រឿង❤️💫លោកប្ដីអូមេហ្កា💫❤️ep2

2K 153 7
                                    

Ep2:ទើសក្បាលនាង?!
ជុងគុករហ័សទាញក្រដាស់ជូតមាត់ក្បែរតុក្បាលដំណេកមកជូតឈាមច្រមុះឲ្យនាយល្អិតទាំងញ័រដៃតតាត់
" បងកុំភ័យទៅមើល " ថេយ៉ុងលើកដៃទាំង2ចាប់ផ្កួបម្រាមដៃរបស់រាងក្រាស់ជាប់ចំនែកកែវភ្នែកទាំង2បែរសម្លឹងគ្នាទៅវិញទៅមកទាំងអារម្មណ៍រសាប់រសល់ បបូរមាត់ស្ដើងរំកិលសន្សឹមៗទៅរកបបូរមាត់ក្រាស់
~ដឹប~ព្រូស~
រំពេចនោះជុងគុករហ័សរុញក្បាលនាយល្អិតឲ្យគេធ្លាក់បះជើងពីលើគ្រែរ
" អ៊ុអូយជុងគុក " ថេយ៉ុងយកដៃអង្អែលត្រកៀករបស់ខ្លួនតិចៗទាំងមុខចង់យំមើលចុះយប់ផ្សំដំណេកតែបែរជាធ្លាក់ពីលើគ្រែរសឹងតែ2ដង
" អ្នកណាប្រើរឲ្យអូនក្បាលខូចដាក់បងមុន? " ជុងគុកអោបដៃសម្លក់មុខរាងល្អិតថ្មែរស្ទើរតែស្ទុះទៅចាប់វៃឲ្យបែកគូទហើយទេតែខ្លួនវាចេះតែវៃមិនឈ្នះគេទើបបានតែធាក់ទម្លាក់គ្រែរបែបនេះ
" អូនគ្រាន់តែចង់ថើបបងទេតើហេតុអីក៏គម្រឹះខ្លួនសម្បើមម្លេះ?! " ថេយ៉ុងយកដៃអង្អែលគូទទាំងមុខស្អុយប៉ែរមិនគួរណាប្ដីធាក់ទម្លាក់គ្រែរបែបនេះសោះចំមែនហើយ
" គម្រិះខ្លះទើបបានមិនដូចអូនទេ " ជុងគុកពេបមាត់អោបដៃសម្លក់មុខថេយ៉ុងថែមទៀតណាមួយគេកំពុងតែខឹងដែលថេយ៉ុងទៅស្និទស្នាលជាមួយស្រីម្នាក់នោះថែមទាំងអះអាងថាជាសង្សារចាស់ទៀតផង
" អូនយ៉ាងមិច?! " ថេយ៉ុងលើកដៃអេះក្បាលតិចៗទាំងឆ្ងល់គេធ្វើអីខុសឬ???ចំមែនហើយគេមិនដឹងអីសោះនិងហេតុអីមកថាឲ្យគេបែបនេះ?!
