ភាគបញ្ចប់

944 66 14
                                    

ក្នុងបន្ទប់មានពន្លឺពណ៍លឿនល្មមអាចអោយយើងមើលឃើញពីរូបភាពកំលោះតូចម្នាក់ដែលដេកស្ងៀមលើគ្រែហើយមានខ្សែពាស់ពេញទាំងខ្លួន ។ សន្រឹបជើងដើរចូលក្នុងបន្ទប់អ្នកជំងឺអាចអោយអ្នកដែលនៅលើគ្រែស្ដាប់សៀងបាន គ្រាន់តែថាមិនអាចបើកភ្នែកប៉ុណ្ណោះ ។ បុរស់ដែលបានចូលមកអំបិញមិញក៏ដាក់គូទអង្គុយកៅអីក្បែរអ្នកជំងឺ ហើយកែវភ្នែកសម្លឹងមើលអ្នកកំលោះ ។
« ជីមីនគឺប៉ា »ប៉ា?តើប៉ាម្នាក់ណា ប៉ាឃាតកមែនទេ?
« ប៉ាសុំទោស ! ប៉ាមិនចង់ធ្វើបែបនេះលើម្ដាយចៅរបស់ប៉ាទេ ប៉ុន្តែប៉ាបានធ្វើទៅហើយ »ត្រជៀកសងខាងញាក់តិចៗអោយដឹងពីអារម្មណ៍ថាគ្រប់ពាក្យនិយាយចេញមកគេស្ដាប់លឺ ។
« កូនដឹងហើយមែនទេថាប៉ាជានណា? »តាមពិតលោកប៉ាក្មេក តើសំដីគាត់កំពុងតែបញ្ជាក់ពីភាពអារក្រក់អោយកូនដឹងឬ?
« ប៉ាគ្មានបំណងសម្លាប់នាង ហើយក៏មិនចង់សម្លាប់កូន!ប៉ុន្តែប៉ាធ្វើគឺប៉ាចាំបាច់ »ចាំបាច់របស់គាត់គឺសម្លាប់មនុស្សគ្រប់គ្នាលាក់បាំងភាពអាក្រក់របស់ខ្លួនឯងនេះអ្ហេស?អេឡេសក៏បន្តរៀបរាបអំពីទង្វើអោយជីមីនស្ដាប់ ។
ពេលជីមីនចូលក្នុងបន្ទប់គាត់ គាត់បានដឹងពីព្រោះក្នុងនោះមានកាំមេរ៉ា ហើយក៏បានឃើញជីមីនឃើញគ្រប់យ៉ាងក្នុងវីឌីអូ ។ វីឌីអូការជួញដូរអាភៀនការកំចាត់ដាយ៉ុន ហើយក៏មានឯកសាជាច្រើនទាក់ទងនឹងរឿងអាភៀន ទាំងផលិតការនាំចេញគ្រប់យ៉ាងនៅក្នុងនោះទាំងអស់ ។ នៅពេលជីមីនរត់ចេញត្រឡប់មកវិញគាត់ក៏ដឹងហើយបានជួលមនុស្សអោយជិះឡានទៅបុកចំណុចរបស់ជីមីនអង្គុយពេញមួយទំហឹងនោះសន្ទុះឡានមានភាគរយតិចក្នុងការប៉ះប៉ាល់ជុងហ្គុក ហើយគាត់ធ្វើបែបនេះគ្មាននណាអាចចាប់បាននឹងសង្ស័យគាត់ ព្រោះអ្នកបើកមានសារជាតិស្រវឹងចំណែកពេលនេះគេក៏ស្លាប់បាត់ ។
« សូម្បីមនុស្សដែលតាមសម្លាប់កូន នឹងអ្នកសម្លាប់នីតតាគឺជាស្នាដៃរបស់ប៉ាទាំងអស់ »
« ប៉ានិយាយប្រាប់កាពិតដល់កូន ព្រោះប៉ាចង់អោយកូនស្លាប់ទាំងអស់អាល័យ!កូនទុកចិត្តចុះចៅប្រុសមួយប៉ានឹងជួយមើលថែគេអោយល្អបំផុត »
« ជីមីនប៉ាសុំទោស »នេះជាពាក្យចុងក្រោយមុនពេលគាត់ក្រោកដើរចេញ ។ ជីមីនគ្រាន់តែប៉ាចេញផុតទឹកភ្នែកជាច្រើនដែលខំទប់ក៏ហូមកដូចទឹកភ្លៀង អ្វីប៉ាបាននិយាយគេស្ដាប់លឺទាំងអស់ វាឈឺខ្លាំងណាស់ ។
ប៉ាសម្លាប់ខ្ញុំ?ប៉ាបំបែកបំបាក់គ្រួសារខ្ញុំ ប៉ាអោយកូនព្រាត់ពីទ្រូងខ្ញុំ!ប៉ា..ហេតុអី?ហេតុអីបានធ្វើវារួច?
