3

1.4K 89 7
                                    



ថ្ងៃថ្មីចូលមកដល់មនុស្សគ្រប់គ្នានិងរុក្ខជាតិទាំងឡាយសុទ្ធតែទទួលបាននៅពន្លឺព្រះអាទិត្យរះ លេីកលែងតែមនុស្សម្នាក់ដែលទេីបតែរៀបការហេីយថ្មីៗ ត្រូវមកនៅក្នុងភាពងងឹតសូនឈឹង គ្មានពន្លឺថ្ងៃអាចជ្រាបចូលបាន ថែមទាំងគេងជាមួយនិងសាកសព្វមានក្លិនស្អុយពេញមួយយប់ទៀត ។
« ហឹក! ជួយផង....ជួយយកខ្ញុំចេញពីកន្លែងនេះផង..ហឹក...ជួយ......ជួយផង »សំលេងខ្សោយរបស់ជីមីន ប្រឹងស្រែកចេញក្រៅ យូៗទៅក៏គ្មានសំលេងស្រែកទៀត គិតទៅបាយក៏មិនបានញាំទឹកក៏មិនបានផឹក ហេីយត្រូវអត់ងងុយពេញមួយយប់ ។
ជុងហ្គុកអេឡេស អង្គុយនៅលេីសាឡុងជក់បារីបង្ហុយផ្សែងចោល អស់មួយកំណាត់នាយក៏ចុចពន្លត់បារីនិងតុ រួចដេីរចុះមកខាងក្រោម ។
« អ្នកប្រុសពិសារអារហារពេលព្រឹកទេ » អ៊ុំស្រីនីនយ៉ា ចូលទៅសួរអ្នកកំលោះតាមទំលាប់ ។ អ៊ុំស្រីគាត់ត្រូវជាអ៊ុំបង្កេីតរបស់នាយ ព្រោះនាងជាក្រមុំចាស់មិនរៀបការហ្នឹងនាក់ណា ក៏ជ្រេីសផ្លូវដេីរម្នាក់ឯង ។ ទោះមានឈ្មោះជាអ៊ុំបង្កេីតក៏ពិតមេន ប៉ុន្តែនាងបន្ទាបខ្លួនដូចជាអ្នកបម្រេី បែងចែកឋានៈច្បាស់លាស់ ។
« បាទ »ជុងហ្គុក ឆ្លេីយមួយម៉ាត់មុនទៅអង្គុយនៅកៅអីនាយស្រលាញ់គោរពនាងណាស់ ប្រៀបជាម្ដាយទីពីដែលតែងថែបីបាច់គេមករហូត ។
« ចុះអ្នកប្រុសតូច មិនចុះមកញាំអារហារទេឬ »នីនយ៉ា សួរខណៈកំពុងរៀបចំឱ្យទៅជុងហ្គុកបរិភោគ ។
« យ៉ាងមិចនិងអ្នកប្រុស ? »ឃេីញអាការៈក្មួយប្រុសហាក់ប្លែក លឺឈ្មោះអស់អារម្មណ៍ញាំបន្ត ទេីបសួរ ។
« ខ្ញុំឆ្អែតហេីយ »បល់យ៉ឆ្អែតយ៉ាងមិចទាន់ដាក់ចូលក្នុងម៉ាត់មួយគ្រាប់ផង មេីលទៅនាយពិតជាស្អប់ខ្ពេីមវត្តមានស្វាមីរៀបការថ្មោងថ្មីណាស់ ។
« ខ្ញុំសុំហាមគ្រប់គ្នាដែលនៅទីនេះ ! មិនឱ្យអ្នកណាឡេីងទៅបន្ទប់ខ្ញុំ ទោះមិនមានឃេីញមនុស្សចុះមកក៏ដោយ បេីខ្ញុំដឹងនណាម្នាក់មិនគោរពបញ្ជាដែលខ្ញុំហាម ផ្លូវមានតែម្យ៉ាងទេសម្រាប់ដេីរ ! ករណីនេះអ៊ុំស្រីក៏ដូចគ្នា »បញ្ចប់សំដីនាយក៏ចាកចេញពីតុអារហារ ទាំងទឹកមុខខឹងសម្បារ ។
« អ៊ុំ តេីមានរឿងអ្វីចំពោះអ្នកប្រុសទៅ ? »ខណៈអ្នកប្រុសឈានជេីងចេញផុតពីក្រសែភ្នែក ស្រីបំរេីម្នាក់រត់កៀកអ៊ុំសួរ ។
« កុំឆ្ងល់ផ្ដេសផ្ដាស់បេីចង់រស់ »
« ចា៎ អ៊ុំ »
« នាំគ្នាទៅធ្វេីការទៅ »

និស្ស័យកម្ម. ចប់Where stories live. Discover now