Episode23:មកពីអូនស្អាតពេកនោះអី!

711 63 2
                                    

ថេយ៉ុង បន្តរដើរទៅមុខរហូតដល់ចូលក្នុងព្រៃជ្រៅលើកនេះគឺគេមានបំណងចូលមកតែម្ដងមិនមែនចូលមកដោយអចេតនានោះទេ នេះជាលើកទី3ហើយដូចនេះគេលែងចង់ត្រឡប់ទៅវិញហើយគេសុខចិត្តនៅទីនេះស្លាប់នៅទីនេះអោយរាងកាយគេរលួយទៅជាជីនៅទីនេះទៅចុះ!!
« លើកទី3ហើយអូនហត់នឹងអភ័យទោសអោយបងណាស់សង្ឃឹមថាលើកទី3នេះបងនឹងរស់នៅជាមួយគេតាមបំណងរបស់បងបានប៉ងទៅចុះ កាលពីមុនអូនចង់រស់នៅរហូតដល់បានឃើញកូនតែពេលនេះអូនលែងចង់បានអ្វីទៀតហើយ »ថេយ៉ុង ដាក់ខ្លួនអង្គុយក្រោមដើមឈឺមួយទាំងហត់ព្រោះគេដើរមកឆ្ងាយគួរសមហើយល្មមគ្មានអ្នកណាអាចរកគេឃើញ
« ល្មមហើយល្មមដែលអូនព្រមដើរចេញពីបងហើយអូនឃុំឃាំបងទុកយូរហើយ...នៅជាមួយគេសង្ឃឹមថាគេមិនបានធ្វើអោយបងមិនសប្បាយចិត្តដូចនៅជាមួយអូនចុះ »គេគិតថាបើ ជុងគុក ទៅរស់នៅជាមួយនិង ដេវិត គេអាចនឹងសប្បាយចិត្តជាងរស់នៅជាមួយនាយទើបនាយបណ្ដោយអោយ ដេវិត អូសយក ជុងគុក ទៅទាំងមិនមាត់មិន.កសូម្បីតែមួយម៉ាត់ ណាមួយនាយក៏យល់ការដែលខំប្រឹងចងផ្គួបនណារម្នាក់អោយនៅជាមួយខ្លួនទាំងគេគ្មានអារម្មណ៍ស្រឡាញ់មកលើខ្លួននោះមិនយូរមិនឆាប់ទេអ្នកដែលឈឺចាប់គឺជានាយតែម្នាក់ឯងដែលខំស្រឡាញ់គេតែម្ខាងនេះហើយ
      « ហ្អឹកៗជាមុនខ្ញុំសាងកម្មអ្វីទើបបានជាជាតិនេះខ្ញុំត្រូវជួបតឬរឿងព្រាត់ប្រាស់បែបនេះ? »ថេយ៉ុង យកដៃជូតទឹកភ្នែកតែវាហាក់បីដូចជាមិនអស់គឺនៅតែបន្តរស្រក់ចុះមកឥតឈប់ឈរ នាយមិនដឹងសោះឡើយថាជាតិមុននាយបានសាងកម្មអ្វីទើបបានជាជាតិនេះនាយជួបតែរឿងព្រាត់ប្រាស់បែកបាក់ប្រេះឆាហើយនៅរងទុក្ខទឹកភ្នែកមិនចេះស្ងួតតែម្នាក់ឯងទៀតផង ម្សិលមិញសប្បាយណាស់សប្បាយខ្លាំងមែនដែលគេបាននៅមើលថែ ជុងគុក បានដិតដល់តែពេលនេះគេក៏មកអង្គុយទឹកភ្នែកដោយសារតែម្ចាស់បេះដូងរបស់គេត្រូវបានគេឆក់យកទៅ មិនមែនគេឆក់ទៅទេគឺគេយករបស់គេទៅវិញនាយទេដែលជាអ្នកឆក់យករបស់អ្នកដទៃ