ប៉ាដឹងទេ..ខ្ញុំមិនចង់ឃ្លាតពីប្ដី មិនចង់អោយកូនគ្មានម្ដាយ..ពាក្យសុំទោសប៉ាពីម៉ាត់ ប៉ាអាចសងអ្វីមកអោយគ្រួសារខ្ញុំខ្លះ?ប៉ា...
វាឈឺចាប់ខ្លាំងណាស់ដែលយើងដឹងរឿងដែលមិនគួរអោយជឿ ហេតុអីគ្រប់យ៉ាងអ្នករងគ្រោះទាំងអស់បំផ្លាញដោយគ្រួសារខ្លួនឯង?
......
រំលងផុតទៅបីម៉ោងជុងហ្គុកក៏បានដឹងខ្លួន គេក្រោកឡើងទាំងសេសើ ត្បឹតថាកំលាំងមិនសូវនឹងនរប៉ុន្តែគេក៏ចាំរឿងកើតពេលព្រឹកបានយ៉ាងច្បាស់ ។
« ជីមីន.. »រាងក្រាស់ក្រោកអង្គុយដោយមិនចាប់អារម្មណ៍ដៃ ហើយអេឡេសនឹងដាលិកាក៏ចូលមកលើកកូនប្រុស ។
« ជីមីន?ម៉ាក់ប៉ា..ជីមីន..អូនមីននៅឯណា »ម្ដាយឪពុកសម្លឹងគ្នាដោយស្រពោន ធ្វើអោយចិត្តនាយសែនចម្បែង ។
« អូយ.. »នាយមិនរងចាំម្ដាយប្រាប់ក៏ចុះពីលើគ្រែតែត្រូវដួលព្រោះគេមិនទាន់មានកំលាំងគ្រប់គ្រាន់ ។
« ហឹក កូនប្រុស »ដាលិកា ។
« ខ្ញុំទៅរកប្រពន្ធ ម៉ាក់លេងកូន »
« ប៉ានឹងនាំកូនទៅ »អេឡេសអាណិតកូនប្រុស ហើយលើកគេមកអង្គុយលើគ្រែសិន រួចគាត់ចេញទៅខាងក្រៅមួយភ្លេត ត្រឡប់មកវិញក៏មានរទះរុញមកជាមួយ ។ គាត់ដើរមកជិតកូនហើយក៏លើកកូនដាក់អង្គុយលើរទះតែម្ដង បន្ទាប់មកក៏បន្តរុញគេមកកាន់បន្ទប់ជីមីន ។
« កូនមីននៅក្នុងនេះ ពេទ្យអោយចូលមើលបានតែម្នាក់ទេ »អេឡេសនិយាយហើយជុងហ្គុកក៏រុញរទះទាំងដៃម្ខាងចូលក្នុងបន្ទប់ជីមីនតែម្ដង ។
......
