35

565 51 2
                                    

នេះជាថ្ងៃទីបីហើយដែលជីមីនមិនទាន់ដឹងខ្លួន ចំណែកជុងហ្គុកវិញគេមិនបានទៅណាឆ្ងាយពីប្រពន្ធខណៈរូបប្រពន្ធមិនទាន់ដឹងខ្លួនឡើង ។ ឯរឿងជនល្មើសក៏ត្រូវចាប់បានពីនាក់ក្នុងចំណោមបួននាក់ ប៉ុន្តែពួកគេមិនបាននិយាយអ្វីសោះ ។
ជុងហ្គុកអង្គុយសាឡុងមើលប៉ាម៉ាក់ទាំងសងខាងនិយាយ៖
« ហេតុអីក៏មិនទាន់ដឹងខ្លួនទៀត »ម្ដាយរបស់ជីមីនពោលទាំងសោកសៅក្នុងនាមជាម្ដាយកូនឈឺប៉ុណ្ណាម្ដាយឈឺជាងកូនទៅទៀត ។
« អូនសម្លាញ់កូនយើងជាមនុស្សល្អ គេប្រកត់ជាដឹងខ្លួនឆាប់ៗ »លោកផាកចូលទៅអង្អែលខ្នងប្រពន្ធលួងលោមគាត់ ។
« កូនមីននៅក្នុងដៃពេទ្យហើយ អ្នកអូនកុំបារម្មពេកណាប្រយ័ត្នសុខភាពខ្លួនឯង »លោកស្រីដាលិកាចូលមាត់និយាយ គាត់ក៏បារម្មពីកូនប្រសារមិនចាញ់អ្នកស្រផាកប៉ុន្មានដូចគ្នា ប៉ុន្តែត្រូវគិតពីសុខភាពខ្លួនឯងផងដែរ ។
« ជុងហ្គុក »ប៉ាជុងហ្គុកបានហៅកូនប្រុស គេលឺហើយក៏ក្រោកពីសាឡុងមើលទៅប៉ាគេសួរ៖
« បាទលោកប៉ា »
« កូនត្រូវយកចម្លើយពីជនល្មើសអោយបានលឿន កុំនៅអូសបន្លាយយូ »
« រឿងនេះលោកប៉ាកុំបារម្មអី »
« ហើយពួកគេត្រូវការអី »អ្នកស្រីផាកក៏ងាកមកសួរ ។
« ខ្ញុំមិនដឹងទេអ្នកម៉ាក់ មានតែចាំអោយជីមីនដឹងខ្លួនសិន ព្រោះវានៅតែនិយាយមកប្លន់ជីមីន តែគ្រប់យ៉ាងមិនបានបាត់បន្តិចសោះ »ជុងហ្គុកតបទៅម្ដាយក្មេកតាមត្រង់ ហើយក៏ងើយឆ្ងល់ដូចគ្នាសួរចម្លើយពួកគេក៏តបថាខ្លួនជាចោទាំងដែលរបស់របររបស់ជីមីននៅគ្រប់ ។
« ប៉ាថាមិនមែនជារឿងធម្មតានោះទេ បើបែបនេះវាគង់តែមានលើកទីពីដើម្បីសម្លាប់កូនមីន »លោកផាកពោលទាំងក្ដីព្រួយបារម្មពីកូន ។
ក្រោយពីសួរសុខទុក្ខរួចរាល់ជុងហ្គុកក៏ជូនដំណើរពុកម្ដាយត្រឡប់ទៅវិញ ដោយគេនៅមើលថែជីមីនដូចរាល់ដង ។ គេដើរចូលក្នុងបន្ទប់សម្រាកជីមីនវិញហើយមកអង្គុយក្បែរខ្លួនប្រពន្ធ៖
« ពេលណាដឹងខ្លួនអូនសម្លាញ់ មើលមុខអូនចុះស្គមច្រើនណាស់ »នាយឈោងដៃទៅវែកសក់បាំងភ្នែកតិចៗចេញពីមុខជីមីនហើយបន្ត៖
