Episode6:សុំមើលគូទសិន

1.4K 102 0
                                    

« ហេតុអីយូរម្លេះដល់ទៅ1ខែ? »ថេយ៉ុង ចំហរមាត់ថ្លុងនិយាយអីអត់ចេញពេលឭថាប្ដីត្រូវដេកពេទ្យ1ខែព្រះអឺយគេមិនដាច់របបបាត់ហើយទេបើយូរម្លឹងៗនោះ?
« មកពីវះកាត់ឬសដូងទើបបងត្រួវសម្រាកទាល់តែសះមុខរបួសទើបចេញពីទីនេះបាន »ជុងគុក លើកចិញ្ចើមសម្លឹងមុខប្រពន្ធទាំងអស់សំណើចមើលមុខគេចុះគ្រាន់តែឭថាខ្លួនសម្រាកនៅមន្ទីពេទ្យដល់ទៅ1ខែក៏ចាប់ផ្ដើមបង្ហាញទឹកមុខកំសត់ព្រោះគិតថាដាច់របប
« បងកើតឬសដូង?!!! »ថេយ៉ុង ភ្ញាក់ព្រឺតសម្លឹងមកគេទាំងបើកភ្នែកធំៗពុទ្ធោប្ដីគេកើតឬសដូងបាតឬ?ព្រះអឺយ គេស្ដាប់ច្រឡំឬយ៉ាងមិចអម្បាញ់មិញនេះ?កើតឬសដូងបាត?វាមិនមែនជារឿងលេងសើចទេណា
« បងទៅកុហកអូនធ្វើអី »ជុងគុក សម្លឹងមុខគេទាំងរាងអស់សំណើចខ្លះដែរ គេកើតឬសដូងបាតទៅអោយគេកុហកធ្វើអី?បានផលអីមកវិញ?បើគេថាកើតគឺកើតហើយ
« បងគ្រាន់តែកុហកដើម្បីកុំអោយអូនធ្វើរឿងមួយនោះទេដឹងហី? »ថេយ៉ុង បើកភ្នែកមក់ៗសម្លឹងមកគេ កែវភ្នែករបស់ក្មេងម្នាក់នេះបញ្ជាក់បានថាគេមិនជឿលើរឿងជំងឺមួយនេះ ជុងគុក ហាក់មិនយល់ស្ថានការណ៍ពេលឃើញថាក្មេងល្មោមកាមសម្លឹងមកខ្លួនមិនឈប់មិនដឹងថាខួរក្បាលរបស់គេកំពុងតែគិតអ្វីនោះទេ
« បងទៅកុហកអូនធ្វើអី?ក្រែងអូនក៏ធ្លាប់រស់នៅជាមួយបងអូនក៏ដឹងថាបងមិនចេះកុហកនោះទេបើបញ្ជារអោយបងទៅកុហករឿងនេះបងស៊ូរស្លាប់ក៏មិនទៅកុហកដែរព្រោះវាគ្មានប្រយោជន៍ »ជុងគុក ព្យាយាមលើករឿងហេតុពីដើមថាគេពិតជាមិនមែនជាមនុស្សចេះកុហកនោះទេព្រោះកាលពីក្មេងអ្នកស្រីគីមបានបង្រៀនអោយគេគោរពពាក្យសន្យារពិសេសនោះគឺមិនត្រូវកុហកនណារម្នាក់នោះទេសូម្បីតែខ្លួនឯង បែបនេះហើយទើបគេមិនចេះនិយាយកុហកសោះ
« អូហ៎មែនហើយអូនភ្លេចអេហ៍?ប៉ុន្តែដរាបណាបងនៅមិនទាន់អោយអូនមើលគូទបងអូនមិនជឿថាបងកើតឬសដូងបាតទេ »ដដែរ!ក្មេងនេះដូចជាធ្វើបាបគេពេកហើយនិយាយគ្នាអស់ទឹកមាត់មួយគំនរចុងក្រោយក៏ប្រាប់ថាទាល់តែបានមើលគូទទើបគេជឿព្រះអឺយក្មេងម្នាក់នេះចំមែនហើយរកតែក្រឡាកេងចំណេញសោះហើយនេះ
