50

563 60 4
                                    

ពីនាក់ប្ដីប្រពន្ធកំពុងតែវីវក់នឹងការរៀបចំរបស់របរកូនប្រុស ថ្ងៃនេះនាក់ជាឪពុកនាំកូនប្រពន្ធចេញទៅដើរលេងម្ដង មួយថ្ងៃៗម្ដាយកូននៅតែផ្ទះ6ថ្ងៃពេញមិនទៅណាសង្ងំតែក្នុងខុនដូរលេងជាមួយកូន រងចាំលោកប៉ាត្រឡប់មកធ្វើការវិញ ។ វិលទៅវិលមកសៅរ៍អាទិត្យក៏ចូលមកដល់ទៀត គិតទៅមួយថ្ងៃៗលឿនពេកហើយ ពិតជាគួរអោយធុញណាស់ ។
រាងតូចឈររៀបទឹកដោះគោកញ្ចប់ចូលកាបូប ខ្លាចដើរៗកូនឃ្លានយើងក៏មិនសូវភ័យ ចំណែករាងក្រាស់កំពុងតែរៀបចំខ្លួនស្លៀកពាក់អោយកូនប្រុសលើពូក ។
« លោកប្ដីហើយឬនៅ?អូនរៀបរួចហើយ »រាងតូចស្រែកហៅប្ដីខណៈរៀបទឹករៀបអីរួចរាល់ចូលកាបូប ។
« បាទ រួចហើយ »រាងក្រាស់ស្លៀកខោអោយកូនបង្ហើយទើបលើកពរកូនប្រុសមករកប្រពន្ធនៅសាឡុង ។
« តោះចឹង »
« មោះអោយកាបូបមកបងយួ »
« មិនបាច់ទេបងពរកូនទៅ ទុកអោយអូនកាន់ »រាងតូចតវ៉ាពេលប្ដីចង់ពរកូនផងកាន់គ្រឿងប្រដាប់ប្រដាកូនផង ។ វាមិនធ្ងន់អីណាស់ណាទេ ទឹកគោមួយដុំហើយទឹកសុទ្ធមួយដប់1លីតកន្លះ បែបនេះមិនថ្នមប្រពន្ធពេកទេ?
« បើចឹងយើងទៅ!តោះកូនប្រុស ថ្ងៃនេះនាំកូនដើរលេងទៀតហើយ »
« ហិ.. »ជុងអុីសើចកាច់កដាក់លោកប៉ាខណៈជុងហ្គុកឆ្មុលថើបកញ្ចឹងកគេ ហើយដើរចេញពីបន្ទប់ដោយមានជីមីនដើរពីក្រោយ ។ បីនាក់ឪពុកម្ដាយកូនក៏បានចុះមកដល់ខាងក្រោម រួចបណ្ដើរគ្នាទៅចំណតឡាន ។
« ទៅmommyទៅកូនប៉ាបើកឡាន »មកដល់រថយន្តជុងហ្គុកក៏ហុចកូនប្រុសអោយជីមីន ហើយបើកទ្វាអោយប្រពន្ធពរកូនចូលអង្គុយ រួចនាយក៏ដាក់កាបូបទឹកដោះគោក្រោមជើងរាងតូច ទើបវៀងទៅខាងតាកុង ។
ផឹប!! គេបឹតទ្វាឡានរួចរាល់ទើបបញ្ឆេះម៉ាសុីនថយឡានដោយមានសន្តិសុខធ្វើចរាចណ៍ ។
តាមដងផ្លូវ!!
« អូនចង់ចូលញាំអីសិនទេ? »
« មិនបាច់ទេដឹង ចាំទៅញាំកន្លែងដើរលេងក៏បាន ព្រោះអូនមិនទាន់ឃ្លានដែរ »រាងតូចតបប្ដី ពីព្រោះអារហារពេលព្រឹកមិនទាន់បានញាំទាំងពី ប៉ុន្តែរាងតូចមិនទាន់ជាឃ្លាន ទើបមិនចង់អោយប្ដីឈប់ឡានរញ៉េរញ៉ៃ ។
« ប៉ាៗ.. »ជុងអុីឈរអន្រួនខ្លួនលើភ្លៅម្ដាយហៅលោកប៉ារបស់គេ មើលទៅអាល្អឹតនេះស្រលាញ់លោកប៉ាគេដល់ហើយ យាយពីហៅនោះហៅម៉ែមិនសូវនឹកនាសោះ ។
« បាទកូនប៉ា »
« ហិ ហិ »អាល្អឹតសើចខខឹកខណៈលឺសំលេងលោកប៉ាឆ្លើយតប ។
« គេស្រលាញ់តែឪគេទេណ៎ សាកហៅmommyមួយមើល »
« ប៉ាៗ »ពាក្យលោកប៉ាគឺស្រួលហៅជាងគេទើបក្មេងតូចអាយុពីខួបចូលចិត្តហៅ ។ រាងតូចធ្វើមុខស្អុយសម្លក់ប្ដី អន់ចិត្តណាស់កាលយកកូនគេជានាក់ឈឺខ្លួនជាង ប៉ុន្តែកូនបែជាស្រលាញ់លោកប៉ាជាងទៅវិញ?អន់ចិត្តណាស់ ចង់តែបញ្ជូនឪកូននេះអោយទៅនៅតែពីនាក់តើ ។
