2

1.5K 100 8
                                    

               

      ពិធីរៀបការក៏បានចប់សព្វគ្រប់អស់មនុស្សគ្រប់គ្នាដែលបានអញ្ជេីងចូលរួមក្នុងកម្មវិធីមង្គលការត្រឡប់ទៅវិញស្ងាត់អស់ ។ ជុងគុក អេឡេស និងស្វាមីថ្មី ក៏មកផ្ទះដែលជាចំណងដៃប៉ាម៉ាក់ប្រគល់ឱ្យ ។
     ក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ដូចផ្ទះអត់មនុស្ស ។ ជីមីន អង្គុយលេីពូកឆ្ងោកមុខទៅក្រោម ដៃទាំងគូខ្ញាំចូលគ្នា ខ្លួនញ័របេះដូងលោតចង់ចេញមកក្រៅ ខណៈជំហ៊ានជេីងស្វាមីបោះម្ដងមួយជំហ៊ានសំដៅមក ។
« ចង់ទៅណា »នាយបោះសំដីទៅរាងតូច ពេលឃេីញក្រោកឈរ ។
« គឺ.....គឺខ្ញុំទៅងូតទឹកនិងបានសម្រាក ព្រោះហត់មួយថ្ងៃហេីយ ! លោកក៏ដូចគ្នា »
« អ្នកណានិយាយថាឱ្យឯងទៅងូតទឹកដេក ? »
" អត់...អត់មាននោះទេ...ប៉ុន្តែ....វា..វាយប់ហេីយ »ពាក្យសំដីស្ដាប់មិនចង់យល់ភាសារបស់ជីមីន មិនឱ្យនិយាយត្រដិតយ៉ាចមិច ខ្លួនឯងកំពុងតែមកប្រេីជីវិតជាមួយសត្វបិសាចហេីយ ។
« បេីយប់តេីវាយ៉ាងមិច ? ព្រោះថាយប់នេះឯងគ្មានសិទ្ធបានដេកនោះទេ ! មកជាមួយយេីង  »នាយបញ្ចប់សំដីដេីរទៅកញ្ឆក់កដៃជីមីន មួយទំហឹងន័យកំលាំងរបស់គេ នាំយករាងកាយតូចចុះក្រោម ។
« ហឹក..នាំខ្ញុំទៅណា លេងដៃ...»
ទោះខំស្រែកក៏នាយមិនខ្វល់ពីសំលេងនិងកណ្ដាប់ដៃតូចវាយគេដែរ ជុងហ្គុកបានអូសរាងតូចរហូតមកដល់កន្លែងដែលមិនមានអ្នកណាប្រាថ្នាចង់មក ។
« អូយ.....»មកដល់បន្ទប់រាងកាយតូចត្រូវកំលាំងដៃមាឌមាំច្រានឱ្យរាងតូចដួលបោកខ្លួននិងឥត បន្ទាប់នាយក៏ដេីរមកបេីកភ្លេីងឱ្យមានពន្លឺនៅក្នុងបន្ទប់ដែលមានសភាពគួរឱ្យខ្លាចជាងគេ ។
« ហាស់...! នេះ »ជីមីន  បេីកភ្នែកធំៗស្ទេីរមិនជឿអ្វីដែលបានឃេីញនៅនិងមុខ ។ កុំប្រាប់គេឱ្យសោះរយៈពេលមួយខែដែលបាត់សាកសព្វដាយ៉ុន គីមឈឺយ៉ុង នោះគឺត្រូវជុងហ្គុកអេឡេសយកមករក្សទុកក្នុងទូកញ្ចក់បន្ទប់ក្រោមដីរបស់គេ ។
« ហឹក...អ្នកនាង.....អ្នកនាងដាយ៉ុន ! បាន បានន័យថាមិច ? »រាងតូចមានភាពភ្ញាក់ផ្អេីលនិងភ័យញ៉ាប់ញ័រពេញរាងកាយពេលបានឃេីញសាកសព្វរបស់មនុស្សស្រីដែលជុងហ្គុកស្រលាញ់មកនៅទីនេះ ។