« ហាស៎!! »ជុងគុក ចំហរមាត់ថ្លុងប៉ុនពងមាន់ចោលភ្នែកក្រឡោតសម្លឹងមកភរិយាទាំងហួសចិត្ត ហៃយ៉ាប្រពន្ធគេកាន់តែបានដៃហើយទេតើនេះ ទាល់តែអោយមើលគូទសិនទើបជឿហ្ហេស?ព្រះអឺយសម្លាប់គេចោលទៅ
« ហាស៎ស្អី?បើបងមិនអោយមើលក៏មិនអីដែរអូនទៅក្រុមហ៊ុនធ្វើការវិញហើយ »ថេយ៉ុង ងរខ្ទើតដូចខ្ទួយងើបចេញពីកៅអីដើរលើកគូទប៊ើកៗចេញពីបន្ទប់សម្រាក VIP របស់ប្ដីបាត់រកតែគេស្រែកហាមមិនទាន់ ក្មេងនេះអាយុច្រើនហើយប៉ុន្តែរមើលចរិកចុះក្មេង8ឆ្នាំសុំចុះចាញ់គេហើយ ពិសេសគឺអាចរិកងរខ្ទើតៗនឹងតែម្ដង។
ថេយ៉ុង ដើរទាត់ខ្យល់ធ្វើមាត់ជីបអ៊ូចៗចេះមកខាងក្រៅបរិវេណមន្ទីពេទ្យហើយក៏លួចអន់ចិត្តផងដែរដែលប្ដីមិនចេញមកលួងគេសូម្បីតែបន្តិច ដើរចុះឡើងៗគេក៏ប្រទាក់ភ្នែកជាមួយក្រុមក្មេងជើងកាង2_3នាក់ព្រួតវាយក្មេងម្នាក់ទើបគេមិនអាចទ្រាំមើលនៅនឹងភ្នែកបានទើបចូលទៅជួយ
« ពួកឯងធ្វើស្អីនឹងវើយ?ថោកទាបម្លេះ3ទល់1បែបនេះ?បើខ្លាំងមកវៃជាមួយយើងមួយស្មើរមកបើពួកឯងចាញ់ត្រូវដោះលែងក្មេងនេះ »ថេយ៉ុង សម្លឹងទៅពួកគេទាំង3ទាំងខាំធ្មេញគ្រឺតក្នាញ់ជាមួយនឹងចរិកគ្មានមេបាប្រដៅរបស់ពួកគេ ពួកគេងាគបង្វែរទិសដៅមករក ថេយ៉ុង វិញ
« ចាំស្អីទៀតចូលទៅ »អាម្នាក់រាងធំជាងគេក៏បញ្ជារអោយគ្នាវាម្នាក់ទៀតចូលទៅវៃគ្នាជាមួយ ថេយ៉ុង មុនដំបូងចូលម្នាក់មិនអាចយកឈ្នះ ថេយ៉ុង បាននោះទេពេលចូលទាំងអស់ក៏ដូចគ្នាឃើញស្ថានភាពមិនស្រួលណាមួយពួកគេមិនអាចនឹងយកឈ្នះ ថេយ៉ុង ផងក៏នាំគ្នាលេងល្បិចដោយយកដបស្រាក្បែរនោះវៃបំបែកលើក្បាល ថេយ៉ុង រួចក៏យកវាចាក់ទៅក្នុងពោះ ថេយ៉ុង
~ជ្រឹប~
« ហ្អឹក »ថេយ៉ុង ដួលទៅលើបេតុងទាំងកម្រោលកែវភ្នែកគេចាប់ផ្ដើមបិទសន្សឹមៗដោយសារតែឈាមហូរខ្លាំងពេកណាមួយក៏ខ្សោយផង ពួកនោះពេលឃើញ ថេយ៉ុង ដួលបែបនេះហើយក៏នាំគ្នារត់យកព្រះអាយុរាងខ្លួនបន្សល់ទុកអោយរាងល្អិតនឹងក្មេងអាយុប្រហែល17ឆ្នាំនៅក្បែរនោះ
« លោកពូៗ »ក្មេងតូចលើកដៃទៅអង្រួនគេតិចៗតែគេមិនព្រមភ្ញាក់គឺសន្លប់បាតៀមាត់ឆឹងបាត់ទៅហើយ ខណៈនោះមានក្រុមគ្រូពេទ្យប្រហែល3_4នាក់ដើរកាត់ទីនេះទើបអាចជួយ ថេយ៉ុង បាន។