« ហាស់ៗ.. កូនប៉ាឆ្លាតណាស់ »រាងក្រាស់បានចិត្តខណៈកូនប្រុសហៅមិនឈប់ធ្វើអោយរាងតូចទះស្មាគេផាច់ៗ ខឹងនឹងប្ដីបានកូនស្រលាញ់ជាងឌឺដង ។
« បើកឡានទៅរវល់តែលេងជាមួយកូនតិចសុីគូទឡានគេ »
« ហៅប៉ាៗទៀតមើលកូន »
« ប៉ាៗ...ហិ »តាមចិត្តខឹងចង់ហក់ចុះពីលើឡានទៅជិះតាក់សុីវិញតើ ទុកអោយឪកូននៅតាប៉ែដាក់គ្នាទៅ មនុស្សជិះបីនាក់បែជាឃើញតែម្នាក់កូនឯងលំអៀងដាក់ម៉ាក់ពេកហើយណា ។
.....
ក្រោយពីចំណាយពេលជាងបីម៉ោងពួកគេក៏បានមកដល់កន្លែងលេង ដែលគេហៅថាវិមានខ្ជឹងបុកគាំង ។ រាងក្រាស់បណ្ដើរប្រពន្ធនឹងពរកូនទៅចេញពីចំណតឡានដើម្បីទៅញាំអារហារសិន ទើបចូលទៅខាងក្នុងលេង ។
« អង្គុយមកអូនសម្លាញ់ »នាយបានទាញកៅអីសម្រាប់អោយភរិយាទើបដើរមកអង្គុយតាមក្រោយ ។ ក្រោយពីអង្គុយរួចរាល់ជុងហ្គុកក៏បានហៅបុគ្គលិកមកកម្ម៉ងអារហារ ធ្វើហើយរួចរាល់បុគ្គលិកនោះក៏ត្រឡប់ទៅវិញ ។
« ជុងអុីឃ្លានទេកូន »រាងក្រាស់សួរកូនប្រុសដែលក្នុងដៃ ។
« ឃ្លាន..ញាំ.. mommy »អាល្អឹតនេះទាល់តែឃ្លានទើបគេនឹកឈ្មោះម្ដាយចេញ គេនៅលើដៃឪពុកទេប៉ុន្តែមាត់រំអុករាងតូចទាញាំរហូត ។
« ចាំបន្តិចគេលើកម្ហូបមកដល់អីលូវហើយ »រាងតូចប្រាប់កូនប្រុសខណៈគេកំពុងតែរុះរើរបស់របរលើតុ ។
« ហឹក ម៉ា..ញាំ »អាល្អឹតនេះក្បាលខូចមែនហៅម្ដាយចេញទាល់តែគេចង់រករឿង ។
« មោះលោកប្ដីហុចកូនអោយអូន »រាងតូចមើលទៅហត់ចិត្តដែលប្ដីមិនព្រមជួយនិយាយ ទើបទាអោយប្ដីហុចកូនប្រុសមក ។ រាងក្រាស់លើកអាល្អឹតមកពាក់កណ្ដាលតុ ហើយរាងតូចក៏ឈោងយកមកអង្គុយលើភ្លៅ ។
« ម៉ាៗ..ហឹក ញាំ »
« ម្ហូបមកលូវហើយកូន ឆ្លាតមិនត្រូវរករឿងទេណាកូនសម្លាញ់!ចឹងគេហៅថាក្មេងមិនល្អណា »រាងតូចព្យាយាមនិយាយលួងលោមកូននៅពាក្យល្អៗជាច្រើន ពេលនេះគេក៏ព្រមស្ងៀមហាក់ជាចេះស្ដាប់សំដីម្ដាយ ។ មួយសន្ទុះក្រោយបុគ្គលិកក៏បានលើកស៊ុបនឹងមានបន្លែបីបួនមុខព្រមទាំងសាច់មកដាក់ពីមុខអ្នកទាំងពី ហើយក៏ត្រឡប់ទៅវិញ ។
« អា...បានញាំហើយ!ប៉ាៗដាក់បន្លែដាក់សាច់មកនឹងបានអោយកូនញាំ »រាងតូចលើកកូនមកថើបហើយក៏ប្រាប់ទៅប្ដីដែលកំពុងតែដាក់សាច់បន្លែផងដែរ ។
« អូនញាំមីទេបងដាក់អោយ »
« ញាំ..ហើយចាប់បាយដាក់អោយអូនមួយចានផង អូនបញ្ចុកកូនបណ្ដើរៗ »រាងក្រាស់ញញឹមខណៈប្រពន្ធបានកូននៅដៃហើយប្រើគេឥតឈប់ទាំងដែលគេកំពុងធ្វើមិនទំនេរដែរ ។

គ្រួសារក្នុងក្ដីស្រម៉ៃខ្លួនឯង🤭

និស្ស័យកម្ម. ចប់Where stories live. Discover now