« ភ្ញាក់ផ្អេីលមេនទេ ? សម្លឹងមេីលទៅ បេីកភ្នែកមេីលទៅ »រាងក្រាស់ដេីរមកចាប់បោចសក់សក់រាងតូចពីក្រោយអូសមកក្បែរសាកសព្វនាង ។
« មេីលទៅ ឯងមេីលនាងឱ្យពេញភ្នែកទៅ..គឺនាង...គឺជាមនុស្សស្រីដែលឯងបំផ្លាញនាង យកនាងចាកពីយេីង. បេីកភ្នែកឱ្យធំៗមេីលទៅ »ជុងហ្គុក សង្កត់ក្បាលជីមីនខ្លាំងៗនៅទូកញ្ចក់សាកសព្វដាយ៉ុន ។
« ហឹក ! អូយ »ជីមីន មិនអាចនិយាយតបត ព្រោះពេលនេះគេឈឺមុខខ្លាំង ។
« យេីងឱ្យឯងមេីលនាង...បេីឯងហ៊ានតែបឹតភ្នែក.យេីងនិងខ្វេះគ្រាប់ភ្នែកឯងចេញមកមិនខានទេ »
« ហឹក ! ខ្ញុំខ្លាច កុំធ្វេីបែបនេះដាក់ខ្ញុំអី ហឹក ! »ជីមីន ជាមនុស្សងាយខ្លាចមិនថាជួបអ្វីក៏ដោយ រហ័សទទួលអារម្មណ៍ភ័យខ្លាចលឿន ។
« អាយ »ជុងហ្គុកគ្រប់គ្រងខ្លួនមិនបានគ្រប់ពេលនាយបានឃេីញមុខមនុស្សស្រីដែលនាយស្រលាញ់បំផុតត្រូវមកដេកស្ងៀមអ្វីបែបនេះ នាយជះកំហឹងប៉ុន្មានទៅលេីនាក់នៅក្បែរខ្លួន ។
« យេីងស្អប់ឯងណាស់ »
ឌឹប!!នាយក្រវាត់រាងតូច ទៅបោកនិងជ្រុងតុក្បែរនិងរួចទាត់ពោះគេ មួយជេីងបណ្ដាលឱ្យចុកឆ្អាល់និយាយមិនចេញ ចំណែកក្បាលក៏ហូឈាមមករឹមៗ ។
« ចាប់ពីយប់នេះទៅ ឯងត្រូវដេកយាមនាងជារៀងរាល់យប់ មេីលថែនាងជាពិសេស បេីហ៊ានជំទាស់ចិត្តនាងបន្តិច យេីងនិងសម្លាប់ឯង » រាងតូចគ្រាន់តែស្ដាប់សំដីនាយចប់ ប្រឹងស្រវេស្រវ៉ាវាមកអោបជេីងជុងគុក ។
« អត់ទេ ! កុំទុកខ្ញុំឱ្យនៅទីនេះម្នាក់ឯងអី ខ្ញុំខ្លាច សូមអង្វណាជុងហ្គុក »
« ថយចេញ កុំយកដៃថោបទាបឯងមកប៉ះយេីង »នាយ រលាស់ជេីងចេញពីការអោបរបស់ជីមីន រួចផ្ដាច់ភ្លេីងចោលមុនចាកចេញពីបន្ទប់មួយនេះ បន្សល់ទុកឱ្យមនុស្សដែលទេីបរៀបការជាមួយគេថ្មីថ្មោង ក្នុងបន្ទប់សាកសព្វម្ចាស់បេះដូងខ្លួន ។
« ហឹក ! ជុងហ្គុក សូមអង្វលោក.ឱ្យខ្ញុំចេញផង ខ្ញុំខ្លាច អ្នកណាក៏បាន យកខ្ញុំចេញផង ហឹក ! ប៉ា ម៉ាក់ មកជួយកូនផង " ជីមីន យំននៀលឥតស្រែកសុំជំនួយ ទោះបីជាស្រែកដល់ដាច់បំពង់កទៀតវាក៏គ្មានប្រយោជន៍ដែរ ព្រោះទីនេះជាបន្ទប់ក្រោមដីសម្ងាត់គ្មាននាក់ណាដឹងទាំងអស់ក្រៅពីម្ចាស់ផ្ទះ និងជំនិតបំផុតរបស់ម្ចាស់ផ្ទះផងដែរ ។

និស្ស័យកម្ម. ចប់Where stories live. Discover now