37

543 47 5
                                    

ខុនដូរ!
« អូនចង់ញាំអីដែរទេ ពេលបងចេញពីធ្វើការវិញបងទិញមកផ្ញើរ »ជុងហ្គុកដើរមកអោបចង្កេះជីមីនពីក្រោយ ខណៈគេកំពុងតែសិតសក់មានរបៀប ។ ចាប់តាំងចេញពីមន្ទីពេទ្យមកមានរយៈពេលមួយអាទិត្យហើយអ្នកទាំងពីហាក់ជាត្រូវគ្នាខ្លាំងណាស់ ត្បឹតជីមីនមិនប្រកត់ចិត្តចំពោះប្ដី100%ក៏ដោយ ។
« អត់ទេ!ជុងហ្គុក »ជីមីនទាញប្ដីចេញបន្តិច៖
« រឿងអ្នកនាងដាយ៉ុន »
« បងនិយាយរួចហើយ បងមិនរំលឹកទៀតនោះទេ »
« ហេតុអី?លោកឈប់ស្រលាញ់នាងហើយអ្ហេស? »
« នៅ!នៅស្រលាញ់ដូចមុន »ពាក្យរបស់នាយអោយទឹកមុខជីមីនស្រពោន អ៊ីចឹងបានជាគេមិនជឿលើចិត្តប្ដីទាំងស្រុង៖
« ប៉ុន្តែក្ដីស្រលាញ់បងចំពោះនាងគឺមិនដូចមុន »ជីមីនចងចញ្ចើមចូលគ្នាមិនយល់ន័យ៖
« ពេលនេះមនុស្សដែលបងស្រលាញ់ពិតប្រកត់គឺអូន »
« លោក... »
« ដាយ៉ុនចំពោះបងនាងគ្រាន់តែជាមនុស្សដែលបងធ្លាប់ស្រលាញ់ ប៉ុន្តែអូនទើបជាមនុស្សពិតប្រកត់ ដែលបងចង់ក្បែរ ចង់រួមរស់អស់មួយជីវិត »ជុងហ្គុកក្ដោបដៃប្រពន្ធមកដាក់ទ្រូងខាងឆ្វេង ដើម្បីអោយជីមីនស្ដាប់ស្នូបេះដូង៖
« អ្វីដែលបងនិយាយចេញមក វាចេញពីបេះដូងមួយនេះ »ជីមីនញញឹមចេញមកយ៉ាងក្ដីសុខ រួចក៏អោបស្វាមីដោយក្ដីរំភើប ។ គេមិននឹកស្មានថាអាចមានថ្ងៃនេះ ថ្ងៃដែលជុងហ្គុកព្រមយល់ពីជម្រៅចិត្តរបស់គេ៖
« បងស្រលាញ់អូនណា »ជីមីនកាន់តែញញឹមរីកដូចគ្រាប់ជីខណៈប្ដីអង្អែលក្បាលហើយពោលពាក្យផ្អែមល្ហែមទាំងព្រឹក៖
« ជុងហ្គុកខ្ញុំមានដំណឹងល្អមកប្រាប់ »ជីមីនលេងស្វាមីពីការអោបទើបនិយាយ៖
« ខ្ញុំបានដំណឹងរបស់នីតតាហើយ មិនយូទេកាពិតនឹងបង្ហាញ »
« អូនដឹងមកពីណា? »
« ខ្ញុំអោយមនុស្សទៅសើប!ថ្ងៃនេះខ្ញុំនឹងទៅផ្ទះរបស់នាងនៅខេត្តចិនជុីនៃរាជធានីស៊ូវ៉ុន!យើងក៏អាចដឹងដែរថានណាជានាក់នៅពីក្រោយមនុស្សដែលព្យាយាមសម្លាប់ខ្ញុំដូចគ្នា »
« ចឹងបងទៅជាមួយអូន »
« មិនបាច់ទេ លោកធ្វើការចុះរឿងនេះចាំខ្ញុំជាអ្នកដោះស្រាយ »
« ប៉ុន្តែបងបារម្ម បើសិនជាពួកនោះធ្វើបាបអូនម្ដងទៀត »
