Episode16:មានកូន?!

885 63 0
                                    

     ព្រឹកថ្ងៃថ្មីវេលាម៉ោងប្រហែល8:30នាទីព្រឹក រថយន្តសេរីទំនើបស្លាកលេខត្រកូលគីម បើកក្នុងល្បឿនមធ្យមសម្ដៅទៅទិសដៅដែលបានគ្រងទុក ដោយរថយន្តបញ្ជារដោយដៃម្ចាស់របស់វាផ្ទាល់គឺ គីមថេយ៉ុង មកដល់មុខមន្ទីពេទ្យល្បីឈ្មោះប្រចាំទីក្រុងគេក៏ចាប់ផ្ដើមវាតរកកន្លែងចតបន្ទាប់ពីរួចហើយក៏ដឹកដៃស្វាមីសម្ដៅទៅខាងក្នុងមកដល់កន្លែងរងចាំគេក៏នាំអោយ ជុងគុក អង្គុយសឹមខ្លួនជាអ្នកដើរទៅនិយាយជាមួយពេទ្យខាងពិគ្រោះជំងឺវិញម្ដង
     « អត់ទោសអ្នកនាងតើលោកដុកទ័រ... ទំនេរឬអត់ថ្ងៃនេះខ្ញុំត្រួវការពិគ្រោះជំងឺជាមួយគាត់ »ថេយ៉ុង និយាយក្នុងសម្ដីគួរសមព្រោះគេចែកដាច់ច្បាស់ណាស់និយាយជាមួយអ្នកណាបែបមិចនិយាយជាមួយអ្នកណាម្នាក់ទៀតបែបមិច
« ចាស៎តើលោកមានបានណាត់គាត់មុនហើយឬនៅ? »អ្នកគ្រូពេទ្យស្រីចោទសួរទៅគេទាំងញញឹមអឹមអៀនព្រោះគេសង្ហារនោះអី តែអាហឺយនាយជាប្រពន្ធគេដែរនឹង?
« គឺអត់ទេអ្នកនាង »ថេយ៉ុង ក្រវីក្បាលហើយក៏តបទៅវិញព្រោះគេមិនបានណាត់ជួបពិតមែនម្សិលមិញគេភ្លេចអោយឆឹងរឿងខលណាត់ជួបពិគ្រោះជាមួយលោកដុកទ័រ
« នេះចាស៎លេខសូមលោកអង្គុយចាំសិនណា៎ »គ្រូពេទ្យក្រមុំហុចក្រដាស់លេខរាងអោយទៅ ថេយ៉ុង ដើម្បីអោយគេរងចាំព្រោះអីគេមិនបានណាត់ជាមួយលោកដុកទ័រមុននោះឡើយ រំលងទៅជាង30នាទីពួកគេក៏អាចចូលទៅពិគ្រោះជំងឺបាន ដោយមុនដំបូងលោកដុកទ័រអោយ ជុងគុក សម្រាកនៅលើគ្រែរអោយបានស៊ាំឆ្អឹងសិនមុននឹងចាប់ផ្ដើមអេកូរមើល
« នៅលើកញ្ចក់បង្ហាញអោយឃើញថាមានដុំឈាមមួយដុំកំពុងមានចលនាក្នុងពោះវាកំពុងតែត្រៀមដុះដៃដុះជើងហើយ »លោកដុកទ័រចង្អុលទៅអោយពួកគេមើល ថេយ៉ុង សម្លឹងមើលកញ្ចក់នោះទាំងលេបទឹកមាត់មិននឹកស្មានថាគេអាចមានកូនបានទាល់តែសោះ
« នេះបញ្ជាក់ថាពួកខ្ញុំមានកូនមែនទេលោកដុកទ័រ?! »ថេយ៉ុង ចោទសួរទៅលោកដុកទ័រខណៈ ជុងគុក គឺស្ងាត់មាត់ជ្រាបគេហាក់បីដូចជាមិនសូវពេញចិត្តក្នុងការមានកូននេះយ៉ាងមិចមិនដឹង
