Episode13:ហេតុអីមិននិយាយរកបង?

771 71 3
                                    

     បន្ទាប់ពីគ្រួសារបានមើលអាការៈរបស់អ្នកជំងឺម្នាក់នេះរួចរាល់ក៏ដល់វេន ជុងគុក ចូលមកម្ដងគេបោះជំហានសន្សឹមៗសម្ដៅទៅបន្ទប់សម្រាក ពេលនេះគេសឹងតែគ្មានមុខទៅជួបជាមួយនឹង ថេយ៉ុង កំហុសដែលគេបានសាងវាធំមិនមែនតូចនោះទេវាធំខ្លាំងណាស់
     « ថេយ៍?អូនបានធូរខ្លះឬនៅ?ក្បាលអូនមាននៅឈឺឬអត់?បងឭថាពេទ្យដេរមុខរបួសអូនច្រើនថ្នេណាស់ កាលពីមុនបងគ្រាន់តែវះកាត់ដេតែ3_4ថ្នេបងឈឺចុះទម្រាំអូនដេជិត10ថ្នេបែបនេះមានឈឺដូចបងឬអត់? »គេចាប់ដៃរាងល្អិតយកមកដាក់លើបបូរមាត់ ដៃរបស់គេត្រជាក់ស្រេងនៅលើក្បាលមានរុំបង់របួសនៅលើបបូរមាត់ដែលធ្លាប់តែជាពណ៌ផ្កាឈូក៏ប្រែជាពណ៌ស្លេកនៅលើច្រមុះក៏មានបំពង់ជំនួយដង្ហើមចំនែកនៅលើដៃមានបំពាក់សុីរ៉ូមឈាមបន្ថែមទៀតផង ស្ថានភាពរបស់គេពិតជាពិបាកមើលណាស់ ឯណាទៅមនុស្សដែលធ្លាប់តែងើបមកឈ្លោះឬមកនិយាយផ្អែមល្ហែមជាមួយគេ?ហេតុអីបន្សល់ទុកតែមនុស្សដែលដេកស្ដូកស្ដឹងលើគ្រែមិនដឹងថាពេលណាដឹងខ្លួនមួយនេះទៅវិញ?
     « ហេតុអីអូនមិននិយាយ?នៅខឹងបងរឿងបងការពារ ដេវិត មែនទេ?បងសុំទោសលើកក្រោយបងនឹងរត់ទៅមើលអូនមុនគេហើយពិនិត្យអោយបានគ្រប់ជ្រុងជ្រោយមិនអោយប្រហែសបែបនេះនោះទេ នៅពេលនោះអូនខឹងបងទេ?អូនប្រាកដជាខឹងខ្លាំងហើយបាមជាដើរចេញទាំងមិននិយាយអ្វីមួយម៉ាត់បែបនេះ »ជុងគុក យកមេដៃទៅអង្អែលលើថ្ងាសគេតិចៗសួរគេថាហេតុអីមិនឆ្លើយនឹងខ្លួន?គេខំសួរនាំច្រើនម៉ាត់ហើយហេតុអីក្មេងនេះមិនឆ្លើយ?នៅងរងក់ដល់ពេលណាទៀត?
