មានចន្លោះក្នុងបេះដូងគេទើបលែងដៃ ជុងគុក ចេញហើយខិតខ្លួនទៅក្រោយឆ្ងាយពីពួកគេទាំង2សឹមស៊កដៃអោបជាប់គ្នាហើយអោនមុខចុះលាក់ទឹកភ្នែកមិនអោយអ្នកណាឃើញ
     « គឺ...ខ្ញុំ »ជុងគុក ងាកមករក ថេយ៉ុង ហាក់ដូចជារកជំនួយតែ ថេយ៉ុង បែរជាអោនមុខចុះហើយគេចចេញពីគេទៅវិញទើបគេមិនដឹងនិយាយអ្វីតរទៀតបានត្រឹមស្ងាត់មាត់ គេចង់ត្រូវគ្នាជាមួយ ដេវិត វិញតែហាក់បីដូចជាមិនគប្បីជាមួយ ថេយ៉ុង ទើបងាកមកចង់អោយគេជួយនិយាយតែគេបែរជាគេចចេញពីខ្លួនទៅវិញ
     « តោះទៅក្រៅវិញនិយាយគ្នាអោយច្បាស់ជាមួយបងបងមិនចង់អោយអូនគិតខុសលើបងនោះទេ...ចំនែកឯងអាជនទីបី!!កុំឆ្លៀតឧកាស់ចង់លូកថ្លើមយើងអោយសោះអាប្អូនប្រុសថោកទាប!!សុីមិនដឹងរបស់បងខ្លួនឯង!! »គេចង្អុលមិខស្ដីអោយ ថេយ៉ុង ហើយក៏អូសដៃ ជុងគុក ដើរចេញទៅបាត់ពាក្យស្ដីអោយ ថេយ៉ុង អម្បាញ់មិញនាយក៏បានឭដែរហើយមានការខឹងសម្បារខ្លះដែលតែនាយមិនអាចធ្វើអ្វីបាននោះទេព្រោះរឿងនេះជារឿងបងប្អូនគេហើយណាមួយ ថេយ៉ុង គឺពិតជាអ្នកទី3ពិតមែន
     « ហាហា ខ្ញុំជាជនទី3ហ្ហេស?ខ្ញុំជាជនទី3...ខ្ញុំលូកថ្លើមបងប្រុសខ្លួនឯង ហាហាអាថោកទាប »គេសើចបណ្ដើរនិយាយបណ្ដើរដូចមនុស្សសតិមិនគ្រប់ថែមទាំងលើកដៃទះថ្ពាល់ខ្លួនឯងទៀតផងហើយក៏បន្តរដើរចេញពីផ្ទះដោយគ្មានគោលដៅ។
_______

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Tempat cerita menjadi hidup. Temukan sekarang