គ្រែរពេទ្យរុញទៅមុខសម្ដៅទៅបន្ទប់សង្រ្គោះបន្ទាន់ជ្រោះផ្លូវជាមួយ ជុងគុក ដែលប្រុងនឹងចេញមកតាមរក ថេយ៉ុង ដោយសារតែបាត់យូរពេកណាមួយខលទៅ ប៊ីន ក៏គេថាមិនបានឃើញ ថេយ៉ុង ទៅក្រុមហ៊ុនដែល
« ថេយ៉ុង? »ជុងគុក ក្រឡេកភ្នែកប៉ះជាមួយនឹងផ្ទៃមុខដាមទៅដោយឈាមរបស់ ថេយ៉ុង ធ្វើអោយគេគាំងដល់ជ្រុះទូរសព្ទ័រពីដៃសឹមរត់ទៅតាមគ្រែពេទ្យនោះទាំងគ្មានប្រលឹងក្នុងខ្លួន
« ថេយ៍?ឭបងហៅទេ?កុំកើតអីអោយសោះណា៎បងមកលួងអូនហើយបងសុំទោសដែលមុននេះទុកអូនចោល...ហ្អឹកៗ »ជុងគុក ប្រលែងទឹកភ្នែកចេញមកទាំងអស់សម្លឹងមើលទៅផ្ទៃមុខដែលពោពេញទៅដោយឈាមរបស់ ថេយ៉ុង ទាំងបេះដូងហាក់ដូចជាខ្ទេចខ្ទាំគេមិននឹកស្មានថារយៈពេលតែ 30នាទីប្រពន្ធរបស់គេត្រូវរងរបួសយ៉ាងដំណំបែបនេះពិសេសនោះគឺនៅលើពោះក៏ឃើញមានកន្លែងត្រូវរបួសផងដែរ
« សាច់ញាត្តិអ្នកជំងឺមិនអាចចូលទៅបានទេចាស៎ »អ្នកគ្រូទេព្យម្នាក់ទាញទ្វាបិទយ៉ាងលឿនមិនអោយគេចូលមកទាន់នោះទេ ជុងគុក ដើរសន្សឹមៗទាំងគ្មានវិញ្ញាណទៅអង្គុយនៅលើកៅអីរងចាំរបស់សាច់ញាត្តិអ្នកជំងឺ
« លោកពូៗលោកពូត្រូវជាបងប្រុសរបស់លោកពូមុននេះមែនទេ?តាមពិតគាត់បានចូលមកជួយខ្ញុំទើបធ្វើអោយគាត់រងរបួសបែបនេះខ្ញុំសុំទោស »កម្លោះតូចវ័យ17ឆ្នាំអោនក្បាលសុំទោស ជុងគុក ជាការសុំទោស ជុងគុក ងក់ក្បាលដឹងឭហើយនាយក៏នៅអង្គុយស្ងៀមមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់
« លោកពូមុននេះគាត់ដូចជាវីរៈបុរសអ៊ីចឹងគាត់បានចូលទៅជួយខ្ញុំទាំងដែរពួកវាមានគ្នាដល់ទៅ3នាក់ »ក្មេងម្នាក់នោះនៅតែបន្តរនិយាយព្រោះធម្មតាគេជាមនុស្សនិយាយច្រើន
« គេកាពារឯងបានតែគេមិនអាចការពារខ្លួនឯងបាន »ជុងគុក និយាយទៅកាន់ក្មេងម្នាក់នោះម្ដងទៀត អាល្អិតសម្លឹងមុខគេភ្លឹសៗក៏ចាប់អារម្មណ៍ឃើញថាលោកពូម្នាក់នេះកំពុងតែយំ
« លោកពូកុំយំអីលោកពូម្នាក់នោះប្រាកដជាមិនកើតអីនោះទេ »គេខំប្រឹងនិយាយលួងលោម ជុងគុក ហើយក៏លួចឆ្ងល់ដែរថាហេតុអីប្រុសម្នាក់នេះទន់ជ្រាយម្លេះ?មិនរឹងមាំដូចលោកពូមាឌតូចម្នាក់នោះសោះ