« បងសុំទោសបងសន្យារថាបងឈប់ខ្វាយខ្វល់ពី ដេវិត ទៀតហើយពេលណាយើងទៅ ប៊ូសានម្ដងទៀតបងនឹងមិនទៅស្និទស្នាលជាមួយ ដេវិត ទៀតនោះទេ »ជុងគុក អង្អែលក្បាលគេតិចៗដាស់គេអោយងើបរាល់ដងបើថាគេគេងយូរក៏គេមិនមាត់ដែរតែលើកនេះគេមិនចង់អោយក្មេងនេះគេងយូរនោះទេគេចង់អោយក្មេងនេះងើបមកនិយាយជាមួយគេវិញ
« ងើបឡើងមក ថេយ៍ ងើបឡើងវិញមកឬបងហៅទេងើបឡើង »ជុងគុក អង្រួងដៃគេតិចៗដាស់គេអោយងើបឡើងមកវិញប៉ុន្តែរក្មេងនេះមិនងើបគេនៅតែសង្ងំបាត់មាត់ឆឹង
« ហ្អឹកៗហេតុអីមិនងើបមិនឭបងដាស់ទេឬ?ងើបឡើងមក ថេយ៍ ងើបឡើង »គេអង្រួនដាស់ក្មេងនេះរហូតដល់អស់ពីសម្ថភាពតែគេនៅតែមិនងើប
« គេងសិនទៅណាបងទៅរកអីអោយអូនញ៊ាំ »ជុងគុក គេងើបឈរអស់កម្ពស់ដើរចេញទៅក្រៅសម្ដៅរកទៅទិញអាហារសម្រាប់ញ៊ាំ បន្ទាប់ពីគេចេញទៅផុត ថេយ៉ុង ក៏ងើបរួចងាកមើលឆ្វេងស្ដាំហើយក៏ចាប់ផ្ដើមអន់ចិត្តព្រោះបាត់វត្តមានរបស់ ជុងគុក
« គ្មានអ្នកណាខ្វល់ពីខ្ញុំទេហ្ហេស? »ថេយ៉ុង ងើបចេញពីពូកចាប់ដោះសុីរ៉ូមចេញរួចដើរយឺតៗទៅខាងក្រៅក្នុងឈុតអ្នកជំងឺទោះបីជាពេទ្យហាមយ៉ាងណាក៏គេនៅតែមានៈចេញរហូតដល់អាចហៅតាក់សុីចេញទៅភូមិគ្រឹះរបស់គេវិញបាន។
    រំលងផុតទៅជិត15នាទី ជុងគុក ក៏មកបន្ទប់របស់ ថេយ៉ុង វិញគេបើកទ្វាសន្សឹមៗទាំងញញឹមកាន់ថង់អាហារនៅពេញដៃ
     « បង ថេយ៍!!? »ជុងគុក ស្រែកភ្លាត់សម្លេងពេលបាត់វត្តមានរបស់មនុស្សជាទីស្រឡាញ់ គេទៅណា?ទៅណាបាត់ហើយ?ហេតុអី?អ្នកណាយក ថេយ៉ុង ទៅណា?
     « ថេយ៍?អូននៅឯណា មានឭបងហៅទេ ថេយ៍?អូនកុំលេងបែបនេះវាអត់សប្បាយលេងទេ ថេយ៍ »ជុងគុក ភ័យឆ្លេឆ្លាងាករក ថេយ៉ុង គ្រប់កន្លែហនៅតែមិនឃើញស្រមោលរបស់គេ សុីរ៉ូម ឈាមនៅហូរតក់ៗមិនដាច់បន្ទាប់ពីវាបានដោះចេញពីដៃរបស់អាល្អិត គីម។
       / ងុឺត /
     រថយន្តតាក់សុីបញ្ឈប់ដំណើរនៅមុខភូមិគ្រឹះគីម ថេយ៉ុង ចុះពីលើតាក់សុីសឹមដើរចូលទៅក្នុងផ្ទះទាញលុយពីអ្នកបម្រើរយកមកអោយតាក់សុីមុននេះ
     « ចុះ? »
     « ចុះស្អី?ចង់សួរនាំស្អីទៀត?ស្មានតែយើងជាខ្មោចមែនទេ? »គេស្រែកសម្លុតអ្នកបម្រើរស្រីៗនៅក្នុងភូមិគ្រឹះនាំអោយពួកនាងភ័យស្លេកមុខងាំងអោនមុខចុះគ្រប់ៗគ្នា