« មិនបាច់បារម្ភឬខ្វាយខ្វល់ពីអូនទេបងចេះរស់នៅដោយខ្លួនឯងហើយ សង្ឃឹមថាបងនឹងមើលថែកូនម្នាក់នេះអោយល្អទៅចុះ »នាយញញឹមសឹមងើបឈររួចដើរបន្តរទៅមុខទៀតនាយមិនអាចនៅកន្លែងនេះបានទេទាល់តែចូលទៅខាងក្នុងអោយជ្រៅជាងនេះបន្តិចទៀតទើបបាន
« ហ្ហ?អូននិយាយខុសបងមិនដែលបារម្ភពីអូនស្រាប់ហើយ អូននេះពិតជាល្ងង់មែនគ្រាន់តែរឿងប៉ុណ្ណឹងក៏ភ្លេចទៅកើតដែល! »ថេយ៉ុង សើចរហឹសអស់សំណើចជាមួយនឹងខ្លួនឯងសឹមទម្លាក់ខ្លួនដេកទៅលើស្មៅនៅក្រោមដើមឈើដ៏ធំមួយនោះគេសម្រេចចិត្តរួចហើយថានឹងរស់នៅទីនេះរស់នៅក្នុងព្រៃមួយនេះរងចាំដល់គេស្លាប់ហើយអោយសាកសព្វរបស់គេរលួយទៅជាជីសម្រាប់ព្រៃនៅទីនេះតែម្ដងចុះ។
ងាកមកមើលខាង ជុងគុក ឯនេះវិញនាយបានសម្រុលសម្រួលជាមួយ ដេវិត រួចរាល់ដោយពួកគេគឺមិនទាក់ទងគ្នាទៀតទេហើយនាយក៏ប្រុងយកដំណឹងល្អនេះមកប្រាប់ ថេយ៉ុង ផងដែរ តែ...មកដល់ខាងក្នុងផ្ទះគេបានឃើញវត្តមានរបស់ ថេយ៉ុង អង្គុយចាំគេនៅតុបាយនាយញញឹមសឹមដើរចូលទៅជិត ថេយ៉ុង រួចយកដៃទៅអង្អែលស្មាគេតិចៗគេក៏ភ្ញាក់ព្រោះមុននេះគេបានងោកទប់នឹងតុទៅហើយ
« បងមកវិញហើយហ្ហេស? »ថេយ៉ុង ស្ទុះងើបរាបចានបាយអោយ ជុងគុក ញ៊ាំតាមពិតរឿងដែលគេចូលទៅក្នុងព្រៃវាគ្រាន់តែជាសុបិន្តរបស់គេតែប៉ុណ្ណោះតាមពិតគឺបន្ទាប់ពីទទួលបានការស្ដីបន្ទោសពី ដេវិត ហើយគេក៏មកអង្គុយយំរហូតដល់ងោកលើតុបែបនេះឯងហើយក៏សុបិន្តឃើញខ្លួនរត់ទៅនៅក្នុងព្រៃទៅវិញ
« អឹម »ជុងគុក ងក់ក្បាលហើយដាក់ខ្លួនអង្គុយនៅលើកៅអីដែលនាយបានទាញអោយមុននេះ គេអង្គុយសម្លឹងមុខក្មេងម្នាក់នោះរហូតដល់គេដួសបាយរួច ថេយ៉ុង លើកចិញ្ចើមឆ្ងល់សម្លឹងទៅផ្ទៃមុខស្វាមីទាំងមានចម្ងល់ ហេតុអីបានជាសុខៗមកសម្លឹងមុខគេបែបនេះ?គិតអីមកលើគេហ្នឹង?