« មិនអីទេ ខ្ញុំអាចការពារខ្លួនឯងបាន លោកធ្វើការរបស់លោកទៅ!លឺលោកប៉ាប្រាប់មកថាក្រុមហ៊ុនក៏កំពុងតែជួបបញ្ហាដែរ »
« តែបង- »
« ខ្ញុំមិនអីពិតមែន »
« យ៉ាងណាក៏បងនៅតែបារម្មណ៍ ចេះទៅចុះបងអោយវៃហាំងទៅជាមួយអូន »
« ជុងហ្គុក- »
« មិនអ៊ីចឹងបងមិនអោយអូនទៅណាទាំងអស់ »ជុងហ្គុកប្រើសំលេងសង្កត់បញ្ជាក់ដាច់ខាត ទើបជីមីនដកដង្ហើមធំហើយក៏គ្មានជម្រើសប្រកែកនឹងប្ដី សម្រេចអោយវៃហាំងតាមទៅជាមួយ ។
ប្ដីប្រពន្ធបណ្ដើរគ្នាចេញពីបន្ទប់ខុនដូរចុះមកខាងក្រោម បន្ទាប់មកជុងហ្គុកក៏និយាយជាមួយវៃហាំង៖
« មើលថែជីមីនអោយបានល្អលឺទេ »
« បាទចៅហ្វាយ »
« អូនដូចគ្នាមើលថែខ្លួនឯងផង ហើយត្រូវអោយវៃហាំងតាមអូនគ្រប់ជំហ៊ាន »
« ដឹងហើយ! ខ្ញុំទៅសិនហើយ »ពេលនិយាយគ្នាអស់ជីមីនក៏ចូលឡានដោយមានវៃហាំងបើកទ្វាចាំស្រាប់ ចំណែកជុងហ្គុកក៏បានបើកឡានចេញពីខុនដូរទៅក្រុមហ៊ុនស្របជីមីនដូចគ្នា ។
......
ឡានបើកតម្រង់ទៅមុខចំគោលដៅដែលជីមីនប៉ង គេដកទូរស័ព្ទពីហោប៉ាវរួចចុចខលទៅលេខខែប៊ីន៖
« ហាឡូបងខែប៊ីន »
( ជីមីន... )
« បាទ!បងខែប៊ីនចេញមកឬនៅ ខ្ញុំកំពុងតែនៅតាមផ្លូវ »
( បងក៏កំពុងតែនៅតាមផ្លូវដូចគ្នា )
( របួសអូនយ៉ាងមិចហើយ!សុំទោសដែលមិនបានទៅសួរសុខទុក្ខនៅមន្ទីពេទ្យ ថ្ងៃនោះបងត្រូវទៅប្រទេសថៃភ្លាមៗពេលលឺដំណឹងបងបារម្មពីអូនណាស់ )
« ហិ...មិនអីទេអរគុណដែលបារម្ម!របួសខ្ញុំជាហើយ »
( ចុះឃាតកតាមសម្លាប់អូននោះ? )
« ចាប់បានមកអស់ហើយ ប៉ុន្តែគេមិនព្រមសារភាពអ្វីសោះ!បងបើកឡានសិនចុះ ចាំនិយាយពេលជួបគ្នាវិញ »
« បាយៗ »ជីមីនក៏ដាក់ទូរស័ព្ទចុះទាំងញញឹម ។ នេះជាមូលហេតុដែលគេមិនចង់អោយជុងហ្គុកមកជាមួយព្រោះរឿងទាំងអស់គេបានអោយខែប៊ីនជាអ្នកជួយ បានដំណឹងកន្លែងនីតតាក៏ព្រោះតែខែប៊ីនដូចគ្នា ។ រូបភាពនឹងសំលេងរបស់រាងតូចដក់ជាប់ក្នុងក្រសែភ្នែកវៃហាំងទាំងអស់ តែគេមិនមាត់មិនកចេះតែលួចមើលជីមីនតាមកញ្ចក់ទាំងដែលគេមិនចាប់អារម្មណ៍៖
( តើអ្នកប្រុសតូចគិតយ៉ាងមិចទើបទាក់ទងនឹងលោកខែប៊ីន? )នេះជាសំនួរដែលវៃហាំងបានត្រឹមតែឆ្ងល់ក្នុងចិត្ត ឋានៈត្រឹមកូនចៅមិនហ៊ានលូកមាត់វែងឆ្ងាយបានត្រឹមតែមានចម្ងល់ប៉ុណ្ណោះ ។
.....