« បាទត្រូវហើយគេគឺមានសុភាពល្អខ្លាំងណាស់សង្ឃឹមថាលោកប៉ាវ័យក្មេងទាំង2មើលថែបំប៉នគេអោយបានល្អជាងនេះ »លោកដុកទ័រ ញញឹមនិយាយអោយពួកគេព្យាយាមពិនិត្យសុភាពនិងបំប៉នអាហារបន្ថែមអោយបានល្អជាងនេះ
« បន្ទាប់ពីចេញពីនេះហើយលោកមកជាមួយខ្ញុំដើម្បីនិយាយអំពីការថែទាំអ្នកមានផ្ទៃពោះ »លោកដុកទ័រ មានបំណងហៅ ថេយ៉ុង អោយទៅនិយាយរឿងថែទាំអ្នកមានផ្ទៃពោះណាមួយពួកគេនៅវ៏យក្មេងដូចនេះហើយពួកគេត្រូវតែដឹងអោយបានច្បាស់អំពីរឿងនេះ បន្ទាប់ពីពួកគេចេញទៅអស់ហើយ ជុងគុក ក៏ងើបអង្គុយនៅលើគ្រែសឹមលើកដៃទៅអង្អែលលើពោះតិចៗ
« ប៉ារបស់កូនសមតែជា ដេវិត មិនមែមជាគេនោះទេ »តើគេចង់បានន័យថាយ៉ាងមិច?គេចង់សម្ដៅទៅលើអី?មានរឿងអីហេតុអីគេចង់អោយ ដេវិត មកធ្វើជាឪពុករបស់ក្មេងទាំងដែលគេបានដឹងហើយថាគេមានកូនជាមួយនិង ថេយ៉ុង មិនមែន ដេវិត នោះទេហេតុអីគេបំផ្លាញទំនុកចិត្ត ថេយ៉ុង ម្ដងជាពីរដងទៀតហើយ?គេមិនរាងមិនខ្លាចរអារទេឬ?
បន្ទាប់ពីបានចេញពីមន្ទីពេទ្យហើយគេក៏ជូន ជុងគុក មករកអាហារញ៊ាំព្រោះឭថាគេរអ៊ូឃ្លានៗមិនឈប់សោះ
« បងចង់ញ៊ាំអី?! »មលដល់ខាងក្នុងឋោជនីដ្ឋានលំដាប់ផ្កាយ5គេក៏ចោទសួតទៅអ្នកជាស្វាមីទាំងញញឹម នាយកម្លោះញញឹមសឹមងើកមីនុយមកមើលរួចក៏កម្មង់អាហារតាមក្រពះស្រែកឃ្លានរបស់ខ្លួន បន្ទាប់ពីកម្មង់ហើយគេក៏ងាកមកនិយាយជាមួយ ថេយ៉ុង វិញម្ដង
« បងគិតថាពួកយើងគួរទៅរស់នៅ បូស៊ានល្អទេ?បងចង់រស់នៅជាមួយជីវិតបែបសាមញ្ញៗ »គេនិយាយទាំងធ្វើដូចជានឹកស្រមៃដល់ពេលដែលបានទៅរស់នៅទីនោះ ថេយ៉ុង ញញឹមមិនសមសឹមតបទៅគេវិញ
« អូនខ្លាចបងទៅទាក់ទងជាមួយ ដេវិត ម្ដងទៀត »ត្រូវហើយម៉េចនឹងអាចបណ្ដោយបានទៅយ៉ាងណាៗក៏ ដេវិត និងគេក៏ធ្លាប់ជាអតីតសង្សារគ្នាដែរហើយគេបែកគ្នាក៏ដោយសារ ជុងគុក ត្រូវមករៀបការជាមួយ ថេយ៉ុង នោះអី
« បងសន្យារថាបងឈប់ពាក់ពន្ធ័ជាមួយនឹង ដេវិត ទៀតហើយ »គេនិយាយទាំងលើកម្រាមដៃបីឡើងស្បថដើម្បីអោយ ថេយ៉ុង បានជឿលើសម្ដីគេ
« បើមានម្ដងទៀតអូនជាអ្នកដើរចេញខ្លួនឯង »ថេយ៉ុង គេបន្តរប្រយោគពីក្រោយដោយ ជុងគុក គេមិនបានរវីរវល់ស្ដាប់នោះទេព្រោះតែគេកំពុងសប្បាយចិត្តដែល ថេយ៉ុង ព្រមធ្វើតាមអ្វីដែលគេបានប្រាប់។