« មុខអូនមានប្រឡាក់អីមែនទេបានជាបងមើលបែបនេះ? »ថេយ៉ុង យកដៃទប់មុខស្ទាបរកកន្លែងប្រឡាក់តែមិនជូតយ៉ាងណាក៏មិនឃើញមានស្នាមប្រឡាក់ ជុងគុក ញញឹមសឹមនិយាយទៅកាន់គេយ៉ាងគួរអោយហួសចិត្ត
« មុខអូនមិនប្រឡាក់អីទេបងមើលព្រោះអូនស្អាតពេកនោះអី »សម្ដីសរសើររបស់គេធ្វើអោយ ថេយ៉ុង អៀនឡើងក្រហមថ្ពាល់អស់ទៅហើយតែក៏ខំប្រឹងលាក់ហើយងាកមកដួសអាហារដែល ជុងគុក ចូលចិត្តដាក់ក្នុងចាន ជុងគុក វិញ
« បងញ៊ាំអាមួយនេះទៅអូនប្រុងធ្វើវាតាំងពីម្សិលមិញម្លេះតែថ្ងៃនេះទើបអូនអាចធ្វើបានព្រោះម្សិលមិញអូនប្រុងធ្វើអោយបងនៅពេលល្ងាចហើយគ្មានគ្រឿងគ្រប់គ្រាន់ទើបតែព្រឹកមិញអូនប្រើរអោយគេទៅទិញទើបមានគ្រឿងគ្រប់...ហើយនេះបងរអ៊ូថាចង់ញ៊ាំនោះអី?អូនបានធ្វើវាអោយបងមុនគេតែវាត្រជាក់អស់ហើយបើក្ដៅៗអាចនឹងឆ្ងាញ់ចាំអូនយកទៅកម្ដៅអោយបងណា »ថេយ៉ុង ប្រុងនឹងងើបយកចានអាហារយកទៅកម្ដៅទៅហើយតែ ជុងគុក ស្ទុះប្រកែកភ្លាមបើទោះបីជាវាត្រជាក់លែងសូវឆ្ងាញ់ក៏ដោយក៏គេមិនអាចប្រើរអោយ ថេយ៉ុង ងើបធ្វើម្ដងទៀតនោះទេគេខំធ្វើអោយនាយតាំងពីព្រឹកម្លេះបើអោយយកកម្ដៅទៀតគេប្រាកដជាហត់មិនខានទេដូចនេះនាយអាចទ្រាំញ៊ាំបាន
     « មិនបាច់ៗអូនអង្គុយចុះមកញ៊ាំត្រជាក់បែបនឹងក៏ឆ្ងាញ់ដែរដើម្បីកុំអោយអូនហត់បែបម៉េចក៏បងញ៊ាំបានដែរ »ទីបំផុតគេក៏ចេះនិយាយផ្អែមសម្ដីអូនបងនាំអោយនាយល្អិតញញឹមទាំងមិនសូវសមព្រោះមិនដឹងថាពួកគេបន្តរផែនការអ្វីទៅមុខទៀតព្រោះនាយខ្លាចពួកគេហើយខ្លាចផែនការដ៏សែនរញ៉េរញ៉ៃរបស់ពួកគេហើយខ្លាចខ្លាំងណាស់ បន្ទាប់ពីញ៊ាំអាហារពេលព្រឹករួច ជុងគុក ទាមទាអោយ ថេយ៉ុង ជូនគេទៅអង្គុយលេងនៅស្រះខាងក្រោយភូមិគ្រឹះហើយគំនិត ថេយ៉ុង ក៏លោតចេញមកភ្លេតថា ជុងគុក ប្រាកដជាចង់រុញគេទម្លាក់ស្រះសម្លាប់ចោលមិនខានទេតែយ៉ាងណាក៏គេត្រូវទៅតាម ជុងគុក ដែរព្រោះបើគេចង់សម្លាប់ក៏សម្លាប់ទៅចុះនាយអនុញ្ញាតអោយសម្លាប់
     « អូនអង្គុយចុះត្រង់នេះមកអោយលឿនឡើង »គេបកដៃហៅ ថេយ៉ុង អោយមកអង្គុយជិតគេខណៈគេអង្គុយនៅលើស្ពានឈើរួចដាក់ជើងទម្លាក់ចុះក្រោម ថេយ៉ុង ព្រមដើរទៅអង្គុយជិតគេទាំងឆ្ងល់ព្រោះគេហៅនេះដូចជាស្លាស្លន់ខ្លាំងណាស់