« បងខានទៅធ្វើការច្រើនថ្ងៃហើយ ពីព្រោះបងចង់នៅកំដរអូន អូនមិនខឹងបងទេមែនទេអូនសម្លាញ់ »ជុងហ្គុកចេះតែនិយាយពីនេះពីនោះរហូតគេងលក់ជិតជីមីន គេមិនសូវបានដេកគ្រប់គ្រាន់ប៉ុន្មានទេដោយសារចំណាយពេលនិយាយលេងជាមួយប្រពន្ធទាំងដែលដេកស្ងៀមមិនកម្រើក ។ ផែនដីវិលទៅវិលមកក៏ម៉ោងចូលរសៀលទៀតហើយ ម្រាមដៃចង្អុលដែលដេកស្ងៀមច្រើនថ្ងៃក៏ផ្ដើមកម្រើកតិចៗបញ្ជាក់អោយដឹង សំលេងលឺខ្សាវៗក៏របូតចេញពីបបូមាត់ក្រៀមដូចដីមិនស្គាល់ទឹក៖
« ទឹក....ទឹក.. »ជីមីនហើបមាត់ខ្សាវៗទារកទឹក ដាស់អោយអ្នកជាប្ដីអង្គុយលើសាឡុងរហ័សក្រោកមកមើលស្លន់ស្លោ ។
« មីននីអូនដឹងខ្លួនហើយ »
« ទឹក...ខ្ញុំស្រេកទឹក »
« បាទៗ.. »មិនបង្អង់យូជុងហ្គុករហ័សចាក់ទឹកចូលកែវដាក់បំពង់អោយជីមីនបឺតទឹកសើមបំពង់កភ្លាមៗ ។ ក្រោយពីជីមីនញាំរួចហើយជុងហ្គុកក៏ហៅពេទ្យពិនិត្យអាការៈប្រពន្ធ៖
« ប្រពន្ធខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ »ជុងហ្គុកសួរខណៈពេលមើលអាការរៈរួចរាល់ ។
« អ្នកជំងឺគ្រាន់បើបន្តិចហើយ គ្រាន់តែមុខរបួសមិនទាន់ជាសះស្បើយនៅឡើយ ញាំអ្វីលោកត្រូវអោយគេតមផង ពិសេសរបស់រឹងប៉ុន្នឹងឯង »
« អរគុណ »
« បាទ »គ្រូពេទ្យឆ្លើយទាំងញញឹម ។
« បើចឹងខ្ញុំសុំទៅធ្វើការសិនហើយ »និយាយចប់គ្រូពេទ្យក៏ដើរចេញ ។ ជីមីនសម្លឹងមុខជុងហ្គុកក្រោយពេលពេទ្យទៅបាត់ គេចង់សួរណាស់តែមិនហ៊ានព្រោះនៅរអាចិត្តជាមួយជុងហ្គុកនៅឡើយ មិនដឹងថាត្រូវនាយស្ដីបន្ទោសឬអត់នោះទេដែលខ្លួននាំបញ្ហាមកអោយគេបែបនេះ ។
« អូននៅឈឺទៀតដែរទេ? »ជីមីនភាំងពេលលឺសំដីដ៏ផ្អែមរបស់ប្ដី ប្រៀបគេកំពុងតែដេកយល់សិប្តអ៊ីចឹង ។
« មិចក៏មើលមុខបងបែបនេះ?អូននៅឈឺមែនទេ ចាំបងទៅហៅពេទ្យមក »នាយស្លន់ស្លោធ្វើអ្វីមិនត្រូវខណៈប្រពន្ធសម្លឹងមុខស្ងៀមមិនស្រដី គេមិនចាប់អារម្មណ៍ចំពោះសំដីសំដៅខ្លួនឯងឡើយដូចគេនិយាយអ៊ីចឹងនឹងចាប់ផ្ដើមម្ដងទៀតជាមួយជីមីន នឹងសំដីផ្អែមទន់ភ្លន់ដាក់ប្រពន្ធ ។
« ឈប់សិន »បបូមាត់គ្រៀមរបស់ជីមីនបានស្រែកឃាតប្ដីអោយឈរស្ងៀម មុននេះគេបម្រុងទៅហៅពេទ្យមក ។
« ខ្ញុំ... »
« អូនកើតអី?កុំនិយាយដាច់ៗបានទេបងបារម្ម »
« ខ្ញុំ...នេះ..នេះលោក »ជីមីនគាំងអណ្ដាតអស់ហើយមិនដឹងថាក្រលាស់បែបណាចេញមកដើម្បីអោយសមនោះទេ ហេតុអីជុងហ្គុកប្ដូថ្នាក់នេះ ប្ដូរមិនចង់ជឿទាល់តែសោះ ។
« បង..បងយ៉ាងមិច? »ជុងហ្គុកមិនយល់ពីន័យជីមីនដូចគ្នា ។
« អូនឃ្លានទេ ព្រោះអូនមិនបានញាំអីប៉ុន្មានថ្ងៃហើយ »ដោយមិនទទួលបានចម្លើយជុងហ្គុកក៏លើកប្រធានបទផ្សេងយកមកនិយាយ៖