2ថ្ងៃបានរំលងផុតទៅ ពួកគេត្រូវរើអីវ៉ាន់ទៅរស់នៅ ប៊ូសានដោយ1អាទិត្យ ថេយ៉ុង ឡើងទៅគេងនៅសេអ៊ូល3ដងដើម្បីបំពេញការងារហើយផុតពីនឹងគឺលោកយាយគេជាអ្នកមើលថែ ជុងគុក បន្តរ
« ចាំអូនជាអ្នកលើកបងដើរតែខ្លួនទទេរទៅ »ថេយ៉ុង រត់ស្លាស្លន់មកទទួលវ៉ាលីពីដៃ ជុងគុក ដោយរុញអោយគេដើរតែខ្លួនចូលទៅខាងក្នុង ព្រោះណាមួយគេកំពុងតែមានផ្ទៃពោះមិនអាចលើករបស់ធ្ងន់ៗបានទេបែបនេះហើយទើបខ្លួនមកលើកជំនួស ថ្ងៃនេះថ្ងៃចុងសប្ដារហ៍បែបនេះហើយទើប ថេយ៉ុង បាននៅផ្ទះមើលថែគេពេញមួយថ្ងៃ បន្ទាបើពីថ្ងៃចន្ទ័គេក៏ឡើងទៅ សេអ៊ូលរហូតដល់ថ្ងៃព្រ.ហទើបគេមកវិញបែបនេះហើយទើប ជុងគុក អាចមានពេលមកជួប ដេវិត បើទោះបីជា3ថ្ងៃក៏ដោយក៏គេសប្បាយចិត្ត
« បងញ៊ាំបបរទេអូនជិះម៉ូតូទៅទិញអោយនៅផ្សារ »ថេយ៉ុង ទម្លាក់អៀមចុះចោទសួរទៅលោកស្វាមី ព្រោះនៅខាងមុខនេះបន្តិចគឺមានផ្សារបែបនេះហើយបើប្ដីគេឃ្លានអីគឺគេអាចទៅទិញអោយបាន
« អុឹមអូនទៅទិញមកបងចាំញ៊ាំ »នឹកឃើញថាវាជាយោបល់ល្អគេក៏ងក់ក្បាលដោយអោយ ថេយ៉ុង ជាអ្នកជិះម៉ូតូទៅទិញបបរសម្រាប់ខ្លួន បន្ទាប់ពី ថេយ៉ុង ចេញទៅផុតគឺគេលបលួចចេញមកចម្កាម្ខាងនៃវិមានដ៏ធំនេះដើម្បីជួប ដេវិត
« ជុងគុក?ហៃយ៉ាអូនមកវិញមិមអោយដំណឹងបងមុនសោះនេះ »ដេវិត ភ្ញាក់ព្រឺតពេលដៃរបស់រាងក្រាស់ស៊កចូលអោបចង្កេះរបស់គេពីក្រោយ ហើយនាយក៏ស៊កដៃចាប់ប្រអប់ដៃគេវិញយ៉ាងណែន
« ចង់ធ្វើអោយបងភ្ញាក់ផ្អើលនោះអីទើបអូនមិនអោយដំណឹងមុន »ជុងគុក ញញឹមអឹមអៀនតបទៅគេវិញ តាមពិតនាយជាពពួក btt គ្រាន់តែរាងកាយជាមនុស្ស Top ពេញកម្លាំងពេលនៅជាមួយ ថេយ៉ុង គេមិនបានសប្បាយអរនោះទេព្រោះគេមិនពេញចិត្តក្នុងការធ្វើជាពពួកអូមេហ្កាដ៏ទន់ខ្សោយ
« ហាហាពេលនេះបងបានភ្ញាក់ផ្អើលហើយទេតើ យើងនេះបុិនពញ្ញាក់ណាស់ និយាយអ៊ីចឹងអា ថេយ៉ុង វាមកឬអត់បើវាដឹងថាអូននៅជាមួយបងវាខ្មោចចូលឥឡូវហើយ »ដេវិត និយាយទាំងបង្ហាញកាយវិកាយ៉ាងគួរអោយអស់សំណើចនាំអោយនាយក្រាស់សើចមិនបាត់