គេរុញរទះទៅជិតប្រពន្ធទាំងស្លុតចិត្តខណៈឃើញរាងកាយប្រពន្ធពោពេញដោយខ្សែតូចៗជាច្រើន ទឹកភ្នែកអាណិតក៏ស្រក់ចុះមក ។
« អូនសម្លាញ់!ហឹក ហឹក បងមកហើយ »នាយទ្រហោយំហើយក៏លើកដៃប្រពន្ធមកផ្ដឹតបបូមាត់ ។
« ហឹក..ប្រពន្ធសម្លាញ់..ហឹក បងមកមើលអូនហើយ.. »កែវភ្នែកដែលបឹតស្រាប់តែព្រិចខ្ញាំៗបើកឡើងយឺតៗ ។ គ្រប់គ្នាមកមើលគេបើកមិនរួចគ្រាន់តែលឺសំលេងប្ដីភ្នែកហាក់មាននណាចាប់បើកអោយ ។
« បងមកមើលអូនហើយណា »ទឹកភ្នែកស្រក់ចុះម្ដងទៀតពីកែវភ្នែកដ៏តូច ។ រាងក្រាស់ប្រើដៃម្ខាងអង្អែលភ្នែកស្អាតថ្នមៗហើយថើបអង្អែលដៃមិនឈប់ ។
« បងសុំទោស...ហឹក អូនឈឺទេ.. បងសុំទោសដែលបើកមិនប្រយ័ត្ន ហឹក ..ប្រពន្ធសម្លាញ់..អូនឈឺខ្លាំងទេ »មាត់ជាប់បំពង់ខ្យល់មិនអាចនិយាយក្រៅពីក្រវីក្បាលតិចៗ ប្ដីមិនខុសទេគ្រប់យ៉ាងជាកម្មអូន
« អូនត្រូវតែតស៊ូណា..កូននៅចាំអូន ចាំអូនត្រឡប់ទៅអោបគេទៅលួងគេ!ហឹក..ស៊ូណាប្រពន្ធសម្លាញ់ »នៅពេលរុញរទះចេញមកម្ដាយឪពុកបាននិយាយថាប្រពន្ធគេធ្ងន់ណាស់ ហើយក៏អោយពួកយើងត្រៀមចិត្ត ទើបនាយព្យាយាមនិយាយលួងរាងតូច ។
« អូនយំធ្វើអីប្រពន្ធសម្លាញ់ »រាងតូចដកបំពង់ខ្យល់ចេញពីច្រមុះ ហើយកាន់ដៃប្ដីយ៉ាងណែន រួចក៏យំរហូតលឺសំលេងចេញមក ធ្វើអោយទ្រូងប្ដីសែនឈឺស្រណោះប្រពន្ធ ។
« ហឹក..អូនខ្លាច!ខ្លាចពេលអត់ពីអូនទៅ ហឹក បងរៀបជាការជាមួយអ្នកផ្សេង ហឹក ខ្លាចគេធ្វើបាបកូនអូន ហឹក ខ្លាចគេមិនស្រលាញ់កូនអូន »សំលេងមួយៗខ្សាវៗប្រឹងបង្ហើបសំនៀងអោយប្ដីស្ដាប់ ។ គេយំព្រោះដឹងថាមិនរស់ គេយំព្រោះមិនអាចនិយាយកាពិត គេយំព្រោះគេមិនចង់ឃើញប្ដីឈឺចាប់ ។
« កុំនិយាយដូច្នេះប្រពន្ធសម្លាញ់! ហឹក អូនមិនអាចទៅណាចោលបងបានទេ »
« ហឹក..បងសន្យាជាមួយអូនបានទេ? »
« បាទ!បងសន្យាជាមួយអូន »
« ហឹក ហឹក !មើលថែកូន...កុំបោះបង់គេ...កុំទុកគេអោយនៅម្នាក់ឯង...ស្រលាញ់គេអោយច្រើន...កុំធ្វើអោយគេឯកា..ហឹក.. »
« បាទអូន..បងមិនអោយគេឯកា បងនិងមើលថែកូនអោយល្អ ហឹក »
« ហឹក..កុំយំ...អូនមិនអីទេ..អូនគ្រាន់តែចង់សម្រាក..អូនមិនទុកបង..មិនទុកកូនចោលឡើយ..ខិះ ខិះ.. »តឺត.....សំលេងក្អករបស់រាងតូចគួបសំលេងចង្វាក់បេះដូងកំពុងតែលោតខ្សោយទៅ ម្ដងត្រង់ម្ដងមិនត្រង់ ។
« ប្រពន្ធសម្លាញ់...ហឹក ពេទ្យ..គ្រូពេទ្យ »រាងក្រាស់អង្គុយលើរទះស្រែកឆ្លេឆ្លាខណៈឃើញប្រពន្ធប្រកាច់លើគ្រែភ្លាមៗហើយចង្វាក់បេះដូងទៅជាដើរត្រង់ ។
......