បីម៉ោងក្រោយជីមីនបានមកដល់កន្លែងដែលគេប៉ងតែម្ដង អ្នកទាំងពីឈរចាំខែប៊ីនមួយសន្ទុះក៏ឃើញឡានខែប៊ីនមកដល់ ។ ខែប៊ីនឈប់ឡានពន្លត់ម៉ាសុីនរួចចុះដើរមករកជីមីន៖
« មកដល់យូឬនៅ? »
« ទើបតែមុនបងបន្តិច »
« នោះហើយផ្ទះនីតតាអ្នកបំរើដាយ៉ុន »ខែប៊ីនបានចង្អុលទៅផ្ទះទាមតូចល្មមមួយនៅក្រោយខ្នងជីមីន ។ គេងាកសម្លឹងមើលផ្ទះនោះក៏ឃើញមានជីតានឹងក្មេងស្រីម្នាក់អង្គុយលេងលើបង់ក្រោមដើមឈើធំនៅជំហៀងផ្ទះពួកគេ៖
« នេះអ្ហេស? »ជីមីមតប៖
« ចូលទៅអីលូវទេ? »
« បាទ »
« អ៊ីចឹងតោះ!តែថានេះ- »
« នេះវៃហាំងគាត់បើកឡានអោយខ្ញុំ!អោយគាត់ចូលទៅជាមួយគ្នាទៅ »ជីមីនប្រាប់ខែប៊ីនខណៈគេហាក់មិនចង់អោយវៃហាំងចូលទៅជាមួយ៖
« ចឹងក៏ចូលទៅ »បន្ទាប់មកអ្នកទាំងបីចូលទៅព្រមគ្នា ។ គេមកដល់ក៏ឈប់នៅចំពោះមុខលោកតាចាស់ម្នាក់មុននិយាយ៖
« ជំរាបសួរលោកតា »
« ពួកចៅមករកអ្នកណាដែរ? »ជីតាបានសួរខណៈឃើញពួកគេចូលមកយ៉ាងចម្លែក៖
« លោកតាជាសាច់ញាតិអ្នកនាងនីតតាមែនទេ? »ជីមីនសួរលោកតាក៏ងក់ក្បាល៖
« ពួកខ្ញុំជាមិត្តរបស់នាង »លោកតាស្ដាប់ជីមីនហើយគាត់ក៏សម្លឹងមើលអ្នកទាំងបីដោយចម្លែក ។ គាត់មើលពីសាច់ឈាមការតែងខ្លួនមិនចង់ជឿនោះឡើយថាជាមិត្ត ពិសេសពួកគេសុទ្ធតែជាមនុស្សប្រុសថែមទៀត៖
« តើនីតតានៅផ្ទះដែរឬទេលោកតា? »ខែប៊ីនសួរ៖
« នាងលេងនៅហើយ »
« អៅចុះនាងទៅណា? »ជីមីនសួរម្ដង៖
« ..... »លោកតាឈប់និយាយជីមីនកាន់តែអន្ទះសារតាមសួរ៖
« លោកតា!គឺថាខ្ញុំមានរឿងសំខាន់ជាមួយនាង លោកតាអាចប្រាប់ខ្ញុំបានទេ ខ្ញុំពិតជាចង់ជួបនាងពិតមែន »
« តើពួកចៅត្រូវការអី? »
« ពួកខ្ញុំមិនបានមកអាក្រក់ទេលោកតា ខ្ញុំមានការសំខាន់ចង់ជួបនាង »ខែប៊ីនតប៖
« សូមលោកតាជួយប្រាប់ពួកចៅបានទេ »
« ..... »លោកតាប្រែមុខជាស្រពោនហើយចៅស្រីនោះក៏បាននិយាយ៖
« ពួកលោកពូចង់ជួបម៉ាក់ខ្ញុំថ្នាក់នេះ តើគ្រប់គ្នាមានពាក់ព័ន្ធនឹងការស្លាប់ម្ដាយខ្ញុំដែេឬទេ? »
« ស្លាប់?ម្ដាយ »ខែប៊ីននឹងជីមីននិយាយព្រមគ្នាទាំងភ្ញាក់ផ្អើល ក្មេងស្រីនេះជាកូនស្រីនីតតាអ្ហេស?តើមានរឿងអីកើតឡើងបានជាកូនស្រីតូចនិយាយដូច្នេះ?

និស្ស័យកម្ម. ចប់Where stories live. Discover now