20

604 42 3
                                    

« ខែប៊ីន?ជាសិស្សច្បងតើ ជីមីនទាក់ទងជាមួយគាត់ឬ? »ដាយ៉ុនលឺដូច្នេះក៏សួរ ។
« ទាក់ទងអ្ហេស?ខ្ញុំមិនបានគិតអញ្ចឹងទេ »
« ចុះជីមីនពេញចិត្តដែរអត់? »ជីមីនញញឹមអៀនព្រានសំនួរដាយ៉ុន តើអ្នកណាមិនលួចស្រលាញ់ទៅខែប៊ីនរៀនក៏ពូកែសង្ហាក៏សង្ហា ថែមទាំងចិត្តល្អចំពោះជីមីនទៀតផង ការញញឹមរបស់រាងតូចក៏ស្ថឹតក្រោមក្រសែភ្នែកពិឃាតមួយគូផងដែរ ។ មិនដឹងជាមានហេតុផលអ្វីដែលចង់ត្រួតត្រាលើវាសនាគេឡើយ ម្ចាស់សមីខ្លួនគេចង់ទៅណាវាជារឿងផ្ទាល់ខ្លួនរបស់គេ ចំបាច់ក្ដៅក្រហាយ ?
« សិស្សច្បងខែប៊ីនមើលទៅគាត់ល្អនឹងជីមីនណាស់ ថាមិនត្រូវគាត់លួចស្រលាញ់ជីមីនផងក៏មិនដឹង »
« ដាយ៉ុនកំនិយាយផ្ដេសផ្ដាស់ បើមានគេលឺមិនល្អស្ដាប់នោះទេ!ខ្ញុំមិនហ៊ានប្រាថ្នាបងខែប៊ីនឡើយ »រាងតូចទំលាក់ទឹកមុខចុះពេលនិយាយដល់ចំណុចនេះ តាមពិតទៅក៏មានចិត្តលើសិស្សច្បងបន្តិចបន្ទចដែរ តែមិនហ៊ានភាពសារភាពដាក់គេមុន ព្រោះគិតថាខ្លួនមិនសាកសម ។
« ជីមីន....»ភ្លាមនោះក៏មានសំលេងមួយស្រែកហៅរាងតូច ម្នាក់នោះគឺខែប៊ីននេះឯង នាយរត់តម្រង់មករាងតូចទាំងញញឹម ។
« បងខំតែដើររកតាមពិតមកអង្គុយទីនេះសោះ »
« បងតាមរកខ្ញុំ? »
« បាទ!បងចង់មកប្រាប់អូន ល្ងាចម៉ោងបួនបងទៅទទួលទៅមើលកុន »ខែប៊ីនមកដល់និយាយតែមួយជីមីនព្រោះមិនបានចាប់អារម្មណ៍វត្តមានជុងហ្គុកនឹងដាយ៉ុន ។
« ប្រហែលជាមិនបានទេដឹង ព្រោះជីមីនត្រូវទៅជាមួយពួកយើង »ម្ចាស់ខ្លួនមិនទាន់បាននិយាយផងជុងហ្គុកស្រាប់តែលូកមាត់គ្មានមូលហេតុ អ្នកទាំងបីងាកទៅសម្លឹងមុខនាយព្រមគ្នាដោយចម្ងល់ ។ ជីមីនមិនទាន់បាននិយាយនៅឡើយថាត្រូវជាមួយគូស្នេហ៍មួយគូនេះ មានតែពាក្យបដិសេដប៉ុណ្ណោះ ។
« ជុងហ្គុកបងកើតអី? ជីមីនថាទៅពីពេលណា? »ដាយ៉ុនមិនសុខចិត្តខណៈសង្សាដូចជាហួងហែងជីមីន ។