" ល្ងាចមិញអូនឲ្យនាងម្នាក់នោះថើបនិងអោបតាមចិត្តថែមទាំងអះអាងថានាងជាសង្សាររបស់អូនទៀតផង?!ឬក៏អូនមិនចាំ?! " ជុងគុកលើកចញ្ចើមចោទសួរទៅអ្នកដែលមាននាមជាភរិយាទាំងទឹកមុខកំណាចនេះជាលើកទី1ហើយដែលគេធ្វើមុខបែបនឹងដាក់ថេយ៉ុង
" គឺ...គឺនាង...អឺ....បងកុំគិតច្រើនអីចាត់ទុកថារឿងនេះជារំលងហួសទៅហើយ " ថេយ៉ុងពេបមាត់តិចៗរហ័សរត់ទៅអោបចង្កេះនាយកម្លោះជាប់មិនឲ្យគេខឹងខ្លួនរឹតតែខ្លាំង ចង់បានអីចង់លួងអីគឺគេប្រើរវិធីនេះវាមានប្រសិទ្ធភាពជាងវិធីណាៗទាំងអស់។
ព្រឹកថ្ងៃថ្មីបានឈានមកដល់លោកគីមនិងអ្នកស្រីគីមអង្គុយញញឹមយ៉ាងស្រស់ដាក់គ្នារងចាំមើលដំណើររបស់អ្នកជាកូនប្រសារនិងកូនបង្កើត តែអ្វីដែលធ្វើឲ្យគាត់ស្ទើរតែគាំងបេះដូងនោះគឺ ថេយ៉ុងហើមភ្នែកមួយចំហៀងចំនែកជុងគុកវិញអោបដៃធ្វើមុខមាំ
" កូន...កូនថេហ៍កើតអីកូន?! " អ្នកស្រីគីមស្លុតអស់ស្មារតីបើកភ្នែកធំៗប៉ុនពងមាន់សម្លឹងមើលមុខកូនប្រុសទាំងឆ្ងល់
" គឺថេហ៍គេប្រុងរំលោភខ្ញុំទាំងព្រឹកហាមមិនស្ដាប់មានតែវៃ " ជុងគុកនិយាយហីៗដាក់គូទអង្គុយធ្វើមិនដឹងចំនែកលោកគីមនិងអ្នកស្រីគីមយកដៃខ្ទប់មាត់ខ្ទប់សើចសឹងគាំង។
ជំហានជើង CEO រូបសង្ហារដើរចូលទៅក្នុងក្រុមហ៊ុនបុគ្គលិកដទៃទៀតតាមសម្លឹងមើលទាំងចម្លែកចិត្តចម្លែកព្រោះដៃមួយចំហៀងទៀតមិនទំនេរលើកក្រណាត់ដែលមានដាក់ទឹកកកស្អំលើភ្នែកតិចៗចំនែកឯម្ខាងដៃទៀតក៏ឃើញអ្នកដែលមានរាងខ្ពស់ស្រឡះស្រស់សង្ហារតាមមើលទៅប្រហែលជាស្វាមីថ្មីថ្មោងរបស់លោកអគ្គនាយកហើយ
" សឺត...មើលស្អី!!! " អាមនុស្សកំពុងតែខឹងបាក់សម្រស់ឯនេះផងនៅបុគ្គលិកស្រីដទៃទៀតតាមសម្លឹងមើលប្ដីគេមិនដាក់ភ្នែកអត់មិនបានក៏ស្រែកដាក់ពួកនាងមួយទំហឹងទាំងខឹងលាយនិងប្រចណ្ឌ
" លោកអគ្គនាយកកាចម្លេះ?! " នាងក្រមុំតូចជាលេខាពេបមាត់តិចៗបែបយកចិត្ត តែវាធ្វើអោយជុងគុកសាងជាក្ដីក្នក់ក្នាញ់ក្រេវក្រោធជាមួយនាងជាខ្លាំង
" ទើសក្បាលនាង?! " ដឹប សម្ដីមួយម៉ាត់ចុកដល់ទងសួតធ្វើឲ្យលេខាមី បិទមាត់ជិតដូចគេចុក
"[...] ញិកញក់ខុសមនុស្សហើយនាងអូន " ជុងគុកញញឹមចុងមាត់ពេញចិត្តនិងសម្ដីដែលថេយ៉ុងបានឆ្លើយជាមួយនិងនាងលេខាអម្បាញ់មិញបើឲ្យគេនិយាយជាមួយប្រហែលនាងលេខាម្នាក់នេះបែកក្បាលមិនខានទេ
