49

426 56 4
                                    

តាំងពីត្រឡប់មកពីអាមេរិកវិញជុងហ្គុកថ្នាក់ថ្នមជីមីនខ្លាំង ហើយគ្រប់យ៉ាងក៏ជោគជ័យពួកគេត្រូវរងចាំ9ខែ10ថ្ងៃដូចមនុស្សពពោះទើបកូនអាចដល់ថ្ងៃចេញពីការចញ្ចឹមរបស់ពេទ្យ ។ ប៉ុន្តែក្នុងមួយខែអ្នកទាំងពីឡើងទៅមើលកូនម្ដង ដូចជាមនុស្សយើងពពោះតែងតែពិនិត្យមើលពីអាការៈកូន ខ្លាចគេមានបញ្ហាអ្វីមិនប្រក្រដី ។
ជីមីនអង្គុយលើសាឡុងចុចទូរស័ព្ទទាំងមាត់ញាំចំណី ខណៈនោះប្ដីគេក៏កាន់នំម៉ូឈិមួយចានមកដាក់ពីមុខរាងតូច ហើយក៏អង្គុយចុះក្បែរ ។
ចំណែករឿងលោកប៉ាគេនោះជីមីនបានសួរត្រង់ៗ ហើយទទួលបានមកវិញជាការកុហកកាពិតគាត់អោយគេសើបពីរាងតូច ប៉ុន្តែគាត់និយាយថាកូនប្រុសមិត្តភក្កិគាត់ឆ្លងកាត់ទីនោះដោយចៃដន្យក៏ថតរូបមកអោយគាត់មើល ព្រោះគាត់អ្នកមានមុខបែជាកូនប្រសារដើរអោបប្រុសផ្សេង ។ ត្បឹតថាជីមីនមិនចង់ជឿក៏ប៉ុន្តែមិនអាចបដិសេធបាន ត្រូវតែរស់នៅជឿពាក្យកុហកហើយមានមន្ទិលសង្ស័យរហូត ។ ឯខែប៊ីនបាត់មុខជាយូព្រោះគេបានវិលទៅកាន់កាប់ក្រុមហ៊ុនជាមួយលោកប៉ានៅប្រទេសថៃ គ្មានពេលទៀតឡើយសូម្បីតែឆាតរកជីមីនដូចមុខក៏សឹងតែគ្មាន ទោះបីជាបែកគ្នាក្ដីក៏ការរាប់អានពួកគេនៅដូចដើម ឯជុងហ្គុកក៏បានយល់អំពីទំនាក់ទំនងគេ ពេលនេះក៏ក្លាយជាមិត្តល្អហើយទទួលដំណឹងថាជីមីនអាចមានកូនគេក៏ផ្ញើរសារចូលរួមអបអរផងដែរ ។
« អូនចង់ញាំអីថែមទៀតឬអត់? »
« អត់ទេច្រើនពេកហើយ »
« បើថាមិនឆ្អែតញាំបងថែមបាន »
« ឆ្កួត...បើមិនឆ្អែតអូនសុខចិត្តផឹកទឹកអោយពេញពោះប្រសើជាងញាំបង »រាងតូចតបទៅវិញ ហួសចិត្តនឹងប្ដីណាស់កូនមួយហើយនៅមិនចោលចរិកច្រលើមនឹងទៀត ។ រាងក្រាស់អង្គុយញញឹមខណៈញោះប្រពន្ធអោយមុខម៉ៅទាំងថ្ងៃត្រង់ ។
« ញាំអោយលឿនទៅចឹង បងទៅងូតទឹកមុនហើយ »រាងក្រាស់និយាយហើយអោនថើបថ្ពាល់រាងតូចមួយខ្សឺត ។
« កុំនៅយូពេកណាតិចគេបឹតលេងអោយចូល »គេប្រាប់ប្រពន្ធព្រោះថាថ្ងៃនេះត្រូវនាំប្រពន្ធទៅដើរលេងផង ។ អីលូវអោយតែថ្ងៃឈប់សម្រាកពួកគេដឹងតែទៅសាកថ្មអោយជីវិតហើយ ព្រោះថាថ្មពួកគេមិនសូវកាន់ភ្លើងដូចយើងទេ យើងមួយឆ្នាំរកផ្លូវទៅសាកថ្មីអោយខ្លួនឯងមិនបានផងព្រោះថ្មីតាន់ ។ ប្ដីប្រពន្ធគេសាករាល់អាទិត្យទៅគ្រប់ទីកន្លែង ដើម្បីរកក្ដីសុខដាក់ខ្លួន ។
.....
បីឆ្នាំកន្លងផុតទៅ!!