« គេយ៉ាងម៉េចក៏យ៉ាងម៉េចបងកុំខ្វល់ពីគេច្រើនពេកអូនខំមកពីឆ្ងាយដើម្បីជួបបងប៉ុណ្ណឹងហើយបងមិនសួរនាំអូនខ្លះទេឬយ៉ាងមិច? »នាយ ជុងគុក ពេបមាត់អន់ចិត្យជាមួយនឹង ដេវិត ហើយក៏ខំងាកមុខចេញពីនាយអត់មិនបាននាយកម្លោះក៏ទាញផ្ទៃមុខនាយម្ខាងទៀតអោយមើលចំផ្ទៃមុខរបស់គេ
« បើបងមិនបារម្ភពីអូនស្មានតែបងទម្លាក់កាងារចោលរួចមកប្រឡែងលេងជាមួយអូនបែបនេះឬ? »នាយនិយាយឡើងទាំងហួសចិត្តសឹមយកដៃទៅវាយក្បាលក្មេងនោះតិចៗនាំអោយគេពេបមាត់រួចយកដៃទប់
« បងនេះពិតជាគួរអោយស្អប់មែន »នាយលើកដៃទៅទះដើមដៃ ដេវិត មួយទំហឹងនាំអោយវាឡើងទៅជាពណ៌ក្រហម។
រំលងទៅជាង30នាទី ថេយ៉ុង ក៏មកវិញដោយសារផ្សារាងឆ្ងាយដែលទើបគេទៅយូរតែមិនអីទេបបរទោះបីត្រជាក់ក៏អាចកម្ដៅទៀតបានទេតើ
« បងស្រី សៀវលីង អា៎ឯណា ជុងគុក ទៅខ្ញុំយកបបរមកហើយហៅគេមកញ៊ាំបបរមកប្រហែលជាឃ្លានណាស់ហើយមើលទៅខ្ញុំទៅយូរផងនេះ »ថេយ៉ុង ស្រាយថង់នោះចាក់បបរចូលចានអោយ ជុងគុក ព្រោះបបរនៅក្ដៅនៅឡើយ
« ចាស៎ចាំបន្តិច »នាងក្រមុំរហ័សរត់ទៅហៅ ជុងគុក នៅចម្ការខាងក្រោយជាប្រញ៉ាប់ ព្រោះមុននេះនាយក៏បាននិយាយប្រាប់នាងដែរថាបើពេលណាដែល ថេយ៉ុង មកដល់ហោយរហ៏សទៅហៅនាយមុនគេ
« អ្នកប្រុស ជុងគុក លោកប្រុស ថេយ៉ុង មកដល់ហើយគាត់ហៅលោកប្រុសទៅពិសារបបរ »សៀវលីង ស្រែកហៅ ជុងគុក ពីជំរាលខាងលើមកខាងក្រោម ពេលឭថា ថេយ៉ុង មកវិញនាយក៏រហ័សងើបរួចដើរចេញទៅទាំងភ័យបុកពោះព្រោះខ្លាច ថេយ៉ុង គេសួរនាំនោះអី
« បងទើបមកពីណានឹង?បបរត្រជាក់អស់ឥឡូវហើយឆាប់ញ៊ាំទៅ »ថេយ៉ុង ដាក់គូទអង្គុយនៅលើកៅអីហៅអោយនាយមកអង្គុយញ៊ាំបបរដែលខ្លួនបានទិញអោយ គេក៏រាងចម្លែកចិត្តដែល ជុងគុក គេមិនចូលចិត្តបបរនោះទេហេតុអីពេលនេះគេព្រមអោយខ្លួនចេញទៅទិញបបរអោយញ៊ាំទៅវិញ?
« បងទៅគេងនោះអីព្រោះអូនទៅយូរពេក ហៃយ៉ាឆ្ងុយណាស់នៀក៌ »ជុងគុក ដាក់ខ្លួនអង្គុយអោនស្រង់ក្លិនអាហារយកមកហិតទាំងមានអារម្មណ៍ថាវាធុំក្លិនឆ្ងុយប្លែកខុសពីធម្មតារាល់ដងនៅន សេអ៊ូល គេមិនចូលចិត្តវាទេ។
____________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now