« ចង់ញាំអីប្រាប់មកបងចុះទៅទិញមកអោយ »
« ..... »ជីមីនស្ងាត់ព្រោះមិនយល់ពីទង្វើជុងហ្គុកតើគេសម្ដែងអ្វីមកបោកទៀតហើយ ។
« ហេតុអីអូនមិននិយាយ?អូន..- »
« ខ្ញុំមិនឃ្លានទេ ខ្ញុំ... »
« មិនឃ្លានយ៉ាងមិចអូនខានញាំអីយូហើយ គួរតែញាំបបរដើម្បីមានអារហារចូលពោះខ្លះ »
« ប៉ុន្តែខ្ញុំពិតជាអត់ឃ្លានមែន ខ្ញុំងងុយចង់គេងច្រើនជាង »
« ចឹងអូនសម្រាកទៅចុះ បងចុះទៅទិញបបរក្ដៅៗមកអោយអូន »
« ..... »ជីមីនងក់ក្បាលបន្ទាប់មកជុងហ្គុកក៏ដាក់អោយប្រពន្ធគេងស្រួល៖
« បងទៅតែមួយភ្លេតទេណា »នាយផ្ដែផ្ដាំមុនពេលចេញទៅ ។ ក្រោយពេលប្ដីទៅផុតជីមីនក៏ក្រោកអង្គុយឆ្ងល់នឹងជុងហ្គុក៖
« តើគេកើតអី មិចក៏សុខៗមកធ្វើល្អ ថែមទាំងនិយាយពាក្យអូនបងៗជាមួយខ្ញុំ?តើគេត្រូវការអី »អោយជឿភ្លាមៗមិនអាចទៅរួចឡើយខណៈអាក្រក់ដាក់គ្នាសុខៗថ្មីៗនេះសោះ ដូចជាមនុស្សពីផ្សេងគ្នាអ៊ីចឹង ។
« ឬមួយគេខ្លាចខ្ញុំស្លាប់ គេមិនបានសងសឹកហើយសម្ដែងធ្វើជាល្អជាមួយខ្ញុំដើម្បីអោយខ្ញុំមានកំលាំងចិត្តរស់បានយូ?គេប្រកត់ជាបែបនេះ មនុស្សដូចគេមិនអាចមកល្អជាមួយខ្ញុំបានទេ »នឹកហើយសែនអន់ចិត្តមិនគួរណាមកធ្វើបាបចិត្តគ្នាបែបនេះទេ បើស្អប់ក៏ធ្វើធម្មតាដូចតែមុនទៅ ។
ក្រាក ! ជីមីនត្រូវភ្ញាក់ព្រឺតនឹងសំលេងទ្វាបន្ទប់គេត្រូវមានមនុស្សបើកចូល គេអង្គុយស្ងៀមមិនបានស្រែកសួរក្នុងចិត្តគិតថាជាជុងហ្គុក ប៉ុន្តែចម្លែកហេរុអ្វីក៏ទៅមកលឿនដូច្នេះ ។
« លោកជាអ្នកណា? »ជីមីនស្រែកចាចខណៈឃើញរូបរាងបុរស់ម្នាក់ចូលមកមិនមែនប្ដី គេស្លៀកឈុតពណ៍ខ្មៅពាក់មួកហើយក៏បឹតមុខជិតឈឹងមើលមិនដឹងថាជានណា ។ បុរស់នោះស្ទុះមកខ្ទប់មាត់ជីមីនយ៉ាងកំរោលខណៈរាងតូចបម្រុងនឹងស្រែកហើយគេក៏និយាយ៖
« បើមិនចង់ស្លាប់កុំរវល់រឿងដាយ៉ុន »
« អឺម... »ជីមីនក្រហឺមដើមកទាំងខ្លាចបុរស់នោះ ។
« ឯងស្ដាប់យល់ទេ បើចង់រស់កុំមករវល់ »
« ហឹក.ហឹក.. »
« យើងប្រម៉ានឯង បើដឹងថាឯងនៅតែបន្ត..ជីវិតឯងនឹង... »
« ហឹក .. »ជីមីនកាន់តែខ្លាចពេលឃើញបុរស់នោះលើកបង្ហាញកូនកាំបឹតដាក់មុខរបស់គេ ធ្វើអោយគេខ្លាចរហូតហូទឹកភ្នែក ។

និស្ស័យកម្ម. ចប់Waar verhalen tot leven komen. Ontdek het nu