     « អូនមើលនៀក៎ទីនេះសុទ្ធតែកូនត្រីហេតុអីបងមិនដឹងសោះអ៊ីចឹង? »នាយចង្អុលទៅកូនត្រីតាំងក្រហមៗទាំងនោះទាំងញញឹម គេមិនដឹងសោះថានៅទីនេះមានកូនត្រីព្រោះកាលពីមុនគេឭលោកយាយនិយាយថាមិនចង់ចិញ្ចឹមត្រីក្នុងស្រះនេះទេខ្លាចទឹកកខ្វល់ព្រោះទឹកនៅទីនេះថ្លាៗណាស់
     « ត្រូវហើយត្រីនៅទីនេះមានយូរណាស់ហើយបងមិនដែលដឹងទេឬ? »ថេយ៉ុង ដាក់ខ្លួនអង្គុយជិត ជុងគុក ប៊ឹមៗទៅរកទឹកទឹកនេះមានកម្ពស់2ម៉ែត្របើសិនជាគេធ្លាក់ទៅគេនឹងលង់ស្លាប់ព្រោះកម្ពស់គេតែ1.70cmតែប៉ុណ្ណោះ ជុងគុក ងក់ក្បាលតិចៗហើយក៏ញញឹមឈោងដៃប្រុងនឹងក្បង់ទឹកលើកត្រីនោះមកមើលតែគេមិនអាចអោនបានព្រោះពោះគេធំ ឃើញទើសភ្នែក ថេយ៉ុង ក៏អោនក្បង់ទឹកអោយគេរួចយកត្រីនោះទៅចាក់ក្នុងកែវទឹកដែលនៅក្បែរៗនោះអោយគេបានមើលត្រី
     « អាក្រហមមួយនេះកំពុងតែមានផ្ទៃពោះដូចជាបងអ៊ីចឹងពោះឡើងប៉ោងៗ »ថេយ៉ុង ចង្អុលទៅត្រីពណ៌ក្រហមហើយក៏ញញឹមសម្លឹងមកកាន់ពោះគេព្រោះត្រីមួយក្បាលនេះគឺកំពុងមានផ្ទៃពោះពោះឡើងប៉ោងៗ ដូចជាគេនៅពេលនេះអ៊ីចឹងពោះឡើងកាផើៗ
     « ហៃយ៉ាមនុស្សមានផ្ទៃពោះនិងត្រីមានផ្ទៃពោះមានអីខុសគ្នាទៅមើលចុះវាក៏ពោះធំបងក៏ពោះធំតែកូនបងមានតែមួយកូនវាវិញមានរាប់លានក្បាលឯនោះ »ជុងគុក យកដៃទៅចង្អុលត្រីក្រហមនោះតាមរយៈកែវពីខាងក្រៅដោយបញ្ជាក់ថាពោះធំដូចគ្នាតែត្រីនេះអាចមានកូនច្រើនជាងគេទៅទៀត
     « បងចង់បានកូនប៉ុន្មានក៏អូនយកអោយបងបានដែរតែបងជាអ្នកពរពោះព្រោះអូនជាអាល់ហ្វាអូនមិនអាចពរពោះបានទេ »ថេយ៉ុង យកដៃទៅអង្អែលលើពោះ ជុងគុក តិចៗកូនគឺគេអាចយកអោយនាយបានតែនាយជាអ្នកពរពោះព្រោះគេមិនអាចពរពោះបាននោះទេគេគ្មានហ្សេនដែលអាចចិញ្ចឹមកូនបានទេដូចនេះអ្នកពរពោះគឺជា ជុងគុក
     « ល្អកូនលើកនេះជាកូនប្រុសលើកក្រោយចាំយើងតាមយកកូនស្រីម្ដងណ៎ចាំបងជាអ្នកពរពោះទៅចុះ »ជុងគុក ញញឹមយ៉ាងស្រទន់លើកដៃអង្អែលលើពោះប៉ោងៗនោះតិចៗ ស្នាមញញឹមគេពេលនេះបានបង្ហាញមកយ៉ាងច្បាស់ថាគេមានក្ដីសុខពេលបាននៅក្បែរ ថេយ៉ុង ពេលនេះគេដឹងហើយថាសុភមង្គលគេជា ថេយ៉ុង មិនមែនជា ដេវិត នោះទេស្រឡាញ់ ដេវិត វាគ្រាន់តែជាអារម្មណ៍ស្រឡាញ់មួយឆាវតែប៉ុណ្ណោះតែសម្រាប់ ថេយ៉ុង វាជាក្ដីស្រឡាញ់ពិតចេញពីបេះដូងគ្មានកុហកបោកប្រាស់នោះទេ គេមិនយល់ទេថាហេតុអីកាលពីមុនគេមិនស្រឡាញ់ ថេយ៉ុង ថែមទាំងបានរៀបគម្រោងសម្លាប់គេទៀតផង។
_____

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now