" អឺ...លោកអគ្គនាយកម៉ោង11ថ្ងៃត្រង់នេះមានប្រជុំចាស៎ " នាងតូចញញឹមមិនសម់រហ័សលើករឿងផ្សេងមកនិយាយខ្លាចលោកអគ្គនាយដាក់ថែមមួយកាំភ្លើងទៀតចុកស្លាប់មិនខានទេ
" រំសាយចោលទៅគ្នានាអារម្មណ៍ប្រជុំស្អីទេ " ថេយ៉ុង ដាក់ខ្លួនអង្គុយលើកៅអីពេលដែលចូលមកដល់ office របស់ខ្លួនថែមទាំងបញ្ជារឲ្យគេរំសាយអង្គប្រជុំចោលទៀតផងចំមែនហើយ
" តែលោកអគ្គនាយកលើកនេះគឺប្រជាធំណា " នាងក្រមុំនៅអេះអុញៗលើករឿងប្រជុំមកនិយាយដោយមិនខ្លាចលោកអគ្គនាយកស្ដីឲ្យទៀត
" យើងប្រាប់ឲ្យរំសាយក៏រំសាយទៅនៅស៊ាំញ៊ាំស្អីទៀត?! " ថេយ៉ុងគោះតុមួយទំហឹងស្រែកស្ទើរបែក office ស្ដីឲ្យលេខាថ្មីថ្មោងទាំងខឹង ចំនែកជុងគុកឯនោះវិញក៏ភ្ញាក់មិនស្ទើរដែលសុខៗមកស្រែកបែបនេះអ្នកណាមិនភ័យកុំថាតែនាងគេក៏ភ័យដែល
" ចាស៎ៗលោកនាយក " នាងតូចរហ័សរត់លឿនស្លេវទៅរំសាយអង្គប្រជុំទាំងមុខស្លេកស្លាំងព្រោះភ័យនឹងហេតុការណ៍អម្បាញ់មិញ
" ថេហ៍អូនកើតអីមែនទេបានជាស្រែកសម្លុតនាងបែបនេះ?! " ជុងគុក ចោទសួរទៅអ្នកដែលមាននាមជាភរិយាទាំងឆ្ងល់ក្នុងចិត្តគេមិនដែលឃើញថេយ៉ុងស្រែកសម្លុតអ្នកណាឡើយតែមើលពេលនេះចុះបែរជាស្រែកឲ្យលេខាថ្មីភ័យឡើងបះសក់
" មកពីនាងសួរស៊ាំញ៊ាំពេកបងក៏ដឹងថាអូនមិនចូលចិត្តអ្នកស៊ាំច្រំដែលច្រើន " ថេយ៉ុងយកដៃញីសៀតផ្កាសម្លឹងទៅឯកសារដែលគរដូចភ្នំនោះទាំងធុញទ្រាន់
" ចុះបើបងនិយាយស៊ាំញ៊ាំជាមួយអូនវិញនោះអូនខឹងនិងស្រែកសម្លុតបងបែបនេះមែនទេ?! " ជុងគុកសម្លឹងមើលផ្ទៃមុខស្រស់សង្ហាររបស់អ្នកដែលមាននាមជាភរិយាភ្លឹសៗ
" សម្រាប់បងទោះសួរដដែលៗ1000ដងក៏អូនមិនស្ដីឲ្យដែល " ថេយ៉ុងនិយាយតបទៅជុងគុកវិញទាំងភ្នែកផ្ដោតទៅលើឯកសារចំនែកជុងគុកវិញបែរជាលើកខ្នើយយកមកដាក់លើភ្លៅពេបមាត់ទាំងធុញទ្រាន់ឲ្យមកចាំមើលគេធ្វើការបែបនេះអ្នកណាមិនធុញ?
" បងធុញមែនទេ?!បើធុញអាចទៅផ្ទះមុនបានអូនមិនហាមទេ " ថេយ៉ុងចោទសួរទៅជុងគុកវិញដោយឲ្យគេទៅផ្ទះមុនព្រោះអម្បាញ់មិញគេលឺសម្លេងប្រុសម្នាក់នេះដកដង្ហើមធំប្រហែលជាធុញណាស់ហើយមើលទៅ
" អត់ទេបងចង់នៅចាំអូននៅទីនេះប្ដីចាំប្រពន្ធជារឿងធម្មតា "

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now