ពេទ្យស្ទុះស្ទាញ៉ាប់ដៃញ៉ាប់ជើងសង្គ្រោះអ្នកជំងឺអោយមានជីវិតឡើងវិញខណៈសាច់ញាតិឈរត្រៀតត្រាខាងក្រៅយ៉ាងអន្ទះសារ គ្មាននណាចាប់អារម្មណ៍អេឡេសដែលឈរស្ងៀម លោកបានដឹងច្បាស់ទៅហើយលើលោកនេះគ្មានវត្តមានកូនប្រសារឈ្មោះជីមីនទៀតឡើយ ។
មួយសន្ទុះក្រោយមកពេទ្យក៏បានចេញមក ហើយជុងហ្គុកក៏ស្ទុះសួរមុនគេដោយទឹកមុខស្លេកៗ ។
« ប្រពន្ធខ្ញុំលោកគ្រូពេទ្យ? »
« ហឺម...ចូលរួមសោកស្ដាយលើសាច់ញាតិផង!ខ្ញុំប្រឹងអស់សមត្ថភាព »គ្រាន់តែពេទ្យបញ្ចប់សំដីម្ដាយទាំងពីក៏សន្លប់ ចំណែកជុងហ្គុករត់ចេញពីរទះចូលទៅរកជីមីនតែម្ដង ។
« ហឹក...អត់ទេ..ជីមីន..មិញនេះអូនថាមិនទុកបងនិងកូនចោលនោះ..ហឹក ហឹក មិញអូននិយាយអូនភ្លេចហើយឬ? »រាងក្រាស់អោបសាកសព្វរាងតូចស្រែកយំខ្លាំងៗ ។
« មីន...មីន..អើយ..ហឹក ហឹក អូនក្រោកមក..ហឹក ..អូនសម្លាញ់អូនលឺបងហៅទេ...អូន... »នាយក្ដោបថ្ពាល់ប្រពន្ធថើបពេញផ្ទៃមុខដោយមិនស្អប់ខ្ពើម ហើយក៏ទាមទាអោយប្រពន្ធត្រឡប់មកវិញ ។
« អូនអើយ..ហឹក ហឹក អូនដាច់ចិត្តម្ល៉េះ?..អូន...អូននិយាយជាមួយបងមួយម៉ាត់មក..ហឹក ហឹក..ទៅផ្ទះយើងវិញ.. »នាយបានទួញសោកដាក់សាកសព្វប្រពន្ធរហូតដល់សន្លប់បាត់លើកាយសាកសព្វរាងតូច ។
.......
ពីឆ្នាំកន្លងផុតទៅ!!
