6

931 80 5
                                    



       ជុងហ្គុកចូលងូតទឹក ស្លៀកពាក់ស្អាតបាតរួចរាល់នាយក៏ចុះមកខាងក្រោម រងចាំផ្លូវម្ដាយឪពុកសងខាង ។
« រឿងដែលបានឃេីញបានលឺ បេីសិនជានិយាយផ្ដេសផ្ដាស់ចេញមក អណ្ដាតអត់ឆ្អឹងពួកឯងប្រកត់ខ្លាយជាចំណីឆ្កែមិនខាន ! »ការអង្គុយរងចាំពុកម្ដាយឆ្លៀតពេលមិនទាន់មកដល់ នាយហៅអ្នកបម្រេីក្នុងផ្ទះមកបំរាមជាមុន ។
« ចា៎ / បាត អ្នកប្រុស »អ្នកបំរើទាំងអស់អោនគោរពសំដីចៅហ្វាយគ្រប់ៗគ្នា បើសិនជានណាម្នាក់ទំលាយរឿងដែលជីមីនបានជួប អ្នកវីវិតសល់ទៅជួបម៉ែឪទៀតឡើយ ។
« ចែកផ្លូវគ្នាទៅធ្វេីការ ! ឬឯម៉ែដោះទៅចាត់ការជីមីននៅខាងលេី »
« ចា៎ អ្នកប្រុស »ម៉ែដោះអោនបន្តិចមុនហ្នឹងបំបែកគ្នារៀងៗខ្លួន ។
« អ្នកប្រុសអីលូវកាចខ្លាំងណាស់ »
« មេនហេីយ ពេលមានសម៉ាជិកថ្មីចូលមកនៅគឺពួកយេីងរស់នៅដោយភាពភ័យខ្លាច »
« ហុឺយ ឈប់នាំគ្នានិយាយដេីមចៅហ្វាយទៅ នាំគ្នាធ្វេីការៗ »
« មកពីលោកជីមីនស្អីនុងហេីយ កេីតមកសន្សំកម្មគេ »
ពាក្យខ្សឹបខ្សៀវគ្នាពីមួយទៅមួយ ពេលចៅហ្វាយប្រែប្រួលខុសប្លែក ពួកគេចាប់ផ្ដេីមស្អប់ខ្ពេីមរេីសអេីងនាក់មិនដឹងអ្វីគ្រប់គ្នា អ្នកបំរើម្នាក់ៗធុញទ្រាន់ជាមួយពាក្យគំហកៗពីចៅហ្វាយរាល់ពេលគាត់ចូលផ្ទះ ពីមុនគេមិនមែនបែបនេះឡើយទន់ភ្លន់ មិនសូវមាត់កព្រោះមានដាយ៉ុននៅក្បែរប្ដូជាមនុស្សមួយផ្សេងទៀត ប៉ុន្តែក្រោយពីបានជីមីនចូលមកអ្នកបំរើមានតែរឿងក្ដៅក្រហាយ រងការគម្រាមមិនឈប់មិនឈរ ។

ម៉ែដោះឡេីងដល់បន្ទប់មានជីមីនកំពុងលក់ស្ដូកស្ដឹងលេីគ្រែ មុខម៉ាត់ស្លេកស្លាំងប្រៀបមនុស្សគ្មានឈាម ទឹកមុខអាណិតអាសូរបង្ហាញច្បាស់ចេញពីផ្ទៃមុខស្ត្រីចំណាស់ ប៉ុន្តែជួយមិនបាន ម៉ែដោះចូលទៅអង្គុយក្បែរជីមីន ហ្នឹងរៀបចំជូតខ្លួនប្ដូសម្លៀកបំពាក់ថ្មីឱ្យ ពេលដឹងខ្លួនអាចចុះទៅជួបម្ដាយ ក្រោយពេលជូតខ្លួនរួច ម៉ែដោះរៀបទុកដាក់ឈររងចាំជីមីនដឹងខ្លួន គាត់មិនទៅណានោះឡេីយ ។
« ក្រោកហេីយអ្នកប្រុស ? »ម៉ែដោះហាក់ត្រេកអរពេលត្របកភ្នែកតូចចាប់ផ្ដេីមកម្រេីកបេីកឡេីង ។
« ម៉ែដោះ »
« ក្រោកយឺតៗអ្នកប្រុស »ម៉ែដោះរហ័យចូលទៅជួយលេីកក្មេងឃេីញគេកំពុងព្យាយាមក្រោក ។
« ខ្ញុំមកនៅបន្ទប់នេះទៀតហេីយ ? គេមែនទេ ? »រាងតូចឆ្ងល់នៅបន្ទប់ងងឹតសុខៗក៏ប្ដូមកនៅបន្ទប់ជុងហ្គុកវិញ ច្បាស់ហើយថានាយជានាក់នាំមកតែសួរម៉ែដោះបញ្ជាក់ ។
« ចា៎!អ្នកប្រុសជុងហ្គុក ហើយគាត់ប្រាប់ឲ្យខ្ញុំលាងរបួសឲ្យអ្នកប្រុសជីមីន នឹងប្ដូសម្លៀកបំពាក់ »
« តេីគេយកខ្ញុំមកធ្វេីអីទៅ?ក្រែងគេមិនចង់ឱ្យខ្ញុំនៅបន្ទប់គេឯណា ចុះពេលនេះ »
« ក៏ព្រោះលោកស្រីលោកប្រុសគាត់មកចា៎ »
« ខ្ញុំគិតអីខុស មនុស្សដូចគេប្រកត់ជាមិនចិត្តល្អដល់ថ្នាក់នេះទេ បេីគ្មានបញ្ហាសម្រាប់គេនោះ ! បេីខ្លាំងណាស់ ខ្លាចពួកគាត់ធ្វេីស្អី »ជីមីនសេីចអត់ជាតិហួសចិត្តហ្នឹងទង្វេីឆ្កួតឡប់របស់ប្ដី ហ៊ានសំដីខ្លាំងតែជាមួយនាក់ស៊ូជាមួយមិនរួច ។
« អ្នកប្រុស ! »
« គេផ្ដាំថាមិនឱ្យរឿងដែលកេីតឡេីងលេីខ្ញុំនៅផ្ទះនេះ យកទៅនិយាយទេ ត្រូវទេ ? »មិនចាំបាច់ឱ្យម៉ែដោះប្រាប់នាំតែអស់ទឹកម៉ាត់ទទេៗ ក៏ជីមីនអាចស្មានដឹងពីទឹកមុខគាត់បាត់ទៅហេីយ       ម៉ែដោះលឺដូច្នេះគាត់ធ្វេីបានត្រឹមទំលាក់ទឹកមុខចុះប៉ុណ្ណោះ ។
« មនុស្សប្រុសខួរបង្កង !! កេីតមកដាក់ខួរសត្វមកមែនទេ? »

និស្ស័យកម្ម. ចប់Where stories live. Discover now