38

615 61 2
                                    

« តើន័យក្មួយស្រីនោះគឺអ្វី? »ជីមីនបន្ទន់ជង្គង់ចុះអោយមានកម្ពស់ស្មើរនាងតូចហើយសួរនាងបញ្ជាក់៖
« ក្មួយនិយាយអោយពូស្ដាប់អោយច្បាស់បានទេ? »
« ..... »នាងច្រម៉ក់ងាកមើលជីតា ឃើញថាជីតាអោយភ្នែកមកបង្ហាញថាអាចនិយាយបានទើបនាងតប៖
« គាត់គឺជាម៉ាក់របស់ខ្ញុំ »
« ..... »គ្រប់គ្នាសម្លឹងមុខគ្នាទៅមក៖
« ម៉ាក់បានស្លាប់កាលពីអាទិត្យមុន »
« ជាថ្ងៃដែលខ្ញុំសម្រាកនៅមន្ទីពេទ្យ? »ជីមីនកើតចម្ងល់ឡើងនាងបានស្លាប់ចំពេលជីមីនដេកពេទ្យដោយសារគេតាមសម្លាប់៖
« ហេតុអ្វីបានជានាងស្លាប់? »ខែប៊ីនសួរ៖
« ម៉ាក់បានទៅធ្វើការនៅហាងលក់បាយមួយ!គាត់ចូលធ្វើការនៅម៉ោង10ព្រឹកចេញម៉ោង8យប់ »នាងតូចមើលមុខជីមីនហើយបន្ត៖
« ថ្ងៃនោះគាត់បានទៅធ្វើការដូចរាល់ដង ប៉ុន្តែម៉ាក់ស្រាប់តែបាត់ខ្លួនមួយយប់ ខ្ញុំនឹងលោកតាបានទៅសួរម្ចាស់ហាងកន្លែងម៉ាក់ធ្វើ គេក៏ប្រាប់ថាម៉ាក់ចេញមកហើយ!ប៉ុន្តែចេញមកយ៉ាងណាបើមិនឃើញម៉ាក់ទៅដល់ផ្ទះផង លុះដល់ព្រឹកស្អែកខ្ញុំនឹងលោកតាក៏បានទៅប្ដឹងប៉ូលីស »នាងល្អឹតក៏ស្ងាត់ដោយលោកតានិយាយ៖
« ខាងប៉ូលីសបានជួបសាកសព្វនីតតា »
« ហើយមូលហេតុអ្វីទើបនាងស្លាប់លោកតា? »
« ប៉ូលីសនិយាយថារំលោភសម្លាប់ »ជីមីនស្ដាប់ហើយក៏អស់សង្ឃឹម តើទៅរកកាពិតមកពីណាបើនីតតាស្លាប់បាត់ទៅហើយ ។ ពេលនេះគេពិតជាពិបាកខ្លាំងណាស់ដែលត្រូវមកជួបរឿងមិនគួអោយជឿ ។
ក្រោយពេលសួររួចរាល់អ្នកទាំងបីក៏បានត្រឡប់មកវិញ ប៉ុន្តែមេឃទើបតែរសៀលជីមីនក៏បាននាំខែប៊ីនចូលញាំអារហារនៅហាងមួយកន្លែងសិន៖
« កុំពិបាកចិត្តពេកអី »ខែប៊ីនប្រាប់ជីមីនខណៈគេអង្គុយស្រងូតស្រងាត់៖
« ធ្វើយ៉ាងមិចបន្តទៅបង ពេលនេះខ្ញុំគិតមិនចេញឡើយ »
« បើគិតមិនចេញឈប់សិនទៅ កុំបង្ខំខ្លាំងពេកអី »
« ហុឺម.... »ជីមីនក្រហឺមដើមកបញ្ជាក់ពីភាពតានតឹង៖
« ពិតជាមានដំណោះស្រាយណា »ខែប៊ីនលូកទៅចាប់ដៃជីមីនលួងលោម តែជីមីនមិនដឹងថាវាថឹតក្រោមភ្នែករបស់វៃហាំងនោះទេ៖
« អរគុណបងហើយ »ជីមីនតបទៅវិញហើយព្យាយាមបិះដៃចេញពីខែប៊ីន៖
« ពួកយើងឆាប់ញាំទៅនឹងបានត្រឡប់ទៅវិញ!អារហារមួយពេលនេះចាំខ្ញុំជាអ្នកអញ្ជើញបង ទុកជាការអរគុណក្នុងថ្ងៃនេះ »
« តាមចិត្តអូន »និយាយចប់ពួកគេក៏ចាប់ផ្ដើមញាំអារហាររៀងខ្លួន ។
......
វៃហាំងនឹងជីមីនបានត្រឡប់មកវិញ ហើយក៏ឃើញឡានជុងហ្គុកផងដែរបញ្ជាក់គេត្រឡប់មកពីធ្វើការវិញហើយ ។ ជីមីនរៀបនិងចុះឡានក៏នឹកឃើញរឿងនិយាយជាមួយវៃហាំង៖
« វៃហាំង »
« បាទអ្នកប្រុស »
« រឿងថ្ងៃនេះ ដែលមានបងខែប៊ីនខ្ញុំសង្ឃឹមថាលោកមិននិយាយអោយជុងហ្គុកដឹង »ជីមីនប្រើក្រសែភ្នែកអង្វក គេមិនចង់អោយជុងហ្គុកដឹងខឹងនោះទេ ហើយគេជួបខែប៊ីនក៏ព្រោះតែពឹងពាក់គេលេងគិតអ្វីលើខែប៊ីនក្រៅពីបងប្រុសនោះឡើយ ។
« ទុកថាខ្ញុំសុំអង្វលោកចុះ »
« បាទ!ខ្ញុំនឹងមិននិយាយទេ »
« អរគុណ »តបរួចហើយជីមីនចុះពីឡានឡើងទៅបន្ទប់តែម្ដង ។
តឺង....គេឆូតកាតបើកទ្វាចូលទៅខាងក្នុងមិនឃើញជុងហ្គុក តែច្រមុះក៏បានស្រូបខ្លិនឆ្ងុយចេញពីចង្ក្រានទើបជីមីនដើរហួសទៅចង្ក្រានតែម្ដង ។ អ្វីដែលគិតមិនខុសប្ដីគេកំពុងតែឈរធ្វើម្ហូបលើកទីមួយដែលគេបានឃើញហើយមានអារម្មណ៍រំភើប៖
« ឆ្ងុយខ្លាំងណាស់ »ជីមីននិយាយ៖
« មីន!មកតាំងពីពេលណា? »
« មិញនេះឯង!លោកកំពុងតែធ្វើម្ហូបអីទៅ »
« ស៊ុបមាន់ខ្មៅ នឹងឆាស្ពាកាទី »
« អ៊ីចឹងអ្ហេស?មិនគួអោយជឿទេថាលោកក៏ចេះធ្វើម្ហូបដែរ »ជីមីនតបរួចក៏ដើរទៅជិតប្ដីមើលគេធ្វើ៖
« ទំនងដល់ហើយ »
« ប្រកត់ជាឆ្ងាញ់ហើយថ្វីដៃបងនោះ!អូនទៅងូតទឹកសិនទៅបងធ្វើជិតឆ្អិនហើយ »
« អត់ទេ ចាំញាំហើយងូតតែម្ដងទៅ ដើម្បីកុំអោយជាប់ខ្លិន!មានអីអោយជួយដែរទេ? »
« បើអ៊ីចឹងអូនជួយទៅអង្គុយចាំនៅតុចុះ ព្រោះបងធ្វើរួចអីលូវហើយគ្នាច្រើនទើសដៃ »
« ក៏បាន...កំពុងតែខ្ជិលផង »ជុងហ្គុកក៏សើចនឹងសំដីប្រពន្ធ បន្ទាប់មកជីមីនក៏ទៅអង្គុយនៅតុអារហាររងចាំមុខម្ហូបប្ដី ។ 5នាទីក្រោយគេលើកអារហារមកដាក់លើតុ ហើយក៏ដួសបាយពីចានទើបអង្គុយរួមតុជាមួយប្រពន្ធ៖
« ហុឺម...ឆ្ងុយខ្លាំងណាស់!ខ្ញុំសុំភ្លក់រស់ជាតិបន្តិចហើយណា »ជីមីនអោនស្រង់ខ្លិនតាមផ្សែងហើយក៏សុំអនុញ្ញាតិពីប្ដី៖
« ញាំទៅ »
« ទំនងពិតមែន »ជីមីនក៏បានដួសដាក់ចូលមាត់ គេចាប់ផ្ដើមទំពាមួយៗអោយម៉ត់ដើម្បីដឹងរស់ជាតិ ចំណែកជុងហ្គុកអង្គុយចំហរមាត់រងចាំការអោយពន្ទុពីប្រពន្ធ ។ ជីមីនទំពារហូតដល់ម៉ត់ហើយក៏លេបចូលក្នុងពោះទាំងក្ដីសុខអោយជុងហ្គុកអត់សួរមិនបាន៖
« យ៉ាងមិចដែរឆ្ងាញ់ទេ? »
« រស់ជាតិទទួលយកបាន »
« ពិតមែនឬ?បងសប្បាយចិត្តណាស់ អ៊ីចឹងអូនញាំអោយច្រើនៗទៅ »នាយចាប់ផ្ដើមដួសសាច់បន្លែដាក់អោយប្រពន្ធ៖
« ញាំទៅ »
« បាទ! »

និស្ស័យកម្ម. ចប់Where stories live. Discover now