« ឯងឈ្មោះអី? »ជុងគុក ចោទសួរទៅអាល្អិតមុននេះទាំងមិនបានសម្លឹងមើលមុខគេនោះទេព្រោះខ្លួនចេះតែសួរចោលៗនោះទេណាមួយកុំអោយក្មេងនេះអន់ចិត្តដែរខំមកនិយាយជាមួយហើយតែមិននិយាយរកគេវិញសូម្បីមួយម៉ាត់
« ខ្ញុំឈ្មោះ ដេវិត ចុះលោកពូ? »ដេវិត សួរទៅគេវិញទាំងញញឹម មិនទាន់បានដឹងថាគេឈ្មោះអីផងប៉ុន្តែខណៈនោះទូរសព្ទ័របស់គេបានរោទិ៍ឡើងគឺម្ដាយគេខលហៅជាប្រញ៉ាប់បែបនេះហើយទើបគេរហ័សលា ជុងគុក ចេញទៅទាំងមិនទាន់បានដឹងថាគេឈ្មោះអ្វីនោះទេ
« លោកដុកទ័រៗគេយ៉ាងមិចទៅហើយ? »នៅពេល ដេវិត ចេញទៅផុតទើបគ្រូទេព្យម្នាក់បានចេញមកទើបមិនអោយរងចាំយូរគេរហ័សរត់ទៅសួរលោកដុកទ័រម្នាក់នោះយ៉ាងលឿន
« អ្នកជំងឺអស់អីហើយប៉ុន្តែមុខរបួសជ្រៅទើបពួកខ្ញុំបានចាក់ថ្នាំងងុយនឹងស្ពឹកលាយគ្នាគេអាចនឹងប្រើពេលយូរដើម្បីដឹងខ្លួនព្រោះជាតិថ្នាំខ្លាំង »ជុងគុក ងក់ក្បាលតិចៗបញ្ជាក់ថាគេយល់ ។
រំលងទៅជាង5នាទីគេក៏អាចមកមើល ថេយ៉ុង បានដោយលោកគ្រូរពេទ្យបានអោយពួកគេសម្រាកនៅបន្ទប់ជាមួយគ្នា ជុងគុក ដើរសន្សឹមៗមកដាក់គូទអង្គុយនៅលើកៅអីក្បែរគ្រែ ថេយ៉ុង សឹមចាប់ដឌគេយកមកថើបទាំងមិនអស់ចិត្តព្រោះគេនៅគិតថាវាជាសុបិន្ត
« អូនចេញពីបងដោយនិយាយថាទៅធ្វើការប៉ុន្តែរអូនបែរជាទៅនាំរឿងឈ្លោះវៃគ្នាជាមួយពួកក្មេងកាងនាំអោយមានរបួសដាក់ខ្លួនបែបនេះ?របួសមិនស្រាលទេអូនឃើញទេវាធ្ងន់ណាស់...ចុះបើគេជួយអូនមិនទាន់អូនប្រហែលជាស្លាប់ហើយ »ជុងគុក អង្គុយបន្ទោសទៅលើគេដែរសន្លប់មិនបានដឹងឭអ្វី ពេលនេះគេអាចរួចខ្លួនចុះបើពេលក្រោយវិញនោះ?គេមិនរបួសធ្ងន់ជាងនេះហើយទេហ្ហេស?
« បងស្ដីអោយមិនមែនមកពីបារម្ភពីអូនទេមកពីបងខ្លាចកូនបងគ្មានអាប់ប៉ាហៅបើអូននៅតែគេងបែបនេះបងនឹងយកកូនចេញព្រោះបងគិតរួចហើយថាពួកយើងអាចនឹងមានកូន...អូនឭបងនិយាយឬអត់នឹង?កុំផ្គើនងើបមកនិយាយជាមួយបងភ្លាម »។
__________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now