« មែនហើយ!ខ្ញុំមិនទាន់យល់ព្រមទៅជាមួយពួកលោកឯណា?ខ្ញុំបាននិយាយថាមានណាត់ជាមួយសិស្សច្បងខែប៊ីន »ជីមីនងើយឆ្ងល់បន្តិច គេសម្លឹងមុខជុងហ្គុកចង់ទាចម្លើយឲ្យច្បាស់ ។
« ទោះមិននិយាយក៏ដោយតែឯងថឹតនៅក្នុងការគ្រប់គ្រងរបស់ខ្ញុំ លោកពូផ្ដាំយើងឲ្យមើលថែឯង យើងគ្រាន់តែធ្វើតាមសំដីចាស់ទុំប៉ុណ្ណោះ »មាត់បកស្រាយទៅធម្មតាប៉ុន្តែកែវភ្នែកមិនធម្មតាឡើយ ដូចជាកំពុងដាក់សម្ពាធលើរាងតូច ។
« គាត់ផ្ដាំតាមបងឲ្យមើលថែនៅតែសាលាទេតើ?អត់មានតាមដល់ផ្ទះទេ ណាមួយចេញពីរៀនទើបពួកខ្ញុំទៅ បងបាច់ធ្វើតាមគាត់ដល់ម្លឹងក៏បាន មិនអីទេ »
« មើលរិកពាឯងដូចជាប្រចណ្ឌនឹងជីមីន »ខែប៊ីនបោះពាក្យបញ្ជោះរាងក្រាស់ ទាញភ្នែកបីគូសម្លឹងភ្លាមៗ ។
« អាខែប៊ីន »ជុងហ្គុកហាក់ជាប្រត្តិកម្មនឹងសំដីខែប៊ីន ស្ទុះចេញពីកៅអីទាញកអាវខែប៊ីនរៀបនឹងវាយតែជីមីន ដាយ៉ុនងើបឃាត់ទាន់ សម្លឹងមើលខែប៊ីនដូចជាគ្មានញញើតបន្តិចសោះបែជាបង្ហាញស្នាមញញឹមចុងមាត់ឌឺជុងហ្គុកវិញ ។
ដោយសារតែហេតុការកើតឡើងដូចមិនស្រួលដាយ៉ុនដើរចេញភ្លាមៗ នាងក៏មានចិត្តខឹងនឹងជុងហ្គុកពេលស្ដាប់សំដីខែប៊ីនវាចាមុននេះ វាក៏ដូចអ្វីអ្នកកំលោះនិយាយជុងហ្គុកមើលទៅហាក់ប្រចណ្ឌជីមីនជាមួយខែប៊ីន ទាំងសង្សាអង្គុយជិតខ្លួនតើហេតុអីគេធ្វើបែបនេះ ?
« បើឯងទៅជាមួយវាដឹងតែរឿងមិនខានឡើយ »ជុងហ្គុកនិយាយគម្រាមជីមីនរួចក៏រត់ទៅតាមដាយ៉ុន បន្សល់ទុកជីមីននឹងខែប៊ីនឈរសម្លឹងមើលពួកគេ ។
« បងមិនអីទេឬ?សុំទោសជំនួសគាត់ផង »
« អូនទៅសុំទោសជំនួសវាធ្វើអី? »ខែប៊ីនអស់សំណើចពេលរាងតូចពោលដូច្នោះ ។
« យ៉ាងណាគាត់ក៏ដូចជាបងប្រុសខ្ញុំដែរ!ណ្ហើយ...ឈប់គិតពីរឿងមិញនេះទៅ ពួកយើងបំបែកគ្នាទៅថ្នាក់ចុះ ល្ងាចបងបំភ្លេចបងទទួលខ្ញុំលឺទេ »
« បាទ!!តោះបងជូនអូនទៅថ្នាក់ »ក្រោយពេលនិយាយគ្នាចប់ខែប៊ីនក៏បណ្ដើររាងតូចទៅថ្នាក់ ។

និស្ស័យកម្ម. ចប់Where stories live. Discover now