     « អត់របៀបមែនពួកនាង »ថេយ៉ុង គេបោះសម្ដីប៉ុន្មានម៉ាត់មុននឹងដើរប៊ាក់ខ្ញើកៗទៅបន្ទប់របស់គេវិញ អ្នកបម្រើរម្នាក់ណាក៏មិនហ៊ានមកជិតព្រោះខ្លាចសម្លេងគំហករបស់គេអម្បាញ់មិញនេះឯង បន្ទាប់ពីឡើងមកដល់បន្ទប់ហើយធ្វើអោយគេមួលម៉ៅមួយតង់ទៀតព្រោះគ្មានវត្តមានរបស់ ជុងគុក
     « បើចង់នៅជាមួយវាណាស់ក៏នៅទៅខ្ញុំលែងខ្វាយខ្វល់ពីលោកហើយ »គេដាក់ខ្លួនដេកលើគ្រែទាំមិនខ្ចីសូម្បីដោះសម្លៀកបំពាក់មុជទឹកចេញព្រោះតែហត់អស់កម្លាំងណាមួយក៏កំពុងតែខឹងជាមួយនឹងប្រុសម្នាក់នោះ ងាកមកមើលខាង ជុងគុក ឯនេះវិញនាយព្យាយាមតាមរក ថេយ៉ុង មិនថានៅលើផ្លូវសួនឬក៏ក្នុងមន្ទីពេទ្យនោះទេ
     « ថេយ៍~អូននៅឯណាទៅ? »ជុងគុក ហាក់ដូចជាអស់សម្ថភាពក្នុងការតាមរកក្មេងម្នាក់នេះទើបនាយដាក់ខ្លួនអង្គុយនៅលើបង់សាធារណៈមួយកន្លែងទាំងអារម្មណ៍មិនសូវជាល្អ ខណៈនោះគេក៏នឹកឃើញដល់ភូមិគ្រឹះគីម ហេតុអីក៏មុននេះគេនឹកមិនឃើញសោះអ៊ីចឹង?ចំមែនហើយ មិនចាំយូរគេរហ័សហៅតាក់សុីជិះទៅភូមិគ្រឹះគីមដោយសង្ឃឹមថា ថេយ៉ុង ប្រាកដជានៅទីនោះជាមិនខាន
     « មានឃើញ ថេយ៉ុង មកវិញឬនៅម៉ែដោះ? »ជុងគុក ចោទសួរទៅម៉ែដោះទាំងទឹកមុខញញឹមជាប់ព្រោះនាយសង្ឃឹមមុតមាំណាស់ថា ថេយ៉ុង និងនៅទីនេះជាមិនខាន ការសង្ឃឹមរបស់គេពិតជាមិនខុសមែនគឺ ថេយ៉ុង បានមកដល់ទីនេះតាំងពីមួយម៉ោងមុនម្លេះ
     « គាត់មកតាំងពីមួយម៉ោងមុនម្លេះលោកប្រុស គាត់នៅមួលម៉ៅស្រែកឡូឡាដាក់អ្នកបម្រើរទៀតផង »ម៉ែដោះ ទាញទ្វាភូមិគ្រឹះបិទទាំងមិនភ្លេចនិយាហប្រាប់នាយអំពីហេតុការណ៍ដែលបានកើតឡើងមុននេះ ជុងគុក មិនចាំយូរក័រហ័សឡើងទៅបន្ទប់សម្រាកយ៉ាងលឿនបើ ថេយ៉ុង នៅទីនេះហើយគេមិនអាចទៅណាឆ្ងាយក្រៅពីបន្ទប់សម្រាកនោះទេ
     « ថេយ៍? »ជុងគុក បើកទ្វាចូលមកទាំងញញឹមព្រោះបានឃើញវត្តមានរបស់គេនៅលើគ្រែគេង ពេលនេះគេអស់បារម្ភហើយគេស្មានតែ ថេយ៉ុង ចេញទៅណាចោលគេហើយទេតើ
« មករកស្អី?ខ្ញុំស្មានតែលោកឯងទុកអោយខ្ញុំស្លាប់នៅក្នុងមន្ទីពេទ្យហើយទេតើ »ថេយ៉ុង នៅតែបែរខ្នងចេញពីគេថែមទាំងនិយាយខ្លាំងៗដាក់គេទៀតផង នាយស្មានតែគេទុកនាយអោយស្លាប់នៅក្នុងមន្ទីពេទ្យហើយទេតើ
« មិនដូចអូនគិតទេ ថេយ៍ បងជាអ្នកទៅជួយអូននៅក្នុងព្រៃបងបាតម្ភអំពីសុវត្តិភាពអូនណាស់ ថេយ៍ ហេតុអីអូនគិតមកលើបងបែបនេះ? »ជុងគុក គេសឹងតែបោកក្បាលពេលឃើញក្មេងនេះគិតអាក្រក់មកលើគេ គិតខុសហើយគេពិតជាបារម្ភអំពីសុវត្តិភាពក្មេងម្នាក់នេះពិតមែនណាហេតុអីគេមកគិតបែបនេះទៅវិញ?