« ប៉ាៗ.. ប៉ា »ក្មេងប្រុសអាយុពីខួបជាងអង្គុយលើពូកហៅលោកប៉ារបស់គេ ខណៈលោកប៉ាកំពុងតែនៅចង្រ្កានបាយធ្វើអារហារ ចំណែកម៉ាក់ក៏កំពុងតែចូលបន្ទប់ទឹក ។
« ប៉ាៗ... »ក្មេងតូចអង្គុយសម្លឹងមើលផ្លូវមិនឃើញលោកប៉ាមក គេបានសម្រូតខ្លួនចុះពីលើពូកយឺតៗ ជើងខ្វៃៗដោយសារពូកមានកម្ពស់ខ្ពស់បន្តិច ។
« ម៉ាៗ.. »ក្មេងតូចប្ដូរហៅម្ដាយម្ដងទាំងប្រឹងតោងកម្រាលភួយយ៉ាងស្អឹតហើយជើងនៅមិនព្រមដល់ការ៉ូ ។
« អា..កូនជុងអុី »សំលេងស្រែកទាំងផិតភ័យរបស់អ្នកជាម្ដាយ ខណៈដើរចេញពីបន្ទប់ទឹកឃើញកូនប្រុសជិតធ្លាក់ ។ រាងតូចរត់វឹងទៅចាប់លើកកូនមកពរ ហើយក៏ដើរទៅរកប្ដីនៅផ្ទះបាយ ។
« បង.. »
« បាទ »ពេលនេះគេផ្អែមល្ហែមដាក់គ្នាណាស់ ហើយប្ដីក៏ល្អជាងមុនមកពីធ្វើការធ្វើម្ហូបជួយមើលកូនបោកខោអាវ មិនដូចមុនទេណា ។
« បងមើលកូនមិញបិះធ្លាក់ »រាងតូចប្រាប់ទៅប្ដីទាំងដាក់កូនឈរលើតុបាយ ហើយរាងក្រាស់ក៏ដើរមកជិតពួកគេ ទាំងថើបថ្ពាល់ប្រពន្ធមួយខ្សឺតកូនមួយខ្សឺត ។
« សំណាហើយអូនចេញពីបន្ទប់ទឹកទាន់ កុំអីនឹងការ៉ូប៉ាល់ក្បាលកូនអស់ »
« អុៗៗ..កូនឆ្លាតភ័យទេហា៎.. »នាយស្ដាប់ប្រពន្ធនិយាយរៀបរាប់ក៏លើកកូនមកពររលាក់តិចៗកំពុងហៅប្រលឹងប្រលះមកវិញ ។
« ប៉ាៗ.. »
« បាទ!កូនឃ្លានឬនៅប៉ាធ្វើម្ហូបជិតឆ្អិនហើយណា »
« បងមើលទៅអូនទៅមើលម្ហូប »រាងតូចប្រាប់ប្ដីហើយក៏ដើរទៅមើលអារហារកំពុងតែចម្អិនលើភ្លើង ។
« បងដាក់គ្រឿងរួចអស់ហើយ!អូនមើលតែសាច់ផុយបន្តិចលើកចេញមក ក្រែងកូនឃ្លានផង »
« បាទ!បងនាំកូនទៅងូតទឹកទៅ រួចរាល់ចាំអូនហៅ »
« បាទអូនសម្លាញ់!តោះកូនប៉ាទៅងូតទឹក »រាងក្រាស់តបទៅរាងតូចយ៉ាងទន់ហើយក៏ពរកូនទៅសម្អាតខ្លួនចេញ ។ ចំណែករាងតូចក៏រៀបចានបណ្ដើរៗដាក់លើតុ ហើយក៏មកកូម្ហូបក្នុងឆ្នាំងមើលថាអាចដាក់ចុះបានឬនៅ ។

មកប្រាប់ថាមើលចំណងជើងសម្លឹងធ្លុះដល់ភគបញ្ចប់😐

និស្ស័យកម្ម. ចប់Where stories live. Discover now