7

967 81 4
                                    



        សន្រឹបជេីងចុះតាមកាំជណ្ដេីរម្ដងមួយកាំៗ ដំណេីរសឺកៗ តម្រង់ទៅបន្ទប់ទទួលភ្ញាវដែលមានមនុស្សប្រាំនាក់អង្គុយខាងក្នុង ។
« អ្នកប្រុសឆាប់ចូលទៅខាងក្នុងទៅ លោកស្រីលោកប្រុសមកយូហេីយ »
« បាទ!ម៉ែដោះ !! ម៉ែដោះទៅធ្វេីការម៉ែដោះចុះ »
« ចា៎ អ្នកប្រុស »
« ហុឺម ! ខ្ញុំមិនចង់ឃេីញទឹកមុខគេបញ្ចេញដាក់ខ្ញុំទេ »ជីមីនដកដង្ហេីមធំធុញថប់ហ្នឹងអង្គុយប្រឈមមុខជាមួយប្ដី គិតថាមិនចង់ចូលទៅ ប៉ុន្តែរអាជាមួយជុងហ្គុក ជីមីនសម្រែចចិត្តគោះទ្វាបន្ទប់មុនចូលខាងក្នុង ឱ្យមានសុជីវធម្ម ។
«សួរស្ដី លោកប៉ាអ្នកម៉ាក់ !! »ទ្វាបេីកជីមីនអោនគោរពអ្នកទាំងបួន ។
« កូនជី មកអង្គុយមកកូន !! »ជីមីនលឺម្ដាយហៅហេីយក៏ចូលទៅអង្គុយក្បែរជុងហ្គុក ។
« អ្នកទាំងបួនមកយូហេីយមេនទេ ? »
« ពួកម៉ាក់មកមួយសន្ទុះដែរហេីយ !! ជុងហ្គុកប្រាប់ម៉ាក់ថាកូនមិនស្រួលខ្លួន ទេីបមិនទាន់ក្រោក ម៉ាក់ក៏អង្គុយចាំតែម្ដងទៅ មិនដាស់រំខានកូន »លោកស្រីម្ដាយក្មេកនិយាយទៅកាន់កូនប្រសាជាហូហែរតាមអ្វីគាត់លីពីម៉ាត់ជុងហ្គុក ។
« ចឹងមែនទេម៉ាក់ ? »ម៉ាត់និយាយជាមួយម៉ាក់តែកែវភ្នែកសម្លឹងទៅស្វាមីចិត្តខ្មៅ ទឹកមុខបង្ហាញឱ្យឃេីញហួសចិត្តពូកែកុហកមែនរកពាក្យបានល្អថែមទៀត ជីមីនដកភ្នែកពីស្វាមីមកប្រឈមជាមួយអ្នកម៉ាក់លោកប៉ាវិញ ។
« កូនប្រុស ហេតុអីក៏ស្គមម្ល៉េះ មកជិតម៉ាក់មក ឱ្យម៉ាក់មេីលបន្តិច »សំដីស្របហ្នឹងកាយវិការរបស់លោកស្រីផាក យ៉ុងសេ ធ្វេីឱ្យជុងហ្គុករាងមានភារុត តែគេនៅតែរក្សាគោលជំហរបាន ។
« អ្នកម៉ាក់ លោកប៉ា ! »ជីមីនដេីរមករកអ្នកមានគុណទាំងពី រលីងរលោងចង់យំ ពេលលឺសំដីម៉ាក់ ប៉ុន្តែគេនៅមានភាពរឹងពឹងក្នុងខ្លួន ។
« មិចក៏ស្លេកស្លាំងម្ល៉េះកូន ? មានបញ្ហាអ្វីឬ ? »លោកស្រី ក្រសោបថ្ពាល់កូនសងខាង ពិនិត្យមេីលឱ្យច្បាស់ ក្នុងចិត្តហាក់មានអារម្មណ៍ចម្លែក ។
« អ្នកម៉ាក់ !! មកពីមីនគេមិនសូវស្រួលខ្លួន ញាំអ្វីមិនសូវបានទេប៉ុន្មានថ្ងៃនេះ »មេីលទៅមិនស្រួលជុងហ្គុករហ័សចូលម៉ាត់បកស្រាយដោយពាក្យមិនពិត ជីមីន មិនមាត់មិនកគិតតែអោបម្ដាយភ្នែកបាញ់មកប្ដីរងចាំមេីលគេរកពាក្យអ្វីមកដោះស្រាយបន្ត ។
« ពិតមេនកូនជុង ? កូនជី កេីតអ្វីធ្ងន់ធ្ងរទេកូន ? »
« ម៉ាក់គឺខ្ញុំ- »
« មិនមានអ្វីធំដុំទេម៉ាក់ កូនបានឱ្យពេទ្យពិនិត្យរួចរាល់ហេីយ »ជុងហ្គុក រហ័សឆ្លេីយកាត់សំដីជីមីន ព្រោះនាយខ្លាចជីមីននិយាយអ្វីលេីសនិង ។
« ជុងហ្គុកកូនកុំសូវខ្វល់ការងារពេក យកពេលមេីលថែប្អូនខ្លះផង ការងារក្រុមហ៊ុនមានប៉ានៅមេីលហេីយ »ឃេីញកូនប្រសារមិនស្រួលខ្លួនប៉ាជុងហ្គុក ក៏ជួយនិយាយឱ្យខ្លះទៅ គាត់ក៏ចង់ឱ្យកូនមានពេលក្បែរកូនប្រសារឱ្យច្រេីនៗដែរ ។
« អីលូវចេះទៅ បេីសិនជាជុងហ្គុកមិនសូវមានពេល ម៉ាក់អាចមកនៅទីនេះមួយរយៈកំដរកូនមីនក៏បាន »
« ក៏បា- »សំដីជីមីនកាត់ផ្ដាច់ដោយជុងហ្គុក ។
« មិន មិនបាច់ទេអ្នកម៉ាក់ ចាំកូនឈប់មួយរយៈតូចមេីលថែគេក៏បាន មិនរំខានម៉ាក់ទេ »នាយ ស្លាន់ស្លោចូលនិយាយភ្លាមៗ បេីម៉ាក់មកនៅគ្រប់យ៉ាងនិងចប់ ។

និស្ស័យកម្ម. ចប់Where stories live. Discover now