« កុំគិតរកលេសដោះសារខ្ញុំមិនចាញ់ពាក្យកុហករបស់លោកម្ដងទៀតនោះទេ »ថេយ៉ុង មិនត្រជាក់គិតតែពីក្ដៅងំក្នុងទ្រូងគេខឹងប្រុសនេះណាស់ខឹងខ្លាំងណាស់កុំសង្ឃឹមថាគេនឹងឈប់ខឹងអោយសោះកុំសង្ឃឹម
« បងនិយាយពិតមែនពេលនោះបងពិតជាខុសដែលស្ដីអោយអូននៅមុខ ដេវិត ថែមទាំងមិនបានមើលអំពីរបួសនៅលើក្បាលអូន »ជុងគុក មកលុតជង្គងក្បែរគេតែក្មេងនេះនៅតែមានៈមិនខ្ចីសូម្បីតែងើបទៅមើលមុខគេវិញគឺដេកបែរខ្នងធ្វើមិនដឹង
« ... »ថេយ៉ុង គេស្ងាត់តែគេកំពុងតែចាំស្ដាប់ថាតើគេនឹងនិយាយអ្វីបន្តរទៀត នៅមុននោះគេខុសដែលហ៊ានស្រែកដាក់គេទាំងដែលក្បាលរបស់គេនៅមានឈាមហូរតក់ៗមកមិនបាត់ហើយក៏រឹតតែខុសដែលគេជាអ្នកគ្រា ដេវិត ទៅពេទ្យជិះរថយន្តវ៉ាគេទៅហើយនៅតែមិនបានខ្វល់អំពីវត្តមានរបស់គេទៀត ប្រុសម្នាក់នេះខុសច្រើនណាស់ខុសច្រើនរហូតដល់មិនអាចលើកលែងអោយជាលើកទី2បាន
« បងនិយាយពិតមែនបងពិតជាបានចូលទៅជួយអូននៅក្នុងព្រៃមែន ពេលនោះបងខុសដែលទុកអូនចោលមិនបានមើលថាអូនបានកើតអ្វីឬក៏អត់បងសុំទោស »ជុងគុក ឈោងដៃទៅចាប់ដៃគេតែគេដកដៃចេញមិនអោយខ្លួនចាប់បាននោះទេទោះមិនបាច់និយាយក៏គេអាចដឹងដោយខ្លួនឯងបានថាក្មេងនេះកំពុងតែខឹង
« ឈប់ខឹងបងទៅណាបងសន្យារថាឈប់ខ្វាយខ្វល់អំពី ដេវិត ទៀតហើយបើពួកយើងទៅបូសានម្ដងទៀតបងនឹងឈប់នៅស្និទស្នាលជាមួយគេទៀត »ជុងគុក លើកម្រាមដៃ3ជាការស្បថស្បែរតែ ថេយ៉ុង នៅតែមិនបានខ្វល់អំពីគេ
« ខ្ញុំមិនបានបង្ខំនោះទេបើសិនជាចង់នៅក្បែរឬក៏នៅជាមួយគេអាចលែងលះជាមួយខ្ញុំរួចទៅរស់នៅជាមួយគេបាន »ថេយ៉ុង បិទភ្នែកពោលពាក្យលែងលះចេញមកធ្វើអោយ ជុងគុក គាំងនិយាយអ្វីមិនចេញ លែងលះ?វានិយាយចេញមកគឺស្រួលតែសម្រាប់គេគឺវាពិបាក លែងលះយ៉ាងមិចបានបើគេរស់នៅខ្វះ ថេយ៉ុង មិនបានផងនោះ?កុំអីគេមិនព្រមនោះទេមិនព្រមជាដាច់ខាតទោះសម្លាប់គេចោលក៏ដោយក៏គេមិនព្រមលែងលះជាមួយ ថេយ៉ុង ដែរ។
_________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now