ចាប់តាំងពីបាត់ជីមីនជុងហ្គុកក្លាយជាមនុស្សស្ងៀមស្ងាត់ ហើយក៏មើលថែកូនម្នាក់ឯងយ៉ាងល្អតាមការសន្យា ។ ពេលកូនដេកលក់គេតែងតែយករូបថតជីមីនមកអោបហើយនិយាយម្នាក់ឯង ជាពាក្យដែលគេតែងនិយាយជាមួយគ្នាកាលនៅរស់ ពេលខ្លះងូតទឹកក៏យករូបប្រពន្ធទៅតាម រួចនិយាយទាំងសើចសប្បាយជាមួយរូបថតហាក់ដូចមនុស្សឆ្កួត ។
ថ្ងៃនេះចុងសប្តាហ៍ជុងហ្គុកក៏បាននាំកូននឹងរូបថតជីមីនមកអង្គុយមើលទឹកសមុទ្រនាថ្ងៃលិចជាមួយគ្នា ។ ឪពុកកូនអង្គុយលើខ្សាច់ចោលភ្នែកទាំងគូមើលព្រះអាទិត្យកំពុងតែលិចបាតសមុទ្រដាច់កន្ទុយភ្នែក ។
« នឹកម៉ាក់ទេកូន »ឪពុកសួរទៅកូនប្រុសហើយជុងអុីក៏ងើយមើលលោកប៉ា ។
« នឹក!នឹកខ្លាំងទៀតផងលោកប៉ា »
« ប៉ាក៏នឹកម៉ាក់កូនដែរ »
« ម៉ាក់ឈប់ស្រលាញ់កូននឹងលោកប៉ាមែនទេទើបគាត់ទៅចោលយើងប៉ា? »សំនួរមិនដឹងអីពីក្មេងបួនខួបព្រោះគេមិនដឹងទេថាម៉ាក់លេងមានវត្តមានលើពិភពលោកដ៏ស្រស់ស្អាត ដឹងត្រឹមថាម៉ាក់ទៅឆ្ងាយសែនឆ្ងាយ ពេលជុងអុីធំពេញវ័យម៉ាក់នឹងមកវិញ នេះជាពាក្យចាស់ៗបានប្រាប់ទៅគេ ។
« មិនមែនទេ!មកពីប៉ាមិនល្អខ្លួនឯង ប៉ាសុំទោស »
« បើប៉ាមើលថែម៉ាក់ល្អជាងនេះ ម៉ាក់មិនទៅណាឡើយប៉ាមិនល្អ »
បងល្អណាស់សម្រាប់អូន!គ្មានមនុស្សប្រុសណាល្អជាងប្ដីអូនទេ លោកប្ដីកូនប្រុសសម្លាញ់ អូនសន្យាហើយអូនមិនទៅណាចោលបងទេ
បើយើងសម្លឹងមើលពីចម្ងាយឃើញថាមានមនុស្សបីនាក់កំពុងតែអង្គុយលើខ្សាច់មើលព្រះអាទិត្រជាមួយគ្នាយ៉ាងស្រស់ស្អាត ត្បឹតថាពីនាក់ពុកកូនមិនអាចឃើញក៏ដោយ ។ គេម្នាក់នោះស្អាតណាស់ស្លៀកបំពាក់ពណ៍សមានសក់ខ្មៅរលោងកំពុងតែអង្គុយក្បែរកូនប្រុសមើលសម្លឹងមើលអ្នកទាំងពីដោយស្នាមញញឹម ។

                ចប់

ស្នេហាពួកយើងដូចជាព្រះអាទិត្រ ក៏ដូចជាសមុទ្រដែលឆ្ងាយអណែកមើលមិនផុតពីត្រើយនៃសមុទ្រ ទោះបីខំពុះពាយ៉ាងណាក៏ទៅមិនដល់ ចុងក្រោយមិនទទួលបានសុខសុភមង្គល ។ ប៉ុន្តែខ្ញុំពិតជាមានក្ដីសុខនៅអ្វីដែលខ្ញុំទទួលបានពីពួកយើងទាំងពី មិនថាជាតិណាក៏ដោយពួកយើងនឹងប្រាថ្នាជួបគ្នាគ្រប់ជាតិ ហើយរស់នៅជាមួយគ្នាដោយសុខសាន្ត ។

អរគុណជាងគេអ្នកខមមិននឹងចុចវ៉ូតអោយ🥹🙏💜
ជួបគ្នារឿងក្រោយ🫶

និស្ស័យកម្ម. ចប់Where stories live. Discover now