39

536 54 3
                                    

ក្រោយពីញាំអារហាររួចរាល់ពួកគេក៏នាំគ្នាងូតទឹកសម្អាតខ្លួនរៀងខ្លួន ។ ជីមីនអង្គុយលើកៅអីមុខកញ្ចក់ដោយមានជុងហ្គុកឈរជូតសក់អោយ ចេញពីងូតទឹកសក់មិនទាន់ស្ងូតទើបគេមិនទាន់ចូលគេង ។
« ថ្ងៃនេះយ៉ាងមិចដែរតើបានជួបនាងឬទេ? »ជុងហ្គុកសួរ៖
« អត់នោះទេព្រោះនាងស្លាប់បាត់ទៅហើយ »ជីមីនប្រាប់ប្ដីទាំងស្រពោន៖
« ពិតមែនអ្ហេស? »ជីមីនសម្លឹងមុខជុងហ្គុកតាមកញ្ចក់ហើយងក់ក្បាលប្រាប់ដល់គេ៖
« អូនកុំទៅគិតច្រើនអី ពួកយើងនៅមានផ្លូវច្រើនសម្រាប់ដោះស្រាយ »
« ធ្វើយ៉ាងមិចទៅ?ខ្ញុំគិតមិនចេញទេ »ជុងហ្គុកអោនថើបសក់ក្បាលដែលសើមរបស់ជីមីនមួយខ្សឺតហើយក៏ដាក់គូទអង្គុយលើពូកទាំងទាញរាងកាយជីមីនទៅជាមួយ ដំបូងគេរៀងភ្ញាក់បន្តិចដែរតែក៏ធ្វើធម្មតារហូតដល់ជុងហ្គុកទាញអោយមកអង្គុយលើភ្លៅរបស់នាយ ។ ដៃមាំទាំងពីមិនភ្លេចក្រសោបចង្កេះតូចរបស់ប្រពន្ធយ៉ាងណែនមុននិយាយ៖
« ហេតុអីអូនត្រូវប្រើខួរក្បាលគិតពីរឿងកន្លងផុតច្រើនយ៉ាងនេះទៅ?ធ្វើអ្វីយើងកុំធ្វើដោយបង្ខំ ត្រូវតែសន្សឹមៗទើបបញ្ចប់ជាការល្អណា »
« តែខ្ញុំមិនចង់អោយនាងស្លាប់ទទេ »
« បងដឹង...បងក៏មិនអោយដាយ៉ុនស្លាប់ទទេនោះដែរ បងនឹងជួយរកកាពិតជាមួយអូន »ជីមីនស្ដាប់ហើយក៏ញញឹមព្រោះបានជុងហ្គុកចេះយល់ចិត្តមិនដូចពីមុន ។
« គិតមួយៗលឺទេ បើអូនគិតបង្ខំសុខភាពអូនក៏ចុះខ្សោយ ដល់ពេលនោះតើអូនរកកាពិតម្ដេចនឹងបាន? »
« ហុឺម...ខ្ញុំនឹងគិតតាមសម្រួល »
« ល្អណាស់ »នាយច្បិចថ្ពាល់ម្ខាងជីមីនទាំងគ្រឺត ។
« ហើយពេលណាទៅ? »
« ...... »ជីមីនចងចញ្ចើមខណៈនាយសួរគ្មានក្បាលគ្មានកន្ទុយដាក់គេ ។
« ពេលណាស្អី? »សឺត!!ជុងហ្គុកបានងើបមុខទៅថើបថ្ពាល់ជីមីនមួយខ្សឺតទើបនិយាយ៖
« ពេលណាដែរអូនប្ដូពាក្យសំដីចេញ? »
« ប្ដូស្អីគេ?លោកនិយាយអោយច្បាស់ៗមកអោយខ្ញុំប្ដូទៅណា? »ជីមីនសួរទាំងឆ្ងល់ទាំងក្នុងចិត្តបានដឹងហើយថាជុងហ្គុកសំដៅលើរឿងអ្វីនោះ ។
« មីននី...បងដឹងថាអូនមិនល្ងង់ទេ »
« លោកអីលូវចេះសាំជាមួយខ្ញុំហើយណ៎... »ជីមីនក៏ក្រោកចេញពីលើភ្លៅជុងហ្គុកដើរទៅដកទូរស័ព្ទចេញពីកាបូបដែលបានទុកនៅលើសាឡុង ។ រាងតូចដកទូរស័ព្ទមកបើកក៏បានឃើញសាររបស់ខែប៊ីនគេមិនរងចាំយូក៏ចុចចូលមើលដោយសារនោះសសេរថា៖
( កំពុងធ្វើអី?ថ្ងៃស្អែកអូនចង់ទៅណាទៀតដែរឬទេអត់ )
( ជីមីនឃើញតបបងផង..បងនឹក )
( មែនហើយជីមីន..បងទទួលបានដំណឹងខ្លះពីនីតតា )
( ស្អែកអូនទំនេរឬអត់ពួកយើងគួរតែជួបគ្នា និយាយពីរឿងនេះ )
( កុំភ្លេចឆ្លើយតបបងផងលឺទេ... )ជីមីនអានចប់ហើយគេក៏បានលុបសារទាំងអស់ចោលយ៉ាងលឿន ខណៈជុងហ្គុកដើរមកអោបពីក្រោយល្មម ។
« មើលអី? »ជុងហ្គុកសួរសំណាងហើយដែលជីមីនលុបទាន់ បើសិនជានាយបានឃើញកើតរឿងជាមិនខានដែលលួចទាក់ទងជាមួយខែប៊ីនស្ងាត់ៗ ។ គេមិនបានក្បត់ចិត្តប្ដីការដែលទាក់ទងខែប៊ីនក៏ព្រោះតែមានរឿងដាយ៉ុននេះឯង បើសិនជាគ្មាននោះទេគេនឹងមិនទាក់ទងនណាដាច់ខាតដើម្បីកុំអោយជុងហ្គុកខឹង ។
« គ្មានទេ គ្រាន់តែចង់មើលម៉ាក់ប៉ាមានខលមកឬអត់? »ជីមីនតបហើយក៏បែមុខមករកជុងហ្គុកដោយចង្កេះត្រូវប្ដីអោបជាប់ដដែល ។
« អរ..បងភ្លេចប្រាប់អូនលោកប៉ាបងខលមក..ស្អែកអូនមានត្រូវទៅណាដែរទេ? »
« អឺម...មាន..ខ្ញុំនឹងទៅផ្ទះនីតតាម្ដងទៀត តើគាត់មានអី? »
« បងមិនដឹងទេ គាត់គ្រាន់តែសួរធម្មតា »ជីមីនងក់ក្បាលហាក់ជាយល់ន័យប្ដី ។
« មកនិយាយរឿងពួកយើងវិញ »ផឹប..និយាយចប់ជុងហ្គុកក៏លើកបីរាងតូចក្នុងដៃ ។
« ដាក់ខ្ញុំចុះ ចង់ធ្វើអី? »ជីមីនវាយស្មាប្ដីតិចៗអោយគេទំលាក់ ហើយគេក៏ទំលាក់មែននៅពេលបីមកដល់លើពូក បន្ទាប់មកគេក៏បានទៅទ្រោបពីលើរាងតូចហើយចាប់ដៃជាប់ទាំងពី ។
« ធ្វើអី? »ជីមីនសួរទាំងបុកពោះតិចៗខ្លាចប្ដីយ៉ាងមិចមិនដឹង តែគេក៏ធ្វើជាធម្មតាៗ ។
« បងបានប្ដូរពាក្យហើយចុះអូន?ពេលណាអូនហៅបងថាបងទៅ មិនចង់ស្ដាប់ទៀតទេអាពាក្យលោកហើយនឹងខ្ញុំ »គេទ្រាំមកយូហើយដែលអោយជីមីននិយាយភាសានេះដាក់ ហើយក៏មិនហ៊ានបង្ខំអោយជីមីនហៅបងភ្លាមៗនោះដែរ ព្រោះខ្លាចចិត្តតែក៏ប្លែកដែរមនុស្សដូចនាយបែជាចេះខ្លាចចិត្តប្រពន្ធមិនដឹងថាកើតបានយ៉ាងមិចនោះទេ ។ ពេលនេះឃើញជីមីនហាក់ជាស្របនឹងគេទើបមិនចង់ស្ដាប់ពាក្យអស់ទាំងនឹងតទៅទៀត គេចង់លឺពាក្យអូនបងដែលប្ដីប្រពន្ធគេនិយាយដាក់គ្នារាល់ថ្ងៃ ។
« ពួកយើងជាប្ដីប្រពន្ធ មិនគួរប្រើពាក្យលោកៗនោះទេ ព្រោះថាបងជាប្រសក់មិនមែនព្រះសង្ឃ!ហៅបងអូនតើបានទេ? »នៅចុងប្រយោជន៍នាយនិយាយដោយសំលេងអង្វករ ។
« បងចង់ស្ដាប់ខ្លាំងណាស់ ចង់លឺបំផុតចេញពីមាត់របស់អូន »ជីមីនមើលមុខប្ដីនៅលើឡេឡង់ អណ្ដាតវារឹងអស់ហើយមិនដឹងគួរតែក្រលាស់វាដូចម្ដេច?
« អឺ....អឹ.. »
« អូននៅខឹងបងមែនទេ?ដែលបងធ្វើបាបអូនពីមុន »
« មិ...មិនមែនអ៊ីចឹងទេ »ជីមីនមិនដែលខឹងជុងហ្គុកម្ដងណាឡើយចិត្តតែងតែអត់ទោសចំបោះប្ដីគ្រប់រឿងហើយក៏អត់រហូត ។
« ហើយ...ហើយហេតុអីមើលទៅអូនដូចជា- »
« ខ្ញុំពិបាកណាស់ព្រោះភ្លាមៗ..ពាក្យអស់នេះនិយាយទៅអៀនមាត់ខ្លាំងណាស់ »ជុប...ជុងហ្គុកអស់សំណើចរិកពាអៀនរបស់ប្រពន្ធរួចនាយក៏អោនទៅថើបបបូមាត់ស្ទីកនោះមួយខ្សឺតទើបនិយាយ៖
« បងឃើញថាគ្មានអីពិបាកផង »
« មិនពិបាកយ៉ាងមិច?លោកមិនមែនខ្ញុំលោកមិនយល់ទេ »
« ចុះពីមុននោះ កាលបងនៅសង្សាដាយ៉ុនមិចក៏អូនហៅបងថាបងបាន? »
« ក៏នោះជាន័យហៅបងប្រុស..តែពេលនេះ..អឺ »
« ពាក្យហៅរវៀងបងប្រុសនឹងប្ដីខុសគ្នាកន្លែងណា? »
« ក៏ខុសត្រង់បងប្រុសគឺបងប្រុសនឹងហើយ គ្រាន់តែហៅគ្មានអៀនអីនោះទេហៅបែបគោរព ប៉ុន្តែប្ដីផ្សេង..អឺ..អូយ..ពិបាកខ្លាំងណាស់ខ្ញុំអៀននិយាយមិនចេញទេ នេះក៏ព្រោះតែលោកធ្វើបាបខ្ញុំពេកនោះអី »ជីមីនប្រើដៃទប់ទ្រូងប្ដីនឹងលួចមូលអាវនាយតិចៗ ហើយក៏បែមុខចេញពីជុងហ្គុកបញ្ជាក់ថាគេអៀនប្ដីពិតមែន ។
« អៀនអីប្ដីខ្លួនឯងសោះ!អ៊ីចឹងបងថាគួរតែធ្វើអោយអូនបាត់អៀននៅយប់នេះ »
« អា..អត់ទេទុកពេ-អឺម.. »សំដីទាំងអស់បានលេបចូលក្នុងពោះវិញពេលត្រូវបបូមាត់ស្ដើងរបស់ប្ដីលេបត្របាក់បបូមាត់ខ្លួន ។ ជីមីនខ្ញាំអាវជុងហ្គុកស្ទើរហែកខណៈគេកំពុងតែបឺតខាំបបូមាត់ខ្លួនខាងក្រោមយ៉ាងទន់ភ្លន់ធ្វើអោយគេអត់ទទួលយកស្នាមញញឹមមួយនេះមិនបាន
« បងមិនគួរណាអោយអូនពាក់អាវសោះ វាពិបាកដោះខាតពេលច្រើនមែន »នាយដកបបូមាត់មកនិយាយបន្តិចរួចក៏អោនទៅថើបញ៉ក់ញីមាត់ជីមីនបន្ត ។
« អឺម.. »សំលេងក្រហឺមរបស់ជីមីនបញ្ចេញមកខណៈរាងកាយត្រូវស្វាមីកំពុងរុករានស្ទាបអង្អែលមិនអោយសល់ ។ ការថើបរបស់ពួកគេក៏បង្កើតជាភ្លើងស្នេហ៍ដ៏ក្ដៅគគុកពេញបន្ទប់ក្នុងយប់មួយនេះ ។

និស្ស័យកម្ម. ចប